05 July 2012
មាស រ័ត្ន
ភ្នំពេញ ប៉ុស្តិ៍

ផ្ទាំងរូបភាពអំពីទឹកមុខរបស់ប្រជាជនខ្មែរដែលជាស្នាដៃរបស់លោក នូបួគិ ហ៊ីរ៉ូស៍ (Nobuaki Hirose)។
រូបថត សហការី
ភ្នំពេញ : ជាងគំនូរជប៉ុនម្នាក់បានចំណាយពេលពីរឆ្នាំ សង្កេតទឹកមុខប្រជាជនខ្មែរ ជាពិសេសមនុស្សចាស់ ដើម្បីគូររូបយកមកដាក់តាំងបង្ហាញ។ ឥឡូវនេះលោក នូបួគិ ហ៊ីរូ (Nobuaki Hirose) បានសម្រេចដាក់បង្ហាញរូបគំនូររបស់គាត់ ដែលគូរទើបបាន២៤ផ្ទាំង ឲ្យប្រជាជនទូទៅបានទស្សនានៅក្នុងសាលពិព័រណ៍សណ្ឋាគារ អំាងទែរកុងទីណង់តាល់ (InterContinental)។
អ្នកចាត់ការផ្នែកទំនាក់ទំនងទីផ្សាររបស់សណ្ឋាគារអំាងទែរកុង ទីណង់តាល់ អ្នកស្រី ជេនី ធ្ចេន (Jenny Tchen) ថ្លែងឲ្យដឹងថា ថាគំនូររបស់លោក នូបួគិ ហ៊ីរូ បានបង្ហាញអំពីទឹកមុខច្រើនរស់ជាតិ មានទុកព្រួយ ស្រងេះស្រងោច ធម្មតា ឬ រីករាយ របស់ប្រជាជនខ្មែរដែលធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនរបបកន្លងមក។ ប៉ុន្តែអ្វីដែលអ្នកស្រីកោតសរសើរនោះ គឺសិល្បករមានបច្ចេកទេសខ្ពស់ អាចធ្វើឲ្យរូបគំនូររបស់គាត់រស់រវើក។
អ្នកចាត់ការរូបនេះបញ្ចាក់ដូច្នេះថា៖ «គំនូររបស់គាត់នីមួយៗដែលនឹងយកមកបង្ហាញនៅល្ងាចនេះ គឺសឹងមិនគួរឲ្យជឿថាបង្ហាញនូវទឹកមុខរបស់មនុស្សយ៉ាងច្បាស់ក្រឡែត។ នេះជាបច្ចេកទេសដាច់ដោយឡែកពីសិល្បករដទៃ»។
តាមពិតទៅលោក នូបួគិ រៀនផ្នែកស្ថាបត្យកម្មទេ នៅសាកលវិទ្យាល័យវ៉ាសេដា ក្នុងប្រទេសជប៉ុន ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ លោកក៏បានរៀនគូរគំនូរផង។ លោកបានគូរគំនូរជាច្រើនកន្លងមកហើយ។ គំនូរមួយចំនួនបានដាក់តាំងក្នុងប្រទេសរបស់គាត់ និង នៅបរទេស ដូចជា ប្រទេសកេនយ៉ា និង ប្រទេសតង់ហ្សានៀ។ បច្ចុប្បន្នលោក នូបួគិ ដែលបានរស់នៅទឹកដីកម្ពុជានា២ឆ្នាំចុងក្រោយនេះ កំពុងធ្វើការជាអ្នកសម្របសម្រួលឲ្យភ្នាក់ងារសហប្រតិបត្តិការជប៉ុន អន្តរជាតិ ហៅថា ចៃកា (JICA) ប្រចាំនៅកម្ពុជា។
លោក ស្រីជេនី ធ្ចេន បញ្ចាក់បន្ថែមថា ៖ «គំនូររបស់ នូបួគិ ក៏ដើម្បីសម្រាប់ចូលរួមជាការបរិច្ចាគរបស់គាត់ដល់ប្រទេសកម្ពុជា ដែលបានស្វាគមន៍រូបគាត់ក្នុងការរស់នៅរយ:ពេលពីរឆ្នាំកន្លងទៅ នោះ»។
លោកស្រីថ្លែងថា បើគេចង់ឃើញ ថាតើសិល្បករបរទេសរូបនេះ អាចគូរអំពីទឹកមុខរបស់ប្រជាជនខ្មែរបានល្អយ៉ាងណា និង ប្រើប្រាស់បច្ចេកទេសពណ៌បានស្អាតយ៉ាងម៉េច សូមអញ្ចើញទស្សនារូបគំនូររបស់គាត់ដែលបើកសម្ពោធឲ្យមើលដោយសេរី នៅជាន់ទីពីរក្នុងសណ្ឋាគារ អំាងទែរកុងទីណង់តាល់ វេលាម៉ោង៦ល្ងាចតទៅ ដោយមានវត្តមានរបស់ជាងគំនូរផង។ ការដាក់តាំងរូបគំនូរនេះ នឹងបន្តរហូតដល់ថ្ងៃទី២៩ ខែកក្កដា ឯណោះ៕
ประชาชาวกัมพูชาควนรู้ และควนจะมีความรู้ศึกแบบนี้มานานแล้ว อย่ากไห้ทุกคนเข้าใจกันและกันไห้มากๆประเทษจะน่าอยู่ เราทุกคนจะได้มไม่ต้องนี้มาอยู่ประเทษเข้า
Very good.
True face of Khmer people is indicate of the pure mind of Khmer Angkor.
ចុះអាឡប់ណាសរសេរ ភាសាថៃហ្នឹង?
ចុំមានអ្នកសរសេរថៃទៀត កុំពុងតែស្អប់ថៃផង!
VERY NICE .
THIS WEB CAN HELP YOU UNDERSTANDING MEANING THAI MESSAGE.
http://translate.google.com/#th|en|%E0%B8%9B%E0%B8%A3%E0%B8%B0%E0%B8%8A%E0%B8%B2%E0%B8%8A%E0%B8%B2%E0%B8%A7%E0%B8%81%E0%B8%B1%E0%B8%A1%E0%B8%9E%E0%B8%B9%E0%B8%8A%E0%B8%B2%E0%B8%84%E0%B8%A7%E0%B8%99%E0%B8%A3%E0%B8%B9%E0%B9%89%20%E0%B9%81%E0%B8%A5%E0%B8%B0%E0%B8%84%E0%B8%A7%E0%B8%99%E0%B8%88%E0%B8%B0%E0%B8%A1%E0%B8%B5%E0%B8%84%E0%B8%A7%E0%B8%B2%E0%B8%A1%E0%B8%A3%E0%B8%B9%E0%B9%89%E0%B8%A8%E0%B8%B6%E0%B8%81%E0%B9%81%E0%B8%9A%E0%B8%9A%E0%B8%99%E0%B8%B5%E0%B9%89%E0%B8%A1%E0%B8%B2%E0%B8%99%E0%B8%B2%E0%B8%99%E0%B9%81%E0%B8%A5%E0%B9%89%E0%B8%A7%20%E0%B8%AD%E0%B8%A2%E0%B9%88%E0%B8%B2%E0%B8%81%E0%B9%84%E0%B8%AB%E0%B9%89%E0%B8%97%E0%B8%B8%E0%B8%81%E0%B8%84%E0%B8%99%E0%B9%80%E0%B8%82%E0%B9%89%E0%B8%B2%E0%B9%83%E0%B8%88%E0%B8%81%E0%B8%B1%E0%B8%99%E0%B9%81%E0%B8%A5%E0%B8%B0%E0%B8%81%E0%B8%B1%E0%B8%99%E0%B9%84%E0%B8%AB%E0%B9%89%E0%B8%A1%E0%B8%B2%E0%B8%81%E0%B9%86%E0%B8%9B%E0%B8%A3%E0%B8%B0%E0%B9%80%E0%B8%97%E0%B8%A9%E0%B8%88%E0%B8%B0%E0%B8%99%E0%B9%88%E0%B8%B2%E0%B8%AD%E0%B8%A2%E0%B8%B9%E0%B9%88%20%E0%B9%80%E0%B8%A3%E0%B8%B2%E0%B8%97%E0%B8%B8%E0%B8%81%E0%B8%84%E0%B8%99%E0%B8%88%E0%B8%B0%E0%B9%84%E0%B8%94%E0%B9%89%E0%B8%A1%E0%B9%84%E0%B8%A1%E0%B9%88%E0%B8%95%E0%B9%89%E0%B8%AD%E0%B8%87%E0%B8%99%E0%B8%B5%E0%B9%89%E0%B8%A1%E0%B8%B2%E0%B8%AD%E0%B8%A2%E0%B8%B9%E0%B9%88%E0%B8%9B%E0%B8%A3%E0%B8%B0%E0%B9%80%E0%B8%97%E0%B8%A9%E0%B9%80%E0%B8%82%E0%B9%89%E0%B8%B2%0D%0A
ទឹកមុខគាត់ទាំងបីនាក់គឺជាខ្មែរសុទ្ធមើលទៅគួរអោយអាណិត?។
១០ឆ្នាំទៀតយើងប្រាកដជាលែងបានឃើញមុខទាំងនេះហើយ ព្រោះអស់ខ្មែរសុទ្ធៗតែយួនទៅវិញ។
លោក នូបួគិ ហ៊ីរូ បានបង្ហាញអំពីទឹកមុខច្រើនរស់ជាតិ មានទុកព្រួយ ស្រងេះស្រងោច ធម្មតា ឬ រីករាយ របស់ប្រជាជនខ្មែរដែលធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនរបបកន្លងមក។
គួរតែខ្មែរគ្រប់និន្នាការស្វែងយល់ពីរូបនេះអោយបានស៊ីជំរៅ និងពិចារណាអោយគ្រប់ជ្រុងជ្រោយ។
TROV HEUY CHAO CHEK ANG…..NISS CHEAR MOUK ROBORSS KHMER PITH PRA KORTH MOUNN CHHNAM 75. HOW ABOUT YOUR MOTHER FACE?Like srey yourn?.how about your grand Mom face?. lookLike Giant?.
ចាស់ៗរបស់យើងពួកគាត់ភាគច្រើនគ្មានសល់ទ្រព្យសម្បត្តិ
សំរាប់ពេលចាស់ជរាទៀតទេ ដោយសារស្រុកទេសពីជំនាន់មួយ
ទៅជំនាន់មួយជួបតែសង្រ្គាមមិនឈប់ឈរ ។បន្សល់ទុកភាព
ក្រីក្រ ទឹកមុខស្រពាប់ស្រពោន រកស្បៀងមិនបានគ្រប់គ្រាន់
អ្នកខ្លះគ្មានកូនចៅចិញ្ចឹម ដេករងចាំតេថ្ងៃមរណាដោយអស់សង្ឃឹម
ជាមយយការទល់ច្រក ក្រមិនជាងទាល់ មានកំលាំងពលកម្ម
ឯណាដូចជាក្មេងទៀត បើក្មេងភាគច្រើនកំពុងតែរកការងារធ្វើមិនបានដែរ ?
អ្នកដឹកនាំជាតិ ដែលប្រជាជនបោះឆ្នោតជូន បើមិនបញ្ឈប់អំពើពុករលួយ
ដូនតាចាស់ទុំគ្មានសេចក្តីសុខទេ ទោះជាស្លាប់ទៅហើយក៏បីទភ្នែកមិនជិតដែរ ?
តើនិសិត្សបញ្ញាវន្ត បណ្ឌិត អ្នកប្រាជ្ញ អ្នកភ្លេចក្បួនអស់ហើយ បានជាការកាត់បន្ថយ
ភាពក្រីក្រ ដូចជាគ្មានប្រសិទ្ធិភាព ។តែបើអ្នកចេះពុករលួយចេះអែបអបរីកលូត
ខ្ពស់ដូចភ្នំ ពិតជាសង្គមឋានសួរគ៌ សំរាប់អ្នកមិនគោរពច្បាប់ អធិរាជនៃជនមិនស្គាល់បាប។
ចុងក្រោយយើងទាំងអស់គ្នា គង់តែក្លាយជាមនុស្សចាស់ដូចតែគ្នា ៕
សម័យ ហ៊ុន គ្មានទេដំលៃមនុស្ស មានលុយជាធំ អ្នកលក់អេតចាយក៏ពាក់ផ្កាយ ពីរដែរ ដូចអា គៀ មេប៉ាសព័រ អីចឹងពីមុនរកសីលក់អេតចាយ ។ ដូចនេះហើយបានជាកងប្រដាប់អាវុធ ឬ ទាហាន គា្មដម្លៃ ព្រោះមេថោក ឡើងដោយសាលុយ ទៅរមលោភរកលុយ ។
ស្នាដៃល្អវិចិត្រ ពិតជាគួរឲ្យសរសើ
អាណាហ្នឹងវាអត់ចេះអក្សរខ្មែរមែនទេ?ម៉េចវាមិនសរសេរអក្សរយួនថែមទៀតទៅ?