ថ្ងៃទី 16 កក្កដា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មាន ដាច់ដោយឡែកពីគ្នា ដោយអំពាវនាវឲ្យសមត្ថកិច្ចរាជរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង ៨ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
គណបក្សសិទ្ធិមនុស្ស បានសម្តែងការសោកស្តាយចំពោះករណីដែលអាជ្ញាធររាជរដ្ឋាភិបាល បានចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីវេលាម៉ោង ៨ និង ៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្ស ធ្វើនៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២ ដោយបានលើកឡើងថា គណបក្សសិទ្ធិមនុស្ស យល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការមួយដែលមិនមានភាពអព្យាក្រឹត្យ និងមិនឯករាជ្យពិតប្រាកដ ដើម្បីចាប់ខ្លួនលោក ម៉ម សូណង់ដូ នោះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់មួយខាងផ្នែកនយោបាយ និងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ អ្នកជាតិនិយម និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សសិទ្ធិមនុស្ស សូមទាមទារយ៉ាងដាច់អហង្ការ សូមឲ្យតុលាការសាលាដំបូង ខេត្តក្រចេះ ពិនិត្យឡើងវិញទៅលើរាល់សំណុំរឿងពាក់ព័ន្ធដល់ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ក្នុងស្មារតីយុត្តិធម៌ ឯករាជ្យ អព្យាក្រឹត្យ ឥតល្អៀង និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនលោកម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗបំផុតនេះ។
ជាមួយករណីនេះដែរ គណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា តំណាងរាស្ត្រគណបក្សសមរង្ស៊ី សូមធ្វើការថ្កោលទោសចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105 MHz កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១២។
ការចាប់ខ្លួនលោកម៉ម សូណង់ដូ គឺធ្វើឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ ដែលជាការគំរាមកំហែងផ្នែកនយោបាយ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិ។
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី សូមអំពាវនាវឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់៕ S
ជ្រុលប្រកាសថាចាប់មេក្លោងហើយ បើមិនចាប់ខ្លាចគេថាអន់។ ដូច្នេះត្រូវតែចាប់ទោះបីសូណង់ដូរ មានកំហុសឬគ្មានកំហុសក្តី។ ស៊ូចាប់ខុសកុំឲ្យខ្មាំងរួចខ្លួន ចាំមើលបើគ្មានអន្តរជាតិមកអង្វរខ្ញុំទេចាំ តែខ្ញុំលែងតាដូរឯងតើ។ រឿងតាដូរនេះអាចជាប់ឃុំយួរប្រសិនបើពិភពលោកមិនមកអង្វរហ៊ុនសែនទេនោះ។ ម្យ៉ាងទៀតកាចាប់សូណង់ដូរដាក់ទ្រុងគឺចំណេញនយោបាបក្សប្រជាជនដែរ ព្រោះបើទុកឲ្យ ដូរឯងនៅស្រែកឡូៗតាមវទ្យុបក្សប្រជាជនយើងនិងមិនទៀងទេថានិងឈ្នះឆ្នោតសភាអាណតិថ្មី នេះ។
សែនអើយកុំដឹកនាំតាមកាផ្តាច់ការដូគ្នាអីព្រោះអំពើផ្តាច់ការឥឡូវមិនចំណេញដល់ក្រុមគ្រួសារទេ គឺមានតែវិនាសព្រាត់ប្រាស់ប្រពន្ធកូននៅទីបំផុត។ ប្រទេសលីប៊ីគឺជាមេរៀនដ៍ល្អសម្រាប់យើងជា មេដឹកនាំផ្តាច់ការ និងប្រទេសនៅទ្វីបអារ៉ាប់មួយចំនួនទៀត។ គ្នាឥឡូវកែប្រែប្រទេសគ្នាតាមអាមេរិក ហើយព្រោះនិន្នាការប្រជាជនទូទាំងសកលលោកបច្ចុប្បន្នគេយល់ដឹងច្រើនហើយចង់បានសេរីភាព មិនចង់ស្តិតនៅក្រោមរបបដឹកនាំផ្តាច់ការទៀតនោះទេ។ ឆ្ងល់ដែរប្រទេខ្មែរដែលហ៊ុនសែនឯងកុំពុង តែដឹកនាំប្រកាសថាជាប្រទេសប្រជាធិបតេយ្យតាំងពី ឆ្នាំ១៩៩១មកម្លេះម្តេចតាមពត៌មានពិភពលោកនៅតែល្បីថាប្រទេសខ្មែរកំពុងតែដឹកនាំតាមបែប ផ្តាច់ការដដែល ហើយកំពុងតែដើរបញ្រ្ជស់ទិសគ្នាជាមួយប្រទេសភូមារយើងបច្ចុប្បន្ននេះទៅវិញ។ សូមផ្តាំទៅសែនឯងថា៖ បើសិនជាសែនឯងមិនចង់មានវាសនាដូចខ្មោចកាដាហ្វីទេសូមភ្ញាក់ រលឹកឡើងបន្ធូរនូវរបៀបដឹកនាំបែបផ្តាច់ការរបស់ឯងទៅ។
សែនអើយកុំដឹកនាំតាមកាផ្តាច់ការដូគ្នាអីព្រោះអំពើផ្តាច់ការឥឡូវមិនចំណេញដល់ក្រុម
គ្រួសារទេ គឺមានតែវិនាសព្រាត់ប្រាស់ប្រពន្ធកូននៅទីបំផុត។ ប្រទេសលីប៊ីគឺជាមេរៀនដ៍ល្អសម្រាប់យើងជា មេដឹកនាំផ្តាច់ការ និងប្រទេសនៅទ្វីបអារ៉ាប់មួយចំនួនទៀត។ គ្នាឥឡូវកែប្រែប្រទេសគ្នាតាមអាមេរិក ហើយព្រោះនិន្នាការប្រជាជនទូទាំងសកលលោកបច្ចុប្បន្នគេយល់ដឹងច្រើនហើយចង់បានសេរីភាព មិនចង់ស្តិតនៅក្រោមរបបដឹកនាំផ្តាច់ការទៀតនោះទេ។ ឆ្ងល់ដែរប្រទេខ្មែរដែលហ៊ុនសែនឯងកុំពុង តែដឹកនាំប្រកាសថាជាប្រទេសប្រជាធិបតេយ្យតាំងពី ឆ្នាំ១៩៩១មកម្លេះម្តេចតាមពត៌មានពិភពលោកនៅតែល្បីថាប្រទេសខ្មែរកំពុងតែដឹកនាំតាមបែប ផ្តាច់ការដដែល ហើយកំពុងតែដើរបញ្រ្ជស់ទិសគ្នាជាមួយប្រទេសភូមារយើងបច្ចុប្បន្ននេះទៅវិញ។ សូមផ្តាំទៅសែនឯងថា៖ បើសិនជាសែនឯងមិនចង់មានវាសនាដូចខ្មោចកាដាហ្វីទេសូមភ្ញាក់ រលឹកឡើងបន្ធូរនូវរបៀបដឹកនាំបែបផ្តាច់ការរបស់ឯងទៅ។
តើ ការចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺពិតជាបង្ហាញឲ្យឃើញពីដំណើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឫុ? ទេគឺធ្វើឡើងដោយមាន មូលដ្ឋានច្បាប់ រដ្ឋធម្មនុញ្ញពិតប្រាកដ។
វាមិនអាចម៏ទេ CPP កុំយកច្បាប់រដ្ធធម្មនុញ្ញ មកឡូកឡំ ។ ពួកអាតុលាការដែលជាអាយ៉ងរបស់ ហ៊ុន សែន វាមិនបង្ហាញឲឃើញពីដំណើរថយក្រោទេ ផ្ទុយទៅវិញវាបង្ហាញ ឃើញឈានទៅរបបផ្តាច់កា របស់លោកហ៊ុន សែនកាន់តែច្បាស់ ។ ប្រទេសកម្ពុជា យ៉ាងយូរដប់ឆ្នាំ នឹង ទៅជារបស់យួន បើខ្មែរគ្រប់រូបដូចជារូប លោកCCPនោះ (សិស្សថ្នាក់ទីដប់ពីរ វិទ្យាល័យ ហ៊ុន សែនចំបក់ កូនខ្មែរ)
“កំហឹងកូនខ្មែរ” អ្នកជាសិស្សថ្នាក់ទីដប់ពីរ ដូចខ្ញុំដែរ ក៏ប៉ុន្តែ អនិច្ចា អ្នកក្មេងនយោបាយពេក, អ្នកកំពុងត្រូវបាន ក្រុមសង្គមស៊ីវិល និង អ្នកនយោបាយ ពង្វក់ ឲ្យល្ងីល្ងើអស់។
ឆ្មាខ្មៅ,ឆ្មាស,ឆ្មាសម្បុរ៣ ឆ្មាណាមួយក៏បានអោយតែចាប់កណ្តុរបាន គឺល្អទាំងអស់។
គួរអោយអាណិតម៉ម សូណង់ដូដែរ ដែលពេលវេលាចុងក្រោយនៃជីវិតមិនគួរមានរឿងដូច្នេះសោះ តាមពិតយើងជាខ្មែរយើងមិនចង់អោយអ្នកណាម្នាក់ពាក់ព័ន្ធនិងរឿងគុកច្រវ៉ាក់ទេ យើងគួរតែរស់ នៅយ៉ាងសុខសាន្តតែផ្ទុយទៅវិញនេះគឺជា មនោគមន៏វិជ្ជាដែលគេម្នាក់ៗ ទទួលបានហើយយកមកស្ល បំពុល ពង្វក់ខ្មែរ អោយឡប់ទៅតាមអ្វីដែលគេចង់បាន។
ខ្មែរមួយចំនួនតូចពេលបានរត់ទៅរស់នៅប្រទេសក្រៅបានទទួលការចេះដឹងបន្តិចបន្តួចពីលោក ខាងលិច គួបផ្សំនិងការបានវោហាសាសន៏ បានតាំងខ្លួនជាមនុស្សចេះដឹង គ្រប់សព្វពីប្រជាធិបតេយ្យហើយយកមកពង្វក់ខ្មែរនៅក្នុងស្រុក តែទីបញ្ចប់លទ្ធផលបានបង្ហាញ ស្រាប់ខ្លះជាប់គុក ខ្លះរត់ចោលស្រុក យ៉ាងវេទនាបំផុត តែនេះជាអ្វីដែលគេជ្រើសរើស ផ្លូវសំរាប់គេដែលគេត្រូវដើរ។ប្រទេសកម្ពុជា,ប្រជាជនកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពគ្រប់គ្រាន់ហើយ ថ្វីត្បិត មានបញ្ហាមួយចំនួនកំពុងកើតមាននៅក្នុងសង្គម តែប្រមុខរដ្ធាភិបាល ,រដ្ធាភិបាលកំពុងតែដោះស្រាយ យ៉ាងខ្លាំងក្លា។ល្មមហើយអ្នកប្រឆាំងទាំងឡាយ អើយ, តែពុំមានគ្រូអាចារ្យ ណាប្រដៅពួកគេបានឡើយសូមពួកគេបន្តបេសកកម្មគេបន្តទៀតចុះរហូត បានជោគជ័យ។សូមព្រះប្រទានពរ។
ការចាប់ខ្លួនលោកម៉មសូណង់ដូ ធ្វើឲ្យបក្សប្រឆាំងរស៉ើបខ្នង ល្បែងនេះជាល្បិចយកស្វាចាប់ស្វា ។ តែអ្វី ដែលបិទក្រឡានយោបាយខ្មែរគឺ អ្នកស្នេហាជាតិខ្មែរក្លាយជាទណ្ឌិត ដូចបានឃើញស្រាប់មកហើយ ទណ្ឌិតលែងមានសិទ្ធ បោះឆ្នោតជារូបមន្ត កំចាត់ កំទិច បំបែក ដើម្បីក្រឡាឈ្នះ។ បក្សប្រឆាំង គួដូវិធីសាស្រ្តថ្មីក្នុងការប្រើនយោបាយរបស់ខ្លួន ដើម្បីជួយសង្រ្គោះកម្ពុជាដែលកំពុងហៀបលិចតាមថ្ងៃអស្តង្គត៕
បងCPPខ្ញុំទទួលស្គាល់ថាខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំយកសតិមនសិកាជាខ្មែរមកធ្វើការិះគិត ហើយគំនិតរបស់ខ្ញុំគិតទៅលើផលប្រយោជន៏ជាតិជារូម នឹងមើលទៅមុខវែងឆ្ងាយ គ្មាននណាអាចពង្វក់ខ្ញុំបានទេ ហើយខ្ញុំមិនបំមហិតាអោយអ្នកនយោបាយណាម្នាក់ដែរ ខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំ រៀនយល់ពីសង្គមរយះពេលដប់ពីរតែ នឹងមើលឃើញជាង ដប់ប្រាំបួនប៉ុន្នោះ សូមអភ័យពីរបងCCPផង ចំពោះការប្រើប្រាសពាក្យពេចមិនសមរម្យ ។
តែងតែក្តិចត្រួយ!!!
សូមជួយប្រកាសmy comment ទៅកាន់មនុស្សទាំងអស់ថារដ្ឋាភិបាលកំពុងបញ្ចេញពុតត្បុតអាក្រក់របស់ខ្លួនបនិ្តចម្តងៗកាន់តែច្បាស់ថារដ្ឋាភិបាលកំពុងធ្វើដំណើរឆ្ពោះទៅរកកុម្មុយនិស
សួរស្តីអាពួកម់ាក!សុខសប្បាយទេ?អញនៅឋាននរកគឺសប្បាយណាស់ហ្វឺយ!បេីសិនបេី ជោែអងចង់មកលេងដែរ ខំប្រឹងសំលាប់រាស្រ្តអែងអោយបានច្រើនទៅគឺបានមកលេងឋាននរកហើយ!អញរង់ចំាអាពួកមា៉កអែង! ធ្វើល្អ បានល្អ ធ្វើអាក្រក់បានអាក្រក់!