ថ្ងៃទី 18 កក្កដា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: គណៈកម្មាធិការខុមហ្វ្រែល និងគណៈកម្មាធិការនិកហ្វិច សូមសម្ដែងនូវការសោកស្តាយ និងព្រួយបារម្ភជាខ្លាំង ចំពោះការធា្លក់ចុះសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ដោយសារតែការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM105MHz នៅក្នុងប្រទេសកម្ពុជា ដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។
សេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ បានលើកឡើងថា ការចោទប្រកាន់លោក ម៉ម សូណង់ដូ គឺករណីនយោបាយ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ជាពិសេសអាចជះឥទ្ធិពលដល់សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ស្របពេលដែលប្រទេសកម្ពុជាកំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។
លោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលបានពង្រីកសមាជិកខ្លួនរាប់សិបពាន់នាក់ដោយការស្ម័គ្រចិត្ត បានបញ្ចេញមតិទិតៀននយោបាយ ហើយជំរុញឲ្យគណបក្សប្រឆាំងរួមគ្នា និងអប់រំសមាជិកខ្លួនឲ្យយល់ពីកិច្ចការនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសលើកឡើងថា ការចោទប្រកាន់ និងចាប់ខ្លួនប្រធានសមាគម ឬអង្គការ ដោយគ្រាន់តែផ្អែកលើមូលហេតុមានសមាជិករបស់សមាគមក្នុងចំណោមសមាជិករាប់ពាន់នាក់បានប្រព្រឹត្តបទល្មើស គឺជាការរំលោភសេរីភាពបង្កើតសមាគម និងសេរីភាពបញ្ចេញមតិ។
សេចក្តីប្រកាស បានបន្ថែមទៀតថា លោកម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ FM105MHz ដែលជាវិទ្យុឯកជន និងស្ថានីយតែមួយគត់ដែលផ្តល់ឱកាសឲ្យគ្រប់តួអង្គនយោបាយ រួមមានគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ និងវិទ្យុអន្តរជាតិ ផ្សាយជាភាសាខ្មែរ ចាក់ផ្សាយនៅក្នុងកម្មវិធីវិទ្យុនេះ ជាពិសេសវិទ្យុនេះបានផ្តល់ឱកាសដល់គណបក្សនយោបាយ ដូចជា គណបក្សប្រឆាំង និងមតិការពារគណបក្សកាន់អំណាច ដើម្បីបញ្ចេញទស្សនៈនយោបាយ កម្មវិធីនយោបាយ និងបញ្ហាសង្គមផ្សេងៗ។
ក្រៅពីមូលហេតុនយោបាយ ដែលដាក់សម្ពាធសេរីភាពបញ្ចេញមតិខាងនយោបាយ និងដកការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ការចោទប្រកាន់របស់តុលាការ និងរាជរដ្ឋាភិបាលចំពោះលោក ម៉ម សូណង់ដូ ទាក់ទងវិវាទដីធ្លី នៅភូមិប្រម៉ា ឃុំដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលនាំឲ្យស្លាប់កុមារី ហេង ចន្ថា អាយុ ១៤ឆ្នាំ គឺមិនមានភស្តុតាង មូលដ្ឋាន អង្គហេតុ និងដំណើរការនីតិវិធីផ្នែកច្បាប់គ្រប់គ្រាន់នោះទេ។
ខុមហ្វ្រែល និងនិកហ្វិច បានស្នើយ៉ាងទទូចថា ដើម្បីឲ្យបរិយាកាសបោះឆ្នោតខាងមុខបន្ថយការភ័យខ្លាច ពិសេសការការពារសេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម លោកម៉ម សូណង់ដូ ត្រូវតែបានដោះលែង។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ថា ជាប់ទាក់ទងទៅនឹងការធ្វើតំបន់អបគមន៍ នៅឃុំដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលទាញការទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា។
សេចក្តីប្រកាសលើកឡើងថា បន្ទាប់ពីការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមក លោក ម៉ម សូណង់ដូ បានវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ និងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ លោកបានចូលរួមខួបលើកទី២ នៃការបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ដោយបានថ្លែងថា លោកមិនខ្លាចការចាប់ខ្លួនពីសំណាក់អាជ្ញាធរឡើយ ដោយសារតែលោកពុំមានជាប់ពាក់ព័ន្ធទៅនឹងករណីខាងលើនេះទេ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោកម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួននៅស្ថានីយវិទ្យុ FM105MHz តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះលេខ៧១ ច.ខ/១២ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយចោទប្រកាន់ថា ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ, ធ្វើកុបកម្ម, ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ និងញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់ តាមមាត្រា២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ ដែលអាចនឹងត្រូវជាប់ទោសជាច្រើនឆ្នាំ។ បន្ទាប់ពីការចាប់ខ្លួន លោក ម៉ម សូណង់ដូ ត្រូវបានឃុំខ្លួននៅក្រសួងមហាផ្ទៃ បន្ទាប់មកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែក្រែទី១ (ពន្ធនាគារព្រៃស)។
ទាក់ទងនឹងការចាប់ខ្លួនលោកម៉ម សូណង់ដូ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា រដ្ឋាភិបាលមិនមានគម្រោងបិទវិទ្យុសំបុកឃ្មុំ FM 105 MHz ឡើយ៕ S
ប្រទេស ផ្ដាច់ការនិយម ចូលចិត្តប្រើវិធីសាស្រ្ត អាកមាន់បន្លាចស្វា សំឡុតបំភយ័ អ្នកមានគំនិតចំរើន
ជឿនលឿន បំបាក់ស្មារតីដើម្បីងាយដឹកនាំ ប្រើលេសចោទប្រកាន់ចាប់ដាក់គុគ ដោយតុលាការជាឧបករណ៍ គឺប្រជាជនដឹងតែពាក្យ បាទ បាទមួយមុខប៉ុណ្ណោះ គឺស្រដៀងនឹង អង្គការ
របស់ ពួកខ្មែរក្រហមដែរ……គឺជារបបថ្មីបន្តវេនពីខ្មែរក្រហម និយមចិនដូចគ្នាតែ១ប្រឆាំងយួន តែ១
យួនជាចៅហ្វាយ …….យើងខ្លាចតែចាញ់ល្បិចគេបង្កើតវាលពិឃាតទៀតទេ ……ពីព្រោះយើងដឹងហើយថាជំនាន់ខ្មែរក្រហមផ្ដាច់ការណាស់តែនៅតែគិញគេកកូរឪ្យផ្ទៃក្នុងប្រេះឆាមិនទុកចិត្តគ្នា កាប់សំលាប់គ្នាដែលជាយុទ្ធមិត្ត
ចាស់ៗក៍មិនទុកដែរ…..តែប៉ុលពតសំលាប់គ្នាតែទឹកដីនៅគង់វង់…តែឥឡូវយ៉ាងម៉េចយើងអាចមើល
ឃើញនិងភ្នែកហើយ…តែបានត្រឹមតែមើលនិងមើលបំណាំគ្នាតែប៉ុណ្ណោះ…..
គេចាប់សូណង់ដូរ មិនមែនចោទរឿងបញ្ចេញមតិឯណា គេចោទរឿងចាប់ដីខុសច្បាប់ និងបង្ករអសន្ដិសុខជាតិទេតើ
ការពិត
នៅពេលអស់សង្ឃឹម ក្នុងការវិល ត្រឡប់ចូលប្រទេស កម្ពុជាវិញ មេដឹកនាំគណបក្ស ប្រឆាំង សម រង្ស៊ី ដែលកំពុងរស់នៅក្នុងភាព និរទេស ដើម្បីគេច ចេញពីអំណាច សាលក្រមតុលាការ ពាក់ព័ន្ធនឹងរឿង ព្រំដែននោះ បានចេញមុខ អំពាវនាវជា ថ្មីម្ដងទៀត កាលពីពេលកន្លងទៅនេះ ដើម្បីស្វែងរកការគាំទ្រពីសមាជិកសភាអន្ដរ ជាតិ ។ កាលណោះតាមរយៈលិខិតចំហមួយ ដែលផ្សាយលើគេហទំព័ររបស់គណបក្សសមរង្ស៊ី បានឱ្យ ដឹងថា សម រង្ស៊ី កំពុងរំពឹង លើ សាមគ្គី ភាពរបស់សមាជិកសភាលើពិភពលោក ដើម្បី ជួយខ្លួនឱ្យបានវិលត្រឡប់មកកម្ពុជា វិញ ដោយគ្មានទោសពៃរ៍ ដើម្បី ចូលរួម ក្នុងការបោះ ឆ្នោតជាបន្ដបន្ទាប់ នាពេលខាងមុខ ។ ជាមួយគ្នានោះ ដើម្បីទាក់ទាញការគាំទ្រពីសមាជិកសភា អន្ដរជាតិ សម រង្ស៊ី បានបន្ដបើកការវាយប្រហារលើគណបក្សកាន់អំណាច នៅក្នុង ប្រទេសកម្ពុជា ។ ប៉ុន្ដែទោះជាយ៉ាងណាមកដល់ពេលនេះ សមាជិកសភា អន្ដរជាតិ ហាក់គ្នានរសើបគូថនឹងរកវិធីស្អី ដើម្បីជួយអន្ដរាគមន៍ឱ្យសមរង្សីវិលត្រឡប់ចូលស្រុក បានវិញនោះ។
លើការជាក់ស្តែងពេលនោះ សមរង្ស៊ី កំពុងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងដំណោះស្រាយតាមផ្លូវច្បាប់ ហើយដោយងាកមកប្រើប្រាស់មនោសញ្ចេតនា ដើម្បីទាក់ទាញសមាណចិត្ត សមាជិកសភាអន្ដរជាតិ ដើម្បីជួយខ្លួនបានវិលត្រឡប់ចូលស្រុក ។ ចំណុចនេះក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានលើកឡើងថា សេចក្ដី អំពាវនាវរបស់សម រង្ស៊ី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ វាមិនមែនជាលើកទី១ ទេ ដែលសមរង្សីបានជំរុញសមាជិកសភាអន្ដរជាតិ ឲ្យជួយដល់ខ្លួន ដើម្បីបានវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញនោះ ។ ក៏ប៉ុន្ដែទោះជាខិតខំប្រឹងប្រែងយ៉ាងណាក៏មេដឹកនាំគណបក្សប្រឆាំងរូប នេះ ពុំបានទទួលលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ទេ ។វាគួររំលឹកឡើងវិញដែរថា ក្រោយពេលដែលតុលាការប្រទេសកម្ពុជា ត្រៀមកោះហៅដើម្បីចាត់ការកាត់ទោសសមរង្សី ក្នុងសំណុំរឿងដក តម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្ដស្វាយរៀង សមរង្សីបានទម្លាក់ការទទួលខុសត្រូវ ហើយរត់ប្រាសអាយុ បាតជើងសព្រាតទៅក្រៅប្រទេសភ្លាមមួយរំពេច។ ដូច្នេះសេចក្ដីអំពាវនាវរបស់សមរង្ស៊ី ឱ្យ មានការគាំទ្រពីបណ្ដាសមាជិកសភា នៃប្រទេសផ្សេងៗ ដើម្បីអាចវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ នោះ វាមិនទទួលបានលទ្ធផលតាមការគ្រោងទុកឡើយ ។ ព្រោះថា រហូតមកដល់ពេលនេះ សមាជិកសភា នៃបណ្ដាប្រទេសនានា និងសហគមន៍ អន្ដរជាតិ បានដឹងយ៉ាងច្បាស់ថា គណបក្សសមរង្ស៊ី ពុំមែនជាគណបក្ស ដែលប្រកាន់ នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ វាជាគណបក្សដែលគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកបិទបាំងអំពើអាណាធិប-តេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។ លើសនេះទៅទៀត សំណុំរឿង របស់សម រង្ស៊ី ត្រូវបានសហគមន៍អន្ដរជាតិ វាយតម្លៃថា វាជាសេចក្ដីសម្រេច របស់តុលាការ ពុំមែនជារឿង នយោបាយ ដូចដែលសម រង្ស៊ី បានអះអាងទេ ។ ដូច្នេះហើយ ទើបរហូតមកដល់ ថ្ងៃនេះ សហគមន៍អន្ដរជាតិ មិនបានរកមធ្យោបាយណាមួយ សម្រាប់បើកច្រកឱ្យសមរង្ស៊ីវិលត្រឡប់ចូលស្រុកវិញឡើយក្នុងខណៈដែលផ្ទៃក្នុងគណ បក្សសមរង្ស៊ី កំពុងបាក់បែកជាច្រើនក្រុម ចំពោះការប្រជែងដណ្ដើមឥទ្ធិពលគ្នា រវាងក្រុមយឹម សុវណ្ណ និង ក្រុម អេង ឆៃអ៊ាង នោះ ៕
សូមស្តាប់ ! អ្នកចាកចេញនិយាយ
ក្រុមអ្នកសម្រេចចិត្ត ចាកចេញពីគណបក្ស សម រង្ស៊ី ហើយបានរត់ទៅបង្រួបបង្រួម ជាមួយគណបក្សដទៃ ដូចជាគណបក្សកាន់អំណាចជាដើម ពួកគេតែង តែអះអាងស្រដៀងគ្នាថា គណបក្សសម រង្ស៊ី នាពេលបច្ចុប្បន្ន គឺត្រូវការតែអ្នកមានលុយទេ ទើបអាចមានមុខដំណែងក្នុងបក្សបាន ហើយប្រសិនជាអ្នកនោះគ្មាន លុយទេ គឺអស់លុយឲ្យបុគ្គលក្នុងបក្សខ្ចី ហើយបើបានខ្ចីហើយមិនខ្ចីទុំនោះ ពួកគេត្រូវប្រឈម នឹងការលាបពណ៌ និងចោទថាក្បត់បក្ស ហើយមិនមានមុខតំណែង ទោះបីជាបុគ្គលនោះ បានបំរើ គណបក្សនេះជិត ២០ឆ្នាំ ក៏ដោយនោះ។
ការអះអាងបែបនេះ ស្ទើរតែមួយរយភាគរយ សម្រាប់បុគ្គលដែលបានចាកចេញ ហើយបានថ្លែងប្រាប់ ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេសកម្ពុជា តែមន្ត្រី គណបក្សប្រឆាំង មានគង់ គាំ យឹម សុវណ្ណ អេង ឆៃអ៊ាងជាដើមបានអោនក្បាល បឹទភ្នែកបដិសេធថា មិនមែនដូច្នោះទេ គឺពួកអ្នកដែលរត់ចេញនេះ សុទ្ធតែត្រូវថ្នាំសណ្តំគណបក្សប្រជាជន ហើយចង់បានលាភសក្ការៈ ដូចជាមុខតំណែង និងប្រាក់ជាដើម។
អតីតប្រធានក្រុមការងារ គណបក្សសម រង្ស៊ី ប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង លោក កែវ ជា បាន និយាយប្រាប់ឲ្យដឹងថា លោកឆ្អែតចិត្តនឹងគណបក្សសម រង្ស៊ី ដែលលោកបានបំរើជាង ១៧ឆ្នាំមកហើយនោះ លោកបានចំណាយថវិកា និង ពេលវេលាយ៉ាងច្រើនដើម្បីបំរើបក្ស បំរើរាស្រ្ត ដោយយល់ឃើញថា គណបក្សនេះល្អ គណបក្សនេះសច្ចធម៌ យុត្តិធម៌ ។ តែផ្ទុយទៅវិញ គណបក្សសម រង្ស៊ី គ្មានទេ យុត្តិធម៌ មានតែអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ហើយមេបក្ស ស្តាប់តាមតែមនុស្សអាក្រក់ ខិលខូច យកអាក្រក់ធ្វើជាល្អ យកល្អធ្វើជាអាក្រក់ជាដើម។
លោក កែវ ជា បានបន្តថា .ខ្ញុំបំរើគណបក្សសម រង្ស៊ី រយៈពេលជាង១៧ឆ្នាំ សម រង្ស៊ីអត់មានមើលឃើញ សមាជិកសកម្មពីមុនមកទេ ។ ពេលនេះសមរង្សីតែជ្រើសរើសអ្នកណា ដែលមានលុយ អ្នកណាដែលធ្វើពីមុនមក អស់លុយហើយនោះ ត្រូវដេញចោល ។សមរង្សីជ្រើសរើសមនុស្សណាថ្មីៗ អ្នកណាដែលមានលុយ សម្រាប់បំរើកិច្ចការផ្ទាល់ ខ្លួនរបស់គាត់ ហើយគាត់ជ្រើសរើសមកកាន់ដំណែងនេះ ដំណែងនោះ ។ចំពោះអ្នកសកម្មពីមុនមក ជាស្ថាបនិករបស់គណបក្ស ក្នុងខេត្តនីមួយៗ គឺគាត់ដេញ ចោល ម្តងមួយៗព្រោះអ្នកទាំងនោះអស់លុយហើយ ។
ចាប់ពីឆ្នាំ២០១១កន្លងទៅនេះ គេសង្កេតឃើញថាសកម្មជន ជាពិសេស តំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សា ខេត្ត ស្រុក ឃុំ និងសង្កាត់ របស់គណបក្សសមរង្សីរាប់ពាន់នាក់ បានចាកចេញពីគណបក្សសមរង្សី ហើយ អ្នកចាកចេញ ពីគណបក្សប្រឆាំងមួយនេះ បាននិយាយសំអាងគ្រប់ៗគ្នាថា គណបក្សនេះគ្មានទេសច្ចធម៌ គឺគេធ្វើអ្វីៗទៅតាមបក្ខពួក និងគ្រួសារនិយម។ មុខដំណែងត្រូវបាន ដាក់តែក្រុមពួកគ្នាគេប៉ុណ្ណោះ ហើយដើរលាបពណ៌អ្នកនេះ អ្នកនោះ ថាអាក្រក់ ថាក្បត់និងកើតមានបើគេមិនពេញចិត្តចំពោះនរណាម្នាក់។
អតីតអនុប្រធានបក្ស និងជាប្រធានក្រុម ទ្រទ្រង់គណបក្សសម រង្ស៊ី ស្រុកសង្កែ លោក គៀង សារ៉ន បានឲ្យដឹងថា អនុប្រធានបក្សស្រុក អនុប្រធានក្រុមប្រឹក្សាស្រុក និងឃុំ ស្ថិតនៅស្រុកសង្កែ ស្រុកបាណន់ និងស្រុកសំឡូត ដែលតែងតែស្មោះស្ម័គ្រជាមួយ និង គណបក្សសម រង្ស៊ី កាលពីពេលកន្លងទៅ នាពេលនេះពួកគេបានអស់សង្ឈឹម នឹងថ្នាក់ដឹកនាំបក្សរបស់ខ្លួន បានសម្រេចចិត្តនាំគ្នា មកចូលរួមស្ថាបនាជាតិ ជាមួយ គណបក្សប្រជាជនវិញហើយ ដោយពួកគេអះអាង មិនខុសពីអ្នកដែលបានចេញ នាពេលកន្លងទៅនោះទេ។
លោកគៀង សារ៉ន ដែលជាប្រធានដឹកនាំចេញ នាខេត្តបាត់ដំបងនោះ បានបន្តទៀតថា អ្នកដែលចេញនោះ គឺមកពីស្រុកសំឡូតចំនួន ១០នាក់ ស្រុកសង្កែចំនួន ២០ នាក់ និងស្រុកបាណន់ចំនួន ១៤នាក់។ មិនតែប៉ុណ្ណោះ ស្លាកគណបក្សជាង ៣០ស្លាក របស់ស្រុកទាំងនោះ ក៏ត្រូវបានទម្លាក់ចោលផងដែរ។ សំរាប់ព័ត៌មានថ្មីនាពេលនេះ មានសកម្មជន របស់គណបក្សសម រង្ស៊ី ចំនួន ៦៣០២នាក់ បានមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ដែលចំនួននេះ បាន ធ្វើឲ្យមហាជនខ្មែរ និងអន្តរជាតិភ្ញាក់ផ្អើលថា គណបក្សសម រង្ស៊ី កំពុងតែឈាន ទៅរកការរលាយហិនហោចហើយ។សំរាប់អ្នកវិភាគស្ថានការណ៏នយោបាយក្នុងប្រទេប្រទេសកម្ពុជាបានវាយតម្លៃថា.ចំពោះការពិតនៃការរលាយហិនហោចនោះ គឺ ដោយសារក្នុងបក្សនេះ មានតែក្រុមអ្នកដឹកនាំដែលពុករលួយ បក្ខពួកនិយម គ្រួសារនិយម ប្រព្រឹត្តតែទង្វើរពាលាអាវ៉ាសែអសីលធម៏ គ្មាននយោបាយដឹកនាំច្បាស់លាស់ក្នុងបក្ស ដែលពួកនេះចេះត្រឹមតែ អង្រួនបក្សនោះឲ្យរលាយនាពេលដ៏ខ្លីខាងមុខនេះតែប៉ុណ្ណោះ៕
គំនិតផ្តាច់ការរបស់អន្ទិតខួក្បាលបង្កងនិយាយវែងចេញមក ដូចមិនមែនមនុស្សដែលមានការសិក្សាកំរិតឧត្តុងឧត្តម តែបើថាកូន យួនកើតធំដឹងក្តីក្នុងស្រុកខ្មែរបែបសម បើមិនទាន់ស្គាល់អត្តន័យពាក្យថាប្រឆាំងផង ខំត្រដររកខ្សល់។ សម្តីហ្នឹងបានតែនិយាយបំរើ ចៅហ្វាយវានៅឯស្រុកខ្មោចឪវាទើបសមជាង។
លោកកៀង សារ៉ន និយាយថានៅខេត្តបាត់ដំបង
នយោបាយ សង្ស័យ របស់បក្ស ប្រឆាំង កំពុងដំណើរ ការល្អ
សភាពការវឹកវរ រង្គោះរង្គើផ្ទៃក្នុងគណបក្សសមរង្សី នាពេលបច្ចុប្បន្ននេះ ហាក់កំពុងជំរុញឲ្យគណបក្សសមរង្សី កំពុងបោះជំហ៊ានដោយសន្សឹមៗ ឆ្ពោះទៅរកការរលំរលាយដោយមិនដឹងខ្លួន ។ នេះតាមការវាយតម្លៃរបស់លោកកៀង សារ៉ន ។
លោក កៀង សារ៉ន អតីតមន្ដ្រី គណបក្ស សមរង្ស៊ី ខេត្ដបាត់ដំបង និងជាប្រធានក្រុម ទ្រទ្រង់ ស្រុកសង្កែ បាននិយាយដោយបង្ហាញហេតុផលថា នយោបាយ សង្ស័យរបស់ គណបក្សប្រឆាំង កំពុងដំណើរការល្អ ដោយថ្នាក់ដឹកនាំ ខេត្ដរបស់គណបក្ស ពោរពេញ ដោយជម្ងឺ សង្ស័យទៅលើ សកម្មជន និងមន្ដ្រីមូលដ្ឋាន គ្មានឈប់ឈរ ហើយការដកចេញ ឬបណ្ដេញចេញ ពីតួនាទី និងពីបេក្ខភាពត្រូវបានប្រព្រឹត្តិ ជាបន្ដបន្ទាប់ ។
ការថ្លែងយ៉ាងដូច្នេះ របស់លោក កៀង សារ៉ន គឺបន្ទាប់ពី គណបក្ស សម រង្ស៊ី ដកតួនាទីបេក្ខភាព លេខរៀងទី១ ចំនួន៦នាក់ នៅខេត្ដបាត់ដំបង នៃស្រុកចំនួន៣ គឺស្រុកបាណន់ ស្រុកឯកភ្នំ និង ស្រុកបាត់ដំបង ។ លោកកៀង សារ៉នបានថ្លែងដោយ ហួសចិត្ដថា អ្នកដែលដក តួនាទីបេក្ខភាព លេខរៀងទី១ កាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ មួយថ្ងៃបន្ទាប់ ពីការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ឈ្មោះជីវជាហិរញ្ញិក ខេត្ដ ដែលតួនាទី របស់គាត់ គ្មានសិទ្ធិ ដកមន្ដ្រីណាមួយបាន។
លោក កៀង ស៉ារ៉ន បានបន្ដទៀតថា លោក ជីវ បានចុះហត្ថលេខា ដកមន្ដ្រីទាំង៦នាក់នេះ តាមការរៀបចំ របស់ សោ ច័ន្ទដេត អនុប្រធាន គណបក្ស ខេត្ដបាត់ដំបង ហើយដែល សោ ច័ន្ទដេត ត្រូវមន្ដ្រីក្នុង ខេត្ដរិះគន់ថា អាចរកលាភ បាននៅពេលដែល រៀបចំបេក្ខភាព បោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ម្ដងៗ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ដ-ក្រុង ស្រុក-ខណ្ឌ ។
អតីតប្រធាន ក្រុមទ្រទ្រង់ ស្រុកសង្កែ ដែលចូល គណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៣ ហើយបាន លះបង់ធនធាន ផ្ទាល់ខ្លួន និងពេលវេលាច្រើន ដើម្បីបម្រើ យោបាយ គណបក្ស សម រង្ស៊ី បានរិះគន់ចំៗ ទៅលើ សោ ច័ន្ទដេតទៀតថា ជាមនុស្សអាងខ្នងថ្នាក់លើ មិនធ្វើការ បម្រើបក្សទេ គឺធ្វើតែសកម្មភាពតាម ដានតែសកម្មជន ហើយមន្ដ្រីថ្នាក់ស្រុក ឬឃុំណា ដែលមិនចេះ ឡេមឡឺមជាមួយ ត្រូវសោ ច័ន្ទដេតសង្ស័យថា ចុះចូលគណបក្សផ្សេងៗ ក៏ស្នើថ្នាក់លើឱ្យដកចេញ និងបណ្ដេញចេញ ពីតួនាទី តែម្ដង ។
លោក កៀង សារ៉នបានបញ្ជាក់ថា ថ្នាក់លើ គណបក្ស សម រង្ស៊ី គ្រប់គ្រងមន្ដ្រីថ្នាក់ ក្រោមដូចជា សោ ច័ន្ទដេត មិនបាននោះគឺដោយសារបានទទួលលាភសក្ការះពីសោច័ន្ទដេត ទើបបណ្ដោយឱ្យ សោច័ន្ទដេតដកមន្ដ្រីល្អៗ នៅតាមឃុំ តាមស្រុកស្រេចតែចិត្ដ ។ ប៉ុន្ដែបើចំពោះមន្ដ្រីណា ដែលចេះឡេមឡឺម ចេះប៉ាវសោ ច័ន្ទដេតផឹកស៊ី ច្រៀងខារ៉ាអូខេ បើទោះបីជាទើបចូល គណបក្សបានរយៈពេលខ្លី ក៏ត្រូវសោ ច័ន្ទដេត រៀបចំបេក្ខភាព លេខរៀងល្អឱ្យដែរ ។ ដូច្នេះហើយ បានជាមន្ដ្រីថ្នាក់ខេត្ដខ្លះ ខ្សឹបខ្សៀវ និងរិះគន់ថា សោ ច័ន្ទដេត ជាអ្នកនយោបាយដូរបាយ ។
មន្ដ្រីនៅក្នុងខេត្ដ និយាយថា សោ ច័ន្ទដេត អាងខ្នង ប្រធានខេត្ដ គណបក្ស សម រង្ស៊ី អាណត្ដិមុន ដែលមានឥទ្ធិពល ជាមួយសម រង្ស៊ី ទើបបានជាហ៊ានដក និងបណ្ដេញ មន្ដ្រីល្អ ដែលមិន ចេះឡេមឡឺម ជាមួយគាត់ស្រេចចិត្ដ, ហើយការ ដកមន្ដ្រីបេក្ខភាព លេខរៀងទី១ ជំនួស តួនាទី មូរ សុខហួរ ជាប្រធាន ខេត្ដបាត់ដំបងនេះ បានធ្វើឱ្យបញ្ហាផ្ទៃក្នុង គណបក្ស សម រង្ស៊ី ខេត្ដបាត់ដំបង ប្រឈមនឹងការបែកបាក់ ធ្ងន់ធ្ងរថែមទៀត ។
លក្ខន្ដិករបស់ គណបក្ស សម រង្ស៊ី ចែងថា ការដកមន្ដ្រីណាមួយចេញពីតួនាទី ឬបណ្ដេញចេញ ពីបក្សនោះ លុះត្រាតែ សាម៉ីខ្លួនលាលែង ពីបក្សដោយស្ម័គ្រចិត្ដ ឬបើសង្ស័យថា មន្ដ្រីណាមួយ ក្បត់បក្ស ត្រូវធ្វើលិខិត ព្រមានមួយដងឬពីរដង ។ ប៉ុន្ដែឥឡូវនេះគ្មានទេ ការអនុវត្តន៏តាមលក្ខន្តិកស្អីនោះ។លោក កៀង សារ៉ន បញ្ជាក់ថា មានករណីខ្លះ សោ ច័ន្ទដេត ជាអ្នកនយោបាយ ដូរបាយនោះហ៊ាន ប្រឌិតឯកសារ ក្លែងក្លាយ ដកឬបណ្ដេញមន្ដ្រីភ្លាមៗតែម្តង មិនបាច់ឆ្លងយោបល់ ដោយមិន ញញើតដៃ ៕
ទោះមាន់មិនរងាវក៏មេឃគង់តែនិងភ្លឺដែរ។រាល់ការបញ្ចេញមតិឫបង្កើតសមាគមពុំមានបញ្ហាអ្វី ទាំងអស់,វិទ្យុសម្បុកឃ្មុំកំពុងធ្វើការផ្សាយពេញម៉ោងពុំមានការរំខានអ្វីទាល់តែសោះ។
តែយ៉ាងណាៗសមាគមទាំងឡាយកុំសាកល្បងបង្កើតនូវអ្វីដែលនាំបង្កនូវអស្ថេរភាពសង្គមអោយសោះ ។
A cheath វាចារបានច្រើនផង អាឆ្កែបម្រើហ៊ុន សែន អាឆ្កែយួន
អា cheath វាចារបានច្រើនផង អាឆ្កែបម្រើហ៊ុន សែន អាឆ្កែយួន មិចមិននិយាយពីរឿងសង្គមផង (គ្រូពេទ្យបង្អែរខេត្តស្ទឹងត្រែង ព្យាយាមលាក់បាំងពីការសាយភាយជំងឺ EV-71) អាឆ្កែបម្រើដ៏ល្អ។
អាចៅចេកអាំងអាឆ្កែបម្រើហ៊ុន សែន អាឆ្កែយួន មិចមិននិយាយពីរឿងសង្គមផង (គ្រូពេទ្យបង្អែរខេត្តស្ទឹងត្រែង ព្យាយាមលាក់បាំងពីការសាយភាយជំងឺ EV-71) អាឆ្កែបម្រើដ៏ល្អ។
គំនិតផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកការរលំរលាយដោយមិនដឹងខ្លួន