ក្រសួង​សុខាភិបាល​នឹង​ប្រកាស​អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​សម្លាប់​កុមារ​ខែ្មរអស់​​៦១​នាក់

ថ្ងៃ សៅរ៍ 07 កក្កដា 2012
ដោយ គី សុខលីម
RFI

ក្រសួង​សុខាភិបាល​នឹង​ប្រកាស​អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​សម្លាប់​កុមារ​៦១​នាក់ ​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ។ សេចក្តីអត្ថាធិប្បាយនេះ ​បាន​ធ្វើឡើង​បន្ទាប់​ពីក្រុម​វេជ្ជបណ្ឌិត ​ដែល​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល​ កំពុង​ស្វែងរក​ប្រភព​ជំងឺ​​អាថ៌កំបាំង​ដែល​បាន​សម្លាប់​​កុមារ​ខ្មែរ​ចំនួន​ស្លាប់​៦១នាក់​ក្នុង​រយៈ​៣ខែ​កន្លងមក​នេះ។

កុមារ​ឈឺ​រោគ​ចម្លែក​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ

កុមារ​ឈឺ​រោគ​ចម្លែក​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
© RFI-ចាន់ណា

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

(01:38)

លោក លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រសួង​សុខាភិបាល​នឹង​ធ្វើការ​ប្រកាស​ពី​អត្ត​សញ្ញាណ​ជំងឺ​អាថ៌កំបាំង​ដែល​បាន​សម្លាប់​កុមារ​ចំនួន​៦១នាក់ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ មន្ត្រី​សុខាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា ក្រុម​វេជ្ជបណ្ឌិត​ដែល​កំពុង​ស្រាវជ្រាវ​ស្វែង​រក​អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​នេះ ​បាន​រក​ឃើញ​តម្រុយ​ជំងឺ​នេះ​ហើយ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភព​លោក WHO ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​ករណី​ជំងឺ​អាថ៌កំបាំង​នៅ​លើ​កុមារ​រហូត​ដល់​៧៤​នាក់ បើ​គិត​ចាប់ពី​ខែមេសា​រហូត​ដល់​ថ្ងៃ​៥​កក្កដា។ ប៉ុន្តែ​ក្នុង​ចំណោម​ករណី​ទាំងអស់​នោះ ៦១​ករណី​បាន​ស្លាប់​ក្រោយ​ពី​ដឹក​មក​ដល់​មន្ទីរពេទ្យ (គន្ធបុប្ជា​សៀមរាប និង​ភ្នំពេញ)។ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ជា លោក​វេជ្ជបណ្ឌិត Beat Richner បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​CNN​ កាល​ពី​ពេល​ថ្មី​នេះ​ថា ៖«កុមារ​ទាំង​នោះ ភាគ​ច្រើន​ត្រូវ​បាន​នាំ​មកដល់​មន្ទីរពេទ្យ​យើង​នៅ​នាទី​ចុង​ក្រោយ។ ពួកគេ​ស្លាប់ ដោយសារ​តែ​សួត​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​បញ្ជាក់​ថា ក្រុម​ការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល​កំពុង​ស្វែងរក​មូលហេតុ​នៃ​ជំងឺ​នេះ​យ៉ាង​ម៉ត់ចត់។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ភាគ​ច្រើន​នៃ​កុមារ​ដែល​មាន​ជំងឺ​ទាំង​នោះ ពួកគេ​មាន​អាការៈ​ដូចគ្នា​ដូចជា ៖ ក្តៅ​ខ្លួន ​មាន​បញ្ហា​ផ្លូវ​ដង្ហើម និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ​អាការៈ​ទាំងនេះ គឺ​ជា​គោលដៅ​នៃ​ការវិភាគ​រោគ​វិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ​ក្នុង​ពេលនេះ។ ​កុមារ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​នេះ មាន​អាយុ​ក្រោម​អាយុ​៣​ឆ្នាំ។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក៕

———————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

8 Responses to "ក្រសួង​សុខាភិបាល​នឹង​ប្រកាស​អត្តសញ្ញាណ​ជំងឺ​អាថ៌កំបាំង​សម្លាប់​កុមារ​ខែ្មរអស់​​៦១​នាក់"

  1. CAMBODIA HAVE A LOT DOCTORS…DONT WORRY…..WE CAN FIND IT.
    kaun ah chek ang[ach]….will DIE by that desease soon.

  2. អើចៅចេកអាំងបានប្រាប់ហើយថាកាលណាចង្អុលទៅគេ នោះម្រាម៤ទៀតនិងចង្អុលមកចំ កណ្តាលដើមទ្រូងឯងវិញហើយ។ចៅចេកអាំងមានសមត្តភាពត្រឹមលក់ចេកអាំងពិតមែន តែក៏ សប្យាយចិត្តដែរ ព្រោះនៅមានជីវិតសម្រាប់អង្គុយមើលនិងរាប់ពួកប្រឆាំងមិនគោរពច្បាប់រដ្ធឡើង តុលាការនិងជាប់គុក។
    ហាហា,គ្រាន់តែអញជាមនុស្សលក់ចេកអាំងម្នាក់វានាំគ្នាខំទប់អញឡើងវីវក់,គេខ្លាចចៅចេកអាំង ដល់ម្លឺង,មានទាំងអ្នកជួយទប់ពីទស្សនាវតី្តអាណាធិបតេយ្យផង។

    My comment is awaiting moderation.

  3. សូមអោយគ្រូពេទ្យទាំងអស់យកចិត្តទុកដាក់ជាមួយអ្នកជំងឺផង
    កុំអោយគ្រូពេទ្យដែលអសមត្ថភាព ដែលចេះតែផ្សំថ្នាំខុស
    មិនទំនួលខុសត្រូវលើខ្លួនអែង សំដីលាមក មកព្យាបាល។
    ម្យ៉ាងវិញទៀត សូមអោយក្រសួងដែលពាក់ព័ន្ធ មានចំនាត់ការ
    ចំពោះមន្រ្តីបែបនោះផង កុំអោយខ្លាំងដៃពេក
    បើទុកដល់ថ្ងៃក្រោយ តើមានក្មេងបុ៉ន្មាននាក់ដែលបានស្លាប់ទៀត?

  4. សុខោទ័យ says:

    The WHO will help them identify the viruses!!!

  5. ក្រសួងសុខាភិបាលសហការណ៏ជាមួយអង្គការសុខភាពពិភពលោកនិងមន្ទីពេទ្យគន្ធបុប្ផានិងពេទ្យ កុមារជាតិនិងស្វែងរកមូលហេតុនៃជំងឺបានយ៉ាងជោគជ័យ។

  6. Kour oyy chang ka ourth.ah chek ang euy ah chek ang. Roun tass banh khball aing heuy thgayy niss Phlernag khlang nass.Raining so heavy in Cambodia….and lightning Hit one guy name CHEK ANG…so hard….his DIE in Hun sen kiiler Hospital [CALMET] now.

  7. ROUNS TASS BANH WEAR LEUNG KAM PITH DAUCH CHEK ANG ann CHEING.!!!chey yo ah chek ang chet royy!!!!

  8. yes we have a lot Doctors now:
    -Doctor no Back double HUN SEN,Bunary,heng sam rin,Nhek ah chhay, kun kim.Chek ang [Died on july-8-12] etc…..!!!!!