ពុធ 18 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
នៅថ្ងៃពុធនេះ សាលារៀនជាច្រើនទាំងរដ្ឋនិងឯកជនក្នុងទីក្រុងភ្នំពេញបានបិទទ្វារ ព្រោះតែមានការព្រួយបារម្ភចំពោះជំងឺប្រភេទថ្មី EV-71 ដែលបានសម្លាប់កុមារកម្ពុជាអស់ជាង៦០នាក់មកហើយនោះ។
លោក ជា សុជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានឲ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងថា ការបិទទ្វារសាលារៀនក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលព្រួយបារម្ភពីបញ្ហាជំងឺប្រភេទថ្មី។ ហើយវាក៏ធ្វើឡើងមុនរយៈពេល១០ថ្ងៃ នៃថ្ងៃវិស្សមកាលរបស់សិស្សក្នុងឆ្នាំនេះដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ការផ្អាកសកម្មភាពសិក្សានេះមិនបានកំណត់រយៈពេលឡើយ។
ជំងឺប្រភេទថ្មីដែលគេឲ្យឈ្មោះថា EV-71 បានសម្លាប់កុមារកម្ពុជាអស់ចំនួនជាង៦០នាក់ហើយក្នុងរយៈពេលចុងក្រោយនេះ។ ហើយបើតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា ជំងឺនេះក៏កំពុងតែរីករាលដាលផងដែរទៅលើកុមារតូចៗនៅក្នុងប្រទេសថៃ ភូមា វៀតណាមក្បែរខាងប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ជំងឺប្រភេទថ្មីនេះ នឹងធ្វើឲ្យអ្នកជំងឺមានពងបែកលើដៃ ជើង និងក្នុងមាត់ ហើយវាឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយការប៉ះពាល់ទៅលើកន្លែងវីរុសបង្ក និងការប្រើប្រាស់របស់របររួមគ្នា។ ជំងឺនេះមិនទាន់មានការព្យាបាលពិតប្រាកដណាមួយនៅឡើយទេ ប៉ុន្តែគេអាចធ្វើការព្យាបាលដោយបន្ថយការឈឺចាប់ និងការបញ្ចុះកំដៅដោយប្រើថ្នាំប៉ារ៉ាសេតាមុល៕

ឡេង សុភាវង្ស
Jul 13, 2012
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។
Yes, the lack of caring for the authorities those related in public health service should responsible for this matter not claim to others …..why we are not expert or skillful to make own treatment….hope they could find the best solution soon…
ថាតើជំងឺនេះជាដំបូងបណ្តាលមកពីអ្វីដែលនាំអោយកើតនូវជំងឺ? តើយើងគួរតែការពារដោយវិធីណាចំបោះក្មេងដែលមានសភាពធម្មតាដូចគ្នានោះ?