រដ្ឋាភិបាល​ផ្តើម​ផ្សព្វផ្សាយ​ឯកសារ​គោល​ស្តីពី​បញ្ហា​ព្រំដែន

កម្រង​ឯកសារ​គោល​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយបំភ្លឺ​រដ្ឋសភា​កាលពី​ថ្ងៃទី​៩​សីហា​ត្រូវបាន​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណៈ​ហើយ​នៅ​ចុង​សប្តាហ៍​នេះ។ ឯកសារ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចាត់ទុកជា​ការបំភ្លឺ​សព្វគ្រប់​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នេះ​ក៏​ត្រូវគេ​គ្រោង​បោះពុម្ព​ជា​សៀវភៅ និង​ជា​ឯកសារ​វីដេអូ និង​ខ្សែអាត់​សំឡេង​ផងដែរ។ យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​នៅ​មិនទាន់​ចាត់ទុក​ឯកសារ​នេះ​ថា​មានតម្លៃ​គ្រប់គ្រាន់​នៅឡើយ​ទេ។

ថ្ងៃ អាទិត្យ 19 សីហា 2012
ដោយ ប៉ែន បូណា
RFI

ឯកសារគោល​របស់​រដ្ឋាភិបាល​ ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី

ឯកសារគោល​របស់​រដ្ឋាភិបាល​ ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី
©rfi

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

(02:38)

កម្រង​ឯកសារ កម្រាស់ ៨៦ ទំព័រ​ដែលជា​ការពន្យល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅក្នុង​អង្គសភា កាលពី​ថ្ងៃទី៩ សីហា ត្រូវបាន​បង្ហោះ​ក្នុង​គេហទំព័រ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​មក។

 
ឯកសារ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ការផ្តល់​ការបំភ្លឺ​ដ៏​ច្បាស់លាស់​ ស្តីពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម បាន​បញ្ជាក់​ថា គោលការណ៍​សំខាន់ គឺ​ការធានា​ឲ្យ​បាន​ដាច់ខាត​ថា កម្ពុជា​នឹង​មិន​បាត់បង់​ដី​សូម្បី​តែ ១ ម៉ែត្រក្រឡា​ឡើយ។ ក្រៅពី​ខ្លឹមសារ​នៃ​បទ​បង្ហាញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ឯកសារ​នោះ​ក៏មាន​រំលេច​ដោយ​ផែនទី​ រូបថត​សកម្មភាព​បោះបង្គោល​ព្រំដែន និង​ព្រះរាជសារ​របស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ស្តីពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ផងដែរ។

 កាលពី​ថ្ងៃទី៩សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពេល​ជាង​៥​ម៉ោង​ដោយ​គ្មាន​ឈប់​សម្រាក​ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​កិច្ចការ​ព្រំដែន​ដែល​រដ្ឋាភិបាល​បានធ្វើ​ជាមួយ​វៀតណាម។ ការឆ្លើយ​បំភ្លឺ​នេះ​បានធ្វើ​ឡើង​តប​តាម​ការកោះ​អញ្ជើញ​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី។ នៅក្នុង​វេទិកា​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ដើម្បី​វាយបក​ទៅលើ​បក្សប្រឆាំង និង​សកម្មជន​ព្រំដែន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចោទ​រដ្ឋាភិបាល​ថា​បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម។
យ៉ាងណាក៏ដោយ នៅក្នុង​កម្រង​ឯកសារ​គោល​ដែល​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​នៅពេលនេះ គ្មាន​បញ្ចូល​អត្ថាធិប្បាយ​ឬ​ការ​វាយបក​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ទៅលើ​បក្សប្រឆាំង និង​សកម្មជន​ព្រំដែន​នោះទេ។ ប៉ុន្តែ សម្តី​ដើម​ទាំងស្រុង​របស់លោក​នាយក​រដ្ឋមន្ត្រី​ទំនងជា​មាននៅ​ក្នុង​ឯកសារ​វីដេអូ និង​ខ្សែអាត់​សំឡេង។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​កាលពី​ថ្ងៃទី​១៥​សីហា​ថា នៅពេល​មាន​សំណួរ​ឬ​ការចោទប្រកាន់​ជាថ្មី​ណាមួយ​ស្តីពី​បញ្ហា​ព្រំដែន ឯកសារ​វីដេអូ និង​ខ្សែអាត់​សំឡេង​នោះ​នឹង​ត្រូវគេ​យកទៅ​ចាក់​ជាថ្មី​ដើម្បី​បំភ្លឺ​ដោយ​មិនចាំបាច់​មានការ​បកស្រាយ​ជាថ្មី​ណា​ទៀត​ឡើយ។
 
យ៉ាងណាក៏ដោយ គណបក្សប្រឆាំង និង​សកម្មជន​ព្រំដែន​ទាំង​ក្នុង និង​ក្រៅប្រទេស​នៅ​មិនទាន់​ទទួលយក​ទាំងស្រុង​នូវ​ការបកស្រាយ​របស់លោក​នាយករដ្ឋមន្ត្រី​នៅឡើយ​ទេ។ ពួកគេ​អះអាងថា រដ្ឋាភិបាល​នៅ​បិទបាំង​បញ្ហា​មួយចំនួន និង​មិនបាន​បើក​ឲ្យ​បក្សប្រឆាំង​សួរដេញដោល។ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ដែលជា​ម្ចាស់​សំណួរ​អះអាងថា ពួកគេ​មានបំណង​ចោទសួរ​លោកនាយក​រដ្ឋមន្ត្រី​ជាថ្មីទៀត​អំពី​បញ្ហា​ព្រំដែន​នេះ៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

9 Responses to "រដ្ឋាភិបាល​ផ្តើម​ផ្សព្វផ្សាយ​ឯកសារ​គោល​ស្តីពី​បញ្ហា​ព្រំដែន"

  1. រឿងបាត់បង់ទឹកដី ស្តេចគួរតែដឹងឮ ។ វាមិនមែនជារឿងនយោបាយទេ
    តែវាជារឿងហ៊ុន សែនសងគុណយួនដោយឱ្យដីទៅយួនជាលំដាប់លំដោយ ។
    ឬមួយស្តេចទាំងឪទាំងកូនជាស្តេចទីងមោងចាំចាបទេ?

  2. រឿងនេះលោកចង់ដឹងកុំសួរស្តេច!បើសួរៗ=អាជាតិប្រុយ=ព្រោះស្រុកខ្មែរវាដឹងទាំងអស់

  3. នរិទ្ធ says:

    ផែនដីគឺជាកម្មសិទ្ធរួមរបស់យើងទាំងអស់គ្នា។

  4. I hate him says:

    មិនមែនទេលោកនរិន្ទ វាជាដែនដីរបស់មេយើងតែម្នាក់គត់ គ្មាននរណាអាចតវ៉ាបានឡើយ បើគាត់សំរេចកាត់ដីអោយនរណាក៏បានដែរ
    អោយតែគាត់យល់ឃើញថា ជាសំណងនឹងការដឹងគុណ ព្រោះគេអាចការពារអំណាចនិងប្រយោជន៏ដល់គាត់និងក្រុមគ្រួសារគាត់កាន់អំណាចបានយូរ។

  5. I hate friends says:

    អ្នណាក៏ស្រលាញ់អំណាចដែរ លើកលែងតែអ្នកស្នេហាជាតិទេដែលតែងតែនិយាយថា អ្នកនេះ អ្នកនោះក្បត់ជាតិ
    តែដល់ពេលមានអំណាចក្នុងដែហើយ ស្អីក៏ហ៊ានបូជាដែរ!!

  6. JML says:

    នេះជាកម្រងឯកសារប្រវត្តិសាស្រ្តថ្មីសំរាប់ក្មេងជំនាន់ក្រោយបានយល់ដឹងគ្រប់គ្នា! សូមសម្តេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សានៅថ្នាកអនុវិទ្យាល័យដល់ថ្នាក់ឧត្តមសិក្សាទៀត។ កូនខ្មែរគ្រប់រូបត្រូវមើលនឹងអានគ្រប់ៗគ្នា!! សូមអរគុណ!

  7. kasot says:

    តាមប្រវត្តិសាស្រ្តខ្មែរ ខ្មែរយងមានតែបាត់ទឹកដី ជាហូរហែរ ទៅបរទេស។ មានតែសម័យ តេជោទេដែលបានចំណេញដីពី យួន ហេតុអីក៍យួន សម័យនេះល្ងង់ម្លេះអោយគេយកដីបាន ។

  8. Ratha says:

    បើនិយាយទៅវៀតណាមជាប្រទេសមួយដែលមានគុណដល់ខ្មែរ
    យូរយារណាស់មកហើយពិសេសលើកិច្ចការយោធា មិនថាបញ្ជូន
    កងទ័ពទៅរៀននៅវៀតណាម ការផ្ដល់សំភារៈជូនកងទ័ពខ្មែររៀងរហូត
    ដូចជា វិទ្យុទាក់ទង ទូរស័ព្ទចល័ត មួកការពារសារធាតុគីមីបំពុល
    ។ល។ ដូចនេះទើបហ៊ុន សែន មិនហ៊ានតដៃតមាត់ជាមួយវៀតណាម
    បន្តិចសោះ ព្រោះការដែលហ៊ុន សែន បានឡើងកាន់់អំណាចតាំងពី
    ដើមទីលុះសព្វថ្ងៃនោះក៏មកពីវៀតណាម ម្លោះហើយបើវៀតណាម
    ត្រូវការអ្វីមួយ នៅទីកន្លែងណាមួយ យើងសង្កេតឃើញថាហ៊ុន សែន
    នឹងប្រញ៉ាបប្រញ៉ាល់ឆាប់ប្រគល់ជូនភ្លាម ពិសេសទឹកដីប៉ែកខាងកើត៕

  9. ១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
    ២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអិយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។