សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

ដោយ វិជ័យ អានន្ទ និង ម៉ៅ សុធានី
2012-07-17
​វិទ្យុ​អាស៊ីសេរី

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ។

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

តំណាង និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ ២០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ក្នុង​លោក​ជួយ​បន្ទន់​ចិត្ត​ចៅក្រម​ឲ្យ​មាន​ការ​អាណិត​អាសូរ​ដល់​លោក ម៉ម សូណង់ដូ ហើយ​ព្រម​ដោះ​លែង​គាត់​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន។

សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​ខេត្ត​កំពង់ចាម លោក ប៉ោ ហន មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត​ឡើយ ហេតុ​នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន់ស្រន់ និង​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ ហើយ​ដោះ​លែង​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

លោក ប៉ោ ហន៖ «យើង​ខ្ញុំ​មក​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ខ្លាំង​ពូកែ សុំ​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​ឲ្យ​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ណា​មួយ​ដែល​ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​ចំពោះ​លោក​ប្រធាន សុំ​ឲ្យ​ដោះលែង​លោក​ប្រធាន»

ម្យ៉ាង​ទៀត​លោក​សុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក មម៉ សូណង់ដូ។

សមាជិក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្ដាល លោក គ្រោង យ៉ុង លើក​ឡើង​ថា ការ​ចូល​រួម​របស់​លោក​ក្នុង​ពិធី​បួង​សួង​ឱកាស​នេះ ដោយសារ​លោក​ឃើញ​ទង្វើ​ល្អៗ​ជា​ច្រើន​របស់​លោក ម៉ម សូណង់ដូ ដូចជា​ការ​ខំ​ប្រឹង​បង្ហាត់បង្ហាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជួយ​រំដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ការ​តស៊ូ​ដើម្បី​ស្វែង​រក​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ដើម។

លោក គ្រោង យ៉ុង៖ «គាត់​មិន​ធ្វើ​អបគមន៍​អី​នោះ​ទេ គាត់​ចង់​ថា ជួយ​ប្រជាពលរដ្ឋ។ តុលាការ​គាត់​ខុស ព្រោះ​ខ្ញុំ​ឃើញ​គាត់​ល្អ​បាន​ខ្ញុំ​ហ៊ាន​មក​ត​ទល់ និង​បួងសួង​នៅ​ព្រៃស ព្រោះ​ថា ស្រលាញ់​គាត់​កាន់​យុត្តិធម៌ ត្រឹមត្រូវ»

លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ កក្កដា លោក​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សែម ស័ក្ដកូឡា សម្រេច​ឃុំ​ខ្លួន​ផ្អែក​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ តាម​រយៈ​ការ​ផ្ទេរ​យុត្តាធិការ​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ មក​តុលាការ​រាជធានី​ភ្នំពេញ។

ទាក់ទិន​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ដីកា​សម្រេច​ឃុំ​ខ្លួន​នេះ និង​បាន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​បន្ទាប់​ពី​មាន​ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា នៅ​រយៈ​កាល​បី​ខែ​កន្លង​ទៅ​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី រួម​មាន ការ​បាញ់​សំលាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ការ​បាញ់​សំលាប់​ក្មេង​ស្រី ហេង ចន្ថា នា​ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្រុម ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ការ​គំរាម​ចាប់​ផ្សឹក​ព្រះសង្ឃ លួន សាវ៉ាត ក្នុង​ករណី​ទាមទារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ករណី​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​តុលាការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នា​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​រិះគន់​ថា ប្រទេស​សមាជិក និង​ប្រទេស​មួយ​ចំនួន​មិន​មែន​សមាជិក​អាស៊ាន ដែល​បាន​មក​ប្រជុំ​អាស៊ាន មិន​យក​ចិត្ត​ទុក​ដាក់ និង​បាន​មើល​រំលង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មិន​មែន​ជា​សមាជិក​អាស៊ាន​ទាំង​នោះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀបវារៈ​ក្នុង​វេទិកា​ប្រជុំ​អាស៊ាន។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទោស​ធ្ងន់ធ្ងរ​ដល់​លោក ម៉ម សូណង់ដូ ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។

អ្នកស្រី ឌេប៊ី ស្តូហាដ (Debbie Stothard) អគ្គ​នាយក​រង​នៃ​សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទង្វើ​ទាំង​នោះ គឺ​ផ្ទុយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ប្រឆាំង​នឹង​ច្បាប់​ប្រទេស​ខ្លួន និង​ច្បាប់​អន្តរជាតិ។

អង្គការ​អន្តរជាតិ​ពីរ​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

55 Responses to "សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ"

  1. ឡូឡូ says:

    ប្រទេស ផ្ដាច់ការនិយម ចូលចិត្តប្រើវិធីសាស្រ្ត អាកមាន់បន្លាចស្វា សំឡុតបំភយ័ អ្នកមានគំនិតចំរើន
    ជឿនលឿន បំបាក់ស្មារតីដើម្បីងាយដឹកនាំ ប្រើលេសចោទប្រកាន់ចាប់ដាក់គុគ ដោយតុលាការជាឧបករណ៍ គឺប្រជាជនដឹងតែពាក្យ បាទ បាទមួយមុខប៉ុណ្ណោះ គឺស្រដៀងនឹង អង្គការ
    របស់ ពួកខ្មែរក្រហមដែរ……គិតយ៉ាងម៉េចឲ្យតែបានកាន់អំណាចដល់ចាស់ស្លាប់…..

  2. BaBaBoo says:

    ទ្រឹស្តី «ទុកមិនចំណេញ ដកចេញមិនខាត» ដែលកំពុងយកមកអនុវត្តន៍ចាប់លោកម៉មសូណង់ដូញាត់គុក ហួសសម័យ ហើយ កម្ពុជាត្រូវការ មនុស្សចេះដឹងគ្រប់ប្រភេទសម្រាប់អភិវឌ្ឍន៌សង្គមជាតិទាំងអស់គ្នា ។ បើគិតតែ យកកំហឹងមកដាក់ ខ្លួនកំចាត់ខ្មែរគ្នាឯងចោល ប្រទេសជិតខាងយើងគេងាយស្រួលបង្ហើយតាមក្រោយមិនខាន ។

  3. ជ័យយោ! សម្តេចតេជោដ៏អស្ចារ្យ មហាលោតផ្លោះ មហាអស្ចារ្យ

  4. CT says:

    Before judged some events need to know about the source or proofs of the story….

  5. cheath says:

    បួងសួងរកប្រកាច់ស្អី ! បើថាពួកអាសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលអស់នេះ
    មកធ្វើពីធីសំរាប់កេងចំណេញនយោបាយ ជួយបក្សប្រឆាំងវីញទើបត្រូវជាង
    បើមិនជឿអោយវាស្បថ ងាប់គ្រួសារវាម៉ាពូជទៅបើវាហ៊ានស្បថ ! ចាំតែវាហ៊ានតើ !
    បន្ទោសអ្នកណា ! អាសូណង់ដូវានៅរហូតបារាំង ស្វីស អាមេរិកាំង វាមិនមែនថាវា
    មិនដឹងរឿងវាជាប់ពាក់ព័ន្ធ ឯណា ! វាទាំងផ្កើនជេរគេជេរឯងពីទីនោះមកទៀតផង
    បើវាមិនចង់អោយគេចាប់ងាយតើ !
    វាគួរសម្ងំនៅទីនោះ ! រកវិធីទំនាក់ទំនងមកសមត្ថកិច្ច ប្រាប់គេដោយត្រង់ថាខ្ញុំអត់មានពាក់
    ព័ន្ធទេ ! តែខ្ញុំលឺថារកចាប់ខ្ញុំ ខ្ញុំអត់ហ៊ានមកស្រុកខ្មែរវិញទេ តែកុំគឹតថាខ្ញុំអត់មក
    ថាខ្ញុំជាប់ពាក់ព័ន្ធ ហើយរត់គេចពីច្បាប់នោះ !
    ដូច្នេះសូមផ្នែកច្បាប់ សុំមេត្តាជួយស្រាវជ្រាវ
    រកឫសគល់នៃរឿងហេតុអោយខ្ញុំផង !និងមេត្តាសណ្តោសជួយប្រាប់ដំណឹងស្តីពីការរកឃើញ
    រឿងពិតផង!
    វាមិនមែនអត់ស្គាល់គេឯណា ? តែងើយវាស្កក អោនទើបវាដាក់គ្រាប់
    តែរឿងនេះមកពីវាជោរ វាចង់ធ្វើវីរបុរស តាមពួក អារុញទូកបណ្តោយទឹក
    ទើបវាមានរឿងអញ្ចឹងនោះ !
    ឥឡូវវាគ្រាន់ជាជនសង្ស័យ ប៉ុន្តែគេត្រូវឃុំខ្លួនបណ្តោះអាសន្ន
    រង់ចាំការស៊ើបអង្កេតសិន បើវាមិនពាក់ព័ន្ធមិនអីទេ កុំព្រួយ

  6. ពួកអា ​ cheath​​ សម្តេច ​​ វាមិនមែនជាខ្មៃរទេ

  7. Make Iteasy says:

    អគុណ សំដាច់ ហ៊ុន​ ដែលកំពុងធ្វើឲ្យអំណាចរបស់ខ្លួនឆាប់រលាយ ដោយសារុកគួនអ្នកស្លួតត្រង់

  8. PM says:

    គេមិនបួសសួងរកប្រកាច់ដូច លោកបង cheatនិយាយនោះទេ។ សូមលោកជាតិប្រើពាក្យសម្តីឲ្យសមជាខ្មែរ​បន្តិចទៅ។ យ៉ាងហោចណាស់សូមគិតថាពួគាត់ក៏មានបំណងជួយប្រជារាស្រ្តដែរ​ មិនដូចមនុស្សខ្លះទេ ដែលចាំតែជេ និងស្រែកថាហៃអើ និងប្រើពាក្យ​មិនល្អ ហើយអួតថាខ្លួនជា​អ្នកចេះ។

  9. Sen Vesna says:

    Only Teveda who can help Mr. Somondo. Because Teveda is doing and want to do. this is the nature of him. As you known, if Teveda (Hun Teveda) want to do hoy, hoo hoo.. sa ey kor sa ey tov!!!!

  10. Dane says:

    នេះហើយសង្គមខ្មែរ សង្គមប្រជាធិបតេយ្យ គឺមានច្បាប់​ តែត្រង់ការអនុវត្តន៏បែបណាគួរតែយល់។

  11. Anonymous says:

    យ៉ាងហោចណាស់លោកម៉មសូនង់ដូគាត់មានឆន្ទះជួយប្រជាជនដែរមិនដូចជនមួយចំនួនកាប់ឈើយកទៅលក់អោយយួនដែរ។ធ្វើការអោយប្រជាពលរដ្ជមួយឆ្នាំធ្វើបាបគេបួនឆ្នាំសូមអស់លោកគិតមើលទៅ។ប្រទេសកម្ពុជាដើរសុំទានគេគ្រប់ប្រទេស។

  12. អ៊ុំcheatងើយវាស្កក អោនទើបវាដាក់គ្រាប់ខ្ញុំជាកូនអ្នកស្រែធម្មតាស្រូវវាដាក់គ្រាប់ហើយបានវាអោន
    ហើយវាងើយហើយបានវាស្កក តើគតិដែលអ៊ុំបានលើកមកវាមានន័យយ៉ាងម្ដេច?ជួយពន្យល់ផង។
    តែតាមខ្ញុំយល់គតិងើយវាស្កក អោនទើបវាដាក់គ្រាប់នេះជាគតិបន្ទន់ឆ្អិងកូនខ្មែរទេសូមពិចាលនាឡើងវិញ។

  13. Makara says:

    បើសិនជាគាត់មិនចង់ជួយខ្មែរ ហេតុអ្វីគាត់ត្រូវមកខ្មែរ ទាំងគាត់មានសញ្ជាតិជាបារាំង មកជួយដឹងថាមិនបានគាត់មកធ្វើអ្ចី? យើងទាំងអស់គ្នាគួរតែយល់ដឹង គាត់អាចរស់នៅក្នុងប្រទេសបារាំងដោយសុខស្រួល មិនបាច់មកដេកគុកទេ។ មកជួយប្រជាជនខ្មែរហើយ នៅមានគេថាគាត់មិនល្អទៀត យ៉ាប់ណាស់ខ្មែរ។

  14. ដើម្បីខ្មែរ says:

    មាសសុទ្ធមិនខ្លាចភ្លើង បើលោក ម៉ម​ សូណង់ដូ​ មិនធ្វើខុសហើយតុលាការចេញដីការ ចាប់ខ្លួនគាត់ដោយអយុត្តិធម៏ និងតាមការបញ្ជាពីអ្នកមានអំណាចនៅពីក្រោយនោះ លោកនឹង ត្រូវបានដោះលែង និងទទួលបានយុត្តិធម៏ជាក់ជាមិនខាន ព្រោះ មនុស្សជាអ្នកធ្វើ ទេវតាជាអ្នកមើល

  15. ក្តិតម៉ែអា Cheat បើនិយាយទៅអញ់មើលអត្ថបទឯងមួយណាក៏មិនដែលចេះល្អនឹងគេដែ
    អាកូនមីចោរកើតអត់គ្រប់ខែ។

  16. cheath says:

    ចុះម៉ែអាឈឺចាប់ឯង !វាឈឺក្តិតវាអីដែរ ! ម៉េចកន្តួយវារីកធំពេកហ្អី ?
    អត្ថបទអញអ្ហែងរកល្អស្អី ! ឆន្ទះខុសគ្នាហ្នឹង
    អញអត់អ្នកបង្កររឿងទេណា ! អាអត់ពូជឯងនាំឈ្លើយមុនទេ

  17. roth says:

    ច្បាប់គឺច្បាប់ កុំយកនយោបាយយកមកលាយឡំ សូណង់ដូ តែងតាំងប៊ុន រដ្ឋា ច្បាស់ក្រឡែត សូណង់ដូខ្លួឯងដឹងហើយ បើកូនវាធ្វើខុស មេវាក៍ត្រូវទទួលខុសត្រូវដែរ។ មិនមែនមិនដឹងឯណា ប៊ុន រដ្ឋានាំគ្នាបិទផ្លូវជាតិយ៉ាងហោច២ដង ស្ទះគេធ្វើ ការរកស៊ី ២ ៣ថ្ងៃ តើសូណង់ដូមិនដឹងទេអី គ្រាន់ជាអ្នកយកព័ត៌មានសំដីឈ្លើយនោះពូកែដឹងណាស់ឬ? ហ៊ានទៅយកព័ត៌មានជាមួយសួនសេរីរដ្ឋានៅអាមេរិក ចុះចំងាយក្រចេះប៉ុន្មានគីឡូហ្នឹង សូណង់ដូទៅអត់ដល់? បើសូណង់ដូត្រឹមត្រូវ ណែនាំអា ប៊ុន រដ្ឋា តាំងពីយូរហើយ។ ពួកអានេះ យកប្រជាជនជាឈ្នាន់ជួយផលប្រយោជន៍វា

  18. អ្នកទាំងអស់គ្នាជេរគ្នាចុះជេរគ្នា ជេរតែខ្មែរគ្នាឯង។អ្នកទាំងគ្នាដឺងច្បាស់ថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលសព្វថ្ងៃវាយ៉ាងម៉េច! បើផ្តល់យុត្តិធម៏ សេរីភាព ឪ្យបានគ្រប់គ្រាន់គ្នានរណាម្នាក់ គេចង់ប្រឆាំងនោះទេ។ពួកយើងទាំងអស់គ្នាគឺសុទ្ធតែជនជាតិខ្មែរដូចគ្នា តើយើងឈ្លោះគ្នាដើម្បីអ្វី ?​បើយើងទាំងអស់គ្នាពិតជាស្រលាញ់ខ្មែរមែន យើងត្រូវតែសាម្គីគ្នា ​និង​ រកដំណោះស្រាយមួយ ដើម្បីឪ្យប្រជាជនកម្ពុជា មានសិទ្ធសេរីភាពពេញលេញ។ ខ្មុំសង្ឃឹ​មថា អ្នកទាំងអស់គ្នានិង​យល់ឪ្យច្បាស់ថា ខ្មុំក៏ខ្មែរ អ្នកក៏ជាខ្មែរ យើងទាំងអស់គ្នាគឺខ្នែរ ដូច្នេះហើយ គ្នាជនជាតិឯណាអាចជួយស្រោចស្រង់ខ្មែរបានឡើយ ក្រៅពីយើងដែលជាខ្មែរនោះទេ។អរគុណ!!

  19. so pheak says:

    Very very very good bong ឈឺចាប់ & bongCheat
    ចេរ បានគ្នាល្អណាស់។

  20. អ្នកទាំងអស់គ្នាជេរគ្នាចុះជេរគ្នា ជេរតែខ្មែរគ្នាឯង។អ្នកទាំងគ្នាដឺងច្បាស់ថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលសព្វថ្ងៃវាយ៉ាងម៉េច! បើផ្តល់យុត្តិធម៏ សេរីភាព ឪ្យបានគ្រប់គ្រាន់គ្នានរណាម្នាក់ គេចង់ប្រឆាំងនោះទេ។ពួកយើងទាំងអស់គ្នាគឺសុទ្ធតែជនជាតិខ្មែរដូចគ្នា តើយើងឈ្លោះគ្នាដើម្បីអ្វី ?​បើយើងទាំងអស់គ្នាពិតជាស្រលាញ់ខ្មែរមែន យើងត្រូវតែសាម្គីគ្នា ​និង​ រកដំណោះស្រាយមួយ ដើម្បីឪ្យប្រជាជនកម្ពុជា មានសិទ្ធសេរីភាពពេញលេញ។ ខ្មុំសង្ឃឹ​មថា អ្នកទាំងអស់គ្នានិង​យល់ឪ្យច្បាស់ថា ខ្មុំក៏ខ្មែរ អ្នកក៏ជាខ្មែរ យើងទាំងអស់គ្នាគឺខ្នែរ ដូច្នេះហើយ គ្នានជនជាតិឯណាអាចជួយស្រោចស្រង់ខ្មែរបានឡើយ ក្រៅពីយើងដែលជាខ្មែរនោះទេ។អរគុណ!!

  21. Sva watpnom says:

    ដូចជាមិនព្ញ្មម៉មសូណង់ដូរកាត់ដីអោយយួន មានតែតេជោលក់ដីអោយយួន។
    អ្នកជាប់គុកវាទៅជាម៉មសូណងដូ រីអែតេជោដេកអោបស្រីសធ្វើព្រងើយ។

  22. ត្រឹមត្រូវណាស់។ អ្នកលក់ជាតិធ្វើមិនដឹងខ្យល់អ្វីទាំងអស់ រីឯអ្នកស្នេហាជាតិកំពុងវេទនាទៅវិញ។
    ធ្វើឯងប្រើភាសាដោះដូរទឹកដី!! ខ្មាសគេណាស់ សូមបីតែកូនក្មេងក៏វាដឹងថាដីនោះជាដីរបស់ខ្មែរដែរ។
    អ្នកដែលដឹងច្បាស់បំផុត គឺអ្នកណាក្រៅពីអ្នកដែលដូរឪ្យគេហ្នឹងឯង!!!!!!!

  23. cheath says:

    ការពិត
    នៅពេលអស់សង្ឃឹម ក្នុងការវិល ត្រឡប់ចូលប្រទេស កម្ពុជាវិញ មេដឹកនាំគណបក្ស ប្រឆាំង សម រង្ស៊ី ដែលកំពុងរស់នៅក្នុងភាព និរទេស ដើម្បីគេច ចេញពីអំណាច សាលក្រមតុលាការ ពាក់ព័ន្ធនឹងរឿង ព្រំដែននោះ បានចេញមុខ អំពាវនាវជា ថ្មីម្ដងទៀត កាលពីពេលកន្លងទៅនេះ ដើម្បីស្វែងរកការគាំទ្រពីសមាជិកសភាអន្ដរ ជាតិ ។ កាលណោះតាមរយៈលិខិតចំហមួយ ដែលផ្សាយលើគេហទំព័ររបស់គណបក្សសមរង្ស៊ី បានឱ្យ ដឹងថា សម រង្ស៊ី កំពុងរំពឹង លើ សាមគ្គី ភាពរបស់សមាជិកសភាលើពិភពលោក ដើម្បី ជួយខ្លួនឱ្យបានវិលត្រឡប់មកកម្ពុជា វិញ ដោយគ្មានទោសពៃរ៍ ដើម្បី ចូលរួម ក្នុងការបោះ ឆ្នោតជាបន្ដបន្ទាប់ នាពេលខាងមុខ ។ ជាមួយគ្នានោះ ដើម្បីទាក់ទាញការគាំទ្រពីសមាជិកសភា អន្ដរជាតិ សម រង្ស៊ី បានបន្ដបើកការវាយប្រហារលើគណបក្សកាន់អំណាច នៅក្នុង ប្រទេសកម្ពុជា ។ ប៉ុន្ដែទោះជាយ៉ាងណាមកដល់ពេលនេះ សមាជិកសភា អន្ដរជាតិ ហាក់គ្នានរសើបគូថនឹងរកវិធីស្អី ដើម្បីជួយអន្ដរាគមន៍ឱ្យសមរង្សីវិលត្រឡប់ចូលស្រុក បានវិញនោះ។
    លើការជាក់ស្តែងពេលនោះ សមរង្ស៊ី កំពុងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងដំណោះស្រាយតាមផ្លូវច្បាប់ ហើយដោយងាកមកប្រើប្រាស់មនោសញ្ចេតនា ដើម្បីទាក់ទាញសមាណចិត្ត សមាជិកសភាអន្ដរជាតិ ដើម្បីជួយខ្លួនបានវិលត្រឡប់ចូលស្រុក ។ ចំណុចនេះក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានលើកឡើងថា សេចក្ដី អំពាវនាវរបស់សម រង្ស៊ី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ វាមិនមែនជាលើកទី១ ទេ ដែលសមរង្សីបានជំរុញសមាជិកសភាអន្ដរជាតិ ឲ្យជួយដល់ខ្លួន ដើម្បីបានវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញនោះ ។ ក៏ប៉ុន្ដែទោះជាខិតខំប្រឹងប្រែងយ៉ាងណាក៏មេដឹកនាំគណបក្សប្រឆាំងរូប នេះ ពុំបានទទួលលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ទេ ។វាគួររំលឹកឡើងវិញដែរថា ក្រោយពេលដែលតុលាការប្រទេសកម្ពុជា ត្រៀមកោះហៅដើម្បីចាត់ការកាត់ទោសសមរង្សី ក្នុងសំណុំរឿងដក តម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្ដស្វាយរៀង សមរង្សីបានទម្លាក់ការទទួលខុសត្រូវ ហើយរត់ប្រាសអាយុ បាតជើងសព្រាតទៅក្រៅប្រទេសភ្លាមមួយរំពេច។ ដូច្នេះសេចក្ដីអំពាវនាវរបស់សមរង្ស៊ី ឱ្យ មានការគាំទ្រពីបណ្ដាសមាជិកសភា នៃប្រទេសផ្សេងៗ ដើម្បីអាចវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ នោះ វាមិនទទួលបានលទ្ធផលតាមការគ្រោងទុកឡើយ ។ ព្រោះថា រហូតមកដល់ពេលនេះ សមាជិកសភា នៃបណ្ដាប្រទេសនានា និងសហគមន៍ អន្ដរជាតិ បានដឹងយ៉ាងច្បាស់ថា គណបក្សសមរង្ស៊ី ពុំមែនជាគណបក្ស ដែលប្រកាន់ នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ វាជាគណបក្សដែលគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកបិទបាំងអំពើអាណាធិប-តេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។ លើសនេះទៅទៀត សំណុំរឿង របស់សម រង្ស៊ី ត្រូវបានសហគមន៍អន្ដរជាតិ វាយតម្លៃថា វាជាសេចក្ដីសម្រេច របស់តុលាការ ពុំមែនជារឿង នយោបាយ ដូចដែលសម រង្ស៊ី បានអះអាងទេ ។ ដូច្នេះហើយ ទើបរហូតមកដល់ ថ្ងៃនេះ សហគមន៍អន្ដរជាតិ មិនបានរកមធ្យោបាយណាមួយ សម្រាប់បើកច្រកឱ្យសមរង្ស៊ីវិលត្រឡប់ចូលស្រុកវិញឡើយក្នុងខណៈដែលផ្ទៃក្នុងគណ បក្សសមរង្ស៊ី កំពុងបាក់បែកជាច្រើនក្រុម ចំពោះការប្រជែងដណ្ដើមឥទ្ធិពលគ្នា រវាងក្រុមយឹម សុវណ្ណ និង ក្រុម អេង ឆៃអ៊ាង នោះ ៕

  24. cheath says:

    សូមស្តាប់ ! អ្នកចាកចេញនិយាយ
    ក្រុមអ្នកសម្រេចចិត្ត ចាកចេញពីគណបក្ស សម រង្ស៊ី ហើយបានរត់ទៅបង្រួបបង្រួម ជាមួយគណបក្សដទៃ ដូចជាគណបក្សកាន់អំណាចជាដើម ពួកគេតែង តែអះអាងស្រដៀងគ្នាថា គណបក្សសម រង្ស៊ី នាពេលបច្ចុប្បន្ន គឺត្រូវការតែអ្នកមានលុយទេ ទើបអាចមានមុខដំណែងក្នុងបក្សបាន ហើយប្រសិនជាអ្នកនោះគ្មាន លុយទេ គឺអស់លុយឲ្យបុគ្គលក្នុងបក្សខ្ចី ហើយបើបានខ្ចីហើយមិនខ្ចីទុំនោះ ពួកគេត្រូវប្រឈម នឹងការលាបពណ៌ និងចោទថាក្បត់បក្ស ហើយមិនមានមុខតំណែង ទោះបីជាបុគ្គលនោះ បានបំរើ គណបក្សនេះជិត ២០ឆ្នាំ ក៏ដោយនោះ។
    ការអះអាងបែបនេះ ស្ទើរតែមួយរយភាគរយ សម្រាប់បុគ្គលដែលបានចាកចេញ ហើយបានថ្លែងប្រាប់ ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេសកម្ពុជា តែមន្ត្រី គណបក្សប្រឆាំង មានគង់ គាំ យឹម សុវណ្ណ អេង ឆៃអ៊ាងជាដើមបានអោនក្បាល បឹទភ្នែកបដិសេធថា មិនមែនដូច្នោះទេ គឺពួកអ្នកដែលរត់ចេញនេះ សុទ្ធតែត្រូវថ្នាំសណ្តំគណបក្សប្រជាជន ហើយចង់បានលាភសក្ការៈ ដូចជាមុខតំណែង និងប្រាក់ជាដើម។
    អតីតប្រធានក្រុមការងារ គណបក្សសម រង្ស៊ី ប្រចាំស្រុកបាណន់ ខេត្តបាត់ដំបង លោក កែវ ជា បាន និយាយប្រាប់ឲ្យដឹងថា លោកឆ្អែតចិត្តនឹងគណបក្សសម រង្ស៊ី ដែលលោកបានបំរើជាង ១៧ឆ្នាំមកហើយនោះ លោកបានចំណាយថវិកា និង ពេលវេលាយ៉ាងច្រើនដើម្បីបំរើបក្ស បំរើរាស្រ្ត ដោយយល់ឃើញថា គណបក្សនេះល្អ គណបក្សនេះសច្ចធម៌ យុត្តិធម៌ ។ តែផ្ទុយទៅវិញ គណបក្សសម រង្ស៊ី គ្មានទេ យុត្តិធម៌ មានតែអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ហើយមេបក្ស ស្តាប់តាមតែមនុស្សអាក្រក់ ខិលខូច យកអាក្រក់ធ្វើជាល្អ យកល្អធ្វើជាអាក្រក់ជាដើម។
    លោក កែវ ជា បានបន្តថា .ខ្ញុំបំរើគណបក្សសម រង្ស៊ី រយៈពេលជាង១៧ឆ្នាំ សម រង្ស៊ីអត់មានមើលឃើញ សមាជិកសកម្មពីមុនមកទេ ។ ពេលនេះសមរង្សីតែជ្រើសរើសអ្នកណា ដែលមានលុយ អ្នកណាដែលធ្វើពីមុនមក អស់លុយហើយនោះ ត្រូវដេញចោល ។សមរង្សីជ្រើសរើសមនុស្សណាថ្មីៗ អ្នកណាដែលមានលុយ សម្រាប់បំរើកិច្ចការផ្ទាល់ ខ្លួនរបស់គាត់ ហើយគាត់ជ្រើសរើសមកកាន់ដំណែងនេះ ដំណែងនោះ ។ចំពោះអ្នកសកម្មពីមុនមក ជាស្ថាបនិករបស់គណបក្ស ក្នុងខេត្តនីមួយៗ គឺគាត់ដេញ ចោល ម្តងមួយៗព្រោះអ្នកទាំងនោះអស់លុយហើយ ។
    ចាប់ពីឆ្នាំ២០១១កន្លងទៅនេះ គេសង្កេតឃើញថាសកម្មជន ជាពិសេស តំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សា ខេត្ត ស្រុក ឃុំ និងសង្កាត់ របស់គណបក្សសមរង្សីរាប់ពាន់នាក់ បានចាកចេញពីគណបក្សសមរង្សី ហើយ អ្នកចាកចេញ ពីគណបក្សប្រឆាំងមួយនេះ បាននិយាយសំអាងគ្រប់ៗគ្នាថា គណបក្សនេះគ្មានទេសច្ចធម៌ គឺគេធ្វើអ្វីៗទៅតាមបក្ខពួក និងគ្រួសារនិយម។ មុខដំណែងត្រូវបាន ដាក់តែក្រុមពួកគ្នាគេប៉ុណ្ណោះ ហើយដើរលាបពណ៌អ្នកនេះ អ្នកនោះ ថាអាក្រក់ ថាក្បត់និងកើតមានបើគេមិនពេញចិត្តចំពោះនរណាម្នាក់។
    អតីតអនុប្រធានបក្ស និងជាប្រធានក្រុម ទ្រទ្រង់គណបក្សសម រង្ស៊ី ស្រុកសង្កែ លោក គៀង សារ៉ន បានឲ្យដឹងថា អនុប្រធានបក្សស្រុក អនុប្រធានក្រុមប្រឹក្សាស្រុក និងឃុំ ស្ថិតនៅស្រុកសង្កែ ស្រុកបាណន់ និងស្រុកសំឡូត ដែលតែងតែស្មោះស្ម័គ្រជាមួយ និង គណបក្សសម រង្ស៊ី កាលពីពេលកន្លងទៅ នាពេលនេះពួកគេបានអស់សង្ឈឹម នឹងថ្នាក់ដឹកនាំបក្សរបស់ខ្លួន បានសម្រេចចិត្តនាំគ្នា មកចូលរួមស្ថាបនាជាតិ ជាមួយ គណបក្សប្រជាជនវិញហើយ ដោយពួកគេអះអាង មិនខុសពីអ្នកដែលបានចេញ នាពេលកន្លងទៅនោះទេ។
    លោកគៀង សារ៉ន ដែលជាប្រធានដឹកនាំចេញ នាខេត្តបាត់ដំបងនោះ បានបន្តទៀតថា អ្នកដែលចេញនោះ គឺមកពីស្រុកសំឡូតចំនួន ១០នាក់ ស្រុកសង្កែចំនួន ២០ នាក់ និងស្រុកបាណន់ចំនួន ១៤នាក់។ មិនតែប៉ុណ្ណោះ ស្លាកគណបក្សជាង ៣០ស្លាក របស់ស្រុកទាំងនោះ ក៏ត្រូវបានទម្លាក់ចោលផងដែរ។ សំរាប់ព័ត៌មានថ្មីនាពេលនេះ មានសកម្មជន របស់គណបក្សសម រង្ស៊ី ចំនួន ៦៣០២នាក់ បានមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ដែលចំនួននេះ បាន ធ្វើឲ្យមហាជនខ្មែរ និងអន្តរជាតិភ្ញាក់ផ្អើលថា គណបក្សសម រង្ស៊ី កំពុងតែឈាន ទៅរកការរលាយហិនហោចហើយ។សំរាប់អ្នកវិភាគស្ថានការណ៏នយោបាយក្នុងប្រទេប្រទេសកម្ពុជាបានវាយតម្លៃថា.ចំពោះការពិតនៃការរលាយហិនហោចនោះ គឺ ដោយសារក្នុងបក្សនេះ មានតែក្រុមអ្នកដឹកនាំដែលពុករលួយ បក្ខពួកនិយម គ្រួសារនិយម ប្រព្រឹត្តតែទង្វើរពាលាអាវ៉ាសែអសីលធម៏ គ្មាននយោបាយដឹកនាំច្បាស់លាស់ក្នុងបក្ស ដែលពួកនេះចេះត្រឹមតែ អង្រួនបក្សនោះឲ្យរលាយនាពេលដ៏ខ្លីខាងមុខនេះតែប៉ុណ្ណោះ៕

  25. សូមអ្នកទាំងអស់កុំវាយប្រហាគ្នាអី។យើងជាកូនខ្មែរត្រូវជួយគ្នាណាកុំអោយយួនមើលងាយថាខ្មែរគិតតែឈ្លោះគ្នាងាយស្រួលយកដីក្នុងនាមខ្ញុំជាប្រជាពលរដម្នាក់សូមអោយសម្តេចដោះឡែញលោក​ម៉មសាមង់ដូទៅ។លោកតាម៉មសាមង់ដូគាត់ដើរតែជួយគេប៉ុន្នាះ​គាត់មិនដែលចង់ធ្វើនយោបាយទេ។ទុកអោយគាត់ដើរជួយប្រជាពលខ្មែរចុះ។សូមអរគុណសម្តេជាមុន។

  26. ខ្មែរសែនខ្ជិល says:

    សូមសួរទៅលោកcheath បន្តិចបានទេ?លោកមានអាយុប៉ុន្មានហើយ​? រៀនថ្នាក់ទីប៉ុន្មានដែរ? បានជានិយាយដូចមនុស្សបាតផ្សារអញ្ចឹងនឹងមិនមានឩត្តមគតិជាមនុស្ស?ជាតេរិច្ឆានបានត្រូវ?

  27. BaBaBoo says:

    គំនិតផ្តាច់ការរបស់អន្ទិតខួក្បាលបង្កងនិយាយវែងចេញមក ដូចមិនមែនមនុស្សដែលមានការសិក្សាកំរិតឧត្តុងឧត្តម តែបើថាកូន យួនកើតធំដឹងក្តីក្នុងស្រុកខ្មែរបែបសម បើមិនទាន់ស្គាល់អត្តន័យពាក្យថាប្រឆាំងផង ខំត្រដររកខ្សល់។ សម្តីហ្នឹងបានតែនិយាយបំរើ ចៅហ្វាយវានៅឯស្រុកខ្មោចឪវាទើបសមជាង។

  28. កូនឪ says:

    ប្រជាធិបតេយ្យប្រៀបបាននឹងជុចសំរាប់អំពើផ្តាច់ការ ។ សូមចាំថា បើអ្នកប្រឹងរើ វានឹងរឹតអ្នកកាន់តែ ខ្លាំង ។​ បើអ្នកកាន់តែផ្តាច់ការ វាកាន់តែងើប បើអ្នកប្រឹងចាប់ វាកាន់តែរឹត ទីបំផុតអ្វីៗវានឹងធ្លាក់ទៅ លើអ្នកទាំងអស់ ។ ចូរប្រឹងធ្វើល្អប្រសើរជាង ។

  29. cheath says:

    លោកកៀង សារ៉ន និយាយថានៅខេត្តបាត់ដំបង
    នយោបាយ សង្ស័យ របស់បក្ស ប្រឆាំង កំពុងដំណើរ ការល្អ

    សភាពការវឹកវរ រង្គោះរង្គើផ្ទៃក្នុងគណបក្សសមរង្សី នាពេលបច្ចុប្បន្ននេះ ហាក់កំពុងជំរុញឲ្យគណបក្សសមរង្សី កំពុងបោះជំហ៊ានដោយសន្សឹមៗ ឆ្ពោះទៅរកការរលំរលាយដោយមិនដឹងខ្លួន ។ នេះតាមការវាយតម្លៃរបស់លោកកៀង សារ៉ន ។
    លោក កៀង សារ៉ន អតីតមន្ដ្រី គណបក្ស សមរង្ស៊ី ខេត្ដបាត់ដំបង និងជាប្រធានក្រុម ទ្រទ្រង់ ស្រុកសង្កែ បាននិយាយដោយបង្ហាញហេតុផលថា នយោបាយ សង្ស័យរបស់ គណបក្សប្រឆាំង កំពុងដំណើរការល្អ ដោយថ្នាក់ដឹកនាំ ខេត្ដរបស់គណបក្ស ពោរពេញ ដោយជម្ងឺ សង្ស័យទៅលើ សកម្មជន និងមន្ដ្រីមូលដ្ឋាន គ្មានឈប់ឈរ ហើយការដកចេញ ឬបណ្ដេញចេញ ពីតួនាទី និងពីបេក្ខភាពត្រូវបានប្រព្រឹត្តិ ជាបន្ដបន្ទាប់ ។
    ការថ្លែងយ៉ាងដូច្នេះ របស់លោក កៀង សារ៉ន គឺបន្ទាប់ពី គណបក្ស សម រង្ស៊ី ដកតួនាទីបេក្ខភាព លេខរៀងទី១ ចំនួន៦នាក់ នៅខេត្ដបាត់ដំបង នៃស្រុកចំនួន៣ គឺស្រុកបាណន់ ស្រុកឯកភ្នំ និង ស្រុកបាត់ដំបង ។ លោកកៀង សារ៉នបានថ្លែងដោយ ហួសចិត្ដថា អ្នកដែលដក តួនាទីបេក្ខភាព លេខរៀងទី១ កាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ មួយថ្ងៃបន្ទាប់ ពីការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ឈ្មោះជីវជាហិរញ្ញិក ខេត្ដ ដែលតួនាទី របស់គាត់ គ្មានសិទ្ធិ ដកមន្ដ្រីណាមួយបាន។
    លោក កៀង ស៉ារ៉ន បានបន្ដទៀតថា លោក ជីវ បានចុះហត្ថលេខា ដកមន្ដ្រីទាំង៦នាក់នេះ តាមការរៀបចំ របស់ សោ ច័ន្ទដេត អនុប្រធាន គណបក្ស ខេត្ដបាត់ដំបង ហើយដែល សោ ច័ន្ទដេត ត្រូវមន្ដ្រីក្នុង ខេត្ដរិះគន់ថា អាចរកលាភ បាននៅពេលដែល រៀបចំបេក្ខភាព បោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ម្ដងៗ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ដ-ក្រុង ស្រុក-ខណ្ឌ ។
    អតីតប្រធាន ក្រុមទ្រទ្រង់ ស្រុកសង្កែ ដែលចូល គណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៣ ហើយបាន លះបង់ធនធាន ផ្ទាល់ខ្លួន និងពេលវេលាច្រើន ដើម្បីបម្រើ យោបាយ គណបក្ស សម រង្ស៊ី បានរិះគន់ចំៗ ទៅលើ សោ ច័ន្ទដេតទៀតថា ជាមនុស្សអាងខ្នងថ្នាក់លើ មិនធ្វើការ បម្រើបក្សទេ គឺធ្វើតែសកម្មភាពតាម ដានតែសកម្មជន ហើយមន្ដ្រីថ្នាក់ស្រុក ឬឃុំណា ដែលមិនចេះ ឡេមឡឺមជាមួយ ត្រូវសោ ច័ន្ទដេតសង្ស័យថា ចុះចូលគណបក្សផ្សេងៗ ក៏ស្នើថ្នាក់លើឱ្យដកចេញ និងបណ្ដេញចេញ ពីតួនាទី តែម្ដង ។
    លោក កៀង សារ៉នបានបញ្ជាក់ថា ថ្នាក់លើ គណបក្ស សម រង្ស៊ី គ្រប់គ្រងមន្ដ្រីថ្នាក់ ក្រោមដូចជា សោ ច័ន្ទដេត មិនបាននោះគឺដោយសារបានទទួលលាភសក្ការះពីសោច័ន្ទដេត ទើបបណ្ដោយឱ្យ សោច័ន្ទដេតដកមន្ដ្រីល្អៗ នៅតាមឃុំ តាមស្រុកស្រេចតែចិត្ដ ។ ប៉ុន្ដែបើចំពោះមន្ដ្រីណា ដែលចេះឡេមឡឺម ចេះប៉ាវសោ ច័ន្ទដេតផឹកស៊ី ច្រៀងខារ៉ាអូខេ បើទោះបីជាទើបចូល គណបក្សបានរយៈពេលខ្លី ក៏ត្រូវសោ ច័ន្ទដេត រៀបចំបេក្ខភាព លេខរៀងល្អឱ្យដែរ ។ ដូច្នេះហើយ បានជាមន្ដ្រីថ្នាក់ខេត្ដខ្លះ ខ្សឹបខ្សៀវ និងរិះគន់ថា សោ ច័ន្ទដេត ជាអ្នកនយោបាយដូរបាយ ។
    មន្ដ្រីនៅក្នុងខេត្ដ និយាយថា សោ ច័ន្ទដេត អាងខ្នង ប្រធានខេត្ដ គណបក្ស សម រង្ស៊ី អាណត្ដិមុន ដែលមានឥទ្ធិពល ជាមួយសម រង្ស៊ី ទើបបានជាហ៊ានដក និងបណ្ដេញ មន្ដ្រីល្អ ដែលមិន ចេះឡេមឡឺម ជាមួយគាត់ស្រេចចិត្ដ, ហើយការ ដកមន្ដ្រីបេក្ខភាព លេខរៀងទី១ ជំនួស តួនាទី មូរ សុខហួរ ជាប្រធាន ខេត្ដបាត់ដំបងនេះ បានធ្វើឱ្យបញ្ហាផ្ទៃក្នុង គណបក្ស សម រង្ស៊ី ខេត្ដបាត់ដំបង ប្រឈមនឹងការបែកបាក់ ធ្ងន់ធ្ងរថែមទៀត ។
    លក្ខន្ដិករបស់ គណបក្ស សម រង្ស៊ី ចែងថា ការដកមន្ដ្រីណាមួយចេញពីតួនាទី ឬបណ្ដេញចេញ ពីបក្សនោះ លុះត្រាតែ សាម៉ីខ្លួនលាលែង ពីបក្សដោយស្ម័គ្រចិត្ដ ឬបើសង្ស័យថា មន្ដ្រីណាមួយ ក្បត់បក្ស ត្រូវធ្វើលិខិត ព្រមានមួយដងឬពីរដង ។ ប៉ុន្ដែឥឡូវនេះគ្មានទេ ការអនុវត្តន៏តាមលក្ខន្តិកស្អីនោះ។លោក កៀង សារ៉ន បញ្ជាក់ថា មានករណីខ្លះ សោ ច័ន្ទដេត ជាអ្នកនយោបាយ ដូរបាយនោះហ៊ាន ប្រឌិតឯកសារ ក្លែងក្លាយ ដកឬបណ្ដេញមន្ដ្រីភ្លាមៗតែម្តង មិនបាច់ឆ្លងយោបល់ ដោយមិន ញញើតដៃ ៕

  30. Srey Khmer says:

    Cheath, I am not interested in your suggestion while writing so long with nonsensical statements.
    What is the point of your main idea?

  31. សេរី says:

    បើតុឡាកា​មិនរកយុត្តិទេតើយើងរាល់គ្នានៅសង្ឃឹមអ្វីលើរដ្ឋាភិបាលទៀត។

  32. ក្តិតម៉ែ អាជាតិ(cheat)អាកូនមីចោរក្តិតអត់រោម។ ម៉ែឯងធ្វើសំផឹងជាមួយយួនទើបកើតបានឯងមក
    ទើបវាខុសគេ។

  33. បួងសួងអីបួងសួងទៅរឿងម៉ម សូណង់ដូគឺទុកឲ្យច្បាប់កម្ពុជាសម្រេច។ សូមកុំភ្លេចបួងសួងឲ្យច្បាប់ កម្ពុជាអនុញ្ញាតិអោយពិរុទ្ធជនសម រង្សីឡប់មកធ្វើនយោបាយផង។

  34. Hun-Zeen says:

    កុំប្រកាន់វាពេកអី ។ វាជាកូនសំផឹងយួននៅស្វាយប៉ាក ។ រកគ្រប់ខែម្តេចរួច បើម៉ែវាម្ងៃត្រូវគេ
    សាប់មិនឈប់!

  35. Hun-Zeen says:

    កុំប្រកាន់វាពេកអី ។ វាជាកូនសំផឹងយួននៅស្វាយប៉ាក ។ រកគ្រប់ខែម្តេចរួច បើម៉ែវាម្ងៃត្រូវគេ
    សាប់មិនឈប់!

  36. Laang Spean says:

    Demagogy like this Hun Sen can never afraid to do!!!!!

  37. កុំប្រកាន់ ahCheathអី! វាជាកូនសំផឹយួននៅខាងកើតក្បាលស្ពានជ្រោយចង្វារ ។ វារកគ្រប់ខែ
    ម៉េចទាន់ បើម៉ែវាត្រូវគេសាប់វាល់ព្រឹកវាល់ល្ងាច ។ អញ្ចឹងឯងទើបវាបានកើតមកឡប់ៗហ្នឹងអី!

  38. កុំប្រកាន់ ahCheathអី! វាជាកូនសំផឹយួននៅខាងកើតក្បាលស្ពានជ្រោយចង្វារ ។ វារកគ្រប់ខែ
    ម៉េចទាន់ បើម៉ែវាត្រូវគេសាប់វាល់ព្រឹកវាល់ល្ងាច ។ អញ្ចឹងឯងទើបវាបានកើតមកឡប់ៗហ្នឹងអី!

  39. Khmerologist says:

    I believe the above comments posted by Ah Cheat, are totally copied from the articles in the local news paper.

  40. ABC says:

    សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ GOOD.

    A cheath វាចារបានច្រើនផង អាឆ្កែបម្រើហ៊ុន សែន អាឆ្កែយួន

  41. ABC says:

    Woww !សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ GOOD.

    A cheath វាចារបានច្រើនផង អាឆ្កែបម្រើហ៊ុន សែន អាឆ្កែយួន

  42. មានលោកម្នាក់នោះត្រូវបានគេ ជេររាល់តែថ្ងៃមិនដឹងថាវាយ៉ាងម៉េច!
    តើគាត់ជាមនុស្សអាក្រក់ ដូចអ្វីដែលអ្នកទាំងអស់គ្នាបានជេរពិតមែន???
    តើគាត់ជាមនុស្សអាក្រក់ គាត់ជាសត្វតិរច្ឆាន គាត់ជាកូនយួន គាត់ជាមនុស្សឥតបានការ
    ឬក៏ ព្រហ្មណ៍លិខិតបានចារថា គាត់ជាមនុស្សចង្រៃអត់កំណើតដែលត្រូវបានគេជេររាល់ថ្ងៃ??????

  43. មានលោកម្នាក់នោះត្រូវបានគេ ជេររាល់តែថ្ងៃមិនដឹងថាវាយ៉ាងម៉េច!
    តើគាត់ពិតជាមនុស្សអាក្រក់ ដូចអ្វីដែលអ្នកទាំងអស់គ្នាបានជេរពិតមែន???
    តើគាត់ជាមនុស្សអាក្រក់ គាត់ជាសត្វតិរច្ឆាន គាត់ជាកូនយួន គាត់ជាមនុស្ស
    ឥតបានការ ឬក៏ ព្រហ្មណ៍លិខិតបានចារមកថាគាត់ជាមនុស្សចង្រៃអត់កំណើត
    ដែលត្រូវបានគេជេរតែរាល់ថ្ងៃ??????
    អោយតែឃើញឈ្មោះគាត់ខំមិន ពេលណាតែងតែត្រូវគេជេរ!
    ចំណែកឯអ្នកផ្សេងអត់អី ឬគាត់ជាមនុស្សខុសគេ????

  44. Ikea says:

    One more mistake!
    Now no more!

  45. រាស្រ្តខ្មែរ says:

    8. អាចៅចេកអាំង និង អាcheat! (ពួកអាខួរយួនខ្លួនខ្មែរ) ពួកហ្អែងពីរក្បាល់ហ្នឹង ល្មមភ្ញាក់ខ្លួនឡើង មិនទាន់ហួសពេលទេ ឆ្នាំ២០១៣ ជិតចូលមកដល់ហើយ ឬក៏ពួកហ្អែងពីរក្បាល់ហ្នឹង ចង់ស្លាប់ដូចខ្មោចហ្គាដាហ្វី ឱយគេព្យួរក រួចយកដុំថ្ម និងពងមាន់ គប់ក្បាល់ពួកហ្អែងលេង?

  46. អាមួយដាក់ឈ្មោះថារាស្រ្តខ្មែរនោះប្រហែលជាវាខូចចិត្តដោយសារតែប្រពន្ធនិងកូនរបស់វាពុំបាន ផ្ងើរលុយពីផ្ទះបនអោយវាទាន់ពេល(ប្រហែលពុំសូវមានម៉ូយព្រោះជាខែភ្លៀង) ទើបធ្វើអោយវា ធ្លាក់ខ្លួនវិកលចរិត មិនចេះគិតលេខអ្វីទាំងអស់ ទោះជាពួក
    បននយោបាយទុច្ចរិតកឹម សុខា និងពួកទណ្ឌិតសមរង្សីរួមគ្នាក៏ដោយក៏ពុំអាចយកជ័យ ជំនះលើគណៈបក្សប្រជាជនបានដែរ។ គេទុកអោយពួកវាលោតរាំកំដរឆាកនយោបាយសិន ទំរាំពួកវាអស់ខ្យល់។អាមួយនេះល្ងង់ណាស់
    អាមួយឈ្មោះរាស្ត្រខ្មែរ,ហ្អែងមកអង្កាល់ អញនិងត្រៀមខ្នោះជាកាដូរសំរាប់ឯងដែលបង្ករអាណា ធិបតេយ្យក្នុងប្រទេស។

  47. អាចៅចេកអាំង អាហ៊ុន សែន និងអាcheat! វាជាពួកអាខួរយួនខ្លួនខ្មែរ

  48. ខ្មែរបុរាណ says:

    សូមកុំចាកប្រធាន។អត្ថបទខាងលើគេអោយបញ្ចេញមតិជុំវិញរឿងសង្កមស៊ីវិលបួងសួងសុំអោយដោះលែងម៉មសូណង់ដូ។មិនមែនអោយអស់លោកយកអ្នកមានគុណមកលេងសើចទេ។សូម
    ប្រើប្រាស់ភាសាអោយសមនិងខ្លួនយើងដែលជាម្ចាស់អង្ករ។គេអោយបញ្ចេញ
    មតិមិនមែនអោយអស់លោកពិភាក្សាទេ។
    សម្រាប់តុលាការមានទោសឬគ្មានទោសគឹអាស្រ័យដោយច្បាប់បើមានភស្តុតាង
    និងសក្សីគ្រប់គ្រាន់ថាគាត់ប្រព្រឹត្តខុសច្បាប់គាត់ត្រូវមានទោសតែបើគ្នានទេ
    គាត់ត្រូវរួចខ្លួន។ចំណែកបួងសួងជារឿងរបស់អ្នកបួងសួងខ្ញុំគ្មានយោបល់ទេ៕

  49. រាស្រ្តខ្មែរ says:

    ហ្អែងកុំអាលភ័យខ្លួនអី ឆ្នាំ២០១៣មិនទាន់មកដល់ទេ ទោះលោក កឹម សុខា និងលោក សម រង្សី គ្មានយួនជួយបោះឆ្នោតឱយក៏ដោយ ក៏ពួកអាយ៉ងកញ្ចះយួនអស់ហ្អែងហ្នឹង មិនបាច់ភ័យស្លន់ស្លោរពេកទេ ទាន់មានពេលនៅព្រុស ព្រុសសិនទៅ ពួកអាខួរយួនខ្លួនខ្មែរអើយ។ ខ្នោះដែលហ្អែងត្រៀមហ្នឹង ទុកដាក់សាហាយស្មន់ ប្រពន្ធកូនហ្អែងទៅអាភ្លើ ចៅចេកអាំង អាប្រុសងោះរស់ដោយសារ ប្រពន្ធកូនដេកជាមួយប្រុស យកលុយមកបង់ថ្លៃ Enternet នេះវើយ៎។ មនុស្សដូចអាមោគហ្អែងនេះ ឋានៈយ៉ាងច្រើនត្រឹម ប៉ូលីសឈរយាមផ្លូវ ឬក៏អ្នកបោសសំរាម កាត់ស្មៅ តាមចិញ្ចើមថ្នល់តែប៉ុណ្ណោះ។

  50. cheath says:

    ចៅចេកអាំងអើយ !
    កូនមីសំផឹងកន្តួយស្លោកអស់នេះ វាអត់មានស្អីមកនិយាយសម្អាង
    យកឈ្នះគេ ពាក្យរបស់វាគ្មានអ្វីប្លែក ក្រៅពីជេរហ្នឹងទេ ។
    ពួកវាមិនមែនមានថានះទាបឯណា ! អាខ្លះតំណាងរាស្ត្រ អាខ្លះសមាជិកព្រឹទ្ធសភា អាខ្លះមេបក្ស អនុបក្សប្រចាំខេត្ត ស្រុក តែកំរិតនយោបាយវាអន់ណាស់ ពួកវាបានខាងជេរ
    អញ្ចឹងហើយបានជាអាសមរង្សី និងអាកឹម សុខា ចេះតែប្រើក្បាលពួកវាទៅ
    ព្រោះអាពីរក្បាលហ្នឹង ធ្វើនយោបាយ ចេះត្រឹមតែជេរដែរហ្នឹង
    ពួកអាឆ្កែល្ងង់ បក្សប្រឆាំង វាចេះតែប៉ុណ្ណឹងទេ ! យ៉ាប់ណាស់ពួកអាថោក !

  51. cheath says:

    មានអាមួយឈ្មោះbababoo សួរខ្ញុំថាមិនស្គាល់ពាក្យប្រឆាំង ? ទុកមុខអោយទេ
    តែបើចង់ដឹងជ្រេញពេកប្រាប់ទៅចុះ !
    ប្រឆាំងមានន័យថា ស្របនិងសកម្មភាព ថា បើឆ្កែខាំ អ្នកប្រឆាំង ត្រូវហាមាត់ខាំឆ្កែវិញ
    បើឆ្កែរត់បុកធុង ឈ្មោះថាជាអ្នកប្រឆាំង ត្រូវរត់បុកធុងអោយដូចឆ្កែដែរ នោះទើបហៅថា
    អ្នកប្រឆាំង !
    ប្រឆាំងមានន័យថាប្រតិកម្មតបដោយរហ័ស ចំពោះគូរបដិបក្ខដែលបាញ់ឆ្ពោះរឿងឫុទង្វើអ្វីមួយ មកលើខ្លួនដូច្នេះឯង
    ម៉េចយល់ទេ ! គ្រាន់អញ្ចឹងសោះក៏ល្ងង់សូរមកកើត
    អញ្ចឹងសោះ ! ធ្វើប្រធានបក្សប្រចាំខេត្ត អោយអាកឹមសុខាផង ! ល្ងង់ណាស់ !

  52. សៀងផ្អាប់ says:

    srey khmer ដុះកុយសុំញុលមួយ

  53. យើងជាជនជាតិខែ្មរត្រូវចេះជួយខែ្មរ។​ តើឲ្យអ្នកណាមកជួយខែ្មរទៅ? បើខែ្មរគ្នាឯងមិនព្រមជួយខែ្មរនោះ។ តើយើងទាំងអស់គ្មាចង់ឲ្យជនជាតិបរទេសមកជួយមែនទេ? កុំសង្ឍឹមអ្វីព្រោះគេចាំមើលតែខែ្មរអាចជួយខែ្មរដល់កំរិតណា។​ មែនហើយឥឡូវនេះជនជាតិបរទេសពួកគេកំពុងជួយ​យក​(ដីខែ្មរជិតអស់ហើយ)​ តើលោកជាតិដឹងទេ? ខ្ញុំគិតថាប្រជាលោកមិនបានដឹងទេពីព្រោះ ដូចជាអង្កែបនៅក្នុងអណ្តូងដែលមិនដឹងពីសង្គមខែ្មរបូពេញទៅដោយអំពើពុករលួយនោះ។
    បើលោកស្តាប់ពុកម្តាយកាលពីនៅតូចប្រហែលបានចូលរៀនថ្នាក់ខ្ពស់ ប៉ុន្តែពេលនេះហុសហើយ។ ខ្ញុំគួឲ្យអាណិតលោកណាស!

  54. សំដី​សជាតិ​ មាយាទសពូជ មនុស្សយួន​ មានរស់នៅស្រុកខ្មែ​ តាំងពីជំនាន់​ជ័យជេថា ម្លោះ​ បច្ចុប្បន្នកំពង់ចូលមកបន្តៗទៀត​ ទោះគ្មានរាជប្រទានសញ្ជាត្តិខ្មែរ​ក៏ពួកវាមានដែរ​ ព្រោះមានអាយ៉ងយួន​ និង​យួនជួយសំរួល។ ទោះជានិយាយខ្មែរច្បាស់ អាចសរសេរខ្មែរបានក័នៅសល់សំដីសជាតិ​ ដែលអាចអោយយើងបានដឹងដែរ។។
    ខ្មែឈឺចាប់ពេលឃើញ ខ្មែររងទុក​យើងត្រូវតែរួមសាមគ្គឺគ្នា។

  55. តើពេលណាទៅទើបកូនខ្នែររួចផុតពីនរកលោកកីយ៍ដែលសម្តេច មហាអស្ចារ្យដឹកនាំសព្វថៃ្ងនេះ?
    ដរាបណាលោកសមេ្តចនៅមានជីវិតខ្ញុំគិតថាកូនខែ្មរនៅតែមានរត់ចោលផ្ទះទៅរកការងារធ្វើនៅប្រទេស​គេកាន់តែច្រើនៗឡើង។

    តើនេះឬអ្នកដឹកនាំដ៏ល្អនោះ? បើតាមខ្ញុំគិតគឺអ្នកលក់ជាតិឲ្យគេទើបសមរ្យជាង។