ភ្នំពេញ: ប៉ុន្មានថ្ងៃនេះគេបបួលគ្នាផ្អើលថាកីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទិនី ដណ្ដើមបានមេដាយប្រាក់ក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។
ថ្ងៃទី 6 សីហា 2012
ដោយ: រស្មី
CEN
កីឡាការិនី ហែមថុន វិទិនី ក្នុងការប្រកួតកីឡាអូឡាំពិកគេប្រកួតវិញ្ញាសាហែលរបៀបសេរីចម្ងាយ ៥០ម៉ែត្រ ក្នុងការប្រកួតនោះកីឡាការិនីរូបនេះទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងស៊េរីនៃការហែលជម្រុះដោយប្រើថិរវេលា៣០វិនាទី៤៤គឺល្អជាងកាលប្រកួតជើងឯកពិភពលោកនៅប្រទេសអ៊ីតាលីដែលនាងធ្វើក្នុងថិរវេលា៣១វិនាទី ៤៥នោះ។
ដោយសារតែបានចំណាត់ថ្នាក់លេខ ២ ក្នុងស៊េរីបែបនេះហើយ ទើបមានគេច្រឡំថាកីឡាការិនីរូបនេះបានទទួលមេដាយប្រាក់នោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងពីទីក្រុងឡុងដ៍មកថា សិទ្ធិផលក្នុងស៊េរីរបស់កីឡាការិនីហែមថុន វិទិនីគឺមិនបានឡើងប្រកួតវគ្គជម្រុះបន្តឡើយ។ លោកពន្យល់ថា កីឡាការិនី ហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីមានច្រើននាក់ ដូច្នេះការប្រកួតត្រូវចែកជាស៊េរីដោយមួយស៊េរីមាន ៨ នាក់ ហើយបញ្ហាឈ្នះចាញ់ក្នុងស៊េរីវាមិនសំខាន់ទេ តែបញ្ហាថិរវេលានោះទើបសំខាន់។
លោកបន្តថា យើងចង់បានមេដាយ តែនោះមិនមែនយើងបានមេដាយទេ គឺជាចំណាត់ថ្នាក់លេខ ២ ក្នុង ស៊េរីប៉ុណ្ណោះ។ គួរបញ្ជាក់ថា នៅក្នុងប្រវត្តិប្រកួតកីឡាអូឡាំពិកកម្ពុជាមិនដែលបានមេដាយឡើយ៕ S


LOL !!! គួរបញ្ជាក់ថា នៅក្នុងប្រវត្តិប្រកួតកីឡាអូឡាំពិកកម្ពុជាមិនដែលបានមេដាយឡើយ៕ S
UNTRUE.
No, This is a result of head 3, it was not the final match result yet.
Ho ! my God , Why ilke this my kingdom of wonder.
Khmer still low ability if it still corruption like this time.
ហឺ!បើនៅតែទទួលទានត្រីងៀត,ប្រហុក ប្រាកដជាហែលមិនឈ្នះគេទេ។ ក្នុងសម៍យសង្កមរាស្រ្តនិយម កីឡាករត្រូវជ្រើសរើសប្រមូល
អោយទៅនៅបូរីកីឡារយះច្រើនឆ្នាំ ធ្វើការបំប៉នពីរដ្ធ មិនមែនដេក,សីនៅផ្ទះរឿងខ្លួនមុនចេញទៅប្រកួតដូច្នេះទេ។ អបអរសាទរចំពោះនាងវិតីវី
ដែលហែលបាន៣០វិនាទីក្នុងចម្ងាយ៥០ម៉ែត្រនេះ ប្រាកដជាលៀនបើនិយាយពីអ្នកនៅតំបន់ជឹតៗយើង។
ឮថាស្រុកខ្មែរមានសម្ដេចជើងខ្លាំង អច្ឆារយៈ ខ្ញុំស្មានថាគាត់ទៅប្រកួតយកមេដាយជូនជាតិទៅហើយ
ដឹងអីខ្មែរនៅតែអត់មេដាយពី អូឡាំពិក ចឹងសោះ។
សំដាច់ខ្លាំងបានតែកីឡាលើគ្រែ,បើមិនអោយបឹទភ្លើងសង្រ្គប់, ចាប់រាស្ត្រស្លូតត្រង់ដាក់ព្រៃសរ។ នេះកីឡាអូឡាំពិក
ធ្វើនៅអង់គ្លេសទេ បើធ្វើនៅស្រុកខ្មែរវិញ បើមិនអោយមេដាយទេ គណះកម្មការទាំងអស់ត្រូវចាប់ចូលគុគព្រៃសរទាំងអស់ពីបទមើលងាយកម្ពុជា
អច្ឆរិយះ,បរិហាកេរ្តិ,ខូចសន្តិសុខសាធារណះ លនឺងល។