ថ្ងៃទី 18 កក្កដា 2012
ដោយ: សូផុន
CEN
ព្រំដែនកម្ពុជា-ថៃ-ខេត្តបន្ទាយមានជ័យ: សំណង់ព្រះពុទ្ធរូប និងរោងដែកប្រក់ក្បឿងរឹងមាំ របស់ថៃ ដែលសង់ពីខែមេសា ឆ្នាំ២០១២ មកនោះ ពុំអាចទប់ស្កាត់បានទេ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ ឈិត លី មេបញ្ជការនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ ៨១៥។
មេបញ្ជាការរូបនេះ បានប្រាប់គេហទំព័រ CEN កាលពីល្ងាចថ្ងៃទី១៧កក្កដា ឆ្នាំ២០១២ ថា ភាគីកម្ពុជាបានប្រជុំច្រើនលើកដើម្បីតស៊ូនិងហាមឃាត់ភាគីថៃសាងសង់ពុទ្ធរូប និងរោងរឹងមាំនៅច្រាំងអូរព្រំដែនកម្ពុជា-ថៃ ភូមិខ្លងណាំសៃ ឃុំសែនស៊ុក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងភូមិបន្ទាយទី១ ឃុំទ្វាលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ កាលពីចុងក្រោយ កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១២ ការងារនេះ ត្រូវប្រគល់ឲ្យតំណាងយោធភូមិភាគ៥ ជាអ្នកសម្របសម្រួលនឹងភាគីថៃ ប៉ុន្តែពីនោះមកពុំឃើញបានលទ្ធផលអ្វីទេ ដោយភាគីថៃបានឲ្យព្រះសង្ឃ អាចារ្យ និងអ្នកភូមិបន្តសង់រោងដែកប្រក់ក្បឿងរឹងមាំគ្របពីលើពុទ្ធរូបដ៏ធំនៅច្រាំងអូរព្រំដែននោះ។
កន្លងមក ថៃបានរំលោភ និងច្រឹបយកដីព្រំដែនកម្ពុជាដោយការសង់ព្រះ និងរោងសង់អ្នកតា, សង់ផ្លូវ, បំបួសដើមឈើ, រំកិលបង្គោលព្រំដែនទៅទីតាំងថ្មី រំកិលថ្មី ជីកប្រឡាយ, សង់រោង ឬបន្ទាយកងកម្លាំងនៅព្រំដែន។
ភាគីថៃ បានសំណូមពរ ក្នុងប្រជុំនឹងភាគីកម្ពុជាកន្លងមកថា ទោះបីសំណង់នោះថ្មី នៅព្រំដែនខុសនឹង MOU នៃប្រទេសទាំងពីរ ដែលនាំឲ្យខូចស្ថានភាពដើមព្រំដែនក្តី ក៏ព្រះពុទ្ធរូបសង់ឡើងតាមជំនឿ ក្រោមដើមពោធិ៍ និងដើម្បីទុកឲ្យពុទ្ធបរិស័ទថៃ-ខ្មែរ គោរពបូជា បានដូចគ្នា ព្រោះជាតិសាសន៍ទាំងពីរកាន់ព្រះពុទ្ធសាសនា។
មេទ័ព មេប៉ូលិស និងមន្ត្រីអាជ្ញាធរដែនដីកម្ពុជា ធ្លាប់ទៅពិនិត្យសំណង់ព្រះ និងរោងរឹងមាំថ្មី របស់ថៃនោះ។ ប៉ុន្តែការណីនេះ អាចឆកល្វែង ដោយសារគេពុំឃើញថៃសង់ពីដំបូងៗ ព្រោះវាស្ថិតនៅបាំងនឹងព្រៃនៃអូរព្រំដែន៕ S


មកពីយើងល្ញង់ និងអន់បានជាគេយកស្រួល
បើយើងខ្លាំង ដូចប្រទេសឡាវក្រមែនតែខ្លាំង មួយចង្អាមក៏មិនបាត់ដែរ
មកពីយើងខួរក្បាលបង្កង
រដ្ឋាភិបាលខ្មែរសព្វថ្ងៃការពារទឹកដីអន់មែន !
ពិតជាអន់ដូចអាចម៍គោចឹង ឱ្យសៀមដើរជាន់ទាំងរស់ មិនចេះខ្មាស់ប្រទេសតូចៗមួយចំនួននៅក្នុងពិភពលោកសោះ
ប្រទេសតូចៗដូចសិង្ហបូរី ប្រុយណេ អីុស្រាអែល។ល។
ប្រទេសក៍តូច ចំនួនប្រជាជនក៍តិច តែរដ្ឋាភិបាលគេមានសមត្តភាពការពារ
ព្រំប្រទល់ ទឹកដីគេបានយ៉ាងល្អ្ ចំណែករដ្ឋាភិបាលខ្មែរ
ពូកែបានតែរឹបអូសដីពីប្រជាជនខ្មែរក្នុងភូមិស្រុកដែលអត់អាវុធតែប៉ុណ្ណេាះ
ពិតជាអន់ជាងឡាវ ដែលមានប្រជាជនតែជាង ៦លាននាក់មែនហើយ។
រដ្ឋាភិបាលពូ ហ៊ុន សែន ភ្លើៗ ឡប់ៗ
ធ្វើជារដ្ឋាភិបាលវែក ឱ្យសៀម យួន លួចទឹកដី
នៅនិងភ្នែកស្រស់ៗ…ទៅកើត គួឱ្យក្ដៅមែន!
ការកែសម្រួលកងទ័ពរបស់ប្រទេសទាំងពីរកម្ពុជានិងថៃប្រព្រឹត្តទៅដោយរលូនទៅតាមការបង្គាប់ បញ្ជាររបស់តុលាការអន្តរៈជាតិ។តាមការវិភាគ ប្រទេសថៃបានដើរតាមក្រោយនូវគំនិតដ៏ឈ្លាសវៃ របស់តេជោសែន ។ ថៃទោះចង់ឫមិនចង់គឺចាំបាច់ត្រូវតែដើរតាមក្រោយភាគីកម្ពុជា ភាគីឥណ្ឌូនេស៊ី ដែលជាអ្នកសង្កេតការណ៏ក៏កំពុងតែដើរតាមក្រោយនូវនយោបាយដ៏ឈ្លាសវៃនោះដែរ។
That is right, no matter they like it or not, Hun Xen must follow policies of the Vietnamese counterpart by accepting the new boundary demarcation in exchange of absolute power. The accomplishment of Vietnamese ambition in swallowing up cambodia has come close to success. Until then, the Hun’s dynasty will be varnished without a trace into hell…
they are say all right