ដោយ ទេព សុរ៉ាវី
2012-07-01
វិទ្យុអាស៊ីសេរី
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រជុំសមាជិករបស់ខ្លួនមកពីបណ្ដារោងចក្រជិត ១០០នាក់ នៅថ្ងៃទី១ ខែកក្កដា នៅទីស្នាក់ការកណ្ដាល នារាជធានីភ្នំពេញ ដើម្បីបង្ហាញពីគម្រោងធ្វើមហាកូដកម្មអហិង្សាដ៏ធំមួយនៅខែសីហា។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ចូលរួមកម្មវិធីវេទិកាអ្នកស្ដាប់របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១។
RFA Photo
ការធ្វើកូដកម្មអហិង្សានេះ អាចកើតឡើង ប្រសិនបើសំណើរបស់សហជីពដែលស្នើសុំប្រាក់ធ្វើដំណើរ ឬថ្លៃឈ្នួលផ្ទះចំនួន ១០ដុល្លារ និងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែដល់កម្មករ ត្រូវបដិសេធក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ។
លោក ជា មុនី បានព្រមានថា កម្មករជាង ៤៧ម៉ឺននាក់ ដែលមានខ្លះជាសមាជិកសហជីពសេរីកម្មករ និងខ្លះទៀតមិនមានសមាជិកសហជីព នឹងធ្វើកូដកម្មព្រមៗគ្នា ដោយអង្គុយនៅស្ងៀមនៅក្នុងរោងចក្រ មិនធ្វើការងារដើម្បីទាមទារឲ្យថៅកែរោងចក្រ ទទួលយកសំណើរបស់កម្មករ។
លោក ជា មុនី៖ «គឺសុំឲ្យមានបង្កើតតុលាការការងារ សុំឲ្យមានដំឡើងប្រាក់បៀវត្ស ជាពិសេសគឺប្រាក់អត្ថប្រយោជន៍ក្រៅពីប្រាក់ខែគោល។ មានន័យថា ដូចជាប្រាក់រង្វាន់ ប្រាក់ធ្វើដំណើរ ឬប្រាក់ស្នាក់នៅ ហើយនិងប្រាក់បាយផ្សេងៗទៀតជូនកម្មករ កម្មការិនី។ សម្រាប់លិខិតរបស់យើង ក្រសួងការងារបានចេញ ស.ជ.ណ. (សេចក្ដីជូនដំណឹង) មួយ ជូនដំណឹងកុំឲ្យកម្មករ កម្មការិនី មានកូដកម្ម បាតុកម្ម ព្រោះរង់ចំាការសម្រេច និងប្រជុំគណៈកម្មការនៅថ្ងៃទី១១ ខែ៧ ឆ្នាំ២០១២ ពាក់ព័ន្ធនឹងសំណើហ្នឹង»។
លោក ជា មុនី មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ចំពោះមហាកូដកម្មនោះ។ តែគាត់បានប្រាប់ទៅកម្មករឲ្យរក្សាភាពអត់ធ្មត់រង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារជាមុនសិន ប្រសិនបើសំណើកម្មករត្រូវបានច្រានចោល នោះមហាកូដកម្មរបស់កម្មករនឹងកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អញសង្ស័យមនុស្សក្នុងសហជីពត្រឹមត្រូវ ! គេវៃអាអន្ទិតឯងទាល់តែឆ្អើរភ្លើងទេ ហ្អា៎ !
ឯងមិនជឿចាំតែមើលចុះ !
ដើម្បីកុំឲ្យត្រូវដំបង អញ្ចឹងសូមនាំតែពួកអានាងឯងដែលមានប៉ុន្មានក្បាល
ក្នុងរោងចក្រនោះធ្វើកូដកម្មទៅ គេអត់ថាអីទេ ! តែបើរំខានកម្មករដ៏ទៃទៀតមិនឲ្យចូល
ធ្វើការដូចមុនៗដែរនោះ ! អញសង្ស័យណាស់ ! ដេកឆ្អើរភ្លើងទេដឹង !
ជឿអញចុះ! បន្លាមុត! ពីតជាគេត្រូវយកបន្លាជួស នេះជាក្រិត្យក្រមធម្មជាតិ
សុខៗវាយបំបែកឆ្នាំងបាយគេ ! សួរថាលទ្ធផលនិងទទួលបានស្អីតបវិញ ?
ខ្ញុំសុំសួរលោកសុជាតិ តើលោកយល់គោលការប្រជាធិបតេយ្យនិងសេចក្ដីថ្លៃថ្នូររបស់មនុស្សទេបានជាលោកមានប្រសាសន៍និយាយដូច្នោះ? ខ្ញុំដឹងថាសារ របស់លោកគាំទ្រគណបក្សប្រជាជន ពេលលោកមានប្រសាសន៍មិនសមរម្យ និងអសុរសបែបនេះ វាមិនត្រឹមតែប៉ះពាលដល់ឈ្មោះរបស់លោកទេ គឹវាប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំទៀត ។ ខ្ញុំគិតថា ថ្នាក់ដឹកនាំក៏លោកចូលចិត្តភាសាពិរស់ដែរ ។
លោកជា មុនី៖ ប្រទេសយើងតូចណាស់ ប្រជាពលរដ្ឋដែលប្រកបការងារជាកម្មករក្តី ជាពលករក្តីមានចំនួនតិចនៅទ្បើយ មិនទាន់មានដល់ពេលទៅបង្កើតតុលាការងារទេ វាគួរតែបង្កើតតុលាការពាណិជ្ជកម្មជាមុនសិនប្រសើជាង ហើយតុលាការពាណិជ្ជកម្មនេះក៏អាចដោះស្រាយការវិវាទ៏គ្នា
រវាងថៅកែរោងចក្រហ្នឹងកម្មកដែរ សព្វថ្ងៃនេះប្រទេសយើងការវិវាទ៏គ្នាខាងពាណិជ្ជកម្មយកច្បាប់ក្រមព្រហ្មទណ្ឌមកប្រើ ការនេះមិនត្រឹមត្រូវទេ លើលោកនេះកាលណាមានទំនាស់ពាណិជ្ជកម្មគេប្តឹងទៅតុលាការពាណិជ្ជកម្ម ហើយតុលាការពាណិជ្ជកម្មមានភារះកិច្ជជាអ្នកផ្សះផ្សារ មិនមែន
ចាប់ដាក់គុកច្រវាក់ទេ វាលែងតែមានអំពើហឹង្សាណាមួយកើតទ្បើង ឯការរំលោភសេចក្តីទុកចឹត្ត
ជាទោសរដ្ឋប្បវេណី មិនមែនទោសព្រហ្មទណ្ឋទេ។ សុំទោសខ្ញុំបាទមិនមែនជាអ្នកច្បាប់ទេ គ្រាន់
តែធ្លាប់បានអានឯកសារខ្លះទាក់ទងហ្នឹងច្បាប់ទំលាប់ប៉ុណ្ណោះ,…៕
dude, be careful, with your re-action, khmer peoples might be losing jobs, u can not find job for them at all., when khmer peoples losing jobs , u will walk away, u will not be responsible for this,,,
it is not easy to get jobs for khmer peoples from foreign countries….
plz play smart politics,
លោកឆ្ងល់! លោកចូលចិត្តភាសាពិរោះមែនទេទាន ប្រោស !
ប៉ុណ្ណឹងពិរោះទេ! ព្រះតេជគុណម្ចាស់ ឆ្ងល់ !
ចង់ពិរោះជាងហ្នឹងទេ ! ជូនបាន តាមសំណើរតើ !
តែកុំភ្លេច ! ទំពក់វាលូកទៅ ទើបព្នៅវាធ្លាក់មក
បើគេមិនលូកយើង ! យើងក៏មិនខោកគេវិញដែរ
ប៉ុន្តែពាក្យខាងលើនេះ ខ្ញុំគ្រាន់តែចង់ដាស់តើនមនុស្សអាក្រក់ មនុស្សឲ្យយល់ប៉ុណ្ណោះ !
ចេះឯង ឲ្យវាក្រែងចេះគេ ! យើងធ្វើស្អីបាន គេក៏ធ្វើហ្នឹងកើតដែរ
មិនមែនប្រជាធិបតេយ្យសេរីស្អីតែឯង មិនឲ្យគេប្រជាធិបតេយ្យសេរីវិញទេឫុ ?
ហាសហា លោកជាតិមិនចាំបាច់ដល់ពិរោះយ៉ាងហ្នឹងទេ !
Thank alot
សូនជួនពរលោកជាមុន្នីជួយកម្មករខ្មែរឲ្យបានជោគជ័យ។
មើលមុខថៅកែបាតុកម្ម
មើលមុខអ្នកបោកឆ្នាំងបាយកម្មករ
ការធ្វើបាតុកម្មក្តី កូដកម្មក្តី វាជារឿងមួយដែលគួរជៀសបានយើងគួរតែជាសវាងទៅ ប៉ុន្តែបើជាសវាមិនរួចទេ យើងត្រូវគិតពីទំហំប៉ះពាល់របស់វា(ប្រយោជន៏រួម) កុំគិតតែពីប្រយោជន៏មនុស្សមួយចំនួនតូចធ្វើឧ្យខួចប្រយោជន៏រួម ខ្ងុំសូមផ្តាំថាបើធ្វើគេដឹងទាល់តែមិនធ្វើបានគេមិនដឹង(អំពើខុសឆ្គង ក្បត់ឧត្តមគតិខ្លួនឯង)។ សូមអរគុណ ចំពោះអ្នកធ្វើល្អ ប៉ុន្តែខ្ងុំសូមដាក់ទោសចំពោះអ្នកដែលក្បត់ឧត្តមគតិខ្លួនឯង។
ថៅកែរោងចក្រមិនអាចមានលទ្ធភាពផ្ដល់ប្រាក់ខែបានច្រើនទេ ព្រោះត្រូវអោយប្រាក់ទៅអាជ្ញាធរស្ទើរគ្រប់លំដាប់ថ្នាក់។ បើលោកធ្វើខ្លាំងមានតែបិទទ្ធាទៅសុ្រកផ្សេង។
ខ្ញុំឭគេថា លោកសុជាតិ មនុស្សខ្លួនជាយួន តែក្បាលជាខ្មែរ មែនទេ? នរណាគេចេះតែថា!