អ៊ឹង រដ្ឋា ហៅ ទុយ ទួញ​យំ​ពេល​ម្តាយ​​ដាច់​សរសៃ​ខួរ​ក្បាល​សង្គ្រោះ​នៅ​វៀត​ណាម

05 July 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពិធី​ករ​ល្បី​ឈ្មោះ​របស់​ទូរ​ទស្សន៍​ស៊ីធីអិន លោក អ៊ឹង រដ្ឋា ហៅ ទុយ ​កំពុង​កើត​ទុក្ខ​យ៉ាង​ចំបែង​ស្ទើរ​តែ​ចង់​ប្រកាស​ប្រាប់​ពិភព​លោក​ថា លោក​កំពុង​ត្រូវ​ការ​អ្នក​ជួយ​សង្គ្រោះ ខណៈ​ដែល​ពេល​នេះ​​ម្តាយ​​របស់​លោក​កំពុង​ស្ថិត​នៅ​លើ​គ្រែ​ពេទ្យ​​វៀត​ណាម​ស្តូក​ស្តឹង​អស់​រយៈ​ពេល​ពីរ​ខែ​មក​​ហើយ​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ មាន​កក​ឈាម​ និង​រលាក​សួត​យ៉ាង​ធ្ងន់​ធ្ងរ​នោះ​។

ជា​រឿយ​ៗ​នៅ​ក្នុង​កម្ម​វិធី​តន្ត្រី​ថ្ងៃ​អាទិត្យ​ របស់​ស្ថានីយ​ទូរ​ទស្សន៍​ស៊ីធីអិន ពិធី​ករ​សម្បូរ​វោហា​ពូកែ​កំប្លុក​កំប្លែង​នាយ​ទុយ តែ​ង​និយាយ​រៀប​រាប់​ពី​ការ​លំបាក​របស់​លោក​​លាយ​ឡំ​ជាមួយ​នឹង​ទឹក​ភ្នែក​កូន​ប្រុស​ដោយ​សារ​តែ​ម្តាយ​​របស់​ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​ពេល​ខ្លះ​លោក​ថែម​ទាំង​សម្តែង​អារម្មណ៍​ខឹង​សម្បារ​ស្ថាន​ទូត​អាមេរិក​ទៀត ដែល​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​ជាប់​ក្នុង​ការ​សម្ភាសន៍​ទៅ​សម្តែង​នៅ​អាមេរិក​ដើម្បី​រក​ប្រាក់​មក​ព្យាបាល​ជំងឺ​ម្តាយ​នោះ​ តែ​ពេល​នេះ​លោក​បាន​ប្រាប់​​ថា ការ​សម្ភាស​នៅ​ទូត​អាមេរិក​ម្តង​ទៀត​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​​របស់​លោក​ដើម្បី​រក​ប្រាក់​ព្យាបាល​ម្តាយ​។

ម្តាយ​របស់​នាយ​ទុយ​មាន​ឈ្មោះ​ថា នៅ សុភី អាយុ​៥២​ឆ្នាំ មាន​កូន​ប្រុស​ស្រី​៣​នាក់​។ អ្នក​ស្រី​ នៅ សុភី ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់​ធ្ងរ​ក្រោយ​ពេល​ដែល​លោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ជាមួយ​នឹង​កូន​សេដ្ឋិនី​ស្រុក​ខ្មែរ​នាយ​ភូ​នោះ​។

ពិធី​ករ​រូប​នេះ​បាន​និយាយ​ខ្សឹប​ខ្សួល​អួល​ដើម​ករ​ជាមួយ​នឹង​តំណក់​ទឹក​ភ្នែក​ធ្លាក់​ឥត​ឈប់​ថា​៖​«​គាត់​ឈឺ​ហ្នឹង ព្រោះ​គាត់​ពិបាក​ចិត្ត​រឿង​ខ្ញុំ ដែល​ខ្ញុំ​ការ​ហើយ​លែង​គ្នា​ បែក​គ្នា​ហ្នឹង​…​(​យំ​) មុន​ហ្នឹង គាត់​តែង​និយាយ​ប្រាប់​អ្នក​ជិត​ខាង​ថា គាត់​ឈឺ​ក្បាល​ណាស់។ បើ​ខ្ញុំ​មិន​ការ ក៏​ប្រហែល​ជា​រឿង​មិន​ដល់​ថ្នាក់​ហ្នឹង​ដែរ​»។

មក​ទល់​នឹង​ពេល​នេះ មាន​រយៈ​ពេល​ជាង​ពីរ​ខែ​ហើយ តែ​ស្ថាន​ភាព​ម្តាយ​របស់​លោក អ៊ឹង រដ្ឋា ហៅ ទុយ នៅ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រួច​ស្រាវ​នៅ​ឡើយ​។ អ្នក​ស្រី នៅ សុភី កំពុង​សំរាន្ត​ស្តូក​ស្តឹង​អត់​ដឹង​ខ្លួន​អស់​រយៈ​ពេល​២​ខែ​មក​ហើយ​​នៅ​​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​ណាម​ បន្ទាប់​ពី​អ្នក​ស្រី​បាន​ទទួល​ការ​វះ​កាត់​ពីរ​ដង​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ប្រទេស​កម្ពុជា​នោះ​។

What Next?

Recent Articles

5 Responses to "អ៊ឹង រដ្ឋា ហៅ ទុយ ទួញ​យំ​ពេល​ម្តាយ​​ដាច់​សរសៃ​ខួរ​ក្បាល​សង្គ្រោះ​នៅ​វៀត​ណាម"

  1. រំលែកទុក says:

    ទុយ អើយទុយ កុំយំអី អ្វីក៏ប្រែប្រួលមិនទៀងដែរ មិនថារូបម្ដាយឬ រូបទុយ ឬ ក៏អ្នកផ្សេង ។ តាមខ្ញុំតាមដាន ទុយជួបទុក្ខពីរ ទុកស្នេហា និង ទុក្ខព្យាធិរបស់ម្ដាយ ។ មួយជីវិតមនុស្សយើងជួបទុក្ខ១២ប្រភេទ ។ នេះគ្រាន់តែទុក្ខ២ ក្នុងចំណោម១២ ដូច្នេះ ត្រូវចេះពិចារណារ​និង​កាត់ចិត្តណា។

  2. សូមជូនពរសំភាសន៏បានជាប់និងរកលុយបានជួយម្តាយនិងសូមបារមីព្រះអង្គចេកព្រះចម
    ទេវាឆ្នាំថ្មីជួយតាមថែរក្សាជួយអុសទាញអ្នកមានចិត្តធមមកជួយដូចក្តីបំណងប្រាថ្នា

  3. Popular says:

    ខ្ញុំក៏ធ្លាប់មានវិបត្តិដូច​នាយទុយដែរ កាលពីឆ្នាំ១៩៩៣ ។ ម្តាយមានជំងឺជាទម្ងន់ ចំណែកប្រពន្ធគេមិន​ចេះនៅជាមួយម្តាយក្មេកដែលមានជំងឺទេ គេថាគាត់ឈឺជំងឺនេះ មើលមិនជាទេ ទោះខំប​ប្រឹងមើលក៏អត់​ ប្រយោជន៍​ ចំណាយប្រាក់ច្រើន ។ យើងបានទាស់សម្តីគ្នា រហូតគេវេចបង្វិចចេញ​ពីផ្ទះ ទៅរស់នៅជាមួយម្តាយគេវិញ ។ យើងក៏បានបែកបាក់គ្នារហូតមក ។ ខ្ញុំតស៊ូរកប្រាក់ មើលថែរក្សាអ្នកមានគុណរបស់ខ្ញុំ លុះដំណាក់កាលចុងក្រោយ ។ ភាពកត្តញ្ញូរបស់ខ្ញុំមិនសាបសូន្យទេ ទោះបខ្ញុំដួល ក៏មាន
    អ្នកមកជួយលើកតម្កើងខ្ញុំ ខ្ញុំប្រកបរបរអ្វីៗ តែងបានសម្រេចដូចបំណងប្រាថ្នា រហូតមានបាន ថ្កុំថ្កើង ដល់បច្ចប្បន្ន ។ ខ្ញុំជឿថា បុណ្យ និង​បាប ប្រាកដ​ជាមាន ទុយ ជាកូនកត្តញ្ញូម្នាក់ ដូច្នេះ ជឿថា បំណងប្រាថ្នារបស់ទុយ គ្រប់យ៉ាងនឹងបានសម្រេច​ ក្នុងពេលឆាប់ៗខាងមុខ ។

  4. CT says:

    Life is like this and no one can survey from this situation if not today someday will, all the best for you. At least you have been trying your best, you are good kid, God will bless you.

  5. Old Man says:

    បើស្លាប់ដូចពោះរស់ដូចកង្កែប សូមកំុនៅយូរគួរតែទៅអោយបានឆាប់ជាការប្រសើរសំរាប់រូបខ្ញំុ
    ផ្ទាល់។ វាជាការរំខានដល់អ្នកដែលនៅរស់ អាចបង្ករជាបញ្ហាផ្សេងៗដូចលោកខ្ាងលើបានលើកឡើងបើឈឺរាំ៉រ៉ៃរាល់ខែឆ្នាំនោះ។