កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា​ត្រៀម​ប្រកួត​ជាមួយ​ម៉ិ​ក​ស៊ិ​ក​

ភ្នំពេញ​: អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រាយការណ៍​ពី​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស​មក​ថា​ កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ​ស៊ន ដា​វីន ត្រៀមខ្លួន​ប្រកួត​នៅ​ថ្ងៃទី ១១​សីហា ។​

ថ្ងៃទី 7 សីហា 2012
ដោយ: រស្មី
CEN

កីឡាការិនី ស៊ន សាវីន

កីឡាការិនី ស៊ន សាវីន

នេះ​ជា​កីឡាការិនី​ចុងក្រោយ​របស់​កម្ពុជា​ដែល​ត្រូវ​ប្រកួត​កីឡា​អូឡាំពិក​លើក​នេះ ។ ដា​វីន​ដែលជា​ម្ចាស់​មេ​ ដាយ​ប្រាក់​កាល SEA Games ទី​២៦​ឆ្នាំ​២០១១​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ​ត្រៀម​ប្រកួត​ជាមួយ​កីឡាការិនី​ មកពី​ម៉ិ​ក​ស៊ិ​ក​ក្នុង​ប្រភេទ​ទម្ងន់​លើ ៦៧​គីឡូក្រាម​ឈ្មោះ Maria Del Rosari ។​

កីឡាការិនី​រូបនេះ​បានចេញ​ទៅកាន់​ប្រទេស​អង់គ្លេស​តាំងពី​មួយខែ​មុន​ប្រកួត​ម្ល៉េះ​ដើម្បី​ហាត់​នៅ​ទីនោះ ។​ លោក​ហែម សំណាង​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ និង លោក Choi Yong Sok ដែលជា​គ្រូ​ ជនជាតិ​កូ​រេ​បាន​ស្ថិតនៅ​ជាមួយ​ដា​វីន​រហូត ។​

លោក​ Choi Yong Sok និយាយថា​ដាវី​ន​ពិតជា​មានការ​រីកចម្រើន​មែន​តែ​ការប្រកួត​កម្រិត​ពិភព​ លោក​បែបនេះ​ពី​បាក​សង្ឃឹម​រក​មេដាយ​ណាស់ ។​

What Next?

Recent Articles

2 Responses to "កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា​ត្រៀម​ប្រកួត​ជាមួយ​ម៉ិ​ក​ស៊ិ​ក​"

  1. sakal says:

    សូមបួងសួងឲ្យកីឡាការីខ្មែរទទួលជ័យជំនះជូនជាតិ

  2. JML says:

    សូមសំណាងល្អណា!