សាលាក្រុង​បដិសេធ​សំណើ​សុំដង្ហែរ​ក្បួន​របស់​​ CCU​

អង្គារ 03 កក្តដា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

សាលា​ក្រុងភ្នំពេញ​កាល​ពីម្សិលមិញ​​បាន​បដិសេធ​​សំណើ​​សុំ​ដង្ហែរ​ក្បួន​​របស់សហភាព​សហជីព​កម្ពុ​ជា​(CCU) ក្នុង​គោល​​ដៅ​ទាមទារ​​យុត្តិធម៌​​​ឲ្យ​​ដល់​កម្មករ កម្មការិនី នៃ​រោងចក្រ Tai Yang Enterpise​​មាន​ទីតាំង​​នៅ​ក្នុង​ស្រុក អង្គស្នួល​ខេត្ត កណ្ដាល ដែល​បាន​ធ្វើ​​កូដកម្ម​​អស់​រយៈពេលជាង​មួយ​សប្ដាហ៏មក​ហើយ​នោះ ។

លោក រ៉ុង ឈុន ប្រធាន សហភាព សហជីព កម្ពុជា

លោក រ៉ុង ឈុន ប្រធាន សហភាព សហជីព កម្ពុជា

តាម​ផែន​​ការ CCUនឹង​ផ្ដើម​​ដង្ហែរក្បួន​​នៅ​ថ្ងៃព្រហស្បតិ៏​​ក្នុង​សប្ដាហ៏​នេះ ដើម្បី​​នាំញាតិ​​ទៅ​ដាក់​នៅ​ភូមិ​គ្រិៈ​​របស់​នាយក​រដ្ឋមន្ត្រី​ ក្រសួង​ការងារ ស្ថានទូត​សហរដ្ឋអាមេរិក និង ការិយាល័យ​តំណាង​ស​ហ​គមន៏អឺរ៉ុប​ ​ឲ្យ​ជួយ​អន្តរាគមន៏​​ទៅ​ថៅ​កែ​រោង​ចក្រ ដើម្បី​​ដោះស្រាយ​តាម​សំណើ​​របស់​ក្រុម​កម្មករ ។​

គួរប​ញ្ជាក់ថា​ជាង​មួយ​​សប្ដាហ៏​​​ហើយ​​ដែល​កម្មករ-កម្មការិនី​នៃរោងចក្រTai Yang Enterpise​​​ជាង​៣ពាន់​​នាក់​​បាន​ធ្វើ​កូដកម្ម​​​ ប្រយោជន៏ទាមទារ​​ឲ្យ​ភាគី​​រោងចក្រ​​ផ្ដល់​ប្រាក់រង្វាន់​ការងារទៀង​ទាត់​ចំនួន​​១៥​ដុល្លារ ប្រាក់​ថ្លៃទឹកដោះ​គោចំនួន​១៥​ដុល្លារ​ក្នុងមួយ​ខែ ប្រាក់​​ឧបត្ថម្ភ សម្រាប់​ការស្នាក់​នៅ​និង​សោហ៊ុយ​​ធ្វើ​ដំណើរ ចំនួន ១៥​ដុល្លារ​ និង​សុំ​កុំ​ឲ្យ​រោង​ចក្រកាត់ប្រាក់ខែ​​នៅ​ពេល​ដែល​ពួកគេ​សុំ​ច្បាប់​​ចាប់​ពី​៣ថ្ងៃ ឡើង ៕

What Next?

Recent Articles

7 Responses to "សាលាក្រុង​បដិសេធ​សំណើ​សុំដង្ហែរ​ក្បួន​របស់​​ CCU​"

  1. LY Seanteur says:

    ឆ្កែជក់ម៉ា ស្តាប់តែសម្តេច ហ៊ុន សែន​ មួយគត់។ សម្តេច អោយខាំម៉ែ ឳរបស់ខ្លួនក៏មិនខ្លាចដែរ។ បើនិយាយវិញ មួយម៉ាត់ណាក៏និយាយពីសម្តេចហ៊ុន សែន ដែរ។ គាត់សុខចិត្តនៅក្រោមមនុស្សម្នាក់ តែលើមនុស្សរាប់លាននាក់។ ធ្វើម៉េចនឹងអោយលោកគ្រូ រ៉ុង ឈុន ឯងដើរបំបាក់មុខសម្តេចបានទៅ។ ពីព្រោះការដង្ហែរក្បួននឹងបង្ហាញពីអសមត្ថភាពរបស់សម្តេច នឹង អំពើពុករលួយគណបក្សប្រជាជនណាស់។

  2. CPP says:

    សូមកោតសរសើរលោក ថៅកែបាតុកម្ម, បង្ករឿង នាំឲ្យមានភាពតានតឹងដល់សង្គម

  3. ជំរាបសួរលោករុ៉ង ឈុន,តាមការអានពត៌មានក្នុងកាសែតមួយចំនួនខ្ញុំឃើញថានៅជុំវិញពិភព លោកនេះមនុស្សអត់ការងារនិងនឹងកំពុងបាត់បង់ការងារកាន់តែកើនឡើង។ដូច្នេះសូមលោកពិនិត្យ មើលផង។

  4. មិនមាន យុត្តិធម៌​​​ទេ នៅ ស្រុកខ្មែរ ក្រោម ការអសមត្ថភាពនិង អំពើពុករលួយ របស់ ហ៊ុន សែន​ និង
    គណបក្សប្រជាជន។

  5. ក្នុងលោកនេះមិនអាចរកយុត្តិធម៍ឃើញទេ តែអាចពោលពាក្យថាត្រឹមត្រូវដែលអាចទទួលយកបាន។

  6. ឡូឡា says:

    តើគួរកពាក្យថា អាចទទួលយកបាននេះជូនកម្មករផងបានទេ បើយើងមើលទៅពួកគាត់ក្នុងស្ថានភាពពិបាករស់បែបនេះនោះ? ក្នុងខណៈដែលតម្លៃទំនិញឡើងថ្លៃតាមអំពើចិត្តរបស់មេឈ្មួញ ដូចជាសេវាកម្មដឹកអ្នកដំណើរឡើងថ្លៃជាពិសេសពេលបុណ្យឬទិវាផ្សេងៗ សាំងត្រូវតម្លើងតែគ្មានពេលត្រូវបញ្ចុះ ឭថាថ្លៃភ្លើងជិតត្រូវបានតម្លងទៀតហើយ ឯអតិផរណាវិញក្រឡាប់ចុះ១២០អង្សាសេ។
    កុំថាឡើយកម្មករ ឯចំណែកមន្រ្តីរាជការក៏ពិបាក់រស់ដែរ លើកលេងតែពួកអ្នកមានអំណាចដែលអាចកាប់់ឈើលក់ ប្លន់ដីរាស្រ្តលក់ និងពួកជួញដូរគ្រឿងញៀនចេញ។ នេះឯងយុត្តិធរស្រុកខ្មែរយើង។

  7. Srey Khmer says:

    It is wrongful for the democracy of Cambodia apply to employees who requested for the contest. It sounds like dictator country which is always dominating the Human Rights. So the Government should have a Law-enforcement officials for responsible for an authority who is following the democracy and understanding non-violent contest’s law.