លោក ហ៊ុន សែន ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ពុក​រលួយ​ក្នុង​បទ​ល្មើស​នេសាទ

ដោយ ទីន ហ្សាការីយ៉ា
2012-07-01
វិទ្យុ​អាស៊ីសេរី

បន្ទាប់​ពី​រដ្ឋាភិបាល​លុប​ឡូត៍​នេសាទ​នៅ​ទូទាំង​ប្រទេស​កន្លង​មក រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ថា ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​បង្ក្រាប​បទល្មើស​នេសាទ និង​បង្កើត​សហគមន៍​នេសាទ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ទប់​ស្កាត់​បទល្មើស​នេសាទ។

១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។

១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​មាន​ប្រសិទ្ធភាព​នោះ លុះ​ត្រា​ណា​រដ្ឋាភិបាល លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ស្ថាប័ន​ជលផល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​បង្កើត និង​ពង្រឹង​សហគមន៍​នេសាទ​នៅ​ទូទាំង​ប្រទេស ហើយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ហ៊ាន​តស៊ូ​មតិ ដើម្បី​ការពារ​ធនធាន​ជលផល សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទូទៅ។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​ប្រធាន​សហគមន៍​នេសាទ ឬ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់ កុំ​ឲ្យ​ធ្វើ​ការ​បម្រើ​ក្រុម​ឈ្មួញ កាត់​បឹង​លក់​ឲ្យ​ឈ្មួញ​ធ្វើ​ជា​សម្បត្តិ​ឯកជន គឺ​ត្រូវ​បម្រើ​សហគមន៍ ពិសេស​ត្រូវ​ទប់​ស្កាត់​បទល្មើស​នេសាទ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆា​ជាតិ នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ ២០១២ ដែល​លោក​បាន​លែង​កូន​ត្រី​ជាង ៥០ ម៉ឺន​ក្បាល និង​បង្កង​ជាង ១០ ម៉ឺន​ក្បាល ទៅ​អាង​ស្តុក​ទឹក​បឹង​ធំ មាន​ទំហំ​ជាង ១០០ ហិកតារ ស្ថិត​នៅ​ភូមិ​ទី​៦ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្មារ ខែត្រ​កំពង់ចាម ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ឈ្មោះ កូយការ (KOICA)។

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ និង​បាន​ព្រមាន​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​នៅ​រដូវ​វស្សា។

ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ លុះ​ត្រា​ណា មន្ត្រី​ជលផល និង​អាជ្ញាធរ​ភូមិ​ឃុំ​ទាំង​អស់ ឈប់​ប្រព្រឹត្តិ​អំពើ​ពុករលួយ បើក​ដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត ព្រោះ​ថា កន្លង​មក លោក​បាន​បង្កើត​សហគមន៍​នេសាទ​ជា​ច្រើន ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស។ ប៉ុន្តែ មិន​មាន​ផល​វិជ្ជមាន​ទេ ដោយសារ​ថា មន្ត្រី​ជលផល​ប្រព្រឹត្តិ​អំពើ​ពុករលួយ។

ទាក់ទង​ទៅ​និង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​មន្រ្តី​ពាក់ព័ន្ធ​ទាំង​អស់ កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ហើយ​ថា ស្ថាប័ន​អំពើ​ពុក​រលួយ ត្រូវ​ចាត់​ការ​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ។

បន្ថែម​ពី​លើ​នេះ​ទៀត ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា បទ​បញ្ជា ឬ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ មាន​ប្រសិទ្ធភាព​តែ​រយៈ​ខ្លី​ទេ ហើយ​បញ្ហា​ដែល​បន្ត​កើត​មាន​នោះ ដូច​ជា​បទល្មើស​នេសាទ កត្តា​សំខាន់​មក​ពី​បញ្ហា​ពុក​រលួយ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​ថា ឡូត៍នេសាទចំនួន៨០ ត្រូវ​បាន​លុប​ចោល នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ ២០១២ និង​ប្រគល់​ជូន​សហគមន៍​នេសាទ​បង្កើត​ថ្មី ចំនួន ៤៧ ពង្រីក​ដែន​នេសាទ​ជូន​សហគមន៍​ចំនួន ៣៣។ ដែន​នេសាទ​ទុក​សម្រាប់​អភិរក្ស មាន​ជាង ៩ ម៉ឺន ៧ ពាន់​ហិកតារ និង​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ មាន​ជាង ៣ សែន ១ ម៉ឺន​ហិកតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "លោក ហ៊ុន សែន ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ពុក​រលួយ​ក្នុង​បទ​ល្មើស​នេសាទ"

  1. វាបានន័យថា៖ មន្រ្តីផ្នែកនេសាទណាម្នាក់ដែលថ្លើមធំ
    ហ៊ានទៅឆាឆៅអស់សមមិត្តយួនអ្នកនេសាទ ត្រូវប្រឈមមុខ
    នឹងច្បាប់!

  2. កាណា says:

    និយាយហើយ ធ្វើផងទៅ។ ខ្ញុំឮនិយាយច្រើនករណីហើយ តែមិនទាន់ឃើញធ្វើមួយណា មានប្រសិទ្ធិភាពសោះ។

  3. រដ្ឋាភិបាលគួរបង្កើតដេបូ៉ចែកចាយត្រីដើម្បីទប់ស្កាត់ការនេសាទត្រីយកទៅលក់ខុសច្បាប់។

  4. សម្តេចឃើញតែព្រមានហើយព្រមានទៀត! តែមិនមានមន្រី្តធំណាមួយត្រូវបានសម្តេចដកបុណ្យសក្តិទេ វាលែងតែមន្រ្តីធំទាំងនោះក្បត់ហ្នឹងសម្តេច!

  5. Vichet says:

    ដើម្បីកុំឲ្យសង្គមរលួយ ស្ថាប័នអំពើពុករលួយ កុំប្រព្រឹត្តិអំពើពុករលួយ ត្រូវចាត់ការចំពោះជនដែលប្រព្រឹត្តិអំពើពុករលួយ… ជាអនុសាសន័ដ៏ខ្ពង់ខ្ពស់ឬ?

  6. ta sok san says:

    plz removes mr. chan sarun from the post

  7. Srey Khmer says:

    The government should not allow, the dishonest and illegal behavior by its workers in positions of authority to use to much power, to beak the laws for their own greed. The action break the law, especially in a wild and violent way in urban areas.
    So the government should recognized there were problems in urban areas, but this could be never an excuse for lawless behavior.

  8. Norak Vithya says:

    Hello, Srey Khmer!

  9. ចង្រិតដែក says:

    ល្បងសែន បានតែស្រែក!
    លើកណាក៏គ្មានអាគុកណាស្ដាប់ដែរ។
    ដូច្នេះសំដីហ៊ុនសែនគ្មានយកជាការបានទេ។

  10. Sva watpnom says:

    ស្តាប់យូរចង់សាំទៅហើយ សំដាច់ច្រៀងតែបទដដែលៗគ្មាននរណាគេខ្វល់ទាល់តែសោះ។
    ល្មមដូរបទថ្មីហើយ។