លោក ញឹក ប៊ុនឆៃ​៖ ថ្ងៃ​៥-៦ កក្កដា ១៩៩៧ មិនមែនជា​រដ្ឋប្រហារ​ទេ​

ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
CEN

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៥ – ៦ ខែកក្កដា ឆ្នាំ​១៩៩៧ ទៀត​ទេ បន្ទាប់ពី​មានការ​សម្រេច​ជា​ផ្លូវការ​របស់​គណៈកម្មកា​រ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ប្រកាសថា ការធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​អ្នក​ដែល​បាន​ស្លាប់ ជាពិសេស​សមាជិក សមាជិកា ដែល​បាន​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លើកយក​បញ្ហា​នេះ ដាក់​ក្នុង​របៀបវារៈ​នៃ​អង្គប្រជុំ​របស់​គណៈកម្មកា​រ​នាយក ដែលជា​អង្គការ​កំពូល​របស់​គ​ណ​បក្ស ហើយ​បាន​សម្រេចយក​ថ្ងៃ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ទៅដល់​សមាជិក ឬក៏​អ្នកគាំទ្រ​ដែល​បាន​បូជាជីវិត​ក្នុង​រយៈកាល​កន្លងមក​នេះ ដោយបាន​កំណត់​យក​ថ្ងៃទី​១ នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ ជា​ថ្ងៃ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​គណបក្ស​មួយ​ដែល​កើតចេញពី​កម្លាំងរ​ណ​ស្សិរ​ហ្វ៊ុនស៊ិនប៉ិច ជា​កម្លាំង​តស៊ូ​តាំងពី​ឆ្នាំ​១៩៧៩​មក ហើយ​មាន​អ្នក​ពលី​ជីវិត​ច្រើន​ពាន់​នាក់ និង​មាន​អ្នកគាំទ្រ​ដែល​បាន​ពលី​ជីវិត​ក្នុង​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ UNTAC និង​បន្ត​មក​អ្នក​ដែល​បាន​ពលី​ជីវិត នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ និង​បន្ត​បន្ទាប់មកទៀត​។​

​លោក​បញ្ជាក់ថា “​ដើម្បី​ជៀសវាង​ក្នុង​មួយឆ្នាំៗ ធ្វើបុណ្យ​ច្រើនដង​ពេក យើង​បាន​ពិភាក្សាគ្នា​ក្នុង​គណៈកម្មការ​នាយក ជ្រើស​រើសយក​ថ្ងៃ​ភ្ជុំ​បុណ្យ ជា​ថ្ងៃ​កំណត់​សម្រាប់ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​សមាជិក និង​អ្នកគាំទ្រ ដែល​បាន​ពលី​ជីវិត រួមទាំង​អ្នក​ដែល​បាន​ពលី​ជីវិត​ក្នុង​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ផងដែរ​”​។ ចំណុច​នេះ ស្របទៅនឹង​ប្រពៃណី​របស់​ខ្មែរ​យើង ដែល​មានជំនឿថា នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បូជាជីវិត ច្រើនតែ​មានការ​ដោះលែង​មករក​ញាតិសន្ដាន ទើប​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំណត់​យក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ជា​ថ្ងៃ​ធ្វើបុណ្យ​ឧទ្ទិស​កុល​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃទី​៥-៦ កក្កដា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មិន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ អ្នក​ដែល​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ពលី​នោះទេ​។ ហើយ​ចំណែក​អ្នកនយោបាយ​ខ្លះ ដែល​យក​ថ្ងៃទី​៥-៦ កក្កដា​នេះ យកមក​រម្លឹក​ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា កាល​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​នេះ​កើតឡើង​ដោយសារតែ​ការមិនទុកចិត្ត​គ្នា​នៅក្នុង​រាជរដ្ឋាភិបាលចម្រុះ ក្នុង​អាណត្តិ​ទី​១ (១៩៩៣) ដែល​រៀបចំ​ការបោះឆ្នោត​ដោយ​អង្គការសហប្រជាជាតិ នៅពេលដែល​ហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត​នៅពេលនោះ ហើយ​បាន​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូបមន្ត​នាយករដ្ឋមន្ត្រី​ទី​១ នាយករដ្ឋមន្ត្រី​ទី​២ (​សម្ដេចក្រុមព្រះ និង​សម្ដេច​តេ​ជោ សែន​)​។

​លោក​បាន​ពន្យល់​ពី​ការមិនទុកចិត្ត​គ្នា​នៅក្នុង​រដ្ឋាភិបាលចម្រុះ​អាណត្តិ​ទី​១ មាន​ចំណុច​មួយចំនួន ដូចជា ទី​១. នៅក្នុង​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​១៩៩៦ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានធ្វើ​សិក្ខាសាលា​នៅ​ក្រុងព្រះសីហនុ ដែល​បាន​អញ្ជើញ​គណៈកម្មការ​នាយ​ក​គណបក្ស និយាយ​អំពី​បញ្ហា​ផ្សេងៗ​ជាច្រើន នៅក្នុង​មាននិយាយ​អំពី​ការលើក​យុទ្ធសាស្ដ្រ អំពី​ការធ្វើ​តុល្យភាព​កម្លាំង​របស់​ហ្វ៊ុនស៊ិនប៉ិច និង​កម្លាំង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។

​លោក​បញ្ជាក់ថា “​កម្លាំងយោធា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​ជាង ១១​ម៉ឺន​នាក់ រីឯ​កម្លាំង​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច យកមក​បញ្ចូល​ក្នុង​កងយោធពល​ខេមរភូមិន្ទ មានតែ ២​ម៉ឺន ១​ពាន់​នាក់ អ៊ីចឹង​ហើយ​សម្រាប់​រូបខ្ញុំ​ពេលនោះ ក្នុងនាម​ជា​នាយ​អគ្គសេនាធិការរង​ទី​១ នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​អ្នកទទួលខុសត្រូវ​យោធា​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូបខ្ញុំ​មិនបាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​នោះទេ ប៉ុន្តែ​ក្រោយ​សិក្ខាសាលា​ចប់ នៅពេល​ជប់លៀង​ជាមួយគ្នា ខ្ញុំ​បាន​លើក​ជំនា​ស់​ដែរ អំពី​ការលើក​យុទ្ធសាស្ដ្រ​នេះ ពីព្រោះ​ខ្ញុំ​គិតថា មិនអាច​ធ្វើទៅកើត​ទេ ២​ម៉ឺន និង ១១​ម៉ឺន​នាក់ នៃ​ការធ្វើ​តុល្យភាព​កម្លាំង​នោះ យើង​អាច​ធ្វើបាន​នៅពេលនោះ គឺ​បញ្ចូល​គ្នា​ក្នុង​កងយោធពល​ខេមរភូមិន្ទ ជា​កម្លាំង​កងទ័ព​ជាតិ​តែមួយ ដែល​មិន​ប្រកាន់បក្ស​នយោបាយ​ណា​ទេ គឺ​ប្រកាន់​អ​ព្យា​ក្រឹត្យ​”​។​

​លោក​បន្តថា ទី​២. គណបក្ស​ហ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​កាលពី​ថ្ងៃទី​២១-២២ មីនា ឆ្នាំ​១៩៩៦ សម្ដេច​ហ៊ុន សែន កាលនោះ ក៏បាន​អញ្ជើញ​ទៅ​ចូលរួម​ជាមួយ​សមាជ​នោះដែរ ហើយ​អង្គសមាជ​ក៏បាន​ដំណើរការ​ទៅ ប៉ុន្តែ​វា​មាន​ចំណុច​មួយ ដែល​អ្នករាយការណ៍​ទៅ​សម្ដេចក្រុមព្រះ យ៉ាងម៉េច​ទេ ទូលថ្វាយ​សម្ដេចក្រុមព្រះ​អំពី​ការបែងចែក​អភិបាល អភិបាលរង​ស្រុក ហើយ​គេ​ទូលថ្វាយ​សម្ដេចក្រុមព្រះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រមធ្វើ​ការបែងចែក​តួនាទី​អភិបាល អភិបាលរង​ស្រុក​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥០​ភាគរយ​ទេ អ៊ីចឹង​ហើយ​ទើប​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រកាស​ដកខ្លួន​ចេញពី​រដ្ឋាភិបាលចម្រុះ តែ​ការពិតទៅ អភិបាល និង​អភិបាលរង​ស្រុក​នោះ មានការ​ព្រមព្រៀងគ្នា​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយនឹង​លោក យូ ហុកគ្រី និង​មានការ​ចុះហត្ថលេខា​ជាមួយគ្នា​ទៀត​។​

​លោក​បន្តទៀតថា ទី​៣. ការបង្កើតរ​ណ​ស្សិរ​រួបរួម​ជាតិ​មាន ៤​គណបក្ស នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ ឆ្នាំ​១៩៩៧ គឺមាន​អង្គប្រជុំ​ដែលមាន​ថ្នាក់​ដឹង​នាំ​គណបក្ស​ទាំង​៤ នោះ មក​ប្រកាស​បង្កើត​រណ​ស្សិ​រួបរួម​ជាតិ ដែលមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ជាតិខ្មែរ​(​សមរង្ស៊ី​បច្ចុប្បន្ន​) គណបក្ស​ខ្មែរ​អ​ព្យា​ក្រឹត្យ និង​គណបក្ស​លោកតា​សឺ​ន​សាន​។ ចំណុច​នេះ ជាការ​បង្កើតរ​ណ​ស្សិ​ជា​កម្លាំង ធ្វើ​ឲ្យ​មាន​ការមិនទុកចិត្ត​គ្នា​ក្នុង​រដ្ឋាភិបាលចម្រុះ​អាណត្តិ​ទី​១​។​

​លោក​បន្ថែមថា ទី​៤. ការនាំ​អាវុធ​ចូល​នៅ​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​១៩៩៧ ដែល​ការនាំ​អាវុធ​ចូល​របស់​សម្ដេចក្រុមព្រះ​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​ពុំមាន​គេ​ប្រាប់ ដែល​ពេលនោះ មាន​លោក​ក្រូច យឿ​ម និង​លោក​ឯក សេរី​វ​ឌ្ឍ កាលនោះ ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​នាំ​អាវុធ​ចូល ដែល​ក្នុងចំណោម​អាវុធ​នាំចូល​នោះ មាន​អាវុធ​ប្រឆាំង​រថ​គ្រោះ របស់​សហភាពសូវៀត ហើយ​ការ​នាំចូល​អាវុធ​នោះ ទៀតសោត សម្ដេចក្រុមព្រះ​មិនបាន​បង្ហាញ​ការពិត ដោយ​ធ្វើលិខិត​ស្នើសុំ​គយ​រួច​ពន្ធ ដាក់ថា ជា​គ្រឿងបន្លាស់​របស់​ឧទ្ធម្ភាគចក្រ​ទៅវិញ​។ ទើប​មានការ​សង្ស័យថា ការនាំ​អាវុធ​ចូល​នោះ មាន​បញ្ហា​អ្វី​ទៀតហើយ​។

​លោក​បន្ថែមទៀតថា ទី​៥. ការចរចា​ជាមួយ​ខ្មែរក្រហម ដែល​កាលនោះ រូបលោក​ផ្ទាល់ ត្រូវបាន​សម្ដេចក្រុមព្រះ​ឲ្យ​បទបញ្ជា​ទៅ​ចរចា​ច្រើនលើកច្រើនសារ​ណាស់ នៅ​អន្លង់វែង​ដើម្បី​ឲ្យ​កម្លាំង​ខ្មែរក្រហម ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល បន្ទាប់ពី​រដ្ឋសភា​ដាក់​ក្រុមខ្មែរក្រហម​នៅក្រៅ​ច្បាប់​។ ការ​ទៅ​ចរចា​ជាមួយ​ខ្មែរក្រហម​នៅ​អន្លង់វែង លោក​បាន​រាយការណ៍​តាម​ឋានានុក្រម ថ្វាយ​សម្ដេចក្រុមព្រះ តែ​ចុងក្រោយ​សម្ដេចក្រុមព្រះ​លោក​អត់​បាន​ជម្រាប់ អំពី​បញ្ហា​ខ្មែរក្រហម​ជូន​សម្ដេច ហ៊ុន សែន បានដឹង​ទេ ដែល​ការចរចា​នោះ បាន​ឈានទៅដល់​ការស្រុះស្រួល​ជាច្រើន​ចំណុច រហូត​ទៅដល់​ការចុះហត្ថលេខា​ជាមួយ​លោក ខៀវ សំផន​។​

​លោក ញឹក ប៊ុនឆៃ បាន​សរុប​នូវ​ព្រឹត្តិការណ៍​ទាំងនោះ គឺជា​រឿង​ដែល​មិន​ទុកចិត្ត​គ្នា គឺ​ការលើក​យុទ្ធសាស្ដ្រ​របស់​សម្ដេចក្រុមព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​តុល្យភាព​កម្លាំងប្រដាប់អាវុធ ជាមួយនឹង​គណបក្ស​ប្រជាជន ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យថា យក​កម្លាំង​ខ្លែ​រ​ក្រហម​ចូលមក ដើម្បី​បង្កើន​កម្លាំង​ធ្វើ​តុល្យភាព​ជាមួយ​កម្លាំងប្រដាប់អាវុធ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ជាង ១១​ម៉ឺន​នាក់ ហើយ​ធ្វើ​ឲ្យ​មាន​ការមិនទុកចិត្ត​គ្នា​រហូតដល់​មាន​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ មកដល់​ថ្ងៃទី​៥-៦ កក្កដា ២០១២ គឺមាន​រយៈពេល ១៥​ឆ្នាំ​ហើយ​។ ចំណែកឯ​លោក​ញឹក ប៊ុនឆៃ ចាត់ទុក​ថ្ងៃ​៥-៦ កក្កដា ជា​ព្រឹត្តិការណ៍​ដែល​កើតចេញពី​ការមិនទុកចិត្ត​គ្នា​តែប៉ុណ្ណោះ មិនមែនជា​រដ្ឋប្រហារ ដូច​អ្នកនយោបាយ​មួយចំនួន​តែងតែ​លើកឡើង​ដើម្បី​កេងចំណេញ​នយោបាយ​ទេ​៕​

What Next?

Recent Articles

39 Responses to "លោក ញឹក ប៊ុនឆៃ​៖ ថ្ងៃ​៥-៦ កក្កដា ១៩៩៧ មិនមែនជា​រដ្ឋប្រហារ​ទេ​"

  1. ពេលរត់ប្រកាច់ប្រកិនមកដល់ស្រុកអាមេរិក ញ៉ឹក ប៊ុនឆៃ
    ប្រាប់អ្នកសម្ភាសតាមទូរទស្សន៍ខ្មែរថា វាគឺរដ្ឋប្រហារដែល
    ហ៊ុន សែនបានធ្វើដើម្បីកំចាត់ពូកគាត់ដែលមានរ៉ាណារឹត
    ជាប្រធាននិងជារដ្ឋមន្រ្តីទីមួយ ។ ឥឡូវពេលដែលទៅរស់ក្រោម
    ក្លៀកហ៊ុន សែន គាត់ក៏និយាយដូចអញ្ចឹងវិញ ព្រោះសព្វថ្ងៃរស់
    ដោយសារឆ្អឹងក្រៀមៗដែលហ៊ុន សែនបោះអោយអង្កាមគ្រាន់
    បារស់ជីវិតប្រចាំថ្ងៃ ។ ទាំងរ៉ាណារឹតនិងទាំងញ៉ឹក ប៊ុនឆៃ គ្មាន
    លក្ខណៈសម្ប័ទគួរឱ្យយកធ្វើជាខ្មោចស្អីកើតទេ ។ ហើយមានរឿង
    មួយដែលគួរអោយចង់សើចអំពីនាយញ៉ឹក ប៊ុនឆៃ៖ កាលដែលគេ
    សួរថា ‹‹ម្តេចក៍លោករត់រួចខ្លួនបាន បើទាហា៊នហ៊ុន សែនដេញ
    ប្រផាប់ប្រភីង? គាត់បានឆ្លើយថា គាត់ចេះបំបាំងខ្លួន (!!!) ។ គ្រាន់
    តែឮសម្តីហ្នឹង ក៏យើដឹងថាភ្លើបាត់ទៅហើយ! បើចេះបំបាំងខ្លួន ម្តេច
    ក៏ប្រាសអាយ៉ូសមករកស្អីដែរ?

  2. ញឹក បុ៑នឆៃ ប្រយ័ត្នអ្នកដែលស្លាប់ទៅដើម្បីការពារលោក មកកាច់កទៅ។

  3. Korn Khmer says:

    His face looks funny.

  4. Anonymous says:

    គ្មានយក​ជាការអ្វីបានទេ ម្សៀញឹកប៊ុនឆៃនេះ ធ្វើនយោបាយចាក់តែខ្សែរហូត បាក់ស្បាតតាំងពីព្រឹត្តការ១៩៩៧មក អ្នកណាមានអំណាចទៅខាងហ្នឹង ជាកូនអុករបសឮហ៊ុនសែន ប្រជារាស្ដ្រខ្មែរគេដឹងក្រយ៉ៅគ្រប់ៗគ្នាហើយ។

  5. កាល​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​នេះ​កើតឡើង​ដោយសារតែ​:
    1.ការនាំ​អាវុធ​ចូល​នៅ​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​១៩៩៧ ដែល​ការនាំ​អាវុធ​ចូល​របស់​សម្ដេចក្រុមព្រះ​ដែល​ក្នុងចំណោម​អាវុធ​នាំចូល​នោះ មាន​អាវុធ​ប្រឆាំង​រថ​គ្រោះ របស់​សហភាពសូវៀត .
    2.យក​កម្លាំង​ខ្លែ​រ​ក្រហម​ចូលមក ដើម្បី​បង្កើន​កម្លាំង​ធ្វើ​តុល្យភាព​ជាមួយ​កម្លាំងប្រដាប់អាវុធ​គណបក្ស​ប្រជាជន​កម្ពុជា.
    3.​ព្រឹត្តិការណ៍​ដែល​កើតចេញពី​ការមិនទុកចិត្ត​គ្នា​តែប៉ុណ្ណោះ មិនមែនជា​រដ្ឋប្រហារ ដូច​អ្នកនយោបាយ​មួយចំនួន​តែងតែ​លើកឡើង​ដើម្បី​កេងចំណេញ​នយោបាយ​ទេ.

  6. កូនខ្មែរ says:

    ចង់បានអីទៀត បើសព្វថ្ងៃនេះមានអ្វីៗៗៗៗអស់ហើយ ​ចាំតែមេធំបញ្ជាមក​ វាគ្មានបញ្ហាឡើង
    បើគាត់អោយទៅលើ ទៅលើ បើគាត់អោយទៅក្រោម ទៅក្រោម ដើម្បីជីវិត។។។៕

  7. មិនថារដ្នប្រហាឬមិនមែនក៍ដោយតើខ្មែរ14លានគួររកយុត្ដធម៏ឲ្យអ្នកដែលត្រូវបានគេសំលាប់ដែរទេ?

  8. ខ្ញុំជាខ្មែរ says:

    វាចេះតែថាហើយ អាណាជាអ្នករត់កាត់តាមភ្នំប្រសិទ្ធហើយទៅពោធិសាត់ ទៅបន់អ្នកតាឃ្លាំងមឿង
    នៅទឹកដីពោធិសាត់នោះ?? ញឺក ប៊ុនឆៃ ចោលម្សៀត មិនខុសរាជ្របុត្រដ៏ឆ្នើមនោះទេ ចោលម្សៀត
    ដូចតែគ្នា

  9. visal says:

    ឳអាថោក ញឹក​ ប៊ុនឆាយ គ្មានមាយាទសោះ អ្នកគាំទ្រស្លាប់អោយគគោគ នៅហ៊ាននិយាយយ៉ាងនេះទៀត។ ដូចម្តេចដែលហៅថារដ្ឋប្រហារ? អោយតែកាន់អំណាចដោយគ្មានការយល់ព្រមពីប្រជារាស្ត្រ ដែលជាម្ចាស់ឆ្នោត និងមិនធ្វើតាមរដ្ឋធម្មនុញ ក្តោបក្តាបអំណាចយក គេហៅថារដ្ឋប្រហារហើយ អាខ្មោច។មិនគួរកាលនោះជ្រុលខ្លួនបោះឆ្នោតអោយពួកអាស៊ីពែឯងសោះ។ អានេះវាចេះគ្រាន់បើដែលឆ្អឹនក្បាលស៊ីក្បាល ឆ្អឹនកន្ទុយ៕

  10. លោកបងចៅចេកអាំង ! ខ្ជិលជ្រល់មាត់ជាមួយកូនមីសំផឹង កន្តួយហោកអស់ហ្នឹងនោះ
    កូនមីសំផឹងកន្តួយស្អុយអស់នេះ ទោះលោកបងប្រាប់ហេតុផលអោយវាយល់ច្បាស់យ៉ាងម៉េច
    ក៏វាមិនស្តាប់ដែរ ! ក្តៅណាស់ព្រោះតែវានិយាយដូចឆ្កួតទឹកកន្តួយអញ្ចឹងបានជាធ្វើ
    អោយខ្ញុំចាញ់ឆ្នោតហ្នឹងណា !
    ជួយអង្វរសម្តេចអោយខ្ញុំផង ខ្ញុំជួយសម្តេចវិញហើយ

  11. សម័យប្រឌិត says:

    ថោកជាងអ្នកសុំទានទៅទៀត។ ពួកឯកឧត្ដមអត់ចូលសាលា។

  12. Norak Vithya says:

    សូមគោរព ជូនដល់ឯកឧត្ដម ញឹក ប៊ុនឆៃ ដែលក្លាហាន បញ្ជាក់ការពឹតជូនពួកប្រឆាំងអោយយល់ កុំចេះតែព្រុសពេក៕

  13. LY Seanteur says:

    ដោយសារតែធ្វើជាមេគេមិនមានការទទួលខុសត្រូវ និង មិនដឹងគុណអ្នកគាំទ្រខ្លួនបែបនេះ បានជាគណបក្សហ៊្វុនសិនបុិច រលាយដូចសព្វថ្លៃ។ ប្រជាជនភាគច្រើនយល់ឃើញថា លោក ញឹក ប៊ុនឆៃ បានសុខចិត្តដុតផ្ទះខ្លួនឯងចោល ហើយនាំកូនចៅអសមត្ថភាពមួយក្តាប់តូចរបស់គាត់ ទៅរស់នៅជាមួយចោរប្រកបដោយសេចក្តីសុខហើយ។

  14. ឯកឧត្ដម មានសញ្ញាបត្រ បណ្ឌឹត កិត្តិយស កុំមើលងាយអោយសោះ។ អស់លោកអ្នកជេរ គ្មានសញ្ញាបត្របណ្ឌឹតទេ កុំអឿពេក!

  15. វាស៊ីសងលើសាច់ការរបស់បុគ្គលបានធ្វើ ។ វាមិនមែនស៊ីសង
    លើសញ្ញាបាត់មហាបរិញ្ញាជជុះៗហ្នឹងទេ!

  16. បើ គ្មានសញ្ញាបត្រ បណ្ឌឹត កិត្តិយស ម៉េចគេហៅថាអ្នកចេះ???

  17. នាយឡេវ says:

    មិនដឹងថាអ្នកណាថោកអ្នកណាថ្លៃទេ មនុស្សដែលទទួលស្គាល់ការពិតទើបសមជាមនុស្សដែលមនសិការ ហ៊ានធ្វើហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មិនដូចមនុស្សខ្លះហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវ។ លោក ញឹក ប៊ុនឆៃ គាត់ធ្វើដូច្នេះគាត់ដឹងច្បាស់នូវរឿងរ៉ាវពិតជាងនណាៗទាំងអស់ថាមានអ្វីខ្លះដែលលោកបានធ្វើ ហើយនណាបញ្ជាឲ្យគាត់ធ្វើ ដូច្នេះសូមអ្នកនៅក្រៅរង្វង់ព្រិត្តការណ៍កុំធ្វើចេះជាងគាត់។ ការលើកឡើងរបស់គាត់ពុំមែនជាការសារភាពកំហុសនោះទេតែលោកចង់លាតត្រដាងការពិត ថាមានអ្វីនៅពីក្រោយព្រិត្តិការណ៍នោះដើម្បីកុំមានការភ័នច្រឡំ។ ការចេញមកអះអាងរបស់គាត់ជាសក្ខីភាពថាលោកជាមនុស្សប្រកាន់ភាពត្រឹមត្រូវនិងហ៊ានទទួលខុសត្រូវ បើប្រៀបជាមួយមេបក្សប្រឆាំងវិញខុសគ្នាស្រឡះហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវ។

  18. Reich Sy says:

    OK good!!! Mr Gnhoek Bun Chhai!!! at this time you know really them me on during
    5-6 July 1997, the solder death for Funcinpech is not meaning, they can not go to paradise .
    you betray conscientious.

  19. Anonymous says:

    សូម​ចូល​រួម​យោបល់​! តាម​ខ្ញុំ​បាទ​ដឹង​ខ្លះ​ៗ​​ សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យស​ គេ​ជូន​ចម្ពោះ​ជន​ណា​ដែល​សាលា​នោះ​យល់​ថា​ មាន​ស្នាដៃ​ឬ​គុណ​បំណាច់​លើ​ផ្នែក​ណាមួយ​ឬ​វិស័យ​ណាមួយ​ក្នុង​សង្គម​ដែល​មាន​លក្ខណៈ​លេច​ធ្លា​ប៉ុណ្ណោះ។ សញ្ញាបត្រ​នេះ​ ខុស​ពី​សញ្ញា​បត្រ​បណ្ឌិត​ដែលជន​អ្នក​​ទទួលបាន​ទទួល​​ការ​អប់រំ​ជា​ប្រព័ន្ធ​និង​មាន​ការ​សរសេរ​និក្ខេប​បទ​ជា​ចុង​ក្រោយ​នោះ​ឡើយ។

  20. Janet Koy says:

    ចាបឆ្លាត ចេះរកបង្គងល្អទំ!!!នៅទំបង្គងពុកដល់ណា! វាអាចបាក់មរណា!!!

  21. Vichet says:

    វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧, ខកចិត្តណាស់ ចំពោះ ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ ក៏មិនរីករាយ ចំពោះគណបក្សសមរង្ស៊ី ដែលយក “វិញ្ញាណក្ខន្ធ ” ជនរងគ្រោះ ធ្វើជាចំណាប់ខ្មាំង ដើម្បីកេងប្រវ័ញ្ចនយោបាយដ៏ “ឆ្កួតលីលា” របស់ខ្លួនដែរ,

  22. Virak says:

    This is how the politic is! Everyone should remenber and learn from all the Khmer politicians! they dind’t eventhink off humen lives whatever way to be a king they can do this and that with remorseless! His speech was clearly identify that he is the politician underneath, full of irresponsible, unconsistentcy and not reliable.
    virak

  23. កកកដ says:

    ការពិតនឹងរកឃើញ នៅពេលគណបក្សប្រជាជន រឺ ហ៊ុន​ សែន អស់អំណាច។ លោក ឆៃ និយាយត្រូវទាំងអស់ ប៉ុន្តែមើលតែមួយជ្រុងប៉ុណ្ណោះ មិនបាននិយាយអំពីកលល្បិច និងយុទ្ធសាស្រ្តរបស់ភាគីម្ខាងទៀតទេ។ គឺគណបក្សប្រជាជនទេ ដែលចង់កំទិចអ្នកតស៊ូ មិនមែន ហ្វ៊ូនស៊ិនបិចទេ។

  24. កកកដ says:

    ការចង់មានតុល្យភាពកំលាំងជាមួយគូប្រជែង មិនមែនជាកំហុសទេ។ ពេលហ៊ុន​ សែន បង្កើតកងអង្គរក្ស និងអបគមន៍ ម៉េចមិនថា​ ខុសផងទៅ???????????????

  25. កូនខ្មែរសុទ្ធសាធ says:

    លោក ញ៉ឹក ប៊ុនឆៃ និយាយហាក់ដូចមិនគួរអោយជឿសោះតែម្តង ត្រង់លោកនិយាយចំនុចទី៤
    មានហាក់ន័យថាគយសម័យនោះអន់ជាងឆ្កែដែលអាចមើលខ្មោចឃើញទៅទៀតពីព្រោះថា
    សម្តេចក្រុមព្រះប្រកាសពន្ធថាជាគ្រឿងបន្លាស់ឧទ្ធម្ភាគចក្រ ចុះពេលទំនិញមកដល់តើគយ
    មិនបានត្រួតពិនិត្យទំនិញមុនពេលនាំចូលមកទីក្រុងទេឬ?បានជាអាវុទ ទាំងនោះអាចនាំយកមក
    បង្កើតព្រឹត្តិការណ៏​ ៥-៦ កក្កដា បាន នេះសរបព្ជាក់អោយឃើញថាព្រឹត្តិការណ៏នេះ ជាការបង្កើត
    ឡើងដោយគណបក្សផ្សេងដើម្បីទំលាក់កំហុសដាក់គណបក្សហ្វុនស៊ិនប៉ិចតែប៉ុណ្ណោះ ហើយ
    កេងចំនេញនយោបាយតែប៉ុណ្ណោះដោយត្រូវចំណាយជីវិតប្រជាជនជាច្រើនដើម្បីមហិច្ចតារបស់
    ខ្លួន។តើប្រធានគណបក្សហ្វុនស៊ិនប៉ិចនិងសមាជិកបក្សល្ងង់ឬ? ដែលខ្លួនឯងកំពុងកាន់អំណាច
    បែជាទៅបព្ជាកំលាំងអោយចូលមកផ្តូលរំលំរដ្ឋាភិបាលរបស់ខ្លួននោះ តើសម្តេចក្រុមព្រះគ្មាន
    ព្រះរាជតំរិះទេឬ? ដែលកំលាំងខ្លួនឯងមាន ២ម៉ឺននាក់ទៅតស៊ូជាមួយ១១ម៉ឺននាក់នោះខ្ញុំជឿថា
    វាមិនអាចសម្តេចមានតំរិះអញ្ចឹងទេ។ប៉ុន្តែមនុស្ស ញ៉ឹក ប៊ុឆៃ ជាមនុស្សឆ្អិនក្បាលស៊ីក្បាល
    ឆ្អិនកន្ទុយស៊ីកន្ទុយដែលមិនគួរសេពគប់​ សុខចិត្តបង្អាប់បក្សខ្លួនឯងដូរយកមកវិញជាមួយ
    សំបកអំណាច(មានតែអំណាចតែមិនអាចធ្វើអ្វីកើត)ដែលគណបក្សកាន់អំណាច
    អោយមកដេកអោបមិនអាចធ្វើអ្វីកើត។

  26. ញឹក ប៊ុនឆៃ មហាបរិញ្ញាជជុះអើយ បើថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ មិនមែនរដ្ឋប្រហារ ចឹងគេហៅថា ការសារកម្លាំងកាំភ្លើងជាមួយបក្សប្រជាជនលេងឬ????? អាមោក និយាយដូចភើ្ល ម៉ាអាល្ងើនេះ៕៕៕៕

  27. Taksin says:

    តាំពីហ៊ុនសែនយកញឹកប៊ុនឆៃទៅបញ្ចូលខួរប្រភពដើមពីទីក្រុងហាណូយមកញឹកប៊ុនឆៃនិយាយ លែងដឹងខុសត្រូវដូចមនុស្សពុលក្តួចអញ្ចឹង។ ភ្លេចអស់សហសេវឹករួមស្លាប់រស់ជាមួយគ្នាសូម្បីតែ ធ្វើបុណ្យរំលឹកវិញ្ញាណខណ្ឌ័ឲ្យអ្នកតស៊ូទាំងនោះក៍មិនចង់ធ្វើឲ្យដែរ។ កាលណោះញឺកប៊ុនឆៃ ហែល កាត់ទឹកបឹងយ៉ាងធំជិតឈ្លក់ទឹកងាប់ហើយនៅដឹងគុណហ៊ុនសែនទៀតពិតជាអាល្ងឺល្ងើពកថ្ងាសមែន

  28. សៀងផ្អាប់ says:

    មេទ័ព បាញ់ទា នៅទីក្រុង ហ៊្សូរីក ប្រទេស​ស្វីស សុខសប្បាយទេ ?

  29. នាយឡេវ says:

    តើអ្នកនៅក្រៅរង្វង់ព្រិត្តិការណ៍ ឬអ្នកដែលនៅក្នុងរង្វង់ព្រិត្តិការណ៍ ដែលដឹងច្បាស់ពីមូលហេតុដែលនាំឲ្យកើតមានព្រិត្តិការណ៍។

  30. ណារី says:

    សង្រ្គាមដណ្តើមអំណាចគ្នា ច្បាស់ក្រទ្បែត…………ឈ្នះធ្វើស្តេច………ចាញ់ធ្វើចោរកុំឆ្ងល់ពេក។

  31. JML says:

    ច្រេងមុខអាឆៃ! អាល្ងង់!

  32. អញសែនសោកស្តាយដែលធ្លាប់បោះឆ្នោតអោយហ្អែង!

  33. អញសោកស្តាយណាស់ដែលបានឆ្នោតអោយហ្ហែង

  34. kumnitkhmer says:

    លុយនិង អំណាចធ្វើអោយមនុស្សក្លាយសត្វដោយស្វ័យប្រវត្តិ។

  35. kumnitkhmer says:

    លុយនិង អំណាចធ្វើអោយមនុស្សក្លាយខ្លួនជាសត្វដោយស្វ័យប្រវត្តិ។

  36. ឡូឡូ says:

    ដល់ត្រើយ សើយគូទពិតជាថោកទាបដូចគ្នាមែន !!

  37. Brain death cheat says:

    Mr Gnhoek Bun Chhai are your die to morrow ? why are your said like this ?
    how much do you get from hun sen ?

  38. bo says:

    យ៉ាប់ណាស់ពួកអាលក់អុត្តមគតិអស់នេះ ពិតជាខួរក្បាលឆ្កែមែន។