ស៊ីខៅឌូ​គាំទ្រ​ការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​របស់​សហជីព​សេរីកម្មករ

សុក្រ 06 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​គាំទ្រ​ និង​ចូលរួម​ការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រសិន​បើ​ការ​ចរចា​រក​ដំណោះ​ស្រាយ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​នានា​សម្រាប់​កម្មករ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១១ កក្កដា ខាង​មុខ​នេះ​បរាជ័យ។

កម្មករក្នុងវិស័យកាត់ដេរធ្វើកូដកម្មកន្លងមក

កម្មករក្នុងវិស័យកាត់ដេរធ្វើកូដកម្មកន្លងមក

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០៤ ខែ​កក្កដា ស៊ីខៅឌូ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា សេរីភាព​សហជីព លក្ខខណ្ឌ​ការងារ របស់​កម្មករ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ ជា​ពិសេស​ប្រាក់​ឈ្នួល​កម្មករ​មិន​អាច​ធានា​ការ​រស់​សមរម្យ​បាន​ឡើយ ដែល​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ធ្វើ​ការ​រហូត​ដល់​សន្លប់ និង​ពិបាក​រស់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដោយ​សារ​បញ្ហា​នេះ ស៊ីខៅឌូ បាន​ដាក់​សំណើរ​ពីរ​ដង​ទៅ​សមាគម​និយោជក (GMAC) ដើម្បី​ស្នើ​សុំ​អត្ថប្រយោជន៍​មួយ​ចំនួន​ជូន​កម្មករ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល។ កម្មករ​មួយ​ចំនួន​បាន​តវ៉ា​នៅ​តាម​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន ហើយ​ក្រុមហ៊ុន​ជាង​១០​ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ទាំង​នេះ​ជូន​កម្មករ​ផង​ដែរ រហូត​ដល់​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​ចរចា​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២​ខាង​​មុខ។

កាល​ពី​ពេល​ថ្មីៗ​នេះ សហជីព​សេរីកម្មករ បាន​ប្រកាស​ថា នឹង​ដឹកនាំ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ប្រសិន​បើ​ការ​ដោះស្រាយ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១២​ខាង​មុខ​មិន​ទទួល​បាន​លទ្ធផល​ប្រសើរ។ ហើយ​ជាមួយ​គ្នា​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ ក៏​បាន​ប្រកាស​ដែរ​ថា ​ខ្លួន​នឹង​ចូលរួម​ធ្វើ​កូដកម្ម ប្រសិន​បើ​សហជីព​សេរីកម្មករ ដឹកនាំ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​នា​ពេល​ខាង​មុខ​នោះ៕

What Next?

Recent Articles

12 Responses to "ស៊ីខៅឌូ​គាំទ្រ​ការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​របស់​សហជីព​សេរីកម្មករ"

  1. BaBaBoo says:

    សង្គមត្រូវការភាពមមាញឹក ដើម្បីឲ្យសេដ្ឋកិច្ចរលូនទៅមុខ បើនាំគ្នាគិតតែធ្វើកូដកម្មប្រឆាំង ទាមទានូវអ្វីដែលខ្លួនមានហើយ វាមិនខុសពីមនុស្សឆ្កួតដែលចង់បានព្រះច័ន្ទមកអោមក្នុងដើមទ្រូង៕

  2. ធ្វើអ្វីទៅតាមច្បាប់ដែលបានកំណត់មក។ស៊ីខៅឌូដែលបំផុតនោះគឺជាវិច្ឆេទកម្មសេដ្ធកិច្ចពិតប្រាកដ។ អាចជាភេវរករសេដ្ធកិច្ច ដែលរដ្ធាភិបាលត្រូវតែចូលកៀកនិងប្រើយុទ្ធសាស្រ្តទន់បំបែករឹងឬរឹងបំបែក រឹងតែម្តង។

  3. កុំទុកអោយភ្លើងកម្ទេចចំបើងក្លាយជាអគ្គីភ័យអោយសោះ។

  4. ចៅចេកអាំងគាំទ្រការធ្វើកូដកម្មទាមទាររបស់បងប្អូនកម្មករម្តងមួយឬពីររោងចក្រ មិនមែន កូដកម្មទូរទាំងប្រទេសទេ។បើដឹកនាំធ្វើកូដកម្មទូរទាំងប្រទេសនោះអ្នកដឹកនាំបាតុកម្មនោះគឺជា ភាវរករសេដ្ធកិច្ជ។រដ្ធាភិបាលអាចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីយកនាក់ដឹកនាំទៅដាក់ទោស តាមច្បាប់ដែលបានកំណត់។

  5. អាខ្ញុំកញ្ចះយួនចេកអាំងមួយក្បាលនេះ វាមិនដេកមិនពួនទេអី បានជាឃើញតែវា មកស្រែកទ្រពងឆ្កែហ៊ុនសែនខ្លាំងម្លេះ អារន្ទះបាញ់ខែវស្សានេះវើយ៎ ហ្អែងប្រយ័ត្នងាប់ដោយសារ ឈាមច្រាលឡើងដល់ខួរក្បាល។

  6. Mee Lam Trout says:

    ស្អីទៅហៅថា ស៊ីខៅឌូម៉ែ នោះ?

  7. ta prum 4 faces says:

    PLZ BE CAREFUL WITH THIS ACTION. , it was very difficult for our governments to convince foreign countries to creates businesses in Cambodia…

    plz play smart, don’t play stupid..

  8. មមៀចទាំងឡាយងើយ! អ្នកដឹងខ្លួនទេ? អ្នកកំពុងតែបន្លែងលេងជាមួយភ្លើងហើយ!
    អ្នកខ្លួនតូច ស្លាបខ្លី ពួកអ្នកមិនអាចហើរលឿនបត់បែនអោយទាន់ស្ថានកាណ៍ទេ ។
     អ្នកគិតទៅមើល? បើថ្ងៃណាមួយ គ្មានរោងចក្រទាំងនោះ តើអ្នករាល់គ្នាមានការងារធ្វើទេ?
    តើប្រធានសហជីបទាំងនោះ ធានារកការងារថ្មីអោយបងប្អូនធ្វើបានទេ? អ្នកដែលខាតបង់គឺ
    ជាអ្នក 

  9. ចៃដន្យចៅចេកអាំងមានយុទ្ធសាស្ត្រខ្ពស់ បានដាក់ប្រដាប់ការពាររន្ទះរួចហើយសំរាប់ការពាខ្លួន ដូច្នេះគ្រាប់រន្ទះបាញ់ផ្លាតទៅត្រូវអន្ទិតស្ទើរភ្លើងឈ្មោះរាស្រ្តខ្មែរនិងខ្ទាតទៅ ត្រូវ KHMAUCH YEAY POKK ងាប់ពីរពូជ.

  10. ជួនកាលនគរបាលគេពឹងអោយចៅចេកអាំងអោយទៅជួយវ៉ៃខ្នោះពួកប្រឆាំងមិនគោរពច្បាប់ ប្រទេសញាត់គុកព្រៃសតែញឹក។

  11. អ្នកគុណនិយមដែនដីខាងលិច says:

    Message

  12. អ្នកគុណនិយមដែនដីខាងលិច says:

    ខ្ញុំដឹងថាលោក BaBaBoo ជាមនុស្សមានជីវភាពរស់នៅស្តុកស្តម្ភ និងបង
    ប្អូនកូនលោកប្រហែលជាមិនធ្លាប់ធ្វើកម្មករមែនទេ? ទីណាមានការជិះជាន់
    ទីនោះមានការរើបំរះ នេះជាពាក្យស្លោកតស៊ូវណ្ណៈរបស់លោកចៅចេកអាំង
    សម័យទស្សវត្យរ៍ឆ្នាំ៨០។ សូមផ្តាំទៅលោកBaBaBoo និងលោកលក់ចេក
    អាំង មេត្តាជ្រាបថា កាលពីខែមុនមេដឹកនាំសហជីពស៊ីកាឌូ បាននាំកិត្តិយស
    សម្រាប់ប្រទេសជាតិ ដោយទទួលបានពានរង្វាន់សិទ្ធិការងារពីប្រទេសណ័រ
    វេស។ លោក វង សូត្រ គួរលាលែងពីរដ្ឋមន្ត្រីក្រសួងការងារ ព្រោះពុំបានគិត
    គូជំរុញឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់អត្ថប្រយោជន៍ដល់កម្មករនោះឡើយ។
    សូមអន្ទិតចេកអាំងបើកខួរក្បាលឲ្យបានទូលាយជាងនេះបន្តិចមើល កម្មករធ្វើ
    កូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ ឥញ្ចឹងអ្នករារាំងមិនឲ្យកម្មករធ្វើការទាមទារ
    តើអ្នកនោះចង់ឲ្យកម្មករ មានជីវភាពប្រសើរឫទេ? សូមបញ្ជាក់ថាលោកលក់
    ចេកអាំង គាត់ចង់លក់ចេកអាំងរហូតតពូជតពង្ស ។ សូមបងប្អូនកម្មករទាំង
    ឡាយជួយផ្តល់រង្វាន់លើកទឹកចិត្តលោក BaBaBoo និងលោក លក់ចេកអាំង
    ម្នាក់៣ដំបងផង ដែលពួកគាត់មានយោបល់ឡប់ៗ ដើមី្បឲ្យបានភ្លឺផ្នែកផង ។