ដោយ សុ ជីវី
2012-07-05
វិទ្យុអាស៊ីសេរី
អ្នកបឹងកក់ និងតំណាងរបស់ពួកគេ ១៣នាក់ ដែលថ្មីៗនេះទើបបានរួចខ្លួនពីការឃុំឃាំងនៅពន្ធនាគារព្រៃស ដោយសារជម្លោះដីធ្លី បានប្រកាសថា ពួកគេនឹងនៅតែបន្តការតវ៉ា ដើម្បីអោយអាជ្ញាធរមានសមត្ថកិច្ចបែងចែកដី ដែលរដ្ឋាភិបាលប្រគល់អោយ។

ស្ត្រីអ្នកបឹងកក់ទាំង ១៣នាក់ ចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ បន្ទាប់ការសម្រេចដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃ២៧ មិថុនា ឆ្នាំ២០១២។
RFA/Sochivy
សមាគមធាងត្នោតដែលបានសិក្សាលំអិតពីតំបន់បឹងកក់ ដែលកំពុងប្រទាញប្រទង់គ្នារវាងអ្នកភូមិ និងប្រជាពលរដ្ឋ និងក្រុមហ៊ុន ស៊ូកាគូ បានរកឃើញថា ការពិចារណាបែងចែកដីសម្រាប់គ្រួសារអ្នកបឹងកក់ ដែលត្រូវកាត់ ឬឆ្វៀលចេញ គឺជាមធ្យោបាយល្អមួយ ដែលឈានទៅបញ្ចប់ជម្លោះនៅតំបន់បឹងកក់។
អ្នកសម្របសម្រួលកម្មវិធី នៃសមាគមធាងត្នោត លោក អ៊ី សារុំ មានប្រសាសន៍ថា មកដល់ពេលនេះ គឺនៅមានពលរដ្ឋប្រមាណ ៧០គ្រួសារ កំពុងស្ថិតនៅជាគ្រួសារដែលត្រូវកាត់ចេញពីដីទំហំ ១២,៤៤ហិកតារ។ លោក អ៊ី សារុំ បន្តថា រដ្ឋាភិបាលអាចពិចារណាផ្ដល់កម្មសិទ្ធិដី ទៅអោយពួកគេតាមលទ្ធភាពពីរយ៉ាង។
របាយការណ៍នៃការសិក្សារបស់សមាគមធាងត្នោត ស្តីពីអ្នកនៅក្រៅបន្ទាត់ ចេញផ្សាយនៅដើមខែកក្កដា នេះ បង្ហាញថា អ្នកបឹងកក់ចំនួនជាង ៣.៥០០គ្រួសារ ត្រូវបង្ខំចិត្តទទួលយកសំណង និងបានចាកចេញពីតំបន់បឹងកក់ ទៅតាំងទីលំនៅឋានថ្មីនៅក្រៅក្រុង។ ពលរដ្ឋដែលនៅសល់ពីការចាកចេញនោះ គួរជាអ្នកដែលទទួលបានចំណែកដីដែលរដ្ឋាភិបាលប្រគល់អោយ តែជាលទ្ធផល គឺមានអ្នកដែលត្រូវកាត់ចេញ។
តំណាងអ្នកភូមិម្នាក់ទៀត គឺអ្នកស្រី ហេង មុំ អោយដឹងថា ផ្ទះរបស់អ្នកស្រីមានភាគខ្លះនៅក្នុងបឹង និងភាគខ្លះនៅជាប់មាត់បឹង ប៉ុន្តែគ្រួសារអ្នកស្រីពុំបានទទួលចំណែកដី ដែលរដ្ឋាភិបាលប្រគល់អោយឡើយ គឺត្រូវស្ថិតក្នុងចំណោមគ្រួសារដែលត្រូវឆ្វៀលចេញ។ អ្នកស្រី ហេង មុំ បន្តថា អ្នកស្រីនៅតែបន្តទាមទារ ព្រោះអ្នកស្រីក៏ជាអ្នកដែលមានសិទ្ធិទទួលបានដី ដែលរដ្ឋាភិបាលបានប្រទានកម្ម ឬប្រគល់អោយអ្នកបឹងកក់។ អ្នកស្រីនៅតែជឿជាក់ថា ប្រសិនបើប្រមុខរដ្ឋាភិបាល បានដឹងពីបញ្ហារបស់ពួកគាត់ ប្រហែលលោកមិនទុកអោយអ្នកបឹងកក់ដូចពួកគាត់ ជួបការលំបាកទៀតឡើយ។
របាយការណ៍នៃការសិក្សារបស់សមាគមធាងត្នោត បានបញ្ជាក់ដែរថា នៅក្នុងដីទំហំ ១២,៤៤ហិកតារ នោះ អាចមានដីទំនេរចំនួន ៤០១ក្បាលដី ដែលសមល្មមនឹងប្រើប្រាស់ ឬចែករំលែកទៅអោយអ្នកដែលនៅសេសសល់ និងត្រូវឆ្វៀលចេញនាពេលកន្លងមក។ ម្យ៉ាងទៀត សម្រាប់អ្នកដែលមានផ្ទះនៅជាប់មាត់បឹង ឬលយ ភាគខ្លះចូលទៅក្នុងទឹកបឹងនោះ អាជ្ញាធរអាចពិចារណាបង្ខិតព្រំប្រទល់ ដើម្បីវាតយកពួកគេបញ្ចូលទៅក្នុងតំបន់អភិវឌ្ឍន៍ នៅនឹងកន្លែង។ ប្រសិនបើគេជ្រើសមធ្យោបាយនេះ ទំហំដីដែលសម្រាប់បម្រើអោយការអភិវឌ្ឍនៅនឹងកន្លែង នឹងត្រូវកើនទំហំដល់ ១៣,៣៤ហិកតារ។
អ្នកសម្របសម្រួលកម្មវិធី នៃសមាគមធាងត្នោត លោក អ៊ី សារុំ មានប្រសាសន៍បន្ថែមដោយជឿជាក់ថា មធ្យោបាយនេះនឹងអាចបញ្ចប់ជម្លោះដីធ្លីនេះបាន។ រដ្ឋាភិបាលកម្ពុជា ជាពិសេសសាលារាជធានីភ្នំពេញ គួរចាប់ផ្ដើមវាស់វែង និងចាត់វិធានការពិភាក្សា ដើម្បីដាក់បញ្ចូលអ្នកភូមិដែលត្រូវកាត់ចេញទៅក្នុងក្រុមដែលបានទទួលដីនៅតំបន់នោះ។
ក្នុងបំណងទាមទារដីកម្មសិទ្ធិសម្រាប់អ្នកដែលត្រូវកាត់ចេញពីគម្រោងអភិវឌ្ឍទាំងនោះហើយ ដែលបានបណ្ដាលអោយមានការចោទប្រកាន់អ្នកបឹងកក់ ចំនួន ១៣នាក់ ថា បានរំលោភយកដីរបស់ក្រុមហ៊ុន ក្នុងតំបន់បឹងកក់ដោយខុសច្បាប់ ហើយពួកគេក៏ត្រូវជាប់ពន្ធនាគារចំនួន ១ខែ ៣ថ្ងៃ រួចហើយដែរ។
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា អ្នកដែលទទួលបានកម្មសិទ្ធិដី គឺគេបានតែដីដែលពួកគេកំពុងរស់នៅប៉ុណ្ណោះ ហេតុនេះ ក្បាលដីដែលនៅសល់ គួរតែត្រូវផ្ដល់ទៅអោយអ្នកដែលត្រូវឆ្វៀលចេញ។
នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ដោយខ្លីថា សាលាក្រុងបានឆ្លើយតបរួចរាល់ហើយ ចំពោះសំណើរបស់អ្នកបឹងកក់។
ចំណែកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ លោក ឆាយ រិទ្ធីសែន ដែលដឹកនាំការងារវាស់វែងដីធ្លីក្នុងតំបន់បឹងកក់មានប្រសាសន៍ថា មិនអាចអធិប្បាយបានឡើយ។
រដ្ឋាភិបាលកម្ពុជាកាលពីខែសីហា ឆ្នាំ២០១១ បានសម្រេចកាត់ដីតំបន់បឹងកក់ទំហំ ១២,៤៤ហិកតារ ទៅអ្នកបឹងកក់ចំនួនជិត ៨០០គ្រួសារ ដែលជ្រើសរើសយកការអភិវឌ្ឍនៅនឹងកន្លែង។ តាមការអះអាងរបស់អ្នកបឹងកក់ភ្លាមៗ នៅក្រោយការប្រគល់ដីនោះ ក៏ស្រាប់តែមានអ្នកភូមិចំនួនជាង ៩០គ្រួសារ ត្រូវបានអាជ្ញាធរឆ្វៀលចេញ ដោយមិនផ្ដល់កម្មសិទ្ធិដីអោយឡើយ ហើយរហូតមកដល់ពេលនេះ គឺនៅសល់ប្រមាណ ៧០គ្រួសារ។ ប្រភពដដែលអោយដឹងថា មកដល់ពេលនេះ គឺមានអ្នកភូមិចំនួនជាង ៦០០គ្រួសារហើយ ដែលទទួលបានកម្មសិទ្ធិដីធ្លីក្នុងដីដែលរដ្ឋាភិបាលបានផ្ដល់អោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សមមុខហើយ គេធ្វើបាបប៉ុណ្ណឹងហើយ នៅមិនរៀង នៅបោះឆ្នោតអោយគេទៀត!
ប្រជាជនអត់ដីនៅច្រើនណាស់នាំគ្នាទៅរស់នៅតាមចិញ្ចើមផ្លូវដល់ពេលបោះឆ្នោតក៏មិនបាន
ចូលរួមបោះឆ្នោតដែរអ្នកដែរគ្មានដីនៅនាំគ្នារស់នៅតាមដីចំណីផ្លូវដោយមិនមានរដ្ឋាភិបាលយក
ចិត្តទុកដាក់សោះចំពោះពួកគាត់ប្រជាជននៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជារាប់សែននាក់
ជាពិសេសក្នុងទឹកដីតំបន់ទេសចរក្នុងខេត្តសៀមរាបហើយនៅពេលមានកម្មវិធីអ្វីមួយគឺតែងតែមាន
គេហៅពួកគាត់ឬជួនកាលកុហកពួកគាត់ថាបានអំណោយអ្នកដែលហៅភាគច្រើនអ្នកនោះកុហក
ថាទៅបើកអំណោយការពិតអោយទៅចូលរួមប្រជុំនៅឃុំថាអញ្ចេះអញ្ចោះជួនកាលថាទៅបើក
អំណោយនៅកន្លែងនោះការពិតទៅហែរក្បួនស្តេចយាងមកអ្នកចូលរួមដែលមិនបានផល
ភាគច្រើនគឺប្រជាជននៅតាមចិញ្ចើមផ្លូវដែលគ្មានអជ្ញាធរទទួលខុសត្រូវនៅពេលមានការសំខាន់
ដែលមិនបានប្រយោជដល់ប្រជាជនគឺភាគច្រើនរកតែប្រជាជននៅតាមដីចិញ្ចើមផ្លូវប្រាប់ពួកគាត់ថាបើកអំណោយ
ខ្ញុំឃើញភាគច្រើនពេលចែកដីអោយគាត់ខ្លះចែកនៅតំបន់ដែលដាច់ស្រយាល៣០ទៅ៤០គីឡូ
ពីតំបន់ដែលគាត់រកកំរៃសំរាប់ប្រចាំថ្ងៃដល់ពេលយកពួកគាត់ទៅកាន់តែឆ្ងាយគឺកាន់តែអត់
បាយហើយ
ប្រជាជនអត់ដីនៅច្រើនណាស់នាំគ្នាទៅរស់នៅតាមចិញ្ចើមផ្លូវដល់ពេលបោះឆ្នោតក៏មិនបាន
ចូលរួមបោះឆ្នោតដែរអ្នកដែរគ្មានដីនៅនាំគ្នារស់នៅតាមដីចំណីផ្លូវដោយមិនមានរដ្ឋាភិបាលយក
ចិត្តទុកដាក់សោះចំពោះពួកគាត់ប្រជាជននៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជារាប់សែននាក់
ជាពិសេសក្នុងទឹកដីតំបន់ទេសចរក្នុងខេត្តសៀមរាបហើយនៅពេលមានកម្មវិធីអ្វីមួយគឺតែងតែមាន
គេហៅពួកគាត់ឬជួនកាលកុហកពួកគាត់ថាបានអំណោយអ្នកដែលហៅភាគច្រើនអ្នកនោះកុហក
ថាទៅបើកអំណោយការពិតអោយទៅចូលរួមប្រជុំនៅឃុំថាអញ្ចេះអញ្ចោះជួនកាលថាទៅបើក
អំណោយនៅកន្លែងនោះការពិតទៅហែរក្បួនស្តេចយាងមកអ្នកចូលរួមដែលមិនបានផល
ភាគច្រើនគឺប្រជាជននៅតាមចិញ្ចើមផ្លូវដែលគ្មានអជ្ញាធរទទួលខុសត្រូវនៅពេលមានការសំខាន់
ដែលមិនបានប្រយោជដល់ប្រជាជនគឺភាគច្រើនរកតែប្រជាជននៅតាមដីចិញ្ចើមផ្លូវប្រាប់ពួកគាត់ថាបើកអំណោយការពិតមិនបាន
អ្វីទាំងអស់អត់បាយទឹកហើយត្រូវអជ្ញាធរបោកទៀត
ខ្ញុំឃើញភាគច្រើនពេលចែកដីអោយគាត់ខ្លះចែកនៅតំបន់ដែលដាច់ស្រយាល៣០ទៅ៤០គីឡូ
ពីតំបន់ដែលគាត់រកកំរៃសំរាប់ប្រចាំថ្ងៃដល់ពេលយកពួកគាត់ទៅកាន់តែឆ្ងាយគឺកាន់តែអត់
please do not blame to beoung kok people, you need to think some thing, only their home, land was robbed by government, so they did not have their name in the list