អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ រង​ការ​ចោទ​ថា ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ

ដោយ សេង សេរីរ័ត្ន
2012-07-07
​វិទ្យុ​អាស៊ីសេរី

អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា អាជ្ញាធរ​នៅ​ខេត្ត​ព្រះវិហារ បាន​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ជួប​ប្រជុំ​របស់​សហគមន៍ ។

តំណាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ តវ៉ា​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​បណ្ដេញ​ចេញ ​នៅ​ក្បែរ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ កុម្ភៈ ឆ្នាំ​២០១២។

តំណាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ តវ៉ា​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​បណ្ដេញ​ចេញ ​នៅ​ក្បែរ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ កុម្ភៈ ឆ្នាំ​២០១២។
RFA/Sek Bandith

អ្នក​សម្រប​សម្រួល​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ អោយ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ថា មូលហេតុ​ដែល​លោក​ទៅ​ធ្វើ​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ គឺ​ដោយ​សារ​តែ​នៅ​ក្នុង​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​នោះ​ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់។

លោក​បន្ត​ទៀត​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ការ​ឈូស​ឆាយ​ដី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន ហើយ​ពុំ​មាន​ការ​ទប់​ស្កាត់​អាជ្ញាធរ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ឡើយ។ លោក​ថា ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឈូស​ឆាយ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដែល​អាច​ធ្វើ​អោយ​បាត់​បង់​ធនធាន​ធម្មជាតិ និង​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​អស់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​មិន​ខាន។

លោក ឈឹម សាវុធ៖ «ចេញ​ទៅ​ណា​មក​ណា ឬ​ទំនាក់​ទំនង​អង្គការ​ណា មិន​អោយ​ចូល​ផ្សព្វផ្សាយ​ទេ គឺ​មាន​ព័ត៌មាន​ប្រជាពលរដ្ឋ​ថា មេភូមិ​គឺ​អត់​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ចេញ​ទៅ​ណា​មក​ណា​ទេ លុះត្រា​តែ​មាន​អនុញ្ញាតិ​ច្បាប់​ពី​ភូមិ ទើប​ប្រជាពលរដ្ឋ​អាច​ចេញ​ទៅ​បាន។ ដោយ​សារ​តែ​ចំណុច​ហ្នឹង​ហើយ ទើប​ខ្ញុំ​មាន​គំនិត​មួយ​ចង់​ដាក់​កម្មវិធី​ទៅ​កន្លែង​ហ្នឹង ដើម្បី​អោយ​ប្រជាពលរដ្ឋ​គាត់​បាន​លើក​បញ្ហា​ហ្នឹង សួរ​ទៅ​អាជ្ញាធរ​ផ្ទាល់ ដូច​ជា​តំណាង​រាស្ត្រ​សង្គម​ស៊ីវិល​ដែរ យើង​គិត​ថា ការ​ធ្វើ​របៀប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​ច្បាប់​ទាំង​ស្រុង​តែ​ម្តង ពី​សំណាក់​អាជ្ញាធរ»

អ្នកស្រី ភោគ ហុង ជា​បណ្ដាញ​ការពារ​ព្រៃ​ឡង់ នៅ​ខេត្ត​ព្រះវិហារ អោយ​ដឹង​ថា អាជ្ញាធរ​នៅ​ក្នុង​ភូមិ​របស់​គាត់ គឺ​មាន​ការ​គាប​សង្កត់ បំបិទ​សិទ្ធិ​សេរីភាព មិន​អោយ​ពួក​គាត់​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ និង​ផល​ប៉ះពាល់​ការ​ឈូស​ឆាយ​ដីធ្លី​តែ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ទៀត​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​អ្នកស្រី​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី​នៅ​តែ​ជំនះ​ទៅ​ចូល​រួម​វេទិកា​សាធារណៈ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២ អោយ​ខាន​តែ​បាន។

អ្នកស្រី ភោគ ហុង៖ «សហគមន៍​ត្រូវ​ការ​ចំណេះដឹង ត្រូវ​ការ​តស៊ូ​មតិ ហើយ​ត្រូវ​ការពារ ប៉ុន្តែ​គេ​មិន​យល់​ថា យើង​ធ្វើ​ការ​នេះ​ដើម្បី​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រជាពលរដ្ឋ​ទេ គេ​ចោទ​ប្រកាន់​ផ្លូវ​មួយ ដែល​ខ្ញុំ​ក៏​ដោយ ហើយ​អ្នក​ណា​ក៏​ដោយ ទូទាំង ២៤​ខេត្ត-ក្រុង សហគមន៍​ចង​បណ្ដាញ​មិន​មែន​ទាក់​ទង​រឿង​នយោបាយ​ណា ទាក់​ទង​នឹង​ការពារ​ព្រៃ​ទាំង​អស់​ហ្នឹង»

ដោយ​ឡែក​លោក ថោង សាកឿន អភិបាល​ស្រុក​ជ័យសែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​មាន​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​គាប​សង្កត់​ប្រជាពលរដ្ឋ​មិន​អោយ​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន៖ «គ្មាន​អាជ្ញាធរ​ណា​បំបិទ​សិទ្ធិ​សេរីភាព​នោះ​ទេ»

នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តី​ពី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ នឹង​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​អោយ​លើក​ឡើង​នូវ​ទស្សនៈ មតិ​យោបល់ សំណួរ សំណូម​ពរ ការ​ពិភាក្សា និង​បញ្ហា​ផ្សេងៗ ដែល​កំពុង​ជួប​ប្រទះ ទៅ​កាន់​តំណាង​រាស្ត្រ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​រក​ដំណោះ​ស្រាយ​សមស្រប និង​នីតិវិធី​មួយ​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ រង​ការ​ចោទ​ថា ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ"

  1. ការបំបិទសីទ្ធិមនុស្ស វាមានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា
    ពីព្រោះហ៊ុន សែនជាអ្នកបាចសាចពូជធារនេះ ។ យើងមើលឫក
    ពារ ឬក៏ស្តាប់សម្តីបនឆ្កែបំរើហ៊ុន សែនគ្រប់អំបែងក្បាលមើល៍
    យើងក៏នឹហឃើញពួកគេចម្លងឫកថោកទាបមកដាក់ខ្លួនគ្រប់ក្បាល ។
    មិនថាតែនៅស្រុកខ្មែរទេ សូម្បីនៅស្រុកអាមេរិក ឬស្រុកបារាំងក៏ពួក
    សម្ែងឥរិយាបថដូចគ្នា ។ អ្វីដែលអាក្រក់ មនុស្សធុនហ្នឹងចម្លយយក
    បានយ៉ាងលឿនបំផុត តែបើរឿងណាដែលត្រឹមត្រូវ មានសីលធម៌
    ពួកវាមិនងាយរៀនសូត្រយកបានឡើយ ។ ដែលខ្ញុំនិយាយដោយប្រើ
    សម្តីថ្លោសៗបែបនេះ ប្រហែលមានអ្នកខ្លះគិតថា៖ ចុះបើខ្ញុំជាមនុស្ស
    សីលធម៌ ម្តេចក៏ខ្ញុំមិនប្រើសម្តីទន់ភ្លន់? វាជាកំហុសមួយយ៉ាងធំ បើ
    កាលណាយើងប្រើពាក្យសម្តីពិរោះជាមួយជនដែលមានចរិតយង់ឃ្នង
    និងអសីលធម៌ពីកំណើតទៅហើយនោះ ។ សុភាសិតអង់គ្លេសសរសេរថា៖
    “Never be haughty to the humble and never be humble to the haughty.”
    ‹‹ចូរកុំកោងព្រហើននដាក់ជនដែលឱនលំទោន ហើយក៏កុំឱនលំទោន
    ដាក់ជនដែលកោងព្រហើន››, ចំពោះខ្ញុំដែលជាមនុស្សប្រថុជ្ជន ខ្ញុំគិតថា
    ត្រមត្រូវ ។ យើងគោរពតែជនណាដែលមានតម្លៃគួរគោរព ។ កុំឱ្យឃើញ
    តែឯកឧត្តម ឬជំទាវ ក៏ចេះតែឱនក្បាលគោរពអី ពីព្រោះមនុស្សធន់ហ៊ុន
    សែននិងឆ្កែបំរើរបស់វា វាមើលមិនឃើញតម្លៃរបស់មនុស្សដទៃទេ, ពូក
    វាគិតថាពួកវាគឺសម្តេចមហាបរិញ្ញា ប៉ុន្តែដល់ពេលអានអក្សរ ក៏ប្រកប
    រកពាក្យស្ទើរមិនឃើញ​ ឬពេលបន្លឺសម្តីមក ក៏ចេញតែសម្តីកោងបាតផ្សារ ។

  2. Anonymous says:

    បើសិនជាអ្នកគិតថា អាជ្ញាធរខេត្តព្រះវិហារបិទសេរីភាព សូមក្រលេកមើលអាជ្ញាធរភ្នំពេញម្តុុុង!

  3. ខ្មែរម្ចាស់ឆ្នោត 2013 says:

    ពួកអឣាសត្វឆ្កែរត់ចោលស្រុកមិនដែលមានកំណើតមកកសាងប្រទេសស្អីវាកើត!
    មើលប្រវត្តិពួកវាសុទ្ធតែពួកអឣាចូលមកបំផ្លាញជាតិនិងប្រជាជនពួកអឣាចោលម្សៀត!
    នៅធ្វើកញ្ជះដាច់ថ្លៃប្រទេសប្រជាធិបតេយ្យពិតហ្នឹងហើយ!ខ្មែរម្ចាស់ឆ្នោត២០១៣
    មិនត្រូវការពួកអឣាប្រាស់ស្រុកអឣស់ឯងនេះទេ!នាំគ្នាដេកស្រមៃឆ្កួតតែគ្នាអ្ហែងហ្នឹងទៅ!
    សុទ្ធតែពួកអាស្លឈាមចង់ធ្វើធំព្រោះវាខ្វារកឃើញប្រេងឃើញរ៉ែសព្វបែបយ៉ាងនោះអី

  4. Janet Koy says:

    ស្នេហាជាតិយូរទៅ អស់ដីរលីង សម្លាប់ប្រជាជនឯង យូរៗទៅសាសន៏ខ្មែរសុទ្ធ នៅចំនួនតិចតួច ហើយប្រទេសកាន់ដោយកូនកាត់ចិន កូនកាត់យួន កូនកាត់ថៃ។ ចំណែកខ្មែរសុទ្ធបានត្រឹមតែខ្ញុំគេតែប៉ុណ្ណោះ។ ខំប្រកាប់ប្រចាក់គ្នាទៅ អោយវារលាយរលត់ទាំងអស់គ្នា ទើបស្ដាយក្រោយ។ ល្អហើយខ្មែរ ម្នាក់ៗមុខដូចខ្មោច!!!