ច័ន្ទ 16 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការចាប់ខ្លួនលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃអាទិត្យដោយក្រុមប៉ូលិសប្រមាណ២០នាក់នោះថា គឺជាការប៉ុនប៉ងដ៏គួរឲ្យខ្មាស់អៀនរបស់រដ្ឋាភិបាលដើម្បីកប់ចោលនូវជម្លោះដីធ្លីក្នុងខេត្តក្រចេះ ព្រមទាំងបានបង្ហាញឲ្យឃើញពីដំណើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏យូរអង្វែងមួយនៅខេត្តក្រចេះដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនរុស្ស៊ីឈ្មោះកាសូទីម ជាក្រុមហ៊ុនដែលបានទទួលផលពីដីសម្បទានសេដ្ឋកិច្ចចំនួន១៥០០០ហិកតា។ ដែលក្នុងនោះកាលពីខែឧសភាឆ្នាំនេះ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចាន់ថា ត្រូវបានបាញ់សម្លាប់នៅពេលដែលកងកម្លាំងប៉ូលិស និងទាហានរាប់រយនាក់បានចុះឡោមព័ទ្ធភូមិរបស់នាង គឺភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីជម្លៀសប្រជាពលរដ្ឋប្រមាណជាង១០០០គ្រួសារ។ បន្ទាប់ពីហេតុការណ៍នេះ ប៉ូលិសបានឃាត់ខ្លួនមនុស្សមួយចំនួនពីតំបន់នោះ ដែលពួកគេត្រូវបានចោទប្រកាន់ថា មានបំណងធ្វើអបគមន៍កាត់ដីតំបន់នេះចេញពីប្រទេសកម្ពុជា។ ហើយការធ្វើអបគមន៍នេះត្រូវបាននិយាយថា រៀបចំផែនការជាមួយសមាគមអ្នកប្រជាធិបតេយ្យ។ ហើយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ក្នុងសុន្ទរកថាជាសាធារណៈនៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យចាប់ខ្លួនលោក ម៉ម សូណង់ដូ ដោយបញ្ជាក់ថា លោកជាអ្នកដឹកនាំផែនការផ្តួលរំលំរដ្ឋាភិបាល និងមានបំណងបង្កើតរដ្ឋក្នុងរដ្ឋ។
ចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះជាករណីដ៏អាក្រក់បំផុត។ «ការចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺមិនមានមូលដ្ឋានជាក់លាក់ទេ អ្វីដែលអាចពន្យល់បាននោះ គឺនេះគ្រាន់តែជាការប៉ុនប៉ងរបស់អាជ្ញាធរដើម្បីទម្លាក់កំហុសទៅលើនរណាម្នាក់ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់ ហេង ចាន់ថា។ ចាប់តាំងពីសកម្មភាពដ៏គួរឲ្យអាម៉ាស់នោះមក អាជ្ញាធរបានលូកដៃចូលយ៉ាងជ្រៅដើម្បីបង្កើតជារឿងមួយផ្សេងទៀត ដោយបង្កើតបទចោទប្រកាន់ស្តីពីការធ្វើអបគមន៍ និងចលនាបះបោរ ហើយឥឡូវការចាប់ខ្លួននេះ ដែលមើលទៅគឺអាចឃើញយ៉ាងច្បាស់ថា គ្រាន់តែជាករណីមួយទៀតដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានជម្លៀសចេញដោយបង្ខំ និងដោយខុសច្បាប់ចេញពីលើដីរបស់ពួកគេ ដើម្បីផ្តល់ដីសម្រាប់ឲ្យក្រុមហ៊ុនឯកជនមួយទទួលប្រាក់ចំណេញតែប៉ុណ្ណោះ»៕

How bad it is……..Cambodia under absolute power of absolute person……..
នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ ចេញហឹង្សាហើយ …
មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……
ខ្លាំងបានតែជាមួយប្រជាជនឯងទេពួកអាស្វាអស់នេះ! កើតមកនាំតែធ្ងន់ផែនដី!
thanks, for good comment
លោកអ៊ូវីរៈទើបតែបានដឹង ដំណើរប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានដើរថយក្រោយ វាបានចាប់តាំងពីឆ្នាំ ១៩៩៧ មកម្លេះ នៅពេលលោកហ៊ុន សែនងាកទៅចាប់ដៃជាមួយហាណូយវិញ ។ ភាពសហាវតាមបែបកុម្មុយនិស្ត ក៏ចាប់ផ្តើម បញ្ចេញចង្កូមបែខាំអ្នកស្នេហាជាតិខ្មែរម្តងម្នាក់ ហើយក៏បានប្រល័យក្តីសង្ឃឹមនៃកិច្ចព្រមព្រៀង ២៣ តុលាចោល ហើយ សម្តេចហ៊ុន សែនស្រវាចាប់យកថ្ងៃ៧មករា ជាសញ្ញាប្រាប់ហាណូយក្នុងសភាពដើម។ ហាណូយត្រេកអរយ៉ាងខ្លាំង ដោយ បានជោគជ័យក្នុងការបណ្តុះបណ្តាលមនុស្សដូចសម្តេចហ៊ុន សែន រួចបានបន្ត កិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយដែល ហាណូយនៅសេសសល់ នាឆ្នាំ ២០០៥ ចប់ជាស្ថាពរ ។ ភាពដើរថយក្រោយនេះហើយ ជាប្រភពផ្តាច់ការនៃចក្រព័ទ្ធអំណាចយូរអង្វែង រួចបណ្តាញបក្សពួកនិយមជ្រួតជ្រាប សាយភាយទាំងផ្ទៃប្រទេស ។ ថ្ងៃណាមួយ បើសម្តេចហ៊ុន សែនអស់អំណាច និងមានសង្រ្គាមកើតឡើងចេញ ពីត្រកូលហ៊ុន ត្រកូលសុខ ត្រកូលវ៉ា ត្រកូលជា នឹងត្រកូលហេង មិនខានឡើយ។ ដូច្នោះជាការពិត ភាពដើរថយ ក្រោយនៃនយោបាយខ្មែរ ចាប់ផ្តើមពីឆ្នាំ ១៩៩៧ ហើយភាពជឿនលឿនមួយផ្នែកធំដែលមានសព្វថ្ងៃ វាគ្រាន់តែ ជារបាំងការពារផលប្រយោជន៌នយោបាយទាល់ច្រកនៃពួកអាយ៉ងបរទេស ៕