លោក ភួង ម៉ាល័យ បដិសេធថា មិនបាននិយាយប្រមាថស្ដ្រីបឹងកក់ទេ

ភ្នំពេញ: ស្ដ្រី​ឈ្មោះ បូ​វ ស្រី​ស្រស់ ដែល​រងគ្រោះ​រលូត​កូន ដោយ​ការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​នាពេល​កន្លងមក និង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ បានធ្វើ​សន្និសីទកាសែត​នៅ​តំបន់​បឹងកក់ ដែល​ជាការ​ប្រតិកម្ម​នឹង​សម្តី​របស់លោក ភួង ម៉ាល័យ ស្នងការរង​រាជធានី​ភ្នំពេញ ចំពោះ​ការ​ស្រង់​សម្ដី​តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​។ ប៉ុន្តែ​លោក​ស្នងការរង ភួង ម៉ាល័យ បាន​បកស្រាយ​ថា លោក​បាន​មិន​និយាយ​អ្វី ដូច​ការសរសេរ​រប​ស់កា​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ទេ​។​

ថ្ងៃទី 2 សីហា 2012
ដោយ: លីនណា
CEN

​លោក ភួង ម៉ាល័យ បាន​បញ្ជាក់ថា “​ក្នុងនាម​ខ្ញុំ​ជា​ស្នងការរង ខ្ញុំ​មិន​ទៅ​ភ្លើ​និយាយ​ភាសា​ហ្នឹង​ទេ ហើយ​ខ្ញុំ​មិន​ទៅ​ល្ងង់​និយាយ​ភាសា​ហ្នឹង​ទេ​”​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន អ្នកស្រី បូ​វ ស្រី​ស្រស់ បាន​បង្ហាញថា លោក ភួង ម៉ាល័យ ស្នងការរង​រាជធានី​ភ្នំពេញ បានផ្ដល់​បទសម្ភាសន៍​តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ ថា “​តើ​ស្ដ្រី​រងគ្រោះ​ក្មេង ឬក៏​ចាស់ ហើយ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ ឬ​យ៉ាងណា​? ខ្ញុំ​សូម​ប្រាប់​វិញ​ថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏​នៅ​ក្មេង​ដែរ​…”​។​

​អ្នកស្រី បូ​វ ស្រី​ស្រស់ បាន​លើកឡើងថា សម្ដី​ទាំងនេះ​ជាការ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ មកលើ​រូប​ខ្លួន ក៏ដូចជា​មើលងាយ​ស្ដ្រី​ទូទាំង​សហគមន៍​បឹងកក់ និង​ស្ដ្រី​ទូទាំងប្រទេស​ដែរ​។​

​អ្នកស្រី បូ​វ ស្រី​ស្រស់ និង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ សូម​ធ្វើការ​អំពាវ​ដល់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយ​អន្តរា​គន៍​រឿងនេះ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​អំពី​ហិង្សា​លើ​ស្ដ្រី និង​សុំ​អំពាវនាវ​ដល់​តុលាការ​កម្ពុជា ត្រូវតែ​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់​តាម​នីតិវិធី​ច្បាប់ ដើម្បី​បង្ហាញ​ពី​ឯករាជ្យភាព ភាពយុត្តិធម៌ ដល់​ប្រជាពលរដ្ឋ ជាពិសេស​ការផ្ដល់​យុត្តិធម៌​ដល់​ខ្លួន គឺជា​ការបង្ហាញ​ផងដែរ អំពី​ការកាត់បន្ថយ​អំពើហិង្សា​លើ​ស្ដ្រី​នៅ​កម្ពុជា​៕ K​

What Next?

Recent Articles

3 Responses to "លោក ភួង ម៉ាល័យ បដិសេធថា មិនបាននិយាយប្រមាថស្ដ្រីបឹងកក់ទេ"

  1. ខ្ញុំជាខ្មែរ says:

    ពួកអ្នកមានអំណាច មិនដែលទទូលស្គាល់នៅកំហុសរបស់ខ្លួនឯងនោះទេ ពួកនេះទល់តែយក
    ក្រាប់បែកទៅដាក់នៅក្នុងមាត់របស់វាបានដឹងថាវាយ៉ាងមេច វាមិនឃើញម្ឈូសមិនស្រក់ទឹកភ្នែក
    នោះទេ

  2. Chilles says:

    ចុះអ្នកស្រីមិនឆ្លើយតបវិញទៅថាបើអ្នកនៅក្មេងហើយមានសមត្ថភាពសងកូនខ្ញុំបានវិញខ្ញុំក័សុខចិត្ត ដែរប្រសិនបើអ្នកអាចរួមរក្ស័ជាមួយយោនីសប្បនិមិត្តធ្វើពីជ័រស្រោបដោយទឹកក្តៅកំដៅ១០០អង្សាសេ

  3. IKEA says:

    Cambodia require terms for the president. The term will stop the country go to war!