ថ្ងៃទី 6 កក្កដា 2012
ដោយ: បាយ័ន
CEN

លោកឧត្ដមសេនីយ៍ឯក ដាំ វុទ្ធី (រូបបំពាក់ស័ក្ដិ) ក្នុងពិធីបូកសរុបឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ ដែលធ្វើឡើងនៅទីបញ្ជាការស្រាលនគរបាលជាតិ ប្រចាំទិសយោធភូមិភាគទី៤
ព្រះវិហារ: សភាពការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងត្រូវបានធ្វើការវាយតម្លៃយ៉ាងត្រឹមត្រូវមួយថា ទទួលបានលទ្ធផលល្អ បន្ទាប់ពីមានកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសជិតខាងដូចជា ប្រទេសឡាវ ប្រទេសវៀតណាម ប៉ុន្ដែព្រំដែនកម្ពុជា និងប្រទេសថៃ ហាក់បីដូចជាមិនមានភាពជឿនលឿន។
ការវាយតម្លៃខាងលើ គឺធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ ក្នុងពិធីបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្ដិការការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែនប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ ដែលធ្វើឡើងនៅទីបញ្ជាការស្រាលនគរបាលជាតិប្រចាំទិសយោធភូមិភាគទី៤ តំបន់ប្រាសាទព្រះវិហារ ដែលចូលរួមបើកដោយលោកឧត្ដមសេនីយ៍ឯក ខេង សុមេធ មេបញ្ជាការស្រាលនគរបាលជាតិប្រចាំទិសយោធភូមិភាគទី៤ និងជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រំដែន និងមានការចូលរួមផងដែរពីលោកឧត្ដមសេនីយ៍ឯក ហ៊ូ សាគុណ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ បានថ្លែងបើកកិច្ចប្រជុំបូកសរុបសភាពការណ៍នៅតំបន់ព្រំដែននោះថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយកិត្ដិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសន្ដិសុខ, សន្ដិភាព, ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាបធ្នាប់សង្គម ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ បានថ្លែងទៀតថា ការខិតខំប្រឹងប្រែងដែលទទួលលទ្ធផលខាងលើ របស់នគរបាលជាតិ និយាយដោយឡែកនគរបាលព្រំដែនដែលទទួលបានជោគជ័យនេះ ក៏ដោយសារការដឹកនាំដោយផ្ទាល់ពី លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោកនាយឧត្ដមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ឌុល គឿន អគ្គនាយកភស្ដុភារនិងហិរញ្ញវត្ថុ ដែលជានិច្ចជាកាលតែងតែបានដឹកនាំ និងបញ្ជាដល់កងកម្លាំងនគរបាលព្រំដែនទូទៅឱ្យទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ បានថ្លែងបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០១២ នាយកដ្ឋានកណ្ដាលនគរបាលព្រំដែន បានអនុវត្ដន៍ផែនការសកម្មភាពរបស់ខ្លួន និងដឹកនាំជំនាញដល់កងកម្លាំងនគរបាលព្រំដែនគោក, ទឹក និង បច្ចេកទេសព្រំដែន ដើម្បីអនុវត្ដន៍ភារកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះឆមាសទី១ ឆ្នាំ២០១២នេះដែរ សភាពការណ៍សន្ដិសុខព្រំដែន មានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ ដោយកងកម្លាំងនគរបាលព្រំដែន បានអនុវត្ដន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា បង្រួមទំនាស់, ពង្រីកកិច្ចសហប្រតិបត្ដិការ។ ក្នុងនោះក៏ត្រូវយកចិត្ដទុកដាក់បង្កើនទំនាក់ទំនងពិភាក្សាជាមួយគ្នា និង ប្រទេសជិតខាង មិនឱ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធ ទើបធ្វើឱ្យតំបន់ព្រំដែនមានសន្ដិសុខ សន្ដិភាព និងការអភិវឌ្ឍ។
ទោះបីការងារបូកសរុបសភាពការណ៍នៅបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម, ប្រទេសឡាវ មានកិច្ចសហប្រតិបត្ដិការបានល្អ ក៏កិច្ចប្រជុំនោះបានវាយតម្លៃថា ថៃនៅតែមានឧបាយកលល្បិចកល និងមហិច្ឆតាលោភលន់ ប៉ុនប៉ងច្បាមវាតទីទន្ទ្រានយកទឹកដីកម្ពុជានៅតំបន់ព្រំដែនដែលធ្លាប់មានជម្លោះ ជាពិសេសតំបន់ដែលពួកវាធ្លាប់រំលោភបំពានកាន់កាប់កន្លងមក ហើយមកដល់ពេលនេះថៃនៅមិនទាន់បោះបង់ចោលនៅឡើយទេ។
ទោះបីជាការបញ្ជាក់ខាងលើមិនប្រាប់ចំណុចក៏ដោយ ក៏គេមើលឃើញថា តំបន់នោះមាននៅតំបន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់។ ថៃតែងតែធ្វើសមយុទ្ធយោធានៅតាមបន្ទាត់ព្រំដែនគោក ព្រំដែនសមុទ្រ ដើម្បីបង្អួតសម្ភារៈសឹក ការចល័តកម្លាំទ័ព រថក្រោះ និងអាវុធគាំទ្រ។
នគរបាលព្រំដែន ក៏នៅបានវាយតម្លៃថា ទាហានថៃនៅតែបន្ដរំលោភអនុស្សរណៈយោគយល់គ្នា ( MOU ) ឆ្នាំ២០០០ ស្ដីពីការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងសេចក្ដីសម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។ ទង្វើទាំងនោះជាឧបាយកលញុះញង់ចង់បង្កជម្លោះ។ តាមការកត់សម្គាល់ក្នុងឆមាសទី១ ក្នុងឆ្នាំ២០១២ សកម្មភាពរំលោភរបស់ថៃមាន១៨ករណី ស្មើនឹង ២៤៦លើក។
ចំនួននោះគឺធ្វើឡើងនៅទិសភូមិភាគ៤ មានដូចជា ខាងលិចប្រាសាទព្រះវិហារ, តាថាវ, ជាំតែ, បន្ទាប់មកមានឮសូរសឡេងផ្ទុះចំនួន២០គ្រាប់។ ការហោះហើររំលោភឈ្លប យកការណ៍នៅតំបន់នៅព្រំដែនខាងលិច និងទិសខាងកើតដូចជា ជប់គគីរ, ប្រាសាទតាក្របី, ចល័តកម្លាំងរបស់ទាហានថៃ ប្រមាណ៦០០នាក់។ល។
ជាមួយគ្នានោះទាហានថៃបានរាយលួសបន្លានៅមុខភ្នំទ្រព្យ ហើយនៅពេលថ្មីៗនេះ បានរាយលួសបន្លាថែមត្រង់វាលថ្មខាងមុខប្រាសាទព្រះវិហារ ក្នុងនោះក្រោយពីជួបពិភាក្សាគ្នារវាងកងទ័ព នគរបាលកម្ពុជា និងទាហានថៃ ពួកវាបានឯកភាពរុះរើលួសបន្លាចេញនៅចំណុចមួយចំនួន ប៉ុន្ដែភូមិសាស្ដ្រភ្នំទ្រព្យ ពួកវាបានរុះរើមួយកំណាត់ប៉ុណ្ណោះ។
ក្នុងនោះដែរ ថៃក៏បានប៉ុនប៉ងរំលោភនៅតំបន់ទិសយោធភូមិភាគទី៥ និងទិសយោធភូមិភាគទី៣ គួរឱ្យកត់សម្គាល់ថែមទៀតផង។
ជាមួយនឹងទិសដៅឆមាសទី២ ឆ្នាំ២០១២ កម្លាំងនគរបាលព្រំដែនក៏បានដាក់ចេញនូវវិធានការជាក់ស្ដែងមួយចំនួនបន្ថែមទៀត លើផែនការចាស់ដែលមានស្រាប់ដូចជា បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន អន្ដោប្រវេសន៍ខុសច្បាប់ និងទំនិញគេចពន្ធ។
នគរបាលព្រំដែនក៏និងជំរុញតាមដាន ក្ដាប់សភាពការណ៍ប្រែប្រួលនៅតាមបន្ទាត់ព្រំដែន និងចាត់តាំងកម្លាំងដើរល្បាតតាមបន្ទាត់ព្រំដែនគោកជាប្រចាំ។ ពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្ដិការព្រំដែនគោក ព្រំដែនទឹក ដើម្បីធានារក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ធានាឱ្យបានកិច្ចសហប្រតិបត្ដិការជាមួយប្រទេសជិតខាងដោយសន្ដិវិធី។
អ្វីដែលជាការងារសំខាន់របស់នគរបាលព្រំដែនប្រចាំទិសយោធភូមិភាគទី៤ ប្រាសាទព្រះវិហារគឺត្រៀមសហការជាមួយគណៈបញ្ជាការ១៨៧ ដើម្បីពង្រឹងកងកម្លាំងនគរបាលជាតិនៅតំបន់មួយចំនួនក្នុងតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ត្រៀមខ្លួនអនុវត្ដន៍តាមសេចក្ដីសម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ នៅពេលមានបទបញ្ជារបស់ថ្នាក់លើ។
នគរបាលព្រំដែនក៏បានវាយតម្លៃខ្ពស់ថាបានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់នៅហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដូចជា ទីបញ្ជាការស្រាលនគរបាលជាតិថ្មីសន្លាងមួយ វរព្រំដែននានាចំណុះឱ្យទីបញ្ជាការ និងវរសេនាតូចនានាចំណុះឱ្យទីបញ្ជាការក៏បានកសាងបានយ៉ាងរីកចម្រើន។ ផ្ទះគ្រួសារនគរបាលក៏ត្រូវបានរីកដុះដាល ហើយប្រគល់ជូនពួកគាត់ឱ្យរស់នៅបានយ៉ាងសុខសាន្ដ។
នៅក្នុងឱកាសបិទនៃការបូកសរុបសភាពការណ៍ព្រំដែន នាល្ងាចថ្ងៃដដែល ក៏មានការចូលរួមពីលោកឧត្ដមសេនីយ៍ឯក ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ។
លោកឧត្ដមសេនីយ៍ឯក ក៏បានវាយតម្លៃខ្ពស់ទទួលស្គាល់ពីការរីកចម្រើនរបស់នគរបាលព្រំដែន។
លោក ដាំ វុទ្ធី ក៏បានបញ្ជាក់ផងដែរថា សភាពការណ៍សន្ដិសុខដែលភាគីថៃបង្កឡើង គឺធ្វើឱ្យសភាពការណ៍មិនអាចវិវឌ្ឍន៍ទៅមុខបានឡើយ។ លោកបន្ដថា ភាពវិជ្ជមាននេះ នឹងមិនអាចបញ្ចប់នៅពេលឆាប់ៗនេះបានឡើយ ហើយវាថែមទាំងមានការអូសបន្លាយរយៈពេលយូរថែមទៀតផង។ ក្នុងឱកាសនោះដែរលោក ដាំ វុទ្ធី ក៏បានបំពាក់ឋានន្ដរស័ក្ដិជូនដល់នគរបាលមួយចំនួន មានចាប់ពីអនុសេនីយ៍ត្រី ដល់វរសេនីយ៍ឯកផងដែរ៕ S


មេទាហ៊ាន មេប៉ូលីស សុទ្ធតែធាត់មូលៗអញ្ចឹងទៅចាប់ចោរ ឬពួកឧក្រិដ្ឋជន ឬរត់រួចដែរមានស្រុកមានចម្បាំងនោះ កុំថាឡើយដល់ទៅតតាំងជាមួយបច្ចារមិត្រ!
និយាយថាលាវដូចមានតែឈ្មោះ ការពឺតជារបស់យួនរួចបាត់ទៅហើយ អែខ្មែរក៍ប្រហែលមិនយូរដែរ ពាក់កណ្តាលខ្លួនយួនលេបបាត់ទៅហើយ
អែរពាក់កណ្តាលខ្លួនទៀតខំត្រដរផាត់ម្សៅលាបព៌ណញញឹមបង្អួត,បង្វែរដានពីអន្តរជាតិ។
អនិច្ចារសង្ខារាកម្ពុជាក្រោមទី២ទៀតហើយ។
យាមក៏យាម ឈើក៏កាប់ ជំនួយមេក៏ស៊ី
That pig may not work hart for the country to protect people in the base at the border at all.
Srey Khmer មកនៅរកស៊ីឯ ស្វាយប៉ាកវិញមក កុំនៅអាមេរិកធ្វើអ្វី មិនស្រួល(កាដឹត)ទេ!
ពាក់សក្កិនិងមេដេយ៍មុខអាដែលៗ។
ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅ ត្រូវអន្ទិតឈ្មោះរាស្រ្តខ្មែរនិងត្រូវ KHMAUCH YEAY POKK ងាប់ពីរពូជ.