ច័ន្ទ 16 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ស្របគ្នានឹងប្រតិកម្មពីបណ្តាអង្គការសង្គមស៊ីវិលនានាចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំកាលពីព្រឹកម្សិលមិញនោះ គណបក្សប្រឆាំងសមរង្ស៊ីក៏បានធ្វើការថ្កោលទោសចំពោះការចាប់ខ្លួននេះដែរ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គណបក្សសមរង្ស៊ីបានហៅការចាប់ខ្លួនលោក ម៉ម សូណង់ដូ ថា គឺធ្វើឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ ដែលវាជាការគំរាមកំហែងផ្នែកនយោបាយ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិ។
ជាមួយគ្នាអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីទាំងអស់បានអំពាវនាវក្នុងសេចក្តីថ្លែងការណ៍នោះឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់៕

នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ ចេញហឹង្សាហើយ …
មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……