គ្រូ​ពេទ្យ​បង្អែរ​ខេត្ត​ស្ទឹង​ត្រែង ព្យាយាម​លាក់​បាំង​ពី​ការ​សាយ​ភាយ​ជំងឺ EV-71

17 July 2012
ឃួន លក្ខិណា
ភ្នំពេញ ប៉ុស្តិ៍

រោគសញ្ញានៃជំងឺ EV-71។

រោគសញ្ញានៃជំងឺ EV-71។

ស្ទឹងត្រែងៈ មន្ត្រី​សុខភាព​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ព្យាយាម​និយាយ​លាក់​បំាង​ចំពោះ​ការ​សាយ​ភាយ​នូវ​ប្រភេទ​ជំងឺ​ឆ្លង​ថ្មី EV-71 ដែល​កំពុង​កើត​មាន​ចំពោះ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ ក្នុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​អ្នក​ភូមិ​ជា​ច្រើន​នាក់ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ​នេះ ហើយ​បាន​នាំ​កូន​របស់​ពួក​គេ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ត​បន្ទាប់។

ចំពោះ​ការ​លាក់​បាំង​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គ​ការ​សិទ្ធ​មនុស្ស​ធ្វើ​ការ​រិះគន់​ថា វាគឺជា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​គ្រូពេទ្យ ប៉ុន្តែ​ករណី​នេះ​អាច​និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ប្រសិន​បើ​ជំងឺ​EV-71 ពិត​ជា​បាន​ឆ្លង​និង​កំពុង​រាល​ត្បាត​មក​លើ​កូន​អ្នក​ភូមិ​រស់​នៅ​ស្រុក​ថាឡា​បរិវ៉ាត់​ពិត​ប្រាកដ​នោះ។​

អ្នក​ស្រី​ធី ចិន្តា អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ត្រែល​ ឃុំ-ស្រុក​ថា​ឡា​បរិវ៉ាត់ ខេត្ត​ស្ទឺង​ត្រែង​ បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កូន​អ្នក​ស្រី​ឈ្មោះ​សុខ ស្រី​មួយ អាយុ​១​ខែ​កន្លះ បាន​ផ្តើម​មាន​អាការៈ​ក្តៅ​ខ្លួន ពង​បែក​លើ​បាទ​ដៃ និង​ជើង អស់​រយៈ​ពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​កក្តដា​មក។

អ្នក​ស្រី​ថា​៖​«ខ្ញុំ​គិត​ថា អាការៈ​នេះ​គឺ​អាច​ជា​ប្រភេទ​ជំងឺ​ឆ្លង​ថ្មី ព្រោះ​បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​លឺ​ក្នុង​វិទ្យុ​ប្រាប់​ថា ឥឡូវ​មាន​កុមារ​ជា​ច្រើន​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​មាន​អាការៈ​ក្តៅ​ខ្លួន និង​មាន​ពង​នៅ​លើ​បាទ​ដៃ​និង​ជើង​ ដូច្នេះ​ខ្ញុំក៏​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​បាន​ឃើញ​អាការៈ​កូន​កើត​មាន​យ៉ាង​ដូច្នេះ​ដែរ »។

What Next?

Recent Articles

8 Responses to "គ្រូ​ពេទ្យ​បង្អែរ​ខេត្ត​ស្ទឹង​ត្រែង ព្យាយាម​លាក់​បាំង​ពី​ការ​សាយ​ភាយ​ជំងឺ EV-71"

  1. ឡេង សុភាវង្ស
    Jul 13, 2012
    តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
    ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
    នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
    ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
    លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
    ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
    តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
    ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
    ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
    វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
    មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
    បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
    និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
    ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
    ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
    ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
    ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។

  2. Make Iteasy says:

    វិធីព្យាបាលល្អបំផុតគឺការផ្តល់ពត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដល់ ប្រជាពលរដ្ឋ មកដល់ពេលេនេះ មិនទាន់មានទូរទស្សន៏ជាតិណាមួយផ្តល់ពត៌មានឡើយ ឭតែពាក្យចចាមអារ៉ាមប៉ុណ្ណោះ

  3. ៃថមានវិធីសូមពេទ្យស្រុកខ្មែរមកទាក់ទងជាមួយថៃ

  4. ត្នោតខ្មែរ says:

    អ្វីជាគុណតំលៃ និងការទទួលខុសត្រូវ របស់អ្នកព្យាបាល?​ ការបិទសាលាជាមធ្យោបាយមួយនៅក្នុង ការបង្ការនូវការចំលង។ ប៉ុន្តែអ្វីដែលសំខាន់គឺ ការការទប់ស្កាត់ការរាលដាលកន្លែងជំងឺនេះបានផ្ទុះ ឬសំលាប់ក្មេងៗទាំង ៦០នាក់ មិនអោយមានការសាយភាយទៅទៀត។ រហូតមកដល់ពេលនេះ មិនទាន់មានពត័មានលំអិតបន្ថែមពី ស្ថាបន័ពាក់ពន្ធ័ណាមួយឡើយ។​ ការរក្សាភាពស្ងប់ស្ងាត់ និងការលាក់កំបាំងនូវការពិត គឺជាដំណោះស្រាយល្អមួយមែនទេ? កេរ្តិ៏ឈ្មោះប្រឹងដណ្តើមគ្នាយក ប៉ុន្តែមិនសូវជាមានការទទួលខុសទៅវិញ!!!

  5. Anonymous says:

    តើអាចមានវិធីណាដែលអាចការពារបានដែរទេ?

  6. តើអាចមានវិធីណាដែលអាចការពារបានដែរទេ?

  7. Anonymous says:

    តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
    ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
    នូវក្មេងៗកំសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
    ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
    លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
    ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
    តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
    ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
    ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
    វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
    មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
    បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
    និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
    ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
    ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
    ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
    ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។

  8. តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន