ក្រសួង​ឧស្សាហកម្ម​គ្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

ដោយ សុខ សេរី
2012-07-02
វិទ្យុ​អាស៊ីសេរី

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទប់ទល់​នឹង​ការ​ខាត​បង់​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​នៅ​ឆ្នាំ​២០១២ នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​កន្លង​មក។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង ធ្វើ​សន្និសីទ​កាសែត​អំពី​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២ កក្កដា ឆ្នាំ​២០១២។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង ធ្វើ​សន្និសីទ​កាសែត​អំពី​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២ កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ក្រសួង​នេះ​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ អគ្គិសនី​កម្ពុជា មិន​អាច​បន្ត​រង​ការ​ខាត​បង់​ប្រាក់​ចំណូល​ទៀត​ឡើយ។

ការ​ខាត​បង់​ប្រាក់​ចំណូល​នោះ គឺ​ច្រើន​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២ នេះ នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់ ៥.៩០០​រៀល​ក្នុង​មួយ​លីត្រ ប្រៀប​ធៀប​នៅ​ពេល​នេះ តំលៃ​ប្រេង​សាំង​បាន​ធ្លាក់​តម្លៃ​មក ៥.០០០​រៀល​ក្នុង​មួយ​លីត្រ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អគ្គិសនី​កម្ពុជា (EDC) បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ចរន្ត​អគ្គិសនី នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​នៅ​ថោក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាក់លាក់​ទេ​ថា តើ​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា និង​មាន​តំលៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តាម​តំបន់​នីមួយៗ។

តំលៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​មាន​តំលៃ​ខុស​គ្នា​តិច​ច្រើន​ទៅ​តាម​ចំនួន​ប្រើប្រាស់​អគ្គិសនី។ ក្នុង​នោះ​មាន​តម្លៃ ៣៥០ តំលៃ ៥៥០​រៀល និង​តំលៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប្រៀបធៀប​នឹង​ខេត្ត និង​តំបន់​ដទៃ​ទៀត គឺ​តំលៃ ១.២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តំលៃ​លើស​នេះ​ទៀត​ក៏​មាន។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កំពុង​តែ​រៀបចំ​ឲ្យ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ឆាប់ៗ​នេះ​ហើយ៖ «ឆ្នាំ​នេះ​ទេ ប្រេង​ឡើង​ធ្វើ​ឲ្យ​ចំណូល​អគ្គិសនី​ហ្នឹង​មិន​បាន​តាម​បំណង ដោយសារ​អត់​ទាន់​ឡើង​ថ្លៃ​ភ្លើង (អគ្គិសនី) អ៊ីចឹង​ថ្លៃ​ភ្លើង​នឹង​អាច​សុំ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​សិន​មិន​ឡើង អគ្គិសនី​កម្ពុជា ខាត​ហើយ»

លោក​បាន​បន្ត​ថា មូលហេតុ​ដែល​តម្លៃ​អគ្គិសនី​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង គឺ​ដោយសារ​តែ​កម្ពុជា មាន​រោងចក្រ​ផលិត​អគ្គិសនី​ភាគ​ច្រើន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។

ទាក់ទង​នឹង​បញ្ហា​គម្រោង​ឡើង​ថ្លៃ​អគ្គិសនី​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ខាង​ផ្នែក​ពាណិជ្ជកម្ម នៃ​អគ្គិសនី​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

អាជីវករ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា គ្រួសារ​របស់​នាង​ប្រើប្រាស់​ចរន្ត​អគ្គិសនី​អស់​ចំនួន​ជាង ៣០០​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ២៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ខាង​មុខ​នេះ​ទេ៖ «…​កាល​ណា​ឯកជន​ឡើង​ថ្លៃ​តាម​ចិត្ត ប្រជារាស្ត្រ​រស់​នៅ​ងាប់​ហើយ ពិបាក​ងាប់​ហើយ ភ្លើង។ អ្នក​រត់​ម៉ូតូ​ឌុប​អី​ក៏​គេ​ត្រូវ​ការ​ភ្លើង​ប្រើ​ដែរ ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​អត់​គាំទ្រ​ទេ។ រដ្ឋ​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ រដ្ឋ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ចូល​រួម​ដេញ​ថ្លៃ»

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី​ចំនួន ៤៥% នៅ​ទូទាំង​ប្រទេស​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

20 Responses to "ក្រសួង​ឧស្សាហកម្ម​គ្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស"

  1. saythai says:

    សូមមេត្តាកំុនិយាយថាឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​ហើយ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេសព្រោះប្រជាពលរដ្ធខ្លះមិនចង់មានលុយសំរាប់បងថ្លៃ​ចរន្ត​អគ្គិសនី​ប្រើរាល់ថ្ងៃផងចង់ដំឡើថ្លៃទៀតសំរាប់នាក់មានវាអត់អ្វីសំរាប់នាក់ក្រកបពា្ហាធំនាក់ទូទាំងប្រទេសណា

  2. Pros Khmer says:

    គ្មានហេតុផលអ្វីត្រូវនិយាយថាក្រុមហ៊ុនអគ្គីសនី(EDC)មានការខាតបង់នោះទេ​ ព្រោះអីរាល់ថ្ងៃ
    នេះអគ្គីសនីត្រូវបានតំទ្បើងថ្លៃរាល់ខែស្រាប់ហើយ​​​​ ហើយចំពោះគ្រួសារណាដែលប្រើអគ្គីសនី
    ច្រើន​ តំលៃភ្លើងអគ្គីសនីកាន់តែទ្បើងខ្ពស់​ វាខុសប្លែកពីស្រុកគេកាលណាប្រជាជនគេប្រើចរន្ត
    អគ្គីសនីកាន់ច្រើនតំលៃប្រើកាន់ចុះថោក​ ដើម្បីបន្ធូបន្ថយក្នុងការចំណាយដល់អ្នកប្រើប្រាស់។
    បើសិនជាEDCតំទ្បើងថៃ្លចរន្តអគ្គីសនីនោះមិនខុសអីពីច្របាច់ករចិនលាអណ្តាតខែ្មរទេវើយ។

  3. ភ្លើងឃើញតពីថៃមកតំលៃថោមែនទែនតែខ្មែរយកតំលៃថ្លៃមែនទែនបើសាំងថ្លៃតភ្លើងពីថៃមក
    វាថោកប្រជាជនក្រក៏មានលទ្ធភាពដែរតែបើភ្លើងថ្លៃព្រៃឈើរត្រូវកាប់មកធ្វើអុសហើយ

  4. Name says:

    ដើម្បីកាត់បន្ថយភាពក្រីក្រក្រសួងឧស្សាហកម្មមិនត្រូវតំឡើងថ្លៃចរន្តអគ្គីសនីទេព្រោះប្រេងចុះថ្លៃហើយ។

  5. ឡូឡូ says:

    គេឡើងឲ្យទាន់ការអភិវឌ្ឍន៍នោះអី !! បើប្រើប្រេងខ្មៅនិងវារីអគ្គីសនីទៅវាយ៉ាងម៉េច ??
    មកពីលោកធំមានភាគហ៊ុនក្នុងប្រេង បើចំណូលពីប្រេងច្រើន គាត់ក៍បានច្រើនដែរ មិនអីចឹង…ចាំតែ
    ឲ្យប្រេងថោកតើ    …..!!!

  6. lakputhysith says:

    ពេលក្រុមហ៊ុនអគ្គីសនីចំេណញ​​​​​​​​​​​​​​​៣០​លាន​ដុល្លារ២០១១ហេតុអ្វីក៏ក្រុមហ៊ុនអគ្គីសនីនិង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល គ្មានបំណងបញ្ចុះតំលៃការប្រើប្រាស់ដល់ពលរដ្ឋ។​ ហេតុអ្វីក៏ក្រុមហ៊ុនអគ្គីសនីខាតបង់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មានគម្រោងដំឡើងថ្លៃតាមការស្នើសុំរបស់ក្រុមហ៊ុនអគ្គីសនី តើ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពលក៏ដូចជារដ្ឋាភិបាលមានដែរគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋដែរឬទេ​ឬគិតគូរតែក្រុមហ៊ុនឯកជន។។។។

  7. យើងនិងធ្វើបាតុកម្មតវ៉ារឿងនេះ
    រដ្ឋបាលតេេជាធ្វើអោយរាស្រ្តងាប់បណ្តើរ បណ្តើរ ហើយ
    ហើយក៏ជិតដល់ពេលទ្រាំលែងបានហើយ

  8. chakrey says:

    វាយ៉ាងម៉េចទៀតហើយ? មកពីផ្ទះអស់ឯកឧត្តម ប្រើមិនបង់លុយមួយសេន រួមទាំងញាតិ៧សណ្តានរបស់ពួកគាត់ទៀត ទើបបានជាមិនចំណេញ ហើយមកតម្លើងថ្លៃពីប្រជាពលរដ្ឋទូទៅ ដើម្បីប៉ះប៉ូវអោយក្រុមជនពុករលួយមែនទេ?

  9. ដូច បាត់ អាឆ្កែ cheath និង ចៅចេកអាំងទៅណាហើយ អោយវា យក ភ្នែក មើល មើល

  10. នៅពេលអគ្គិសនីកម្ពូជាតំលើងថ្លែអគ្គិសនី​​​​​ប្រជាជននិងជួបការលំបាកបនែ្ថមមួយកំរិតទឿតលើបពា្ហាជីវភាពប្រចាំថ្ងែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  មានតែយើងត្រួវកាត់បន្ថយការប្រើប្រាស់អោយនៅកំរិតទាបបំផុត​​​   ព្រោះថាអគ្កិសនីកម្ពូជា ក័មិនអាចក្ស័យទុនបានដែរ   មានតែយើងទាំងអស់គ្នាសំរបសំរួលគ្នាលើតំលៃភ្លើងនេះមិនត្រូវអោយអគ្គិសនីដួល​​​​​​​​​   ហើយប្រជាជនលំបាកពេកដែរ​​​​    គឺរដ្ឌាភិបាលគួរបន្ថយពន្ធដាខ្លះទៅ

  11. cheath says:

    ប្រទេសណាក៏ដូចគ្នាហ្នឹង ឲ្យតែខាត ទាល់តែតម្លើងថ្លៃទើបចំណេញ ត្រូវហ្ហែ!

  12. JML says:

    នាំគ្នាឡើងតំណើរគ្នាបានល្អណាស់! សាំងក៏ឡើងភ្លើងក៏ឡើង! ងាប់ហើយខ្ញុំមិនបាច់ញុំបាយទេ!

  13. Rottanak says:

    ឆ្ងល់ដែរឮថាវារីអគ្គីសនីមួយចំនួនដំណើរការហើយហើយមន្ត្រីរដ្ឋាភិបាលក៍ធ្លាប់និយាយដែរថា ភ្លើងនិងបំពេញតម្រូវការគ្រាប់ល្មមពីវារីអគ្គីសនី ហើយចុះប្រេងឥឡូវចុះថ្លៃហើយម្តេចក៍រដ្ឋបែជា ឡើងថ្លៃទៅវិញ ការចេញខាតរបស់រដ្ឋមួយឆ្នាំសម្រាប់ប្រជាពលរដ្ឋគឺជាកាជួយកាត់បន្ទុករាស្រ្ត។

  14. សារ៉ាយ យក្ខិនី says:

    ឡើងអោយណាណីទៅ ខ្្ញុំអុចចង្កៀងខ្លាញ់ត្រី អត់ខ្វល់!

  15. Rationale says:

    ស្ថាប័នរដ្ឋមួយចំនួនដែលទទួលសិទ្ធិគ្រប់គ្រង self-governing បានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីរកប្រាក់ចំណេញសំរាប់ទ្រទ្រង់ដំណើរការស្ថាប័នរបស់ខ្លួន និង …………..
    ដូច្នេះមិនបាច់ទាមទារតវា៉អ្វីទេ ពីព្រោះដើម្បីបានចំណេញនូវចំនួនដែលចង់បាន រូបមន្តត្រូវបានសរសេររួចហើយ ការបញ្ចុះតំលៃបាន លុះត្រាតែរដ្ឋជួយបង់ជំនួស តែដូចជាគ្មានផ្លូវទេ!
    ការរកចំណូលរបស់ស្ថាប័នរដ្ឋាករទឹកម្យា៉ង អ្នកដែលសរសេររូបមន្តសំរាប់គណនាតំលៃនោះ ឆ្លាតណាស់ តែអាចថាឆ្លាតខាងកេងរកភាពចំណេញពីអថិតជន ។
    ឧ. តំលៃមូលដ្ឋានទាបសំរាប់ទឹកមួយម៉ែត្រគីបនោះគឺ P0 សំរាប់ចំនួនទឹក B ម៉ែត្រគីបក្នុងមួយខែ
    បើប្រើប្រាស់ក្នុងបរិមាណ C (C>B) នោះតំលៃនឹងគណនាក្នុងតំលៃ P1 ដែល P1>P0

    បើការប្រើប្រាស់បរិមាណទឹកជាមធ្យមក្នុងមួយខែ A ហើយ A តិចជាង B នោះ (A<B) តំលៃដែលគណនានោះគឺ P = P0 x A
    ជាទូទៅការប្រើប្រាស់ទឹកមានបរិមាណលើសពីកំរិតមូលដ្ឋានបន្តិចបន្តួចបុ៉ណ្ណោះក្នុងមួយខែៗ តែរដ្ឋាករទឹកចេះណាស់ គេមិនទារថ្លៃទឹករាល់ខែទេ គឺទាររាល់ ២ ខែម្តង ។ ការទាររាល់ ២ ខែម្តងធ្វើអោយរដ្ឋាករទឹកចំណេញលើគោកបើយោងទៅតាមតំលៃនិងគោលការណ៍ជាមូលដ្ឋាន ។
    If A1 is the quantity consumed in first month and A2 is the cumulative quantity consumed during 2 months, the cost for two months will be P = (P0*A1) + (P1*(A2-A1))
    In general, A1 < B and A2 divided by B is slightly more than 2 or sometime less than 2

    ឆ្លាតមែន តែការឆ្លាតនេះអាចខុសពីគោលការណ៍ ឬ អាចនិយាយថារំលោភលើសេចក្តីទុកចិត្តពីសាធារណៈជន បើគោលការណ៍ចែងអោយទូទាត់ការចំណាយរាល់ ២ ខែម្តងមិនអីទេ… ព្រោះវាស្របច្បាប់ ។

  16. សៀងផ្អាប់ says:

    ម៉េចបានតំឡើងចឹង ?

  17. ច័ន្ទជុំ says:

    ជាការពិតណាស់ ប្រេងពិតជាឡើងថ្លៃពិតប្រាកដ់មែន ដូច្នេះ ក្រសួងឧស្សាហកម្មពិតជាត្រូវការតំឡើងថ្លៃពិតប្រាកដមែន ។
    ប៉ុន្តែខ្ញុំសូមឲ្យ យើងនាំគ្នាពិនិត្យថា តើហេតុអ្វីបានជាប្រេងឡើងថ្លៃ?
    តើប្រេងមានអ្វីទាក់ទងនិងគណបក្សនយោបាយ? ឬតួនាទីជួយបក្ស?

    សូមលោកពិចារណាមើលចុះ

  18. heng kévin says:

    oy tè hean domleung tlay ang beth baret real tngay cham yub pel chol pteah agn boeuk tè ampoul 1 trov tè kat bantoy ka preu prah oy ban chroeun bam phot cham tign pleung pi thai reu pi youn vign pros srok ké min ches tè kith pi domleung tlay doch khèr ter trov tè dah do ligne noam khnea chup preu ploeung khmer..

  19. BaBaBoo says:

    ជាដំណោះស្រាយល្អមែនហើយការតំលើងថ្លៃ នៅប្រទេសណាក៏គេជួបវិបិត្តបែបហ្នឹងដែរ តាមកន្លងមកភ្លើងត្រូវបានប្រើ គ្មានរបៀបទេជាពិសេសត្រង់តំបន់ដែលមានជនជាតិវៀតណាមខុសច្បាប់ និងសហគមវៀតណាមនៅ គួបង្កើនឲ្យខ្លាំទ្វេរដង ។ ចំពោះប្រជាពលរដ្ឋតាមស្រុកស្រែចំការ សូមកុំតំឡើងថ្លៃភ្លើង ត្រូវបន្ថោកបន្តិចទៀតទៅពីព្រោះ ពួកគាត់គ្មានលុយបង់ថ្លៃភើងទេ។

  20. ចាំឡើងធ្វើនាយករដ្ធមន្រ្តីបណ្តោះសិនទៅចាំដោះស្រាយរឿងហ្នឹង។