បក្ស​សម​រង្ស៊ី​ត្រៀម​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​នៅ​ថ្ងៃ​៥-​៦ កក្កដា

ដោយ ដែន អយុធ្យា
2012-07-05
វិទ្យុ​អាស៊ីសេរី

គណបក្ស សម រង្ស៊ី ត្រៀម​រៀបចំ​ពិធីបុណ្យ​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ​ប៉ុន្តែ​បែរ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​រៀបចំ​ពិធី​អ្វី​នោះ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ

តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
RFA/Sok Serey

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា នា​ទីស្នាក់ការ​ថ្មី​គណបក្ស សម រង្ស៊ី ខណ្ឌ​មានជ័យ មាន​ប្រារព្ធ​ពិធី​បុណ្យ​បង្សុកូល និង​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ២០​អង្គ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការ​បង្ហូរ​ឈាម ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

ការ​រៀបចំ​ពិធី​បុណ្យ​នេះ លោក យឹម សុវណ្ណ បញ្ជាក់​ថា មិន​មែន​ដើម្បី​កេង​ចំណេញ​នយោបាយ​ដូច​មេដឹកនាំ​គណបក្ស​​ខ្លះ​លើក​ឡើង​នោះ​ទេ ប៉ុន្តែ​ជា​ការ​ដឹង​គុណ​ដល់​អ្នក​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​​ជាតិ​មាតុ​ភូមិ។

លោក យឹម សុវណ្ណ បន្ថែម៖ «អ្នក​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុជីវិត​នៃ​កងទ័ព​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​ទាំង​អស់​នោះ។ ហើយ​ធ្វើ​យ៉ាង​ម៉េច​ជៀសវាង​កុំឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​បែប​នេះ​ទៀត​ក្នុង​ពេល​អនាគត។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​វប្បធម៌​គ្មាន​ទោសពៃរ៍​នៃ​ការ​​កាប់​សម្លាប់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​សង្គម​ខ្មែរ ហើយ​វប្បធម៌​គ្មាន​ទោសពៃរ៍​នេះ បាន​ផ្ដល់​នូវ​ផល​វិបាក​គ្មាន​ទី​បញ្ចប់​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ក៏​នៅ​តែ​មាន​អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​អ្នក​ស្លូត​ត្រង់។ អ្នក​ទាំង​អស់​នោះ​ក៏​មិន​ទាន់​បាន​ទទួល​ខុស​ត្រូវ ហើយ​ក៏​មិន​ទាន់​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​នោះ​ទេ»

ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-​៦ កក្កដា ឆ្នាំ​១៩៩៧ បាន​បង្ក​ឡើង​ដោយ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រា​នោះ​ដឹក​នាំ​ដោយ​​សម្ដេច​​​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះ​យ៉ាង​ណា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សាធារណជន​បាន​កត់​សម្គាល់​ថា មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​រៀបចំ​ពិធី​បុណ្យ​រំលឹក​ខួប​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ក្នុង​ហេតុការណ៍​នោះ​ទេ។

ត្រង់​ចំណុច​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បញ្ជាក់​ថា រូប​លោក​មិន​បាន​បំភ្លេច​​ចោល​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​៥-​៦ កក្កដា ឆ្នាំ​១៩៩៧ ទេ ប៉ុន្តែ​បាន​យក​​ពិធី​បុណ្យ​នេះ​រៀប​ចំ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ជំនួស​វិញ។

លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ដូច្នេះ៖ «រាល់​ឆ្នាំ​យើង​ធ្វើ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ព្រោះ​គណៈកម្មាធិការ​នាយក​បាន​យក​​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​អ្នក​ដែល​បាន​ស្លាប់​ទាំង​អស់ មិន​មែន​តែ​ថ្ងៃ​៥-​៦ កក្កដា ទេ គឺ​ទាំង​អ្នក​តស៊ូ​តាំង​ពី​ស្លាប់​នៅ​ឆ្នាំ​១៩៩៣ ទាំង​អស់។ បើ​យើង​ធ្វើ​ទៀត​គឺ​ច្រើន​ដង​ពេក ដូច្នេះ​គណៈកម្មការ​នាយក​បាន​កំណត់​យក​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​យក​ទៅ​ធ្វើ​ពិធី​នោះ ដែល​ស្រប​តាម​ប្រពៃណី​របស់​ខ្មែរ​យើង​ផង។ ដូច្នេះ​បាន​ជា​យើង​សម្រេច​យក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដើម្បី​ប្រារព្ធ​ពិធី​នេះ»

ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-​៦ កក្កដា រវាង​កម្លាំង​​​ស្មោះ​ត្រង់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​គ្រា​នោះ​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​កម្លាំង​​គាំទ្រ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​​២ បាន​សម្លាប់​មនុស្ស​រាប់​រយ​​​នាក់។ គិត​មក​ដល់​ពេល​នេះ ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​៥-​៦ កក្កដា ឆ្នាំ​១៩៩៧ មាន​រយៈពេល ១៥​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​​​​​នយោបាយ​ណា​ម្នាក់​ចេញ​មុខ​​​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង ឬ​ទង្វើ​របស់​ខ្លួន​នោះ​ទេ ហើយ​គ្រួសារ​​ជន​រង​គ្រោះ​មិន​បាន​ទទួល​យុត្តិធម៌​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

11 Responses to "បក្ស​សម​រង្ស៊ី​ត្រៀម​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​នៅ​ថ្ងៃ​៥-​៦ កក្កដា"

  1. អត់មានឃើញកូនមីសំផឹងកន្តួយហោកដូចរន្ធលូ កន្តួយឆ្អេះង៉ោងណា ហ៊ានមក
    បញ្ចេញមតិឆ្កួតឡប់ៗរបស់វា នៅកន្លែងនេះទៀតសោះ !
    ធ្វើអញចឹងបានត្រឹមត្រូវអាកូនចៅ !
    នៅផ្ទះស៊ីបាយយើង កុំអោយគេជេរម៉្រាយ ព្រោះមកតែពីមាត់ស្អុយរបស់ខ្លួននោះ
    អញមេពួកហ្អែងឥឡូវ ប្តូរចរន្តវិញហើយ
    បើពួកហ្អែងមិនស្តាប់អញ តែអាកឹមសុខាលេបយកបក្សបាត់
    មុខតែពួកហ្អែងដើរធាក់ខ្យល់ហើយ អាភ្លើ !

  2. PNH says:

    thank you very much som raingsy party, all die people are the buddhism

  3. មុននឹងបញ្ចេញយោបល់ខ្ញុំសូមរំឮកដល់វិទ្យុអាស៊ីសេរី គួរតែBlock រាល់មតិណាដែលថោកទាប ជេដៀលអ្នកបញ្ចេញមតិផ្សេងៗទៀត ព្រោះនេះគ្រាន់តែជាគំនិតរបស់គេតែប៉ុណ្ណោះ ចង់អ្នកឯង មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ ឬ មិនពាក់ព័ន្ធគួរតែអ្នកឯងប្រើពាក្យឲ្យបានសមរម្យជាប្រជារាស្រ្តខ្មែរ ដែលមានវប្បធម៌ និងសីលធម៌ដ៏ល្អផង។
    អ្នកដែលប្រើមតិដ៏លាមកបែបនេះ ជាមនុស្សគ្មានការអប់រំ គ្មានម្តាយជាស្រ្តីទេ គឺពួកគេកើតចេញមកពីសត្វតិរច្ឆានទើបសម។
    ប្រសិនបើថ្ងៃ៥-៦ កក្កដា ១៩៩៧ មិនមែនជាថ្ងៃធ្វើរដ្ឋប្រហារ ចុះតើញឹក ប៊ុនឆៃ ខ្លួនឯងរត់បាទជើងសរព្រាត រកសេចក្តីរស់នោះ វាយ៉ាងម៉េចដែរ? ប្រហែលជាគាត់បានគេផ្តល់ ស្បែក និងលាបសក្ការៈបន្តិចបន្តួច រួចបំភ្លេចសារធាតុរបស់ខ្លួន ដែលកើតចេញពីអាចម៌គោហើយ មើលទៅ!
    ខ្ញុំយល់ឃើញថា អ្នកដែលធ្វើខុស មិនដែលទទួលស្គាល់នូវទង្វើរដ៏អាក្រក់របស់ខ្លួនទេ។
    ប៉ុន្តែអ្វីៗនឹងត្រូវបានលាតត្រដាងបន្ទាប់ពីពួកទាំងអស់នោះបាត់បង់អំណាច ឬ អស់ជីវិត (គ្មាននរណាជីវិតអមតៈទេ លោក!!!)។

  4. cheath says:

    above guy comment are your fuking your mother ?

  5. ក្ដាំងពួកអាប្រឆ says:

    វាគ្រាន់តែជាល្បិចថោកទាបដែលខ្ចីព្រឹត្តិការណ៍របស់គេមកបង្អួត!មានចេះ
    បញ្ចេញសមត្ថភាពអឣីខ្លួនឯងពួកអឣាប្រឆាំងទាំងអឣស់វាមិនខុសពីហ្វូងសត្វឆ្កែ
    ព្រៃដែលចាំតែដណ្តើមឆ្អឹងពីខ្លារួចគ្រហឹមឣួតថាជាស្នាដៃខ្លួនពិតជាគួរឲ្យខ្ពើម
    មែន!មើលមុខអឣាមួយនេះដូចមានគំនុំ១ពាន់ឆ្នាំឣអញ្ចឹង!ឆ្ងល់ថាតើមនុស្សប្រ
    ភេទណាដែលបានផ្ញើសេចក្តីទុកចិត្តទៅលើអឣាម្នាក់នេះមុខជាសម្លាប់គ្មាន
    សល់ទេ!បើបានកាន់ការវិញនោះ!

  6. Srey Khmer says:

    Runrith and Bunchay should have commemorate of the death for patriot who got killed for you. It is very dissapointed for them both who are lost the respect to the death penalty for him.

  7. Hun Sen says:

    cheath :
    If the same above statement is used to you, how do you feel?

  8. ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​​២ បាន​សម្លាប់​មនុស្ស​រាប់​រយ​​​នាក់ វាមាន​ ល្បិចថោកទាប គួរឲ្យខ្ពើម

  9. cheath :
    If the above statement is used to ask you, how do you feel?

  10. BaBaBoo says:

    ក្រុមពិសេសរបស់ទ្រង់ណារឬទ្ធិ ជាសត្រូវស៊ីសាច់ហុតឈាមជាមួយក្រុមក្រុមហេងសំរិន (កាលនោះគេហៅរដ្ឋបាល ហេងសំរិន ជារដ្ឋអាយ៉ងយួន) ។ ពេល UNTAC បានចាប់ក្បាលក្រុមទាំងពីរឲ្យដេករួមគ្រែក្នុងសង្គមជាតិ តែមួយ ពួកទាំងពីរក្រុម នៅតែញិញធ្មេញដាក់គ្នាដូចឆ្កែឆ្កួតនៅឡើយ ។ លុះដល់ដំបៅស្រាប់គុំខ្ទុះយូរផង ក៏ធ្លាយវ៉ ដូចទឹកបាក់ទំនប់ នៅឆ្នាំ ១៩៩៧ នោះទៅ។ អង្គការសហប្រជាតិ ហាក់ដូចជាមើលមិនឃើញចំណុចខ្សោយទាំងនេះទេ ពីព្រោះបញ្ហាផ្ទៃក្នុងរបស់ ប្រទេសកម្ពុជាកាលណោះ កម្ពុជាមិនទាន់បានរបូតចេញពីក្រុងហាណូយម្តងណាឡើយ ជាពិសេសផ្នែករដ្ឋបាលហ្នឹងហើយ!៕

  11. គណបក្ស សម រង្ស៊ី ត្រៀម​រៀបចំ​ពិធីបុណ្យ​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ​ប៉ុន្តែ​បែរ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​រៀបចំ​ពិធី​អ្វី​នោះ​ទេ។ នេះដោយពួកប្រឆាំងកំពុងកេងចំណេញលើនយោ បាយដែលកំពុកបាក់ស្រុតទៅៗ។តែទោះធ្វើអីក៏ធ្វើទៅ សម រង្សីនៅតែជាទណ្ឌិតដដែលហ្នឹង បុណ្យ កុសលពេលនេះមិនបានជួយគាត់ទេ។