ថ្ងៃទី 6 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ឲ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅនិយាយដោះស្រាយ ឲ្យបានច្បាស់លាស់ជាមុនសិន ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មុននឹងសុំមកចូលរួមជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចវិញនោះ។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា មកដល់ពេលនេះ សម្តេចក្រុមព្រះ នៅតែមិនព្រមទទួលស្គាល់ថា ប្រជាប្រិយភាពរបស់ព្រះអង្គធ្លាក់ចុះទេ ពីព្រោះអ្នកតស៊ូជាច្រើន នៅតាមបណ្តាខេត្ត-ក្រុង លែងគាំទ្រសម្តេចក្រុមព្រះបន្តទៀត ហើយចំណុចសំខាន់ គឺគេស្អប់សម្តេចក្រុមព្រះ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់បន្តថា ការរួបរួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រីនោះ គឺដោយសារតែមានសំណូមពរពីសម្តេចតា និងសម្តេចនាយក។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ថា “ការរួបរួមនេះ ខ្ញុំអត់មានស្អីទាំងអស់ សំណូមពរពីសម្តេចតា សម្តេចនាយក។ សម្តេចនាយកគាត់លើកមកខ្ញុំ។ ខ្ញុំថា ខ្ញុំតាមទាំងអស់ ការរួបរួមគ្នា។ ខ្ញុំចង់បានសម្តេចនាយក លោករៀបចំអីទាំងអស់ជូន ហើយសម្តេចក្រុមព្រះ មកធ្វើប្រធាន។ តែអ្នកនៅហ្វ៊ុនស៊ិនប៉ិចខ្ញុំខ្លះ គេមិនទទួលទេណា។ ប៉ុន្តែជាការសម្រេចចិត្តខាងនយោបាយ ខ្ញុំជាអ្នកដឹកនាំ ខ្ញុំជាអ្នកសម្រេចចិត្ត ទោះបីជាអ្នកនៅជាមួយខ្ញុំ គេមិនគាំទ្រប៉ុន្មានក៏ដោយ។ ខ្ញុំខំពន្យល់គេឲ្យទទួលលោក ឲ្យមកធ្វើជាប្រធានហ្វ៊ុនស៊ិនប៉ិចឡើងវិញ”។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា រាល់បញ្ហាដែលកើតឡើង គឺបណ្តាលមកពីបន្ទូលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ កាលពីជិត ១ឆ្នាំមុន ដែលលោកថា “ខ្ញុំ(សម្ដេចក្រុមព្រះ)មិនមែនអស់ផ្លូវទេ។ ខ្ញុំអាចធ្វើជាមួយបក្សប្រឆាំង ធ្វើអីៗក៏បានដែរ។ តែសំឡេងនោះ គេយកមកចាក់ នៅពេលនេះ។ វាសមនឹងបន្ទូលព្រះអង្គទី១ លោកលើកឡើងថា អ្នករាជានិយម មានតែលោកទេ ដែលអាចបង្រួបបង្រួមបាន។ រឿងនេះ ធ្វើឲ្យសម្តេច ហ៊ុន សែន មិនអាចទេ។ ទី២ អ្នកកាសែតសួររឿងបោះឆ្នោត លោកថា មិនសហការជាមួយចោរអីណាទេ។ អាពាក្យហ្នឹង គេស្តាប់ វាមិនយល់។ គេនឹកថា ប្រហែលជាទៅចោទសម្តេចតេជោ ចោរមែនទេ។ បានជាក្រោយលោកថា អាពាក្យហ្នឹង លោកចោទមកខ្ញុំ (ញឹក ប៊ុនឆៃ)ទេ ចោរលួចគណបក្ស។ វាមិនមែនទេ ពីព្រោះគេសួរលោករឿងសន្លឹកឆ្នោតតើ!”។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា សម្រាប់រូបលោក មកដល់ម៉ោងនេះ លោកអត់បញ្ហាទេ លោកនៅតែគោរពកិច្ចព្រមព្រៀង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដដែលតែសុំឲ្យសម្តេចក្រុមព្រះ ទៅដោះស្រាយជាមួយសម្តេចតេជោសែន ឲ្យបានច្បាស់លាស់។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “មកដល់ម៉ោងនេះក៏ដោយ ខ្ញុំអត់បញ្ហាទេ។ ២៤ឧសភា ខ្ញុំនៅគោរពសុំឲ្យព្រះអង្គហ្នឹង ទៅដោះស្រាយធ្វើម៉េចជាមួយសម្តេចតេជោ ឲ្យជ្រះស្រឡះទៅ ព្រោះខ្ញុំ តែកាលណា មិនដោះស្រាយជ្រះស្រឡះ លោកមកដឹកនាំ ហ្វ៊ុនស៊ិនប៉ិច បើលោកមានជំហរទៅជាមួយប្រឆាំង ជាមួយអីនោះ គេនឹងដេញខ្ញុំ ចេញពីរដ្ឋាភិបាល។ អាហ្នឹងខ្ញុំត្រូវប្រយ័ត្ន។ ខ្ញុំមិនឲ្យមានទេ ពីព្រោះខ្ញុំមិនមែនបក្សប្រឆាំងឯណា? ព្រោះខ្ញុំមានគោលនយោបាយរួបរួម ដល់ចឹងវាមិនអាចទេបញ្ហាលោកត្រូវដោះស្រាយ”។
លោកបានបន្តថា លោកមានបំណងចង់ឲ្យមានការរួបរួមគ្នាឲ្យបានឆាប់ ពីព្រោះខែ៧.៨.៩.១០ ចុះឈ្មោះបោះឆ្នោតទៀតហើយ។ បើយឺតទៅដល់ខែសីហា មិនទាន់រួបរួមបាន នោះគណបក្សហ្វ៊ុនស៊ិនប៉ិច និងនរោត្តមរណឫទ្ធិ មានពេលេណាទៅបោះឆ្នោត ដែលត្រូវរៀបបញ្ចូលគ្នា នៅមូលដ្ឋានអស់ពេល ៣ ទៅ ៤ ខែទៀត។ ដូច្នេះបើយឺតជាងខែសីហានោះ ការបង្រួបបង្រួមគ្នា ត្រូវផ្អាកសិនហើយ។
មិនទាន់មានប្រតិកម្មបែបណា ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទាក់ទងនឹងការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ ខាងលើនៅឡើយទេ៕
បងប្អូនជួយអានការបកស្រាយ និងសកម្មភាពរបស់អាឆ្កែនេះ
ខ្លួនឯងជាប្រធានគេតែធ្វើជាឆ្កែដ៏ឆ្លាតរបស់ហ៊ុន សែនទៅវិញ
តើសមាជិកបក្សនេះធ្វើការឲ្យបក្សខ្លួនរឺបក្សប្រជាជន?
ពួកអានេះធ្វើការដើម្បីតែអំណាចយកមកប្រព្រឹត្តិតែអំពើរពុករលួយតែប៉ុណ្ណោះ
គ្មានទេដើម្បីប្រជារាស្ត្រ និងជាតិនោះ។ បក្សនេះវាគ្រាន់តែឧបករណ៍មួយ
របស់ហ៊ុន សែន រៀបយុទ្ធសាស្ត្របំបែកសំឡេងឆ្នោតរបស់បក្សប្រឆាំងតែប៉ុណ្ណោះ៕
អីគេ នយោបាយផ្លូវកណ្តាល អីទេ ស្រប មិនស្រប បើ ប្រឆាំង មិន ប្រឆាំង ។ ប្រយ័ត្ន ទៅ ។
ឱក្រុមអ្នកយកបាយទាំងឡាយអើយ ឈប់សំដែងមតិ ឬ ឆាកល្ខោនដែលអ្នកអានបកស្រាយថា ស្រលាញ់តែអំណាច និង កិត្តិយសសំរាប់តែបុគ្គលខ្លួនឯង….
ខាំគ្នាទៅទាន់នៅរស់ ពេលងាប់ទៅខានបានខាំគ្នាហើយ!
វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧, ខកចិត្តណាស់…មិនចង់សើចនឹងពាក្យកំប្លែងរបស់លោក ញឹក ប៊ុនឆៃ ទេ។
កាលពីដើមលោកទាំងពីរជិះទូកទៅណាជាមួយគ្នា មិនគួរណាម្នាក់ធ្លាក់ទឹក
លោកបែរជាយកច្រវ៉ាសំពងថែមសោះ គ្នាខំហែលមករកទូកចាស់ហើយ ហេតុអ្វីក៏លោក
មិនជួយផង? រឿងហេតុទាំងអស់លោកជាអ្នកចូលរួមដែរ ហេតុអ្វីក៏លោកកំសាក
មិនចូលរួមបកស្រាយ?