ទឹក​ឡើង​យ៉ាងគំហុក ផ្តាច់​ផ្លូវ​ជាច្រើន​កន្លែង នៅ​ឃុំ​កំពង់​ស្រឡៅ​១ និង​ឆែប​១

ថ្ងៃទី 6 កក្កដា 2012
ដោយ: បាយ័ន
CEN

កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ចំណុច​ក្បាលដំរី ឃុំ​កំពង់​ស្រឡៅ​១ និង​ផ្លូវ​ក្នុង​ឃុំ​ឆែប​១ ត្រូវបាន​កាត់ផ្ដាច់ ដោយសារ​លិច​ទឹកភ្លៀង និង​ផ្លូវ​បាន​ដាច់​ជា​កង់ៗ

កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ចំណុច​ក្បាលដំរី ឃុំ​កំពង់​ស្រឡៅ​១ និង​ផ្លូវ​ក្នុង​ឃុំ​ឆែប​១ ត្រូវបាន​កាត់ផ្ដាច់ ដោយសារ​លិច​ទឹកភ្លៀង និង​ផ្លូវ​បាន​ដាច់​ជា​កង់ៗ

ខេត្ដ​ព្រះវិហារ​: កំណាត់​ផ្លូវ​ជាច្រើន​កន្លែង ត្រូវបាន​កាត់ផ្ដាច់ និង​មួយចំនួនទៀត​ប្រឈម​នឹង​ការ​ដាច់ ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ ហើយ​ទឹក​នោះ​ហូរ​កាត់​លើផ្លូវ​យ៉ាងគំហុក នៅ​ចំណុច​ក្បាលដំរី ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​ឆែប​១ ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។ ករណីនេះ គឺជា​មហន្ដរាយ​ភ្លាមៗ ដែល​ដែល​ទាមទារ​ឱ្យមាន​ការជួសជុល​ផងដែរ បន្ទាប់ពី​ទឹក​ស្រក​វិញ​។
​ ​
​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ព្រំដែន​ទិស​ទី​៤ បាន​មានប្រសាសន៍​នៅ​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១២ នេះ​ថា រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃទី​៤ ទី​៥ និង​ទី​៦ ខែកក្កដា​នេះ នៅ​តំបន់​ប៉ែក​ខាងលើ ជាពិសេស​ស្រុក​ឆែប ខេត្ដ​ព្រះវិហារ ដែលជា​តំបន់​ព្រៃ បានទទួល​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​។

Give our kids a better deal
កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ចំណុច​ក្បាលដំរី ឃុំ​កំពង់​ស្រឡៅ​១ និង​ផ្លូវ​ក្នុង​ឃុំ​ឆែប​១ ត្រូវបាន​កាត់ផ្ដាច់ ដោយសារ​លិច​ទឹកភ្លៀង និង​ផ្លូវ​បាន​ដាច់​ជា​កង់ៗ

​ករណី​ភ្លៀង​ដ៏​គំហុក​នេះ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ និយាយថា ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​ពី​ប៉ែក​ខាងលើ ហើយ​ឡើង​លិច​ផ្លូវលំ តាម​បណ្ដោយ​ពី​ចំណុច​ក្បាលដំរី ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ និង​នៅ​តំបន់​ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្ដ​ព្រះវិហារ យ៉ាងដំណំ ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​។

Give our kids a better deal
កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ចំណុច​ក្បាលដំរី ឃុំ​កំពង់​ស្រឡៅ​១ និង​ផ្លូវ​ក្នុង​ឃុំ​ឆែប​១ ត្រូវបាន​កាត់ផ្ដាច់ ដោយសារ​លិច​ទឹកភ្លៀង និង​ផ្លូវ​បាន​ដាច់​ជា​កង់ៗ

​លោក ខេង សុមេធ បាន​បន្ដថា កំណាត់​ផ្លូវ​នេះ​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​រួចទៅហើយ មិនអាច​ធ្វើដំណើរ​ឆ្លង​កាត់​បានឡើយ ព្រោះថា​ទឹកភ្លៀង​បាន​ឡើង​លិច​ផ្លូវ​ចំណុច​ខាងលើ ចាប់តាំងពី​ថ្ងៃទី​៤ រហូតមកដល់​ថ្ងៃទី​៦ ខែកក្កដា​នេះ ទឹក​មិនទាន់​ស្រក​នៅឡើយ​ទេ​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា​នេះដែរ ភ្លៀង​កំពុងតែបន្ដ​ធ្លាក់ នៅ​តំបន់​ដែលមាន​ផ្លូវ​កំពុង​រងគ្រោះ​នោះ​ទៀតផង​។

​នៅ​ជំហាន​ដំបូង លោក​ឧត្ដមសេនីយ៍ឯក អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ព្រំដែន មិនបាន​បញ្ជាក់​យ៉ាងណា​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា មាន​ផ្លូវ​មួយកន្លែងៗ​រាប់សិប​ម៉ែត្រ ត្រូវបាន​ដាច់​ជា​កង់ៗ​រួចហើយ និង​កម្ពស់​ទឹក​មាន​ខ្លះ​ត្រឹម​ចង្កេះ ខ្លះ​ត្រឹម​ក​ក៏មានដែរ ដែល​ទឹក​ទាំងនោះ​ឡើង​លិច​ផ្លូវ​តែម្ដង ហើយ​ទឹកបាន​ហូរ​កាត់​យ៉ាងគំហុក​ថែម​ទៀតផង​។

​លោក​ប៉ាន់ប្រមាណ​ថា ផ្លូវ​អាច​ខូច​រាប់សិប​គីឡូម៉ែត្រ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ​។ ចំពោះ​ថា​ទឹក​ស្រក​នៅពេលណា​នោះ វា​អាស្រ័យទៅលើ​អាកាសធាតុ ព្រោះថា បើ​ភ្លៀង​នៅ​ធ្លាក់ ទឹក​បន្ដ​ឡើង​លិច​បន្ថែមទៀត​។ តែបើ​ភ្លៀង​មិន​បន្ដ​ធ្លាក់ ផ្លូវ​ដែល​លិច​ទាំង​ប៉ុន្មាន នឹង​គោក​រាក់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​ជាក់​ជាមិនខាន ប៉ុន្ដែ​ពេលនេះ​ផ្លូវត្រូវ​ទឹក​លិច មិនអាច​ចរាចរ​ទៅមក​ដូច​មុន​បានឡើយ​។

​គួរ​បញ្ជាក់ដែរថា នេះ​ជា​លើកដំបូង​ក្នុង​រដូវវស្សា ឆ្នាំ​២០១២​នេះ ដែល​ផ្លូវលំ​កសាង​ជា​បន្ដបន្ទាប់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ត​ភ្ជាប់​ពី​តំបន់​ប្រាសាទព្រះវិហារ ស្រុក​ជាំ​ក្សាន្ដ ទៅកាន់​តំបន់​មុំ​បី និង​ឆ្លងកាត់​ឃុំ​កំពង់​ស្រឡៅ​១-​កំពង់​ស្រឡៅ​២ ក្នុងស្រុក​ឆែប ខេត្ដ​ព្រះវិហារ ទៅដល់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ដ​ស្ទឹងត្រែង​។ កំណាត់​ផ្លូវ​នេះដែរ ត្រូវបាន​កសាងឡើង​ដោយ​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប កាលពី​ចន្លោះ​ឆ្នាំ​២០០៩ មកដល់​ឆ្នាំ​២០១២​នេះ​៕ K

What Next?

Recent Articles

2 Responses to "ទឹក​ឡើង​យ៉ាងគំហុក ផ្តាច់​ផ្លូវ​ជាច្រើន​កន្លែង នៅ​ឃុំ​កំពង់​ស្រឡៅ​១ និង​ឆែប​១"

  1. ll says:

    Message

  2. ll says:

    That is the disaster of our country because of the coruption the day by day.