ប្រេង​នៅ​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា​អាច​បូម​បាន​នៅ​ឆ្នាំ​២០១៦

ច័ន្ទ 02 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

Chevron ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាតិ​ឲ្យ​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នឹង​អាច​បូម​ប្រេង​នៅ​ប្លុក A មក​ធ្វើ​អាជីវកម្ម​បាន​នៅ​ឆ្នាំ​២០១៦។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា​ លោក ឌឹប សេរីវីសិទ្ធិ បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​ថា ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ទៅ​ដោយ​រលូន នោះ​រយៈ​ពេល​៣៤ខែ គឺ​ជា​ពេលវេលា​សម​ស្រប​សម្រាប់​ផលិត​កម្ម​ប្រេង។ ពោល​គឺ​ឆ្នាំ​២០១៦ គឺ​ជា​ពេល​វេលា​សម​ស្រប។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​អនុម័ត​ឲ្យ​ក្រុមហ៊ុន Chevron ផលិត​ប្រេង​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​នូវ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សហគមន៍​ក្បែរ​តំបន់​នោះ​ជា​មុន​សិន។

លោក ម៉ម សម្បត្តិ ប្រធាន​នាយកដ្ឋាន​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​សកម្មភាព (DPA) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា អ្នក​នេសាទ​នឹង​​មិន​ត្រូវ​គេ​អនុញ្ញាតិ​ឲ្យ​ទៅ​ក្បែរ​តំបន់​បូម​ប្រេង ដែល​វា​នឹង​នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គេ។ ជាមួយ​គ្នា ភ្ញៀវ​ទេសចរណ៍​ក៏​តែង​ទៅ​ទស្សនា​នៅ​កោះ​ក្បែរៗ​នោះ​ដែរ ហើយ​មិន​ដឹង​ថា​ប្រតិបត្តិ​ការ​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​នោះ​ទេ៕

What Next?

Recent Articles

8 Responses to "ប្រេង​នៅ​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា​អាច​បូម​បាន​នៅ​ឆ្នាំ​២០១៦"

  1. Ban Ali says:

    យូរយ៉ានេះខ្លាចតែហ៊ុនសែនច្រឡោតនិងឡាំប៉ាទេ ព្រោះហ៊ុនសែនកំពុងតែអន្ទះសារចង់​បានបូមប្រេងនៅពេល ឆាប់ៗនេះដើម្បីបានបូមលុយពុករលួយពីវិស័យប្រេងនេះ។

  2. kumnitkhmer says:

    កាន់តែយួកាន់តែល្អបើមិនចឹងទេតាអានស្រុកខ្មែរប្រមូលយកលុយអស់ហើយ។ ឧទាហរណ័ជាក់ស្តែងអង្គវត្តមួយទាំងមូលមិនដឹងជាលុយកាក់ទៅណាទៅណីទេ។ ប្រទេសជប៉ុនធ្លាប់និយាយថាបើប្រទេសគេមានអង្គដូចខ្មែរ គឺគេអាចរកចំណូលចិញ្ចឹមប្រជាជនគេមួយប្រទេស មិនបាច់ស្មូមគេរាល់ឆ្នាំចឹងទេ។

  3. Xman says:

    ធ្វើអោយស្រួលបួលប្រយ័ត្នត្រូវបណា្តសាប្រេងកាតដូចប្រទេសលីប៊ី និងមានវាសនាដូចហ្កាដាហ្វី

  4. មែនហើយពួកអាមានគំនិតបង្ករសង្រ្គាមបំផ្លាញជាតិទាំងអស់
    ខាងលើប៉ុន្មានក្បាលនឹងសូម្បីតែបញ្ចេញមតិក៏បំផ្លាញជាតិដែរ ។

  5. ជប៉ុនណានិយាយអា អញអង្គុយលក់ចេកអាំងមើលកាសែតរាល់ថ្ងៃមិនដែលឭ មានតែអាពពួក បំពុលបរិស្ថានឯងប៉ុន្មានគ្រឿងនេះទេដែលនិយាយនោះ អាពពួកនេះពូកែតែខាងបំផ្លាញ។

  6. រលាយយ៉ាងម៉េចអា បើនៅពពួកអាណាធិបតេយ្យអែងពីបីគ្រឿងគ្រាន់តស៊ូយកដីមកវិញ។

  7. អាពពួកនេះ រង់ចាំតែបន្តិចទៀតគេរុញឡើងអ៊ូហើយ។

  8. visal says:

    ហាហា​ ពួកក្រុមស៊ីពែនាំគ្នាបញ្ចេញមតិលើកជើង ព្រោះ​ចង់បានមុខមាត់។