ថ្ងៃទី 17 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: ស្ថានីយទូរទស្សន៍ CNC (Cambodia News Channel) បានសម្ពោធដំណើរការផ្សាយជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ លើគម្រោងវិនិយោគទឹកប្រាក់ប្រមាណ ១៥ លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ និងបានបង្កើតការងារដល់បុគ្គលិក ក្នុងស្ថានីយនេះរាប់រយនាក់។ នេះបើតាមប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប។
ពិធីសម្ពោធស្ថានីយទូរទស្សន៍ CNC បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។
ស្ថានីយទូរទស្សន៍ CNC នេះ ជាផ្នែកមួយនៃស្ថានីយទូរទស្សន៍ CTN និង MYTV របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក។
លោក ខៀវ កាញារីទ្ធ នៅក្នុងពិធីនោះ បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តនិងផ្ដល់អនុគ្រោះដល់វិស័យឯកជនបោះទុនវិនិយោគលើការបង្កើតបណ្ដាញផ្សព្វផ្សាយជាច្រើន ដែលរួមមាន ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត។
លោក ខៀវ កាញារីទ្ធ បានបន្តថា ស្ថានីយទូរទស្សន៍ CNC ផ្សាយព័ត៌មាន ២៤ម៉ោង ហើយលោកសូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ស្របតាមតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រី បន្តទៀតថា ចំពោះបណ្ដាញផ្សព្វផ្សាយគ្រប់ប្រភេទ ទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែកក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាជួយដល់រាជរដ្ឋាភិបាលផងដែរ៕ S
គិតម៉េង ក្រៅពីចិញ្ចឹម ស្រីក្មេង យកលុយទៅណាអស់ ថ្មីៗនេះ កាសែតអូស្ត្រាលីបានចុះផ្សាយរួច
មកហើយពីរឿងគិតម៉េង និង ហ៊ុន តូ ជាប់ពាក់ព័ន្ធ ជួញគ្រឿងញៀន និង លាងលុយកខ្វក់ មានន័យ លុយរបស់វាសុទ្ធតែ លុយខុសច្បាប់
បើសិនមិនមានផលប្រយោជន៍ដល់រដ្ឋាភិបាលហ៊ុន សែន
ត្រូវបិទទៅយូរហើយ ផ្សាយព័ត៌មានគាំទ្រតែរដ្ឋាភិបាល៕
ស្ថានីយទូរទស្សន៍ CNC (Cambodia News Channel) បានសម្ពោធដំណើរការផ្សាយជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ លើគម្រោងវិនិយោគទឹកប្រាក់ប្រមាណ ១៥ លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ និងបានបង្កើតការងារដល់បុគ្គលិកដែលជាស្រីស្នេហ៏របស់ គិត ម៉េង នឹងបស់តាៗមួយចំនួនទៀត ពិសេសជាងនេះទៀតមានផ្សាយពត៌មានល្អដែលកាន់ជើងបក្សបីសាចទៀតផង សូមកុំភ្លេចទស្សនាទៅធានាថាមិនឈឺក្បាល វិលមុខឡើយ អស់តែថ្លៃភ្លើងប៉ុណ្ណោះឯង!
មតិដែលបានសរសេរខាងលើទាំងអស់នេះ ពិតជាគាំទ្រ១០០% យ៉ាងណាម៉េញដូចជា ទូរទស្សន៏
MY TV ជាដើម លក្ខណះផ្យាយភាគច្រើនគឺបង្វក់កូនខ្មែរអោយឆ្កួតតែម្តង មិនសូវជាមានលក្ខណះ
អប់រំទ្បើយ។
សីអីអិនអាចម៍គោមេអីទេ បើកប៉ុស្តិទូរទស្សបីបួនតែម្នាក់ឯងតែបើគេសុំបើកវិញមិនបានទេ។ នេះឬប្រទេសប្រជាធិបតេយ្យផ្តាច់ការហ៊ុនសែន???
បើកច្រើនក៏ល្អម្យ៉ាងដែរ ចាំមើលផ្សព្វផ្សាយការពិតយ៉ាងម៉េចទៅវិញ ភ្នែកទស្សនិកជនជាអ្នកកាត់ទោស យ៉ាងហោចក៏ អាចយល់ពីរវិធីសាស្រ្តថ្មីៗផងដេរ ។
Hope CNC not stands for parties and will be best of FREE and FAIR TV……..