គ.ជ.ប.៖ ​លោក សម រង្ស៊ី​ នឹងមិន​អាច​ឈរឈ្មោះ​បោះឆ្នោត​នៅឆ្នាំ២០១៣​បានទេ​

ថ្ងៃ សុក្រ 06 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI

លោក អ៊ឹម សួស្តី ​ប្រធាន គ​.​ជ​.​ប​. បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត ជា​ចំហ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​សំដៅលើ​លោក​សម​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅប្រទេស ​និង​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ ​ដាក់​ពន្ធនាគារ ថា​លោក​នឹង​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣​ឡើយ​។ ​លោក សម រង្ស៊ី ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ បន្ទាប់ពី​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល ​ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន ​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​កាលពី​ចុងឆ្នាំ​២០០៩។

លោកសមរង្ស៊ី​​នឹងមិន​​អាច​ឈរ​ឈ្មោះ​​បោះឆ្នោត​​នៅឆ្នាំ​២០១៣​​បានទេ​​

លោកសមរង្ស៊ី​​នឹងមិន​​អាច​ឈរ​ឈ្មោះ​​បោះឆ្នោត​​នៅឆ្នាំ​២០១៣​​បានទេ​​
RFI

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

(01:49)

ប្រធាន​គ​.​ជ​.​ប​. លោក អ៊ឹម សួស្តី ​បាន​លើកឡើង​ថា ​តាមច្បាប់ ​បុគ្គល​ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ ដោយ​អំណាច​សាលក្រម​តុលាការ​ ចូល​ជា​ស្ថាពរ​រួចហើយនោះ​ ពុំ​មាន​សិទ្ធិ​បោះឆ្នោត និង​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោតឡើយ​។ ករណីនេះ គេ​សំដៅ​ដល់​លោក​សម​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង នៅ​កម្ពុជា ដែល​កំពុង​និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស គេចចេញ​ពី​ការផ្តន្ទាទោស​កំបាំងមុខ ​ក្នុង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ​កាលពី​ចុងឆ្នាំ​២០០៩​។​ ​ក្នុង​សន្និសីទ​កាសែត ​នៅ​ព្រឹកមិញ​ លោក អ៊ឹម សួស្ដី ​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត ដោយ​ពន្យល់​ពី​ច្បាប់​ទូទៅ មិន​ចេញ​ឈ្មោះ​លោក​សម​រង្ស៊ី​ឡើយ​។
 
ចំពោះ​ការ​បន្ត​ឃោសនា និង​ធ្វើ​នយោបាយ​ពី​ក្រៅប្រទេស​របស់​លោក​សម​រង្ស៊ី ត្រូវបាន​លោក អ៊ឹម សួស្តី លើកឡើងថា គ​.​ជ​.​ប នឹង​ពិនិត្យ​លើ​ច្បាប់​ឡើងវិញ ពីព្រោះថា នៅក្នុង​ច្បាប់​គ្រប់គ្រង​គណបក្សនយោបាយ និង​ច្បាប់​បោះឆ្នោត មិន​បាន​លើកឡើង​។ ករណី​លោក​សម​រង្ស៊ី ជា​ករណី​មួយ ដែល​ទើបនឹង​កើតមាន​។
 
សូមបញ្ជាក់​ថា លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង កំពុង​និរទ្ទេស​ខ្លួន​នៅ​ក្រៅប្រទេស​។​ តុលាការ ​បាន​ផ្ដន្ទាទោស​កំបាំងមុខ​លោក​ដាក់​ពន្ធនាគារ​សរុប​ជាង ១០ ឆ្នាំ ​លើ​សំណុំរឿង​ជាច្រើន​ពាក់ព័ន្ធ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ក្នុង​សន្និសីទ​កាសែត​ នៅ​ព្រឹក​មិញ គ​.​ជ​.​ប​. ក៏​បាន​ប្រកាស​ពី​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ដែល​នឹង​ត្រូវ​ធ្វើឡើង​ រយៈពេល ៤២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១២​តុលា​។ ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ ​ឬ​ការ​បោះឆ្នោត​រដ្ឋសភា​ នា​ថ្ងៃ​ទី២៨​កក្កដា​ឆ្នាំ​២០១៣។
គ​.​ជ​.​ប​. ក៏​បាន​ប្រកាស​ពី​ចំនួន​អាសនៈ​រដ្ឋសភា​ អាណត្តិ​ទី​៥ ដែល​ត្រូវ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ១២៣ រូប ​ដូច​អាណត្តិ​ទី​៣ និង​ទី​៤៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

30 Responses to "គ.ជ.ប.៖ ​លោក សម រង្ស៊ី​ នឹងមិន​អាច​ឈរឈ្មោះ​បោះឆ្នោត​នៅឆ្នាំ២០១៣​បានទេ​"

  1. Korn Khmer says:

    If Samrainsy wants to come back to Cambodia,he must kiss Hun Sen’s ass.

  2. វាមិនដែលទណ្ឌិតណាមានសិទ្ធមកបោះឆ្នោតឬឈរឈ្មោះបោះឆ្នោតនោះទេ។ឬនៅអាគាំងពួក ទណ្ឌិតមកឈរឈ្មោះបាន។

  3. BaBaBoo says:

    នយោបាយបង្រួបបង្រួមជាតិ ពហុបក្ស បើដាក់លោកសមរង្សីឲ្យនៅក្រៅសៃវៀននយោបាយ មិនដឹងហៅថាពហុបក្សយ៉ាង ម៉េចទេ ។ បើទោះជាមាន ក៏ពហុបក្សបង្កើតចេញពីបក្សក្តាប់អំណាច គេហៅថាវៀតទី (ឈ្លានពានច្បាប់)។ បើគិតពីទោសកំ ហុសផ្នែកប្រវត្តិសាស្រ្តវិញ តុលាការដែលកាត់ទោស ជាតុលាការនយោបាយ៕

  4. តុលាការសាលាឧទ្ទរណ៏អើយសូមលើកយកមកកាត់ម្តងទៀតទៅទោះសម រង្សីមកវិញក៏មិនខ្មេះដែរ មេបក្សប្រឆាំងដ៏អន់នេះនោះ។តែបើសាលាឧទ្ទរណ៏កាត់ម្តងទៀតប្រហែលជាប់ទោសលើសនេះទៀត ផងក៏មិនដឹង។

  5. peil katt ma dorng tierth khball aing,kball mai ovv aing ning trovv khmer people Power katt minn khan ties ah chek ang euy ah chang aik.

  6. HUN SEN PREPARE AH CHHAY & Rrith party already. so his got Mad when his knew Ririth go away from ah chhay team [HS.plan]. H.SEN will sale CHEK ANG soon. ah chao chek ang ning trovv rountass banh kball wear thgayy khang mouk minn khann.

  7. ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅ ត្រូវ KHMAUCH YEAY POKK ងាប់មួយពូជ.

  8. Rationale says:

    ប្រទេសមានច្បាប់ ដូច្នេះអ្វីៗអាស្រ័យលើច្បាប់ដែលចែង ដូចកម្មវិធីកុំព្យូទ័រអីចឹង បើចង់កែសំរួលត្រង់ណា គឺត្រូវកែសំរួលកម្មវិធីឬច្បាប់ជាមុនសិន ។
    តើក្រុមមនុស្សមានលក្ខណៈសម្បត្តិបែបណាទៅ ជាអ្នកទទួលសិទ្ធកែសំរួលច្បាប់អោយមានភាពសមធ៏ម?

  9. Rationale says:

    ពាក្យនិយាយតៗគ្នាដែលរិះគន់ស្ថាប័នតុលាការថា
    ម្ចាស់ជាប់គុក ចោររួចខ្លួន
    ដោយសារច្បាប់ដែលតាក់តែងមកមានភាពចន្លោះប្រហោង ឬ មានទំនោររួចស្រេច ដែលផ្តល់ឱកាសអោយអ្នកអនុវត្តច្បាប់អាចយកមកប្រើប្រាស់សំរាប់បំភ្លៃ ស ទៅជា ខ្មៅបាន ឬ ភាពខ្វះខាតរបស់មេធាវីរបស់អ្នកចាញ់ក្តី ដោយចេតនា [ស៊ុំគ្រលំជាមួយចៅក្រមឬមេធាវីម្ខាងទៀត] ឬ ដោយអចេតនា [ខ្វះមធ្យោបាយប្រមូលភ័ស្តុតាង ឬ ខ្វះការយល់ដឹងទំលំទូលាយពីច្បាប់….]

  10. ចង្រិតដែក says:

    ចង់កាត់ប៉ុន្នានដងទៀតក៏នៅប៉ុណ្ណឹងដែរ ពីព្រោះតុលាការខ្មែ មហា​ឯករាជ្យ និង អព្យាក្រិតហើយ។នរណាក៏គេដឹងដែរ ៕

  11. Mee Lam Trout says:

    ចៅចេកអាំង​ យល់ខុសហើយ តាម Srey Khmer នៅ USA ប្រាប់ថានៅអាគាំងអ្នកជាប់គុក មានសិទ្ធឈរជាប្រធានាធិបតី អាមេរិក។ ពួកអ្នកជាប់គុកនៅអាមេរិក ដេកស្រួល ស៊ីស្រួល ផឹកសុទ្ធតែស្រាបៀ ជក់ស៊ីហ្កា មានអ្នកបំរើទៀតផង!……………ព្រោះអាមេរិកជាស្ថានសួគ៏លោកកិយ!

  12. មេទ័ពបាញ់អាចម៏ says:

    នយោបាយ លោក សម រង្សី គឺជានយោបាយ​ យកខ្សែពួរមករឹតកខ្លួនឯង ពឹតជានៅស្ទើភ្លើងណាស់!!!

  13. sokha Iboy says:

    ទណ្ឌិតមិនអាចឈរឈ្មោះបោះឆ្នោតបានទេ លុះត្រាតែទណ្ឌិតនោះត្រូវបានរួចផុតពីការចោទប្រកាន

  14. sokha Iboy says:

    បើទណ្ឌិតអាចឈរឈ្មោះបាននោះ អ្នកណាក៏អាចឈរឈ្មោះបានដែរ

  15. មានពេលឯណាទៅជួយប្រជាជនខ្មែរបានបើពេលនេះលោក
    រកវិធីជួយខ្លួនឯងមិនបានផង ។ អ្នកចាំបន្ទររកពាក្យអួត
    លើកតំកើង ២០១៣ ​នឹងបានឈ្នះ បក្សរបស់សំបូរដោយមនុស្ស
    ល្អ ហើយគិតឃើញដូចៗគ្នាថា អ្នកដឹកនាំបក្សដទៃគ្មានមនុស្សល្អសោះ ។
    បើបក្សរបស់លោកលើកយកបញ្ហាប្រាក់ខែ ជាបញ្ហាធំបំផុត ហើយមាន
    គោលនយោបាយតំលើងប្រាក់ខែ បញ្ហានេះពិតជាត្រឹមតូ្រវ ១០០ភាគរយ
    ហើយ បើកាត់បន្ថយបុគ្កលិក មន្រ្តីរាជការចេញខ្លះក៏បានដែរ ព្រោះរាល់ថ្ងៃ
    ភាគច្រើនពួកគាត់ក្មានការងារធ្វើសោះ តើមានអ្នកថាខ្ញុំនិយាយនេះខុស
    សូមចេញមុខបញ្ជាក់ផង ? ៕

  16. Xman says:

    ពួកអាអស់នេះធ្វើការមិ​នដឹងជាស្អី! គ្មានគោលការណ៍ច្បាស់លាស់សោះ​ ហ្នឹងឫជាអ្នកកាន់ច្បា​ប់? ធ្វើអ្វីតាមតែការនឹកឃើញ ពិតជាចោរម្សៀតមែន។ បើមិនអោយគណកប្ស សម រង្សី ឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្តឆ្នាំក្រោយ​ដោយសំអាងថាជា ទណ្ឌិត ចុះកាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ម៉េចក៍បោះបាន និងក៍ជាទណ្ឌិតដែរ ឫមួយឃើញ សម រង្សី កើនប្រជាប្រិយភាពទើបរកវិធីទប់ស្កាត់ ពិតជាវង្វេងមែន! នេះបែបគិតថារាស្រ្តមិនខ្យល់អីហើយមើល​ទៅ ចំជាចាស់មែន!…….!

  17. ណារី says:

    និយាយមកដូចគ្រាន់បើដែរ តែការគិតដូចជាមិនត្រឹមត្រូវ ខ្ញុំមិនគាំទ្រទេ //// រឿងដំម្លើងប្រាក់
    ខែមន្រ្តីរាជ្យការ តាមខ្ញុំយល់ដូចជាមិនលំបាកទេ អោយតែរដ្ឋាភិបាលបំបាត់អំពើពុករលួយ ត្បិតត្បៀតការចំណាយមិនចាំបាច់ ខ្ជះខ្ជាយនិងបណ្តោយអោយថវិកាជាតិបាចសាចពាសវាល
    ពាសកាល ចូលហោប៉ៅបុគ្គលដែលមានអំណាចចាត់ចែងតាមក្រសួងមន្ទី នានា……។ល។
    រឿងប្រាក់ខែអោយតែគេចង់ដំម្លើង ប៉ុន្តែខ្ញុំថាប្រហែលមិនអាច ទេមូលហេតុមានច្រើន??????????។ធម្មតាទេមន្រ្តីរាជ្យការពេលគេមានប្រាក់ខែសមល្មមអាច
    រស់បានចាំតាបញ្ជាគេបានតើ!!!គេធ្វើតែតាមឆន្ទៈការងារគេតែប៉បុណ្ណោះ
    អ្នកខ្លះ…ដូចខ្មែរយើងតែងថាអាងខ្លួនធំមានអំណាចនិយាយយកតែខាងឈ្នះ(ឈ្លើយ)ដោយមិន
    និយាយតាមបែបបច្ចេកទេសទេ ។

  18. Xman says:

    និយាយដូច្នេះមិនមែនកាន់ជើង លោក សម​ រង្សីទេ តែធ្វើអ្វីពិចារណាផងកុំធ្វើតាមការនឹកឃើញ អាងពួកខ្លួនជាអ្នកអនុម័តច្បាប់ ធ្វើអ្វីស្រេចតែក្បាលចិត្តនោះ។ មិនគិតមើលខ្លួនផងធ្វើអ្វីខ្លះពេល​យុទ្ធនាការបោះឆ្នោតម្តងៗ ? ច្បាប់ គ.ជ.ប ចែងថាម៉េចខ្លះ? តាមក្រសួង មន្ទីរ រហូតដល់ការិយាល័យ មន្រី្តធំៗ យកម៉ោងធ្វើការរដ្ឋចេញដើរឃោសនា ប្រើប្រាស់ថវិកា សម្ភារះរដ្ឋ ដូចជាឡានជាដើម ដកស្លាកលេខរដ្ឋចេញ ហើយពាក់ស្លាកលេខឯកជនជាដើម……។ល។ យកទៅដឹកសម្ភារះ សំរាប់ទិញ​ទឹកចិត្តរាស្រ្ត ដង្ហែក្បួនឃោសនាទៀត ពិតជាខ្មាស់គេណាស់….!

  19. ខ្ញុំចង់ផ្លាស់ប្តូរ says:

    what? ហួសចិត្តហើយខ្ញុំ

  20. វាមិនអាចម៍ទេអ្ហាស។ បោះយ៉ាងណាក៏ហែន ស៊ុន មិនចាញ់ដែរអ្ហា។ ទោះចាញ់ក៍មិនចុះចេញដែរអ្ហា។ មើលតែចាញ់កាល93ទៅដឹងបាត់ហើយ។
    បើមិនចុះចេញក៏គ្មានអ្នកណាធ្វើអី ហែន ស៊ុនបានដែរអ្ហា។ បើមេទ័ព មេប៉ូលីសសុទ្ធតែលំអៀង សុទ្ធតែជាសមាជិកគណះបក្សប្រជាជនអស់ហើយ។ មិនថា គន់ គឹម ទា បាញ់ ប៉ុល សារឿន សរ ខេង សៅ សុខា ហ៊ីង ប៊ុនហៀង អីសុទ្ធតែហែន ស៊ុនប្រើបានទាំងអស់ហ្នឹង។ អញ្ចឹងធ្វើអាចម៍អីហែន ស៊ុនបាន បើគាត់មិនចុះចេញ។
    បោះឆ្នោតទាល់ងាប់ទៀត ក៍បក្សប្រឆាំងគ្មានបានឱកាសបានធ្វើនាយករដ្ធមន្ត្រីហ្នឹងគេដែរ ដរាបណាហែន ស៊ុន នៅតែរស់។ ចង់ភ្នាល់កោរត្រងោលអ្ហោស។

  21. ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅ ត្រូវអន្ទិតឈ្មោះរាស្រ្តខ្មែរនិងត្រូវ KHMAUCH YEAY POKK ងាប់ពីរពូជ.

  22. ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅ ត្រូវអន្ទិតឈ្មោះរាស្រ្តខ្មែរនិងត្រូវ KHMAUCH YEAY POKK ងាប់ពីរពូជ.
    ជួនកាលនគរបាលគេពឹងអោយចៅចេកអាំងទៅជួយវ៉ៃខ្នោះពួកប្រឆាំងមិនគោរពច្បាប់ប្រទេស ញាត់គុកព្រៃសតែញឹក។

  23. ជួនកាលនគរបាលគេពឹងអោយចៅចេកអាំងទៅជួយវ៉ៃខ្នោះពួកប្រឆាំងមិនគោរពច្បាប់ប្រទេស ញាត់គុកព្រៃសតែញឹក។

  24. យ៉ាប់មែនពួកអាក្បាលយួនខ្លួនខ្មែរ!

  25. អ្នកគុណនិយមដែនខាងលិច says:

    ខ្ញុំសូមគាំទ្រ ដែលបងធំពាក់លោកខែ លោក BaBaBoo និងលោក Xman
    និយាយមិនខុស ។ សូមឲ្យលោក ខ្វាងម្ខាក់ បន្តដឹកនាំប្រទេសខ្មែររយឆ្នាំ
    ទៅមុខទៀតចុះ ព្រោះដែនដីខ្មែរជាកម្មសិទ្ធិផ្តាច់មុខរបស់គាត់ និងជីដូន
    ជីតា ជីលួតជីលាគាត់ ។ បើមិនឲ្យគាត់ដឹកនាំ ប្រាកដជាយំឡាំប៉ាដូចកូន
    ក្មេង ទាមទារដី ២ ម៉ែត្រ៤ជ្រុងដូចកាលឆ្នាំ ៩៣ មិនខាន ។ លោកសម
    រង្ស៊ីអើយ កុំសង្ឃឹមបានចូលស្រុកវិញនោះ សម្តច តា ក៏ជួយពុំរួចដែរ
    លោកខ្វាងម្ខាក់សុខចិត្ត ទោសឲ្យមហាសេដ្ឋីជនជាតិរុស្ស៊ី ដែលល្បីចាប់
    រំលោភក្មេងអនីតិជន ។ សុំទោសខ្ញុំមិនមែនជាអ្នកវិភាគច្បាប់ដូចលោក
    Rationale ទេ ។

  26. អ្នកគុណនិយមដែនខាងលិច says:

    ខ្ញុំសូមគាំទ្រ ដែលបងធំពាក់លោកខែ លោក BaBaBoo និងលោក Xman
    និយាយមិនខុស ។ សូមឲ្យលោក ខ្វាងម្ខាក់ បន្តដឹកនាំប្រទេសខ្មែររយឆ្នាំ
    ទៅមុខទៀតចុះ ព្រោះដែនដីខ្មែរជាកម្មសិទ្ធិផ្តាច់មុខរបស់គាត់ និងជីដូន
    ជីតា ជីលួតជីលាគាត់ ។ បើមិនឲ្យគាត់ដឹកនាំ ប្រាកដជាយំឡាំប៉ាដូចកូន
    ក្មេង ទាមទារដី ២ ម៉ែត្រ៤ជ្រុងដូចកាលឆ្នាំ ៩៣ មិនខាន ។ លោកសម
    រង្ស៊ីអើយ កុំសង្ឃឹមបានចូលស្រុកវិញនោះ សម្តច តា ក៏ជួយពុំរួចដែរ
    លោកខ្វាងម្ខាក់សុខចិត្ត លើកលែងទោសឲ្យមហាសេដ្ឋីជនជាតិរុស្ស៊ី
    ដែលល្បីចាប់រំលោភក្មេងអនីតិជន ។ សុំទោសខ្ញុំមិនមែនជាអ្នកវិភាគ
    ច្បាប់ដូចលោក Rationale ទេ ។

  27. អ្នកគុណនិយមដែនដីខាងលិច,ខ្ងុំសូមខ្លាចលោកហើយបើលោកជាប្រជាជនបក្សប្រឆាំងដែលគោរព ច្បាប់ប្រទេសកម្ពុជាមិនបង្ករភាពអានាធិបតេយ្យនិងប្រជាពលរដ្ធដ៏ទៃទៀតដែលគោរពច្បាប់
    ,នោះចៅចេកអាំងសូមគោរព។តែបើលោកហ៊ានតែបង្ករអស្តេរភាពសង្គមកម្ពុជា,យើងនិងប៉ះគ្នាហើយ,មិនដឹង អ្នកណាវ៉ៃខ្នោះអ្នកណាទេពេលនោះ។

    My comment is awaiting moderation.

    My comment is awaiting moderation.

  28. Sadam Hun Sen says:

    ខ្ញុំគាំទ្រដូចលោកសមរង្សធ្លាប់បានលើកឡើងជាញឹកញាប់ហើយថារឿងនយោបាយត្រូវតែដោះ​ស្រាយ តាមបែបនយោបាយ មិនត្រូវយក គ.ជ.ប និងតុលាការដែលជាឧបករឡប់​ឡែរបស់គណះ​បក្សប្រជាជន​​មកដោះស្រាយទេ។

  29. BaBaBoo says:

    សមាជិករបស់ គ.ប.ជ ជានរណា? បើមនុស្សភាគច្រើនចេញពីគណៈបក្សកាន់អំណាច មានន័យថា គ.ប.ជ កំពុងគ្រប់គ្រោង ដោយបក្សកាន់អំណាច ។ ដូច្នោះ គ.ប.ជ មិនមែនប្រើប្រាសតួនាទីរបស់ខ្លួនក្នុងឆន្ទះរបស់អង្គការនេះឡើយ មិនហ៊ាននិយាយថាត្រូវបានគេទិញផ្តាច់ទេ តែយ៉ាងហោចណាស់ គួយកទ្រឹស្តី «ពហុបក្ស» អនុវត្តន៌ផង៕

  30. សុវណ្ណ មិនា says:

    លោក សម រង្សី សាងអ្វី បានហ្នឹង!!!ទ្រាំទៅ ចាំសេះដុះស្នែង ត្រីអណ្ដែងដុះស្រកា ហាហាសហា!!!