សង្គម​ស៊ីវិល៖ គម្រោង​ដោះ​មីន​រួម​អាច​ធ្វើ​ឲ្យ​ខ្មែរ-​ថៃ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួម

ដោយ ម៉ម មុនីរតន៍
2012-07-01
​វិទ្យុ​អាស៊ីសេរី

សេច​ក្តី​សម្រេច​រួម​លើ​កិច្ច​ប្រ​ជុំ​លើក​ទី​២ នៃ​ក្រុម​ការងារ​រួម​កម្ពុជា-​ថៃ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ភ្នំពេញ ត្រូវ​បាន​កំណត់​ថា ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​ផែន​ការ​ដោះ​មីន​រួម​គ្នា​មុន​នឹង​ឈាន​ដល់​ការ​កែ​សម្រួល​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្ដោះអាសន្ន។

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
RFA Photo/Keo Nimol

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​​បាន​ហៅ​សេចក្ដី​សម្រេច​លើ​គោលការណ៍​ដោះ​មីន​រួម​របស់​ក្រុម​ការងារ​នៃ​កិច្ច​ការ​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ ថា​ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​ប្រទេស​ថៃ។ ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ហៅ​យន្តការ​នេះ​ថា នឹង​ជា​មធ្យោ​បាយ​មួយ​​ធ្វើ​ឲ្យ​ប្រទេស​ថៃ អាច​មាន​សិទ្ធិ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​នៅ​ពេល​ខាង​មុខ​បាន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ។ លោក​គិត​ថា អ្វី​ដែល​ភាគី​ថៃ អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​បញ្ចប់​ជម្លោះ​តាម​ផ្លូវ​យោធា និង​ព្រងើយ​កន្តើយ​ក្នុង​អនុវត្ត​សាលដីកា​របស់ ICJ នេះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​ទីក្រុង​បាង​កក ព្យាយាម​ចិញ្ចឹម​ចិត្ត​ក្នុង​រូប​ភាព​ដើម្បី​អាច​មាន​លទ្ធភាព​គ្រប់គ្រង​រួម​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ការ​កាន់​កាប់​នៅ​ហ្នឹង​នៅ​តែ​អ៊ីចឹង ទៅ​តំបន់​ដែល​គេ​ត្រូវ​ឲ្យ​ដក​កង​ទ័ព​ចេញ​ហ្នឹង។ ដូច្នេះ​ខ្ញុំ​ថា នេះ​ជា​កលល្បិច​របស់​ថៃ ដើម្បី​ចេះ​តែ​ពន្យារ​ចរចាៗ រួច​ចេះ​តែ​ប្រកាស​ប្រកូក​ប្រកាស​ថា យើង​ត្រូវ​គោរព​អនុវត្ត​សាលដីកា។ ខ្ញុំ​អត់​ជឿ​ទេ​ជា​កលល្បិច​ពន្យារ​ៗ ហើយ​ប្រហែល​ជា​អត់​មាន​ឆន្ទៈ»

បញ្ហា​​ការ​សំរួល​​កង​ទ័ព​​របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-​ថៃ ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​តែ​ជា​​ប្រធានបទ​ស្មុគស្មាញ និង​ក្តៅ​គគុក​នៅ​ឡើយ បើ​ទោះ​ជា​អំណាច​នៃ​សាលដីកា​បង្គាប់​នេះ​មាន​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ​ក្តី។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​បទបញ្ជា​មួយ​ដោយ​កំណត់​ឲ្យ​ភាគ​គី​ទាំង​ពីរ​ដែល​មាន​ជម្លោះ​ការ​គ្រប់​គ្រង់​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ដក​ទ័ព​ចេញ​ពី​ដី​ទំហំ​ជាង ១៧​គីឡូម៉ែត្រ​ការ៉េ ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ។ ការ​​សម្រេច​នេះ​ធ្វើ​​ឡើង​​បន្ទា​ប់​​ពី​​​មាន​​ពាក្យ​​បណ្តឹង​​​របស់​​​កម្ពុជា ​ស្នើ​​ឲ្យ​​តុលាការ​​​កំពូល​នេះ បក​​ស្រាយ​​​ឡើង​​​វិញ​នូវ​សាលដីកា​ឆ្នាំ​១៩៦២ ដែល​កាត់​ក្តី​ឲ្យ​កម្ពុជា ទទួល​បាន​​ការ​គ្រប់គ្រង​ប្រាសាទ​​ព្រះវិហារ។

ជម្លោះ​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត ៥​ឆ្នាំ​មក​​នេះ ក្រុម​អ្នក​វិភាគ​គិត​ថា ដោយ​សារ​តែ​នយោបាយ​របស់​កម្ពុជា នៅ​មាន​ភាព​ទន់​ជ្រាយ​នៅ​ឡើយ និង​ចាញ់​ប្រៀប​នយោបាយ​ថៃ។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ។ លោក​ចាត់​ទុក​ថា យន្តការ​ដោះ​មីន​រួម​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ មាន​សិទ្ធិ​គ្រប់​គ្រង​តំបន់​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​បាន​នៅ​ពេល​ខាង​មុខ។

លោក​គិត​ថា អ្វី​ដែល​កម្ពុជា កំពុង​តែ​ធ្វើ​ដំណើរ​នេះ នឹង​ធ្វើ​ឲ្យ​​ភាគី​ថៃ ចំណេញ​បាន​ដោយ​មិន​បាច់​ប្រឹង៖ «ហើយ​យើង​បែរ​ជា​ដោះ​មីន​រួម​គ្នា។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា យើង​ចង់​អភិវឌ្ឍន៍​ព្រះវិហារ​ហ្នឹង​ជាមួយ ហើយ​អ៊ីចឹង​បាន​​ន័យ​ថា ថៃ​ក៏​ចូល​រួម​ជា​ម្ចាស់​នៅ​កន្លែង​ហ្នឹង​ដែរ។ កន្លែង​ហ្នឹង​យើង​ត្រូវ​តែ​ពិនិត្យ​ថា ថៃ​ធ្វើ​អី​ក៏​ដោយ​គឺ​ទាញ​យក​ផល​ចំណេញ​ពី​យើង ពី​ព្រោះ​ថៃ ធ្វើ​នំ​អត់​ម្សៅ ចាញ់​ឈ្នះ​ថៃ​អត់​មាន​បាត់​បង់​ទេ តែ​បើ​ខ្មែរ​ចាញ់​ខ្មែរ​បាត់​បង់»

ក៏​ប៉ុន្តែ​លោក​ នាង ផាត ​នាយ​​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​​ក្រសួង​​ការពារ​​ជាតិ និង​​ជា​​សហ​ប្រធាន​​ក្រុម​ការងារ​​រួម​ខាង​កម្ពុជា បាន​បញ្ជាក់​ជំហរ​ក្រោយ​កិច្ច​ប្រ​ជុំ​បិទ​ទ្វារ​រយៈ​ពេល ៣​ថ្ងៃ​ថា ការ​ដោះ​មីន​នេះ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​តាន់​តឹង​ត្រូវ​កាត់​បន្ថយ​មុន​នឹង​ឈាន​ដល់​ចំណុច​កែ​សម្រួល​កង​ទ័ព​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ICJនិង​ពង្រាយ​ក្រុម​អ្នក​សង្កេត​ការណ៍។

លោក នាង ផាត៖ «ការ​កែ​សម្រួល​កង​ទ័ព​នឹង​ត្រូវ​អនុវត្ត​​ក្នុង​កំឡុង ៣០​ថ្ងៃ ក្រោយ​ពេល​ដែល​ការ​ឯកភាព​របស់​ក្រុម​ជំនាញ​ដោះ​មីន ទាំង​ស៊ីម៉ាក់ និង​ស៊ីម៉ាក់ បាន​ដោះ​មីន​ក្នុង​តំបន់​ដែល​មាន​អំណោយ​ផល​សម្រាប់​ការ​កែ​សម្រួល​កង​ទ័ព​បណ្តោះ​អាសន្ន ហើយ​ព្រមព្រៀង​គ្នា​នូវ​ភាគី​ទាំង​ពីរ»

ស្រប​ពេល​គ្នា​នេះ​ដែរ កាសែត ឌឹ ណេសិន (The Nation) របស់​ថៃ បាន​ចេញ​ផ្សាយ​ភ្លាមៗ​ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​ភាគី​កម្ពុជា-​ថៃ បាន​បញ្ចប់​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ស្រង់​សម្ដី​របស់​នាយ​ឧត្ដមសេនីយ៍ លោក វូរ៉ាពុង សាងកានេត្រា (Worapong Sanganetra) នាយ​សេនាធិការ​ចម្រុះ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ​ថា ជំនួប​រយៈ​ពេល ៣​ថ្ងៃ​នៅ​ភ្នំពេញ ភាគី​ទាំង​ពីរ​ពុំ​បាន​ពិភាក្សា​នោះ​ទេ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កែ​សំរួល​កង​ទ័ព​ទៅ​តាម​ស្មារតី​នៃ​សាលដីកា​របស់ ICJក្រៅ​ពី​មធ្យោបាយ​ដោះ​មីន​រួម​គ្នា​នៅ​តំបន់​មាន​ជម្លោះ​នោះ។

បើ​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា ក្រុម​​អ្នក​សង្កេត​ការណ៍​របស់​ឥណ្ឌូនេស៊ី ហាក់​ពុំ​មាន​​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ហើយ ក្នុង​ការ​ត្រួត​ពិនិត្យ​នៅ​តំបន់​ដែល​មាន​ជម្លោះ។

លោក ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​សំរាប់​កិច្ច​សហ​ប្រតិបត្តិការ និង​សន្តិភាព។ លោក​គិត​ថា អ្វី​ដែល​ជម្លោះ​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ព្រោះ​តែ​កម្ពុជា មាន​សមត្ថភាព​តិចតួច​ក្នុង​ការ​គ្រប់​គ្រង​ដៃគូ​នៅ​គ្រា​រដ្ឋាភិបាល​ទីក្រុង​បាងកក ប្រើប្រាស​តំបន់​ព្រះវិហារ ជា​​វេទិកា​នយោបាយ​របស់​ខ្លួន។

លោក​បន្ត​ថា៖ «ច្បាស់​ហើយ គឺ​ជា​នយោបាយ​របស់​ថៃ ក្នុង​ការ​ពន្យារ​ពេល ហើយ​កម្ពុជា​យើង និយាយ​​ឲ្យ​ចំ​ទៅ វា​មិន​ដឹង​ធ្វើ​អី​កើត​ដែរ ទៅ​បង្ខំ​ថៃ​ទៅ​អនុវត្ត​សាលក្រម​ក៏​វា​យ៉ាប់។ និយាយ​ឲ្យ​ចំ​អាហ្នឹង​ដូច… ជា​មួយ​ថៃ ដើរ​តាម​ចង្វាក់​ថៃ​ដែរ»

ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នយោបាយ​របស់​កម្ពុជា នៅ​មាន​កំរិត ឬ​ថា​នៅ​តែ​បន្ត​រត​តាម​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​បាង​កក​នោះ ក៏​ព្រោះ​តែ​កម្ពុជា ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ បច្ចុប្បន្ន គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)។ ភាព​ខុស​គ្នា​នេះ​សង្គម​ស៊ីវិល​បង្ហាញ​ជំហរ​ថា កម្ពុជា​មាន​ប្រៀប​ទាំង​ផ្លូវ​ច្បាប់ និង​ភូមិសាស្រ្ត​នយោបាយ​លើ​ឆាក​អន្តរជាតិ។តែ​ថា ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​នេះ គឺ​ជា​ផ្នែក​មួយ​អាច​ធ្វើ​ឲ្យ​​តំបន់​ប្រាសាទ​ព្រះវិហារ​នឹង​ក្លាយ​ជា​តំបន់​គ្រប់​គ្រង​រួម ឬ​ថា​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ ខណៈ​រដ្ឋាភិបាល​ថៃ កំពុង​ព្យាយាម​ធ្វើ​នំ​អត់​ម្សៅ​ជា​មួយ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

55 Responses to "សង្គម​ស៊ីវិល៖ គម្រោង​ដោះ​មីន​រួម​អាច​ធ្វើ​ឲ្យ​ខ្មែរ-​ថៃ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រួម"

  1. Rottanak says:

    ពាក្សថារួមនេះគឺជាគន្លឹះដែលភាគីថៃចង់បានផ្តើមចេញពីពាក្សថាដោះមីនរួម​ ហើយជាបន្តរបន្ទាប់ អាចឲ្យភាគីថៃប្រើពាក្សឬយន្តការអ្វីក៍រួមដែរ នៅទីបញ្ចប់អាចនិយាយបានថាគ្រប់គ្រងប្រាសាទព្រះ​
    វិហាររួម។​ ដូច្នេះភាគីខាងខ្មែរចូរប្រយត្ន័បន្តិចក្នុងការដោះស្រាយជំលោះប្រវត្តិសាស្ត្រមួយនេះ។

  2. អាសត្វសៀមហ្នឹងមិនចេះចោលគំនិតទេ

  3. Vichet says:

    “កម្ពុជាមានប្រៀបទាំងផ្លូវច្បាប់ និងភូមិសាស្រ្តនយោបាយលើឆាកអន្តរជាតិ” នេះគ្រាន់តែជាការយល់ឃើញ ជាឯកតោភាគីតែប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងបាងកកនៅតែមានសុទិដ្ឋិនិយម ថាអាចធ្វើឲ្យតំបន់ ប្រាសាទព្រះវិហារនឹងក្លាយជាតំបន់គ្រប់គ្រងរួមគ្នា បើទោះបីជាមានសាលដីការបស់ ICJ នេះក៏ដោយ។

  4. cheath says:

    កុំឆ្កួតពេក ! ដីខ្មែរគឺដីខ្មែរ មិនមែនដីអាចោរសៀមទេ !
    បើគេចង់គ្រប់គ្រងរួមគ្នា គេមិនបាច់បាញ់គ្នាងាប់ទេ! ចុះភ្លើអីក៏ភ្លើម្លេះនិយាយយ៉ាងនេះ នោះ !
    មានតែបក្សអាសមរង្សី និងអាកឹមសុខាទេ ដែលចង់ឲ្យរួបរួមអភិវឌ្ឍប្រាសាទព្រះវិហារជាមួយអាចោរសៀមនោះ
    ព្រោះបក្សអាពីរក្បាលនេះ ! វាជាកញ្ជះបាតជើងរបស់អាចោរសៀម
    វាចង់បានតែអំណាចប៉ុណ្ណោះ វាអត់ខ្វល់ពីជាតិ ពីប្រជាជនស្អីវាទេ
    ស្តាប់ការឃោសនារបស់ពួកវាតាមវិទ្យុអាក្លើខ្ញុំម៉ម សូណង់ដូទៅ ទោះមនុស្ស
    ក្នុងបក្សវាមកស្រែកប្រាប់វាថាអត់អង្ករស៊ីទេ ក៏ពួកវាមិនដែលស្រែកថាណេះ យក១០០០រឿល
    ទៅទិញអង្ករស៊ីទៅ គឺអត់ដែលមានសោះ ! ហើយពួកវាសុទ្ធតែជាតំណាងរាស្ត្រ
    និយាយឲ្យត្រង់ទៅ ចាញ់អាម៉មសូណង់ដូ ក្លើខ្ញុំផងទេ !
    ប៉ុន្តែទាស់ត្រង់ថាអាម៉មសូណង់ដូ វាភ្លើ ល្ងង់ មានះដើរមិនត្រូវរឿងតែប៉ុណ្ណោះ !

  5. អាវុធទំនើបក៍គ្មាន កម្លាំងទព័ក៍ខ្សោយ ចំណែកទព័អាកាសវិញស្ញេញ
    គ្មានយន្តហោះចំបាំងល្អមួយគ្រឿងផង មានតែអំនួត សព្វថ្ងៃសំអាងលើ
    BM-21 តែប៉ុណ្ណេាះ មួយថ្ងៃៗឃើញតែការបញ្ជាឱ្យអត់ទ្រាំតែប៉ុណ្ណេាះ
    ព្រោះខ្លាចបើសៀមលេងខ្លាំងមែនទែន ទាំងទព័អាកាស ទព័ថ្មើជើង និង
    ទព៍ជើងទឹក ក្ចាស់ ហ៊ុន សែន មុខតែរលាយគ្មានសល់សក់ក្បាលទេ
    កាន់អំណាចជាងសាមសិបឆ្នាំទៅហើយ គ្មានទព័អាកាសចេះបើកយន្តហោះផង
    ចំជាអន់ហួស !!! ចេះតែខាងលួចជាតិពុករលួយ ដេញប្រជាជនយកដី
    កាប់ព្រៃឈើលក់ ចាប់ប្រជាជនម្ចាស់ដីដាក់គុក និងអួតក្អេងក្អាងអត់បានការ
    ប្រជាជនអត់ការងារធ្វើ គ្មានចេះរកសីុអីទេ ចេះតែខាងលួចជាតិ ខ្ចីលុយបរទេស
    និង សុំទានគេតែប៉ុណ្ណេាះ !!!

  6. Pras Jann says:

    It’s showing the stupidity of Hun Sen’s political.

  7. A Hell says:

    sold to siem ( brohter ying luck ) for a long time , play gam to hide khmer people

  8. អាពីរបីគ្រឿងនេះអាចឈានឆ្ពោះទៅទៀតហើយ។

  9. Reich Sy says:

    A Pas A ouy A Pas!!! A Cheath your word, a ach Chkai.

  10. វាឈានទៅរកផ្លូវដែលពួកវាធ្លាប់ដើរ មិនរាងចាលទេពពួកនេះទាល់តែលេងធម៍ក្តៅបានៗ។

  11. សំដីសជាតិមាយាទសពូជ។សំដីជាប្រភេទក្មេងហិតកាវដូច្នេះពូជពួកវាជាពូជពួកប្រឆាំងដូច្នេះក៏ពួកប្រឆាំងនិងជាពពួកហិតកាវដែរហ្នឹងណា។

  12. ពពួកឯងជាប្រភេទក្មេងក្រៅសង្គមគេពុំប្រកាន់ទេ។តែប្រយ័ត្នក្លាយជាកូនអុករបស់គេ គេនិងអោយ ឯងក្លាយជាត្រីបក នោះឯងនិងចូលចំជើងសេះ គេនឹងអូសឯងចូលទីឋានដ៏សែនសុខហើយ។បើរកស៊ីខំ រកស៊ីទៅអាក្មេងមោឃ។

  13. ពូជផ្លែល្វា នៅតែ ជាផ្លែល្វា ក្បាលទាចាក់ទឹកមិនជាប់
    ខួរបង្កងធំតែក្បាល អត់ប្រយោជន៍ចំពោះជាតិជារហូត
    ទោះជាបាត់ប្រជាជនធ្វើចំណាកស្រុក ជិតអស់ពីប្រទេស
    ទៅធ្វើការនៅប្រទេសផ្សេង ក៍នៅតែមានគំនិតអគតិ
    ខំអួតខ្លួនដូចទឹកកន្លះក្អម ក្រឡកចុះក្រឡកឡើងដែរ
    ពិតជាចាស់ អាមោកមែន ហាស់ៗៗ។

  14. អើដោយមានក្មេងរបៀបឯងច្រើនហ្នឹងហើយបានជាមានចំណាកស្រុកច្រើននោះ។ឯងសាកច្របាច់ ម្សៅជ្រាយមើលតើឯងអាចរក្សាម្សៅក្នុងដៃឯងបានទេ។នោះដោយសារតែឯងជាប្រភេទក្មេងដែល បំផុសបំផុលអោយមានចំណាកស្រុកនៅហើយទើបមាន។តែពេលវេលានិងបង្ហាញឯងអោយឃើញនៅពេលវេលាដ៏ខ្លីខាងមុខ។

  15. ចាស់ល្ងង់ យើងក្មេងមិនបានដឹកនាំប្រទេសជាតិ
    ឱ្យប្រជាជនខ្មែរធ្វើចំណាកស្រុក អត់ការងារក្នុងស្រុកធ្វើទេ
    គឺពួក កញ្ចាស់មោកឯងតើ ម៉េចក៍មកនិយាយអគតិ
    អត់គំនិតគិតគូចឹង។

  16. គឺពពួកក្មេងរបៀបឯងជាក្មេងហិតកាវពុំមានសមត្ថភាពអ្វីសំរាប់បង្កើតមុខរបរអោយអ្នកនៅក្នុងស្រុក មានការងារធ្វើ។គេមិនមែនពឹងតែលើអ្នកដឹកនាំតែឯងទេក្មេងហិតកាវដ៏គួរអោយសង្វេគ។

  17. BaBaBoo says:

    បើនិយាយតាមក្មែងអាវ៉ាសែ ត្រូវគិតថា ថយក្រោយឲ្យអស់សិន ចាំដុតបន្លាចោល ។ ថៃមានល្បិចជានិច្ច ហើយអាច មានប្រៀបលើកម្ពុជាគ្រប់ពេលវេលា ។ ដោះម៊ីនមុន ដកទ័ពក្រោយ ជាល្បិចក្មេងខូច៕

  18. យើងទទួលស្គាល់កំហុសពីអតីតកាលរបស់ស្តេចជំនាន់មុនៗ តែពេលនេះហេតុអ្វីបានជាពពួក អាម្រេញគង្វាលអស់នេះវាទៅនាំគ្នាទៅចង់បង្កើតអោយមានរឿងសំរាប់ការបែកបាក់។ ពេលនេះក៏មានអ្នកដឹកនាំខ្មែរដ៏ចំណានៗជាច្រើនកំពុងគិតគូរពីរឿងនេះហើយ។អើល្អហើយចេះជួយ បារម្មណ៏តែអ្នកដឹកនាំពេលនេះមិនដូចអ្នកជំនាន់មុនទេ ពីមុនវាគិតតែពីរាំច្រៀងទេ។

  19. មិនខ្វះទេអ្នកដែលចង់ទៅបង្កើតមុខរបរឱ្យប្រជាជនខ្មែរធ្វើ
    ប៉ុន្តែកំរិតនៃអំពើពុករលួយគួរឱ្យខ្លាច ព្រោះចាសៗកំណាច
    ប្រើអំណាច ចេះតែមកអុកឡុក ខ្លះសីុម៉ាង ខ្លះទៀតបើមិនបាន
    សំណូកទេ ក្មេងៗមិនអាចរកសីុបានសុខជាដាច់ខាត
    ទៅជុះអាចម៍សិនចាំជួបចាស់ ល្ងង់ហើយចចេសឯងពេលក្រោយទៀត
    ហាស់ៗៗ។

  20. អើឯងទៅជុះអាចម៏ដើរអោយស្រួលក្រែងផុងបង្គន់ចូលទៅក្នុងអាចម៏ទៅប្រយ័ត្ន។

  21. Ratha says:

    កុំខ្វល់អីច្រើនពេក អ្វីជារបស់ខ្មែរក៏នៅតែរបស់ខ្មែរដដែលហ្នឹងហើយ
    គ្មាននរណាអាចយកជាកម្មសិទ្ធបានដែរ តែបញ្ហាសព្វថ្ងៃគឺការខាតបង់
    ប្រាក់ចំណូលពីអ្នកទេសចរដែលត្រូវការចូលទស្សនាប្រាសាទព្រះវិហារ
    សូមកុំមានកង្វល់ច្រើនពេក និងរង់ចាំថ្នាក់លើជាអ្នកដោះស្រាយចុះ
    យើងទាំងឡាយគ្មានលទ្ធភាពអ្វីនោះទេ កុំឡូឡាពេក នាំឲ្យមានទុក្ខប៉ុណ្ណោះទេ!!!!

  22. ក្ដាំងពួកអាប្រឆ says:

    អឣាក្មេងបាត់ទឹកដី!ចេះស្អីវាចេះត្រឹមរត់ជុះអឣាចម៍មួយភ្លែតពីរទៅបីដងអឣានេះវា
    កើតរោគរាកដឹង?បើឯងកើតរោគរាករូសជុះមិនឈប់ឣអញ្ចឹងល្មមទាក់ទងទិញ
    ថ្នាំអឣាខ្ជិបអឣ្នកកំប្លែងយកទៅប្រើទៅថ្នាំអឣាខ្ជិបពូកែណាស់វាថាម៉ារាករូសជុះមិន
    ឈប់ដូចឯងដាក់ប៉ាច់ដាច់ប៉ិត!គឺអឣង្រែបុកគ្រឿង!

  23. យើងក្មេងមានគំនិតស្វាយប្រវត្តិ សម្លឹងមើលគ្រប់ជ្រុងជ្រោយ
    មិនមែនចេះតែអួតៗៗៗ គ្មានយន្តហោះចំបាំងផង ក៍ទៅព្រុស
    អួតខ្លួនតម្លើងប្រែងដែរ ទីបំផុតសៀមឈរពេញប្រាសាទ តាមាន់
    ប្រាសាទ តាក្របី សៀមមកភ្ជួរស្រែលើដីខ្មែរនៅខេត្តបន្ទាយមានជ័យ
    នាំគ្នាអត់ទ្រាំ ឈរមើលឱ្យរហង់ ហាស់ៗៗៗៗ
    បើចង់អួត ត្រូវតែពង្រឹងកម្លាំងកងទព័ឱ្យខ្លាំង មានយន្តហោះចំបាំង
    មាន នាវាមុជទឹក មានកាំជ្រួច មានរថក្រោះ T-72 T-84 ឬ T90 អីខ្លះដែរ
    មិនមែនទូងៗប្រហោងក្នុងដូចស្គរចឹងទេ !!!!

  24. គួរឱ្យចង់សើច ខំដូរឈ្មោះមកព្រុស តាមមើលចាញ់ទ្រឹស្ដីខ្ញុំសីុដាច់តែម្តង
    ទាំងមេ ទាំងពង គួរបើកភ្នែក បើកត្រចៀកឱ្យធំ
    ហើយបិទមាត់ឱ្យជិតឈប់ព្រុស ស្ដាប់ពាក្យ
    ទូន្មាន ព្រៀនប្រដៅពី ក្មេងខ្មែរបាត់ទឹកដី ដែលជារាជគ្រូ មហាប្រាជ្ញា
    ដែលពួកគាំទ្រដើរលើផ្លូវខុស ត្រូវនាំគ្នាគោរពនិងលើកទូលដាក់លើក្បាល
    ហាស់ៗៗៗៗៗ។

  25. អាមួយនេះទើបតែគេស្រង់ចេញពីបង្គន់អាចម៏ដូចជាធំក្លិនមិនស្រួល។អាមួយនេះពេលដែលវាលក់ ដីអស់យកលុយទៅជក់ម៉ាហើយហិតកាវអស់ មកធ្វើខ្លួនឡាំប៉ាចង់បានដីយក ទៅលក់ទៀត។តែមានដីម្តុំទុកសម្រាប់អោយពួកជក់ម៉ាដូចពួកឯង។

  26. អាមួយនេះពេលកំពុងជុះអាចម៏វាធ្លាក់ចូលបង្គន់ធំក្លិនមិនស្រួល ងើបឡើងពីបង្គន់សួរកF16 T-72 T-84 ឬ T90តាមវានឹកឃើញ ប្រហែលវាពុលលាមកទេដឹង។

  27. អាមួយនេះហាក់ដូចជាចង់ភ្លក់រសជាតិគុកលេងយ៉ាងម៉េចទេ ដល់ពេលដែលគេអូសចេញពីបង្គន់ដូច ជាពុលលាមកវិលវល់ៗ លែងដឹងខុសត្រូវ តែវាចង់បន្សាបការពុលលាមកវារត់ទៅរកជក់ម៉ាស្រួល វាគ្រវីក្បាល។

  28. ក្ដាំងពួកអាប្រឆ says:

    អឣាក្មេងបាត់ទឹកនេះដីគំនិតវាឣអន់ដូចតែមេនិងពួកវាទាំងឣអស់កោតតែវាអឣួតមិនចេះ
    ខ្មាស់ឣអៀនអឣានេះបើវាក្មេងដូចឈ្មោះនោះមិនជាគួរឲ្យប្រកាន់វាទេ!តែបើតាមពិត
    វាជាមនុស្សកញ្ចាស់ក្បាលលើសពី៤០ឆ្នាំវិញវាពិតជាគួរឲ្យខ្មាស់ឣអៀនមែនទែន
    ដែលមានខ្មែរសែនល្ងង់ខ្លៅម្នាក់ដែលអឣួតថាជាអឣ្នកចេះដឹងតែមកបញ្ចេញទ្រឹស្តីដូច
    មិនសូវគ្រប់ទឹកអឣានេះវាមិនទាំងដឹងឬយល់ពីគោលការណ៍របស់រដ្ឋាភិបាលបច្ចុប្បន្ន
    គេកំពុងតែដាក់ប្រទេសឲ្យឋិតនៅក្នុងគោលករណ៍ជាប្រទេសកំពុងអឣភិវឌ្ឍន៍គឺមាន
    ន័យថាយើងកំពុងតែដាក់ខ្លួនថាជាប្រទេសដែលក្រីក្រកំពុងត្រូវការដៃគួរចូលមកជួយ
    អឣភិវឌ្ឍន៍ប្រទេស!សុំសួរទៅអឣាក្មេងបាត់ទឹកដីពេលដែលប្រទេសយើងឋិតនៅក្នុង
    សភាពបែបនេះឯងយកលុយដែលបរទេសគេចូលមកជួយយកទៅទិញយន្តហោះ
    ចម្បាំងធុនទំនើបៗនាវាមុជទឹកកាំជ្រួចនិងរថក្រោះដូចជា៖T-72,T-84,ឬT-90
    សព្វថ្ងៃគ្រាន់តែគ្រឿងសព្វាវុធដែលមានប៉ុណ្ណេះគឺវាចង់ហួសពីសភាពដែលខ្មែរកំពុងត្រូវ
    ធ្វើការឣភិវឌ្ឍន៍តែមិនមានន័យថាខ្មែរគ្មានសមត្ថភាពទិញនោះទេ!ចាំមើលពេលដែលខ្មែរ
    ផុតកំណត់នូវគោលការណ៍នេះតើវាយ៉ាងម៉េច?ត្រឹមអឣាវុធប្រហែលសព្វថ្ងៃពួកអឣាចោរ
    វាភ័យលោះព្រលឹងមិនតិចដងទៅហើយនិងទទួលការខូចខាតក៏មិនល្មមដែរជាពិសេស
    គឺភាពអឣាម៉ាស់របស់ពួកវាចំពោះបរទេស!ចំណែកទ័ពអឣាកាសវិញមិនចាំបាច់អឣាក្មេងបៀម
    ដៃក្រឡៃវ័យឯងភ័យព្រួយទេពីព្រោះគេបង្កើតរួចមុនឯងចាប់កំណើតទៅទៀតវាគ្រាន់តែ
    គេមិនទាន់ដល់ពេលត្រូវបង្ហាញតែប៉ុណ្ណោះ!រឿងសំខាន់ពេលនេះគឺឯងខំធ្វើយ៉ាងណា
    រក្សាជីវិតរបស់ឯងឲ្យនៅគង់វង់ពីព្រោះយើងឃើញឯងគ្រាន់តែប៉ុន្មាននាទីឯងរត់បាញ់
    អឣាចម៍មិនចេះតិចដង!យ៉ាងម៉េចហើយ?រោគរាករូសជុះមិនឈប់របស់ឯង?តើត្រូវថ្នាំ
    អឣង្រែបុកគ្រឿងរបស់អាខ្ជិបមានប្រសិទ្ធិភាពដែរឬទេ?វាថាវាធានាថាបុកតែ១អឣង្រែទេគឺ
    បាត់ដូចគេចុកអឣញ្ចឹង!គឺអឣារោគនេះវាផ្តាំកូនផ្តាំចៅវាលែងហ៊ានមកបៀតបៀនឯងទៀត
    ហើយចំណែកគំនិតចង់ធ្វើជារាជគ្រូចង់ប្រដៅទូន្មានស្អី!មើលតែជម្ងឺរាករូសជុះមិនឈប់
    របស់ឯងមិនទាន់ជាផងហ្នឹង!បើមិនឆាប់រកថ្នាំអឣាខ្ជិបទេឯងប្រាកដជាមិនបានឃើញសពា្វវុធ
    ទំនើបៗរបស់ខ្មែរទេ!ចាំដល់វេនពួកឯងឈ្នះឆ្នោតចាំធ្វើដូចដែលឯងស្រមៃនោះទៅ!ខំរក្សាជីវិតរបស់ឯងទៅ!អឣារាករូសជុះមិនឈប់!ដាក់ឈ្មោះថ្មីដល់ឯងមួយទៀតពេញចិត្តទេ?

  29. cheath says:

    ចៅចេកអាំង! សួរគាត់វិញអញ្ចេះ
    វៀតណាមអត់មាន B52 . M113 ស្អីដូចអាមេរិកទេ ! រួចម៉េចបានជាវៃអាមេរិករត់ប៉ោងខោ
    ហើយនៅស្រុកខ្មែរវិញក៏អញ្ចឹងដែរ ! ខ្មែរក្រហមវៃអាមេរិករត់ប្រាស់អាយុហ្នឹង !
    ខ្ញុំទាស់ចិត្តឆ្លើយជួសបន្តិចចុះ ! សូមកុំប្រកាន់

  30. 23 October says:

    Bravo CPP Government!!!!

  31. chakrey says:

    ចុះខ្មែរ ដែលឆ្លាតជាងបរទេសពីអង្កាល់?

  32. Lim Ngoc Huoth says:

    ខ្មែរក្រហមឈ្នះ លន់ ណុល ដោយសារ យួនវ៉ៃអោយទេ។ កងកម្លាំង ខ្មែរក្រហមស៊ីផេះទៅ កាលពី ១៩៧៩ អត់មានអាណាជួយវា យួនវ៉ៃតែ ១ អាទិត្យ ចូលដល់ភ្នំពេញ។ ពួក លន់ ណុល អាចទប់យួនបាន ៥ ឆ្នាំ។ ឯចំណែកពួកខ្មែរក្រហម មានសមត្ថភាពអាចទប់យួនបានតែ ១ អាទិត្យ។ ខ្មែរក្រហមខ្លាំងអី! ខ្លាំងបានតែបាញ់អោយត្រពាស ត្រូវប្រជាជនស្លូតត្រង់ដែលគ្មានអាវុធស្លាប់រង្គាល​ហើយនិងសម្លាប់គេឯងគ្មានអាណឹត។ ទាំងនេះហើយដែលធ្វើូអោយនាយទាហ៊ាន និងមន្រ្ដី លន់ ណុល ចង់បានសម្ដេច ស៊ីហនុ មកដឹកនាំប្រទេសវិញ។ ពួកគេចរចារជាមួយមន្រ្ដីសម្ដេច ដើម្បីរស់នៅក្រាមម្លប់របស់ព្រះអង្គ ហើយបញ្ឈប់សង្គ្រាមដ៏សាហាវនេះ​និងស្រោចស្រង់​ប្រទេស​ឡើងវិញ។ ខ្មែក្រហមជាអង្គភាពមួយគ្រាន់តែចាំស៊ីឡាកចុងក្រោយនៃសង្រ្គាមតែប៉ុណ្ណោះ។ ដូចលោក ងៀង កូថាច់ លោកមានប្រសាសន៏កាលពីឆ្នាំ ១៩៨១ ថា វៀតណាមអាចលើកខ្មែរក្រហម​អោយឡើងបាន ដូច្នេះវៀតណាមអាចដាក់ខ្មែរក្រហមអោយធ្លាក់ចុះបានដែរ!!!

  33. Lim Ngoc Huoth says:

    ខ្មែរក្រហមឈ្នះ លន់ ណុល ដោយសារ យួនវ៉ៃអោយទេ។ កងកម្លាំង ខ្មែរក្រហមស៊ីផេះទៅ កាលពី ១៩៧៩ អត់មានអាណាជួយវា យួនវ៉ៃតែ ១ អាទិត្យ ចូលដល់ភ្នំពេញ។ ពួក លន់ ណុល អាចទប់យួនបាន ៥ ឆ្នាំ។ ឯចំណែកពួកខ្មែរក្រហម មានសមត្ថភាពអាចទប់យួនបានតែ ១ អាទិត្យ។ ខ្មែរក្រហមខ្លាំងអី! ខ្លាំងបានតែបាញ់អោយត្រពាស ត្រូវប្រជាជនស្លូតត្រង់ដែលគ្មានអាវុធស្លាប់រង្គាល​ហើយនិងសម្លាប់គេឯងគ្មានអាណឹត។ ទាំងនេះហើយដែលធ្វើូអោយនាយទាហ៊ាន និងមន្រ្ដី លន់ ណុល ចង់បានសម្ដេច ស៊ីហនុ មកដឹកនាំប្រទេសវិញ។ ពួកគេចរចារជាមួយមន្រ្ដីសម្ដេច ដើម្បីរស់នៅក្រាមម្លប់របស់ព្រះអង្គ ហើយបញ្ឈប់សង្គ្រាមដ៏សាហាវនេះ​និងស្រោចស្រង់​ប្រទេស​ឡើងវិញ។ ខ្មែក្រហមជាអង្គភាពមួយគ្រាន់តែចាំស៊ីឡាកចុងក្រោយនៃសង្រ្គាមតែប៉ុណ្ណោះ។ ដូចលោក ងៀង កូថាច់ លោកមានប្រសាសន៏កាលពីឆ្នាំ ១៩៨១ ថា វៀតណាមអាចលើកខ្មែរក្រហម​អោយឡើងបាន ដូច្នេះវៀតណាមក៏អាចដាក់ខ្មែរក្រហមអោយធ្លាក់ចុះបានដែរ!!!

  34. ចៅចេកអាំង says:

    Message

  35. ចៅចេកអាំង says:

    ដូចជាបាត់សម្លេងអាក្មេងលក់ដីយកទៅជក់ម៉ា អាមួយនេះវាថាវាជាកូនខ្មែបាត់ទឹកដីតាមពិតទៅ ដីវាលក់សោះ ហ្នឹងណា ដល់វាលក់អស់យកលុយទៅជក់ម៉ា លេងស្រីអស់លុយតាំងនាំគ្នាមកធ្វើបាតុកម្មទាមទារ ដី យីអាពួកនេះប្រើគ្រប់ល្បិចកលដើម្បីចាប់ដី។
    អរគុណលោកcheatតែខ្ងុំមិនចង់ប្រើថ្នាំខ្លាំងដាក់វា ព្រោះវាធ្លាក់ក្នុងលាមក វាទៅជាពុលលាមក ឡេឡឺៗខូចខួរក្បាលអស់ហើយ។ពួកនេះធ្វើកវាប្រើត្រឺមឈ្លបភូមិបានហើយ។

  36. cheath says:

    lim Ngoc កុំមកប្រូ ! បើមិនដឹងខ្យល់កុំនិយាយ !
    វឿតណាមក៏អត់មានអាបេ៥២ ខ្មែរក្រហមក៏មានអាបេ ៥២ វែទ័ពលន់ ណុល និងពួកអាមេរិក
    រត់ចោលខោ ដេញអាមេរិករត៉ទៅស្រុកវីញទាំងសស្លើត សស្លក់ដូចគ្នា
    រឿងអីវៀតណាមមកជួយវៃលន់ណុលនិងអាមេរិកនោះ បើវៀតណាមវៃបែកព្រៃនគរ
    ក្រោយខ្មែរក្រហមវៃបែកភ្នំពេញហ្នឹង ឆ្កួតសុទ្ធនិយាយអត់ដឹងខ្យល់ (ជួយដែរពីចុងឆ្នាំ៧០ដល់ជិតពាក់កណ្តាលឆ្នាំ៧៣)
    ១៩៧៩ វៀតណាមវៃចូលភ្នំពេញធូរ ដោយសារទ័ព សម្តេចហ៊ុនសែន ហេងសំរិន ជាស៊ីម
    វៃផ្ការីកបំបែកពីក្នុងឲ្យទេ កុំភ្លើនោះ ! (សហការគ្នាវៃ)
    ពី១៩៧៩រហូតដល់វៀតណាមដកទ័ព តើរំលំខ្មែរក្រហមបានទេ កងទ័ពវៀតណាមប៉ុន្មានឆ្នាំហ្នឹងពល៉ីច្រើនណាស់ យកអដ្ឋិធាតុមិនទាន់អស់នៅឡើយទេ
    ឥឡូវសួរខ្លីវិញ ! អ្នកណា អ្នកវាយកម្ទេចទាំងស្រុងឫសគល់នយោបាយ និងយោធាខ្មែរក្រហម
    ឲ្យរលំរលាយនាំមកនូវសន្តិភាពបច្ចុប្បន្នជូនប្រជាជនកម្ពុជា

  37. មតិខ្ញុំគួរតែបើកទល់ដែនខ្មែរថៃ ខ្មែរយួន ខ្មែរទ្បាវ ត្រង់ច្រកពាណិជកម្មបានហើយ ច្រកផ្សេងពីនេះ
    ដាក់មីនទៅ ប្រយោជន៏ដើម្បីកុំអោយទល់ដែនវារួញមកដីខ្មែរ៕ 

  38. Ratha says:

    យើងសុទ្ធខ្មែរគួរប្រើពាក្យសំដីឲ្យបានគួរសម
    និយាយស្ដីឲ្យបានថ្លៃថ្នូរ ដើម្បីសម្ដែងមតិជួយ
    ដោះស្រាយបញ្ហាប្រទេសជាតិ កុំថោកទាបពេក
    វាអាចប៉ះពាល់ដល់ពុកម៉ែ លោកគ្រូអ្នកគ្រូដែលខំ
    ប្រដែប្រដៅយើងមក ។​ឯអត្ថបទខាងលើក៏ដូចគ្នា
    អ្នកទាំងឡាយនេះគ្រាន់តែឡូឡាទេ ដូចមិនចង់
    ឲ្យបញ្ហាប្រាសាទព្រះវិហារចប់សព្វគ្រប់សោះ បាន
    គិតដែរទេថា ពលរដ្ឋម្ដុំនោះជួបការលំបាកបែបណា
    ខាតបង់ប្រាក់ចំណូលពីអ្នកទេសចរក្នុងមួយឆ្នាំៗ
    ប៉ុន្មានទៅ ខួរក្បាលអន់ម្ល៉េះ!!!

  39. cheath says:

    RATha ដៀលគេសុទ្ធតែថោកទាប ខូរក្បាលអន់ ! តើនេះជាសម្តីថ្លៃថ្លូរសមរម្យរបស់រដ្ឋាឫុ ?
    លាងគូថខ្លួនឯងឲ្យជ្រះសិន ! ចាំបង្រៀនគេពីសុជីវធម៏
    ឆ្កួតសោះ ! ហាមាត់និយាយប្រដៅគេទៅរូច !

  40. 1- This news is very right.​ ការ​ដោះ​មីន​រួមនេះ Khmer is so stupid. Thai is invating Khmer but they still afraid of the mind field. If the mind field is clear, it is very easy for Thai to invate Cambodia. This story is the same withe those of Banteay Lounveak. How Thai attacked Banteay Lounveak?
    2- American withraw from Indo-China starting from Cambodia first, then from Vietnam after. That is why Khmer Rouge win American before Vietnam.​ It doesn’t mean Khmer Rouge is better.

  41. Ngor heaw says:

    Now Thai use the same way they had been used at Banteay Loungveak. Khmer never learn from the previous mistake. Former Hia lola is right.

  42. a hell says:

    A ចៅចេកអាំង, a ក្ដាំងពួកអាប្រឆ, A cheath group a lop lop forever

  43. Ratha says:

    ចុះអាមួយឡើងមកគឺជេរតែម្ដង
    ហើយអាមួយចេះតែតមាត់
    មិនថោកទាបម៉េចកើត
    គេឲ្យបញ្ចេញមតិដើម្បីឲ្យអ្នកផងគេបានយល់
    បានដឹងអំពីដំណោះស្រាយនានាផង ទើបមាន
    ប្រយោជន៍ តែពេលនេះដូចជាសារៈសំខាន់បន្តិចឡើយ!!

  44. BaBaBoo says:

    មានអ្នកខ្លះភ្លើមើលមិនដឹងថា ល្បែងនយោបាយរបស់ថៃកំពុងលេងស្នៀតចោរព្រៃកែខ្លួន ឬដូចទន្សាយងាប់លើល្អីចេក ។ ក្រោយពេលដែនដីខាងកើតកក្រើក ផ្នែកខាងលិចក័ចាប់ផ្តើមរញ្ជួយ ពីព្រោះផលប្រយោជន៌របស់ពួកគេមានចិត្តគំនិតដូច គ្នា ខាងកម្ពុជាវិញកំពុងតែដេកសង្ឃឹមខ្សល់ មានតែមនុស្សឆ្កួតជ្រូកទេដែលជឿនយោបាយថៃ និងវៀតណាមក្នុងរឿង មិត្តភាពម៉ឺនឆ្នាំ ៕

  45. cheath says:

    សុំលោករដ្ឋាបញ្ចេញមតិទាក់ទងនិងរឿងខាងលើឲ្យរាងខ្ញង់បន្តិចមើល !
    ខ្ញុំសុំរៀនសូត្រតាមផង !
    តែប្រយ័ត្ត! តែនិយាយចេញមកមីងមុាំងអត់ដឹងខ្យល់ អត់ដឹងក្បាលកន្ទុយវីញ ខ្ញុំសុំដាក់ងារលោក
    ថា អារដ្ឋា អាមោកក្រោមតាពាំងហើយណា !

  46. ចៅចេកអាំង says:

    Rotha, តើឯងដោះស្រាយអីក្នុងវេទិការអាណាធិបតេយ្យនេះ ហើយអ្នកណាប្រើឯងមកដោះស្រាយ ទាំងមិនដឹងអីអីចឹង។ពួកនេះវាធ្វើអីដូចអត់ដឹងខ្យល់អីទេ ដូច្នេះហើយបានមួយៗរត់រកតែព្រៃសហ្នឹង។
    យីចេះទៅរួចបញ្ចេញយោបល់ដើម្បីដោះស្រាយបញ្ហាជាតិ?

  47. ចៅចេកអាំង says:

    ហ៊ឺហេតុអ្វីបានជាបុព្វបុរសខ្មែរសម័យក្រោយៗនេះនៅបន្សល់ទុកមនុស្សរបៀបនេះច្រើនក្នុងសង្គម ខ្មែរ បើសុទ្ធសឹងបញ្ចេញមតិដើម្បីដោះស្រាយបញ្ហាជាតិយ៉ាងនេះ។ហ៊ឺតើអោយខ្ងុំរស់ដល់ពេលណា?

  48. ក្មេងខ្មែរ បាត់ទឹកដី says:

    ឯងទៅដេកសម្ងំបៅកូនក្រមុំក្ចាស់ល្ងង់ឯងសោះ
    ហេតុអីក៍មិនដឹងខ្យល់អីចឹង កុំតែយល់ថាគាត់ឯងមានកូនក្រមុំទេ
    កុំអីចាប់គាត់ឯងក្រៀវ ធ្វើអាមាត្រ ចិតមេចោលឱ្យនៅប៉ុនជើងធូប ទុកពងពីរ ហាស់ៗៗ
    ឱ្យប្រពន្ធ៍ឃើញ ស្រែកយំពីដើមភូមិរហូតដល់ចុងភូមិឥឡូវហ្នឹង ហាស់ៗៗ

  49. យីអាមួយនេះហាក់ដូចជាចាប់ផ្តើមពុលម៉ាទៀតហើយ តែបន្តិចទៀតវាដើទៅជុះអាចម៏និងផុងក្នុង បង្គន់ទៀតហើយលិចត្រឹមខ្រមុះពុលទៀតហើយ។

  50. អាមួយនេះឃើញគេបង្ហាញខ្លួនក្នុងCTNសំដីសំដៅដូចជាវា១០០ភាគរយ, ជាប់ព្រោះជាមេខ្លោងចែក ចាយម៉ាទឹកកក និងកាវស្ងួតសំរាប់ហិត មុខហ្នឹងហើយប្រាកដណាស់។

  51. ក្មេងខ្មែរ បាត់ទឹកដី says:

    បង្គន់គេមានឥដ្ឋការូ៉ចាំងជាងមុខ កញ្ចាស់ឯងទៅទៀត ម៉េចណឹងផុងទៅរូច
    មិនដឹងជាឯងមិនចង់បញ្ចេញទព័អាកាសស្អីទេ ការពិតអ្នកទៅរៀនបើកយន្តហោះ
    នៅស្រុកចិននោះ មិនដឹងជាចេះអីខ្លះទេ ហើយចង់ទិញជឿយន្តហោះចិន ម៉ាក Z-9
    និង chengdu J-7 ហ្នឹងអ្ហី J-7 ណឹងអន់ពេកហើយ យកមកមុខជាត្រូវគ្រាប់
    ធ្លាក់ជាមិនខាន សង្្ឃឹមថាកញ្ចាស់ឯងបើកត្រូវគ្រាប់ធ្លាក់មុនគេ ចូលលង់ទឹកបង្គន់
    អាចម៍មុនគេទៅចុះ ហាស់ៗៗៗៗៗ។

  52. អើដោយវាចាំងមុខពេកទៅវាស្តើងពេកទើបផុងឯងហ្នឹងចូលក្នុងបង្គន់ទៅ។
    យីអាមួយនេះហាក់ដូចជាចាប់ផ្តើមពុលម៉ាទៀតហើយ តែបន្តិចទៀតវាដើទៅជុះអាចម៏និងផុងក្នុង បង្គន់ទៀតហើយលិចត្រឹមខ្រមុះពុលទៀតហើយ។ហាក់ដូចជាសើចពុំសូវសម ដោយគេបង្ហាញមុខ ក្នុងCTNហាក់ដូចជាអន់ចង់។

  53. ក្មេងខ្មែរ បាត់ទឹកដី says:

    គេបង្ហាញមុខក្នុង CTN ណឹង ក្មួយក្ចាស់ឯងទេ
    ឯសម្ដេចព្រះគ្រូក្មេង របស់ក្ចាស់ឯងសូម្បីតែបារីក៍មិនចេះជក់ផង
    កុំល្ងង់ពេក ខ្ជិលឈ្លោះជាមួយចាស់អន់ៗ គតិចឹងណាស់ ទៅដេកវិញល្អជាង។

  54. Sean Kelly says:

    We are the Khmer warriors. We are afraid of our historical enemies but courageous in fighting against the same Khmers. Pol Pot did kill millions of our people without remorse. This is a warrior blood!!!Hahha…

  55. Ratha says:

    នេះឯងពាក្យចាស់ទុំបានពោលថា សំដីសជាតិ មាយាទសពូជ
    បញ្ហាប្រាសាទព្រះវិហារយើត្រូវតែគិតពីប្រាក់ចំណូលចូលប្រទេស
    ភាពធូរធាររបសប្រជាជនក្នុងតំបន់ជាសំខាន់ ឯប្រសាទបូរាណនេះ
    គឺជាកម្មសិទ្ធរបស់ខ្មែរ១០០ភាគរយទៅហើយ គ្មានប្រទេសណាអាច
    យកទៅបានដែរ ចឹងហើយអ្វីគួរធ្វើជាបន្ទាន់ អ្វីត្រូវធ្វើជាលំដាប់បន្តបន្ទាប់
    មិនមែនត្រូវផ្អាកទុកសព្វគ្រប់ដូចសព្វថ្ងៃនេះទេ។