ភ្នំពេញ: មេគណបក្សប្រឆាំង សម រង្ស៊ី ប្រឈមជួបនឹងឧបសគ្គផ្លូវច្បាប់ ក្នុងការវិលមក ក្នុងជីវិត នយោបាយ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសតាំង អ្នកតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ និងការដឹកនាំគណបក្សថ្មី “គណបក្សសង្គ្រោះជាតិ” ដែលជាការច្របាច់ចូលគ្នា រវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ពីព្រោះលោកសមរង្ស៊ី ជាប់ឈ្មោះជាទណ្ឌិត ក្រោមអំណាច សាលដីកាតុលាការ កម្ពុជា។
ថ្ងៃទី 19 សីហា 2012
ដោយ: រតនា
CEN
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប បានមានប្រសាសន៍ ពន្យល់នៅថ្ងៃនេះថា ៖ ចំពោះការចុះបញ្ជី គណបក្ស គឺទាក់ទងទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវចុះបញ្ជី នៅក្រសួងមហាផ្ទៃ ពីព្រោះនៅពេលនេះ មិនទាក់ទងនិងគ.ជ.បទេ។
លោក ទេព នីថា បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ “ប៉ុន្តែអ្វីទាក់ទងគ.ជ.បនៅពេល ដែលគណបក្ស ត្រូវបានទទួលស្គាល់ ជាផ្លូវការ រួចហើយ នៅពេលបញ្ជូនបេក្ខជនមកចុះ ឈ្មោះបោះឆ្នោតនៅគ.ជ.ប គឺគ្រប់បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌច្បាប់ កំណត់ទើប យើង អនុញ្ញាត ឲ្យចុះឈ្មោះបោះឆ្នោត ដោយយោងទៅតាបច្បាប់ ស្តីពី គណបក្សនយោបាយ និង ស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រ បានកំណត់ច្បាស់ថា ទណ្ឌិត មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតបានទេ។ អីចឹងករណីនេះ ច្បាស់ហើយថា លោកសមរង្ស៊ី មិនអាចឈរឈ្មោះ ជាតំណាងរាស្ត្របានទេ។ ប៉ុន្តែក្នុងច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់បានចែង ថាតើទណ្ឌិត មិនអាចធ្វើជាប្រធានបក្សបាននោះទេ។ វាមិនទាន់មានកន្លែងណា កំណត់ ចែងដូច្នេះទេ”។
ប៉ុន្តែ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្ថែមថា ក្រសួងមហាផ្ទៃ មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទ សុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ សម្រាប់គណបក្សថ្មីនោះ។
លោក ប៉ុល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងត្រូវបំពេញបែបបទ យកទៅចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២។ជាមួយគ្នានោះដែរលេខាធិការដ្ឋាននៃ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានគំរោង ធ្វើសន្និសីទកាសែត នៅរសៀល ថ្ងៃទី២០ ខែសីហា ខាងមុខនេះស្តីពីបង្កើត “គណបក្សសង្គ្រោះជាតិ”៕

កឹម សុខា និងសម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបានប្រកាសថា ចលនា ប្រជាធិបតេយ្យ សង្គ្រោះជាតិ ក្រោយមកទៅ ជាគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងសុំ ច្បាប់ជាផ្លូវ ការពីក្រសួងមហាផ្ទៃនៅសបា្ដហ៍ ក្រោយដែលមាន សម រង្ស៊ី ជាប្រធាននិង កឹម សុខា ជាអនុប្រធាន ។
មេដឹកនាំទាំងពីរ ក៏បានប្រកាស គ្រប់វេទិកាទាំងអស់ថា ពួក គាត់ជាមេដឹកនាំ កំពូលដោយសមរង្ស៊ី ជាប្រធាន និង កឹម សុខា ជាអនុ ប្រធានគណបក្សថ្មី ។ ឥឡូវនេះតាមរយៈ សហអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្មី ប៉ុល ហំម និងជាអ្នកនាំពាក្យគណ បក្សសិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតថា អនុប្រធានគណបក្សសង្គ្រោះជាតិថ្មី គឺប៉ុលហំមផ្ទាល់តែម្ដង ហើយ សមរង្ស៊ី ជាប្រធាន ។ ការប្រកាសរបស់ ប៉ុល ហំម កាលពីថ្ងៃទី១៧ ខែសីហា បានធ្វើឱ្យ អ្នកវិភាគនិងអ្នកគាំទ្រគណបក្សថ្មីភ្ញាក់ផ្អើលនិងងឿឆ្ងល់ថា ហេតុអ្វី អនុប្រធានគណបក្ស ដែលជាកូតារបស់ គណបក្សសិទ្ធិមនុស្ស ហើយដែលកឹម សុខា ផ្ទាល់ជាអនុប្រធាន នោះបែរជាផ្លាស់ប្ដូរទៅឱ្យ ប៉ុល ហំម ទៅវិញ ?
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី០១ ខែសីហា កន្លងទៅ ធ្លាប់បានចំអកឱ្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ឬគណបក្សសង្គ្រោះជាតិថ្មីនេះថា មិនបាន ប៉ុន្មានទេ នឹងបែកបាក់ ដោយប្រៀបទៅនឹងសត្វឆ្កែបើ ស៊ីបាយតែម្នាក់វា មិនខាំគ្នាទេ តែបើស៊ីបាយ ចាប់ពីពីរក្បាលឡើងទៅ វាខាំគ្នាហើយ ។
ទាក់ ទិនទៅនឹងការសម្រេចមិនឈរឈ្មោះជាអនុ ប្រធានគណបក្សសង្គ្រោះជាតិ ហើយមិន បាន ប្រកាសឱ្យដឹងជាមុននោះ ព្រោះ ថា កឹម សុខា មានភាព ឆ្លាតវ៉ៃជាង សម រង្ស៊ី ហើយថា សមរង្ស៊ី ទំនងជាចាញ់បោក កឹម សុខា សារជា ថ្មី បន្ទាប់ពីសម រង្ស៊ី ធ្លាប់ត្រូវ បាន សម្ដេចក្រុមព្រះ បោកចំនួន២ដង (ឆ្នាំ១៩៩៨ -២០០៤)។
អ្វីដែលកឹម សុខា នៅ រក្សាជាប្រធានគណបក្សសិទ្ធិមនុស្សដដែល ព្រោះកឹម សុខា យល់ច្បាស់ថា គណបក្សថ្មីនេះ នឹងមិនអាច ប្រកាសចេញជា ផ្លូវការទៅរួច ដោយសារហេតុផលមិនចុះ សម្រុងនៅក្នុងគណបក្សទាំងពីរ ក៏ដូចជាបញ្ហា ផ្លូវ ច្បាប់ ដែលសម រង្ស៊ី កំពុងស្ថិត នៅជា ទណ្ឌិត ដែលមិនអាចរកច្រកទាំងតាម ផ្លូវនយោបាយ ទាំងតាមផ្លូវតុលាការ ដើម្បី ចូលស្រុកវិញ ។
នៅផ្ទៃក្នុងគណបក្សសម រង្ស៊ី ឯណោះវិញមានតែសមាជិកគណៈអចិន្ដ្រៃយ៦រូប ប៉ុណ្ណោះ ក្នុងចំណោម១៥រូប គាំទ្រឱ្យមាន ការបង្រួបបង្រួម ។ ដោយឡែកសូម្បីតែ សមរង្ស៊ី ខ្លួនឯង ការបង្រួបបង្រួម គណបក្សទាំងពីរ មិនស្ថិតនៅក្នុង យុទ្ធសាស្ដ្រ ខាងនយោបាយរបស់សមរង្សីទេ ។
សំរាប់សមរង្សីការប្រកាស ឱ្យមានការ បង្រួបបង្រួមគណបក្សទាំងពីរ នេះ គ្រាន់តែជាលេសខាងនយោបាយ ដើម្បីបាន ចូលស្រុកនិង ចៀសវាងកុំឱ្យ កឹម សុខា វ៉ៃប្រហារ ទាញយកប្រជាប្រិយភាព តែប៉ុណ្ណោះ ខណៈ ដែលកឹម សុខា លើកឡើងអំពីការ បង្រួបបង្រួម ។ ដូច្នេះ ការបង្រួបបង្រួម គ្រាន់តែល្បិចកលខាងនយោបាយកេង ចំណេញលើគ្នាទៅវិញទៅ មក នៃមេដឹកនាំ គណបក្សទាំងពីរ សិទ្ធិ មនុស្ស សមរង្ស៊ីតែ ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ការដែលកឹម សុខា ឱ្យ ប៉ុល ហំម ក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះជាតិ គឺ កឹម សុខា ខ្លាចបាត់តំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជារៀងរហូត ព្រោះថា នៅពេលដែលគណបក្សថ្មីចេញជាផ្លូវការមិនរួច កឹម សុខា នៅតែជាប្រធានបក្ស និងអាចឈរជាបេក្ខភាព នាយករដ្ឋមន្ដ្រី សម្រាប់គណបក្សសិទ្ធិមនុស្ស សំរាប់ការចូលរួមការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលនេះគឺជាការ យកប្រៀបឈ្នះលើ សមរង្ស៊ី ដែលមិនអាចក្លាយជាប្រធានគណ បក្សសង្គ្រោះជាតិ និងថែមទាំងមិនអាច ក្លាយជាបេក្ខភាព នាយករដ្ឋមន្ដ្រីរបស់គណ បក្សសមរង្ស៊ី ដោយសារតែសមរង្សីជាទណ្ឌិត ។ ម៉្យាងវីញទៀតគឺនៅពេលនោះហើយដែល កឹម សុខា ធ្វើការឃោសនាយកប្រៀបលើសម រង្ស៊ីថា ដោយសារតែក្រសួងមហាផ្ទៃ មិនអនុញ្ញាត ឱ្យគណបក្សសង្គ្រោះជាតិចេញជាផ្លូវការ ព្រោះតែហេតុផល សមរង្ស៊ី ជាទណ្ឌិត នោះ ទើបធ្វើឱ្យកឹមសុខានៅរក្សាដំណែងប្រធាន គណបក្ស សិទ្ធិមនុស្សដើម្បីឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ដ្រី ។ ដូច្នេះ សូមឱ្យសមាជិកនិងសកម្មជន គណបក្ស សមរង្ស៊ី បោះឆ្នោតឱ្យគណបក្ស សិទ្ធិមនុស្ស ដើម្បីនិងជួយសមរង្ស៊ី ចូលស្រុកវិញ បាន ហើយដែលហេតុផលទាំងនេះគឺជាយុទ្ធសាស្ដ្រមានប្រៀប របស់ កឹម សុខា លើសមរង្ស៊ី នោះ ៕
បើទោះបីគម្រោង នៃការចងសម្ព័ន្ធភាព ក៏ដូចជាការឈានទៅដល់ការរំលាយចូលគ្នា នៃគណបក្សប្រឆាំងទាំងពីរនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ឫុដែលហៅថាគណបក្សកាន់អំណាចយ៉ាងណាក្តី ប៉ុន្ដែមជ្ឈដ្ឋានជាទូទៅដែលបានតាមដានសភាពការណ៍នយោបាយនៅកម្ពុជានៅតែគ្មានជំនឿថាមេដឹកនាំគណបក្សប្រឆាំងទាំងពីរនេះអាច សម្រេចបានឡើយ ។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាធ្លាប់ បានអះអាងហើយថា បើទោះបីបក្សទាំងពីរ អាចរំលាយចូលគ្នាមែនទោះតាមវិធីណានោះ ក៏វាមិនអាចជាការគំរាមកំហែងនិងគ្មានអ្វីធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ដែលមាន ប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់នៅកម្ពុជាភ័យខ្លាចនោះទេ។
រីឯមន្ដ្រីគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោតឯណោះវិញ ធ្លាប់បាននិយាយថា បើគណបក្សទាំងពីរនេះសម្រេចបញ្ចូលគ្នាមែននោះ នោះចំនួនបេក្ខភាពនិងអាសនៈ របស់ពួកគេ នៃគណបក្សនីមួយៗ នឹងត្រូវបាត់បង់ទាំងស្រុង។
ទាក់ទងនិងជីវិតនយោបាយរបស់ សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេសដោយសារតែការរត់គេចពីសំណាញ់ច្បាប់ក្នុងប្រទេសកម្ពុជាឯកឧត្តមទិត្យសុធាអនុប្រធានអង្គភាពពត៏មាននិងប្រតិកម្មុរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីបានមានប្រសាសន៏កាលពីល្ងាចថ្ងៃទី១០កក្កដាថាសមរង្សីជិវិតនយោយ របស់គាត់ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ពីព្រោះគាត់ជាអ្នកដើរទៅមាត់ជ្រោះដោយខ្លួនឯង ហើយកិច្ចប្រជុំអាស៊ាន នៅពេលនេះ គ្មានរបៀបវារៈនិយាយពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ។
ឯកឧត្តម ទិត សុធា បានមានប្រសាសន៍បន្តថា បញ្ហាសម រង្ស៊ី គឺជាការអនុវត្តច្បាប់ ហើយកំហុសរបស់សម រង្ស៊ី គឺត្រូវបានតុលាការផ្តន្ទាទោស ដូច្នេះហើយ សិទ្ធិនយោបាយរបស់គាត់ក៏ត្រូវបញ្ចប់ដែរ ។សំរាប់ការទាមទាររបស់ ប្រេដ អាដាម ដែលជាមនុស្សស្ថិតនៅក្នុងអង្គការក្រៅរដ្ឋាភិបាលវិញ ហើយដែលមានទំនោរស្និទ្ធគាំទ្របក្សប្រឆាំង វាមិនត្រូវទៅនឹងទិដ្ឋភាពពិតប្រាកដ នៃស្ថានការណ៍នយោបាយនៅកម្ពុជា ហើយដែលវាក៏ជាការដើរផ្ទុយនឹងការពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ ពីព្រោះរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការលើកស្ទួយនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់។
“កំហុសរបស់ សម រង្ស៊ី គឺបំពានច្បាប់ មិនអាចនឹងគៀងគររកសំឡេងពីប្រទេសមហាអំណាចណាមួយ ដើម្បីដាក់ការគាបសង្កត់ មកលើរដ្ឋាភិបាលដែលមានឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនត្រឹមត្រូវនោះទេ”។
មន្ដ្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី នៅពេលថ្មីៗនេះបានប្រាប់មន្ដ្រីថ្នាក់ក្រោមថា លោកប្រធាន (គឺនិយាយសំដៅសម រង្ស៊ី) នឹងជ្រើសរើសយកការជាប់ពន្ធនាគារ ដើម្បីបន្ដអាជីព នយោបាយ ពីព្រោះថា បើមិនធ្វើដូច្នេះទេ នឹងមិនអាចចូលស្រុកវិញបានឡើយ ។
ការអះអាងរបស់មន្ដ្រីគណបក្ស សម រង្ស៊ី ដែលមិនផ្លូវការនេះ
នៅតាមហាងគុយទាវ ហាង កាហ្វេ និងកន្លែងផឹកស៊ី ឯណោះវិញសំរាប់អ្នកអ្នកមាត់ដាច ពួកគេពួកគរបាននិយាយដោយចំអកថា បើសម រង្ស៊ី ហ៊ានទទួល ទោសកំហុសដោយជាប់ពន្ធនា គារយ៉ាងដូច្នេះ ទើបហៅថាអ្នកនយោបាយ ហ៊ានស៊ីហ៊ានសងមែន។តែកន្លងមកមានអញ្ចឹងឯណា អោយតែមានរឿងសមរង្សីដាក់មេផាយលែងងាកក្រោយតែម្តង។
ក្រុមមន្ដ្រីគណបក្សសម រង្ស៊ី ដែលពោរពេញដោយរឿងអាស្រូវ ប៉ុន្មានថ្ងៃនេះ ក៏បាននិយាយនៅក្នុងពេលជួបសមាជិក នៅសហរដ្ឋអាមេរិកថា លោកប្រធានរបស់គេ ជ្រើសរើសទទួលទោសជាប់ពន្ធនាគារដូច្នេះក៏មិនយូរទេពីព្រោះប្រាកដជាសហគមន៍អន្ដរជាតិ និងប្រទេសផ្ដល់ជំនួយធ្វើអន្ដរាគមន៍ ឲ្យចេញពីពន្ធនាគារ ហើយ ព្រះមហាក្សត្រលើកលែងទោស ដើម្បីបានឈរឈ្មោះបោះឆ្នោត ។
ជាការពិតសម រង្ស៊ី មានទោសចំនួន៣ករណីធំៗ ដោយតុលាការរកឃើញថា គាត់មានទោសជាប់ ពន្ធនាគារសរុបចំនួន១២ឆ្នាំ ។ ទោសកំហុសរបស់គាត់នោះ គឺការដកតម្រុយបង្គោលព្រំដែនជាប់ប្រ ទេសវៀតណាមលេខ១៨៥ នៅខេត្ដស្វាយរៀង ទោសប្រើប្រាស់ឯកសារព្រំដែនក្លែងក្លាយ និងទោស បរិហារកេរ្ដិ៍ ឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្តតិបត្តិការអន្តរជាតិ ។
កន្លងមកមន្ដ្រីគណបក្សសម រង្ស៊ី ក៏ដូចជាសម រង្ស៊ីផ្ទាល់ បានព្យាយាមសម្របសម្រួល ផ្នែកនយោបាយជាមួយសម្ដេចហ៊ុនសែនដើម្បីធ្វើយ៉ាងណាឱ្យសមរង្សីខ្លួនឯងបានចូលស្រុក វិញ ។
ប៉ុន្ដែសំរាប់ករណីសម រង្ស៊ី នេះ ជាករណីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ នោះទើបធ្វើឱ្យសម រង្ស៊ីបរាជ័យនឹងការ សម្របសម្រួល។ រីឯមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្សីវិញដោយគ្មានជម្រើស ក៏បាននិយាយបោកប្រាស់មន្ដ្រីថ្នាក់ក្រោមថា លោកប្រធាន របស់ពួកគេសុខចិត្ដជាប់គុក ដើម្បីបានចូលស្រុកវិញ ដើម្បីបន្ដអាជីពនយោបាយ ។
ក្រុមមន្ដ្រីទាំងនោះ ក៏បានអះអាងតាមសតិបោកប្រាស់ថែមទៀតថា នៅពេលដែលសម រង្ស៊ី វិលត្រឡប់ចូលស្រុក វិញនោះ ពួកគេនឹងកេណ្ឌសមាជិក រាប់ម៉ឺននាក់ទៅទទួលសម រង្ស៊ី ហើយថា បើសិនជាមាន ការចាប់ខ្លួនលោកសម រង្ស៊ីមែន នឹងមានមហាបាតុកម្ម ។
អ្នកវិភាគនយោបាយនៅកម្ពុជាបាននិយាយដោយវាយតម្លៃចំៗថា.គេមិនរំពឹងថា សម រង្ស៊ី ក្លាហានសុខចិត្ដទទួលទោស ដោយយល់ព្រម ដេកគុកនោះទេ ពីព្រោះកន្លងមក សម រង្ស៊ី ក្លាហានខាង ជេរ ខាងប្រមាថ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនអើពើដល់ការគោរពច្បាប់ឡើយ ។ ពេលនេះជាងពេលណាៗទាំងអស់ ដែលសមរង្សីត្រូវឯកោដល់កំរិតសូន្យ ព្រោះថាអ្វីៗ ដែលសមរង្សីបានធ្វើ បានសាងកន្លងមក គឺជាការដើរផ្ទុយ ទៅនឹងនិន្នាការពង្រឹងនិតិរដ្ឋនៅកម្ពុជាដែលមិនអាចអោយនរណាជួយសមរង្សីបាន ក្រៅតែតាមរយះទិដ្ឋភាពច្បាប់ប៉ុណ្ណោះ ៕
យួរៗទៅ គួរចង់អោយអស់សំណើច! ធ្វើអ្វីបានផលហ្នឹង! ដាំដើមស្វាយ វាមុខជាបានផ្លែស្វាយ មិនអាចចេញជាផ្លែល្ហុងនោះទេ! សាងអំពើល្មើសច្បាប់ ត្រូវតែទទួលទោស!!! ប្រទេសមហាអំណាចមួយចំនួន ដូចជា អាមេរិក បារាំង អង់គ្លេស ជប៉ុន អាល្លឺម៉ង់ រុស្សី ចិន គេលែងខ្វល់ ហើយ គេជ្រេញនឺងទង្វើរបស់លោក ស រ ដែលច្រង៉េងច្រង៉ាង មិនដឹងច្បាប់ទម្លាប់ របស់គាត់ណាស់ គេលែងមើលមុខគាត់ទៀតហើយ! គួរអោយអាណឹតដែរ តែធ្វើម៉្ដេច សាងអី ទទួលហ្នឹងទៅ!!!
ច្បាប់តាក់តែងដោយមនុស្ស ហើយសំរាប់មនុស្សធ្វើជាខ្នាតសំរាប់អនុវត្តតាម
សូម្បីតែលេងអុក ក៏គេកំណត់ថា បើកាន់កូនអុកណាគឹដើរកូនអុកនោះ ដើររួច
មិនអាចសុំដូរក្រឡាដើរសារថ្មីបានទេ ។ ក្នុងនាមជាបុគ្គលម្នាក់បើពិតជាចង់ជួយជាតិ
ធ្វើអំពើល្អ និយាយល្អ និយាយតែការពិត មិនមានបំណងកេងទ្រព្យសម្បត្តិពីអ្នកដទៃ
ស៊ីបាយអ្នកណាយកអាសារអ្នកនោះវិញ ។ផឹកទឹកនឹកដល់ប្រភពទឹក ។
បើចំណុចណាដែលមើលឃើញថា ប្រទេសជាតិទទួលបានផលវិជ្ជាមានហើយ
សូមកុំច្រណែននិន្ទាទៀត ចំណុចមិនណាមិនល្អសូមជួយប្រាប់ ។ប្រជាជនគ្រប់ៗរូប
ស្រឡាញ់សន្តិភាព ស្រឡាញ់ការឯកភាពជាតិ ។ បើអ្នកនយោបាយយល់ត្រូវ ធ្វើត្រូវ
គឺ ករណីអ្នកទាំងនោះ មិនសារធាតុស្រវឹង នយោបាយ មិនស្រវឹងដោយការលោភលន់
និងមិនស្រវឹងដោយសារជាតិញាន ដែលច្បាប់ហាមឃាត់ ទើបនិយាយ
គ្នាឆាប់យល់ស្របឯកភាពគ្នា ឫ ក៏នយោបាយសុទ្ធតែនាំគ្នាបោកប្រាស់ប្រជាជនខ្មែរដូចគ្នា
ថ្ងៃណាមួយនាំគ្នាអោបរិតគ្នាលេង អោយតែអំណាចបានដូចបំណង ៗៗៗៗ៕
ពលរដ្ឋគ្រប់រូមមានសិទ្ធស្មើរគ្នានៅចំពោះមុខច្បាប់ តែច្បាប់នៅតែជាច្បាប់
ឲ្យតែស្របតាមច្បាប់ គ្មានអ្នកណាគេធ្វើជាឧបសគ្គទេទៀន។ កុំចេះតែបង្កើតរឿង
ដើម្បីនឹងបានចោទប្រកាន់អ្នកដទៃ។
សុំសួរមួយ បើគ្រាន់តែដកតំរុយព្រំដែនដើម្បីការពារផលប្រយជន៍ជាតិរបស់ខ្លួន មានទោសដែរ?
ស្រុកខ្មែរមានច្បាប់មកពីណា ខ្ញុំអត់ឃេីញផង ›មានតែនៅលេីរបបូរមាត់មនុស្សនិយាយ ថាច្បាប់ចេះច្បាប់ចុះ តែជាក់ស្ដែង ច្បាប់គ្រាន់តែជាអាវ្វីសម្រាប់អ្នកធំៗមានអំណាចប្រេីរប្រាស់ចង់ដាក់កំហុសឬគាបសង្កត់អ្នកណាម្នាក់តែបន្តោះ នឹងជួយតែអ្នកមានទឹកលុយឈ្មួញខ្មៅ មិនមានសម្រាប់ប្រជាណលរដ្ឃអ្នកក្រីក្រឡេីយ
ដំណឹងពិសេសសំរាប់ឆ្លុះបញ្ចាំងសង្គមខ្មែរបច្ចុប្បន្ន !!!! កាលពីថ្ងៃទី១៨ សីហា ២០១២ វេលាម៉ោង ៣:៤៥នាទីរសៀល មានអំពើប្លន់មួយគួរអោយស្ងប់ខ្ពើម ភ័យខ្លាច កើតនៅភូមិទូលពង្រ សង្កាត និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះចម្លែកខ្លាំងណាស់ត្រង់ថា ក្រុមចោរប្លន់ស្ទើរភ្លើងទាំងនោះគឺជាជនជាតិវៀតណាម (យួន) មានគ្នា៣នាក់ បានចូលស្រុកខ្មែរខុសច្បាប់ឆ្លងដែនមកប្លន់ដល់ទល់ដែនភាគខាងលិច នៅផ្ទះអង្គការមួយឈ្មោះ CC Home ជប៉ុនជួយកុមារកំព្រា ដោយធ្វើអោយផ្អើលប្រជាពលរដ្ធទាំងល្ងាច ដោយចូលទៅប្លន់រថយន្តម៉ាកការីណា ពណ៏ស។ ប្អូនរដ្ធា អាយុ១៧ឆ្នាំបាននិយាយថា ខ្លួននៅទីនោះមើលការខុសត្រូវកន្លែងកើតហេតុ ស្រាប់តែពេលនោះឃើញជនជាតិយួន៣នាក់ជិះម៉ូតូ អឹមដេ ពណ៏ក្រហម កាន់កាំបិត ដំបង គ្រប់គ្នាចូលមកក្នូងផ្ទះ ស្រែកសំឡុតក្មេងសួររកសោររថយន្ត ពេលដឹងថាអត់មានសោរឡាន ពួកយួន៣នាក់ក៏បានវាយក្មេងប្រុសត្រង់ក្បាល និងកែងដៃឆ្វេងស្ទើរបាក់ រួចវាយកញ្ចក់ឡានចូលទៅបើក តែបើកមិនឆេះ ហើយចេញមកក្រៅក្តៅចិត្តពេកក៏វាយកញ្ចក់ឡាន ឆ្វេង ស្តាំ បែកខ្ទេច ហើយស្រែកគំរាម អារក សម្លាប់ចោល បើហ៊ានស្រែកអោយគេជួយ ហើយគេចខ្លួនបាត់ទៅ។ នគរបាលមិនទាន់ចាប់បានទេនៅម៉ោង៦:30នាទីយប់ម្សិលមិញ។
ប្រជាពលរដ្ធឆ្ងល់ថា ហេតុអ្វីបានជាជនជាតិយួនចូលមកស្រុកខ្មែរច្រើនម៉េស ? ហើយអ្នកណាអោយជនជាតិយួនចូលមកធ្វើព្យុះ ធ្វើភ្លៀងនៅស្រុកខ្មែរ? ហើយមានបញ្ជូនជនជាតិតយួនខុសច្បាប់ទៅស្រុកគេវិញអត់? ឬ ទុកបោះឆ្នោតអោយបក្សមួយនោះ? ឥឡូវនេះស្រុកខ្មែរ កន្លែងណាក៏មានជនជាតិយួនដែរ លើដី លើទឹក ក្នុងព្រៃសម្បទាន៩៩ឆ្នាំក៏មានជាតិយួនដែរ។
អ្នកណាទៅអាចឆ្លើយសំណួរខាងលើបាន? លោក Cheath or មេទ័ពបាញ់អាចម៍ or >>>> >>> អាចឆ្លើយបាន? ហឺ!!!! សែន យ៉ាប់
សូមជួយខ្មែរផង ឥឡូវនេះហាក់ដូចជាមិនទាន់បានជាម្ចាស់ការលើប្រទេសខ្លួនឯងគ្រប់គ្រាន់ទេ!!!
ពេលណាទើបខ្មែរសងគុណយួនរួច? សងដី សងទឹក សងត្រី សងព្រៃសម្បទាន៩៩ឆ្នាំ និង សងនៅការចូលជនអន្តោប្រវេសន៏យួនខុសច្បាប់មកគគ្រឹកគគ្រេងចឹង? ស្លាប់ហើយខ្មែរអោយតែម៉ាកហ្នឹង!!
Ling ganចាប់បានការgan xie gan en ហូរហែក្តី qing yi
qing yuanបំរើដោយហ្មត់ចត់ xin Li ប្រាកដក្នុង xin qiao ។
Kan Faយល់ច្បាស់បក្សប្រជា xin shiមហិមារអត់អ្នកស្មើ
du ji ប៉ុន្មានគៀសអោយដើរ cheng yi មានស្មើគឺ zhong cheng ។
song ci លោកអ្នកមានTong xin shu hu ឈប់គឹតចូរ xu xin
Tui Lun តាមហេតុកុំទោម្នេញ cai zhi និងពេញដល់រូបអ្នក ៕
ច្បាប់នៅនឹងមាត់ហ៊ុន សែន កុំសង្ឃឹមថាគេយល់ព្រមអោយសោះ។ បក្សប្រឆាំងឈ្មោះថ្មីមិនអាចកើតជារូបរាងបានទេ។
ស៊ូត…កុំអាលមាត់!
ចាំមើលតទៅទៀត…!
ធ្វេីយ៉ាងមេចទៅណ៎បេីច្បាប់នៅនឹងបបូរមាត់លោកសម្ដេចហ៊ុន សែនទៅហេីយ អញ្ជឹងមានតែរងចាំសម្ដេចចូលព្រះនិពាន្វសិន
We’re NASA and We Know It (Mars Curiosity)(ចុច)
The Team With No Name-Watch You!!!
Fuck you, CPP and their idiot leader!!!
អ្នកដែលចែងច្បាប់អោយគេគោរពតាម តែអ្នកនិងឯងដែលជាអ្នកមិនសូវគោរពច្បាប់ តែងតែបំពានលេីេច្បាប់ ជាងអ្នកណាទាំងអស់
ខ្លួនជាឃាតករ, ជាជនក្បត់ជាតិ, ជាចោរប្លន់ជាតិ, ខ្លួនមិនប្រមើលមើល
ឱ្យឃើញផង តែបែរជាឃើញកូនកំហុសដែលត្រឹមតែជាការចោទប្រកាន់
របស់ខ្លួនថាជាទោស? Come on, you son of a bitch and some doggy
bastards who have been intoxicated with pride, power, and idiocy.
You go too far beyond what the laws said.
Please be aware that under the leadership of Decho SEN, Cambodia is properous and fast-developed. In the past six months (half-year) alone, Cambodia imported almost 500,000 vehicles. This importation shows the sign of economic growth in Cambodia. 14.6 million Cambodians own 16 millions phones. The ratio of 1:4 people owns a motocycle, 1:20 people owns a car or a truck, 14.6 million people own 15 millions TV sets,………….រំដោះ! រំដោះអី? យកអី យកទៅរំដោះ(រំ=wrap around ហើយ ដោះ=breasts ដូច្នេះ រំដោះ=wrap around the breasts) ហាសហាសហាសហាហាហាហាស………….
“”The Opposition Parties’Members have nothing to say but to curse crazily!!!””
មតញ្ញុតា ការគិតប្រមាណ
១- មតញ្ញុតា ការគិតប្រមាណ—ទ្រព្យយសដែលបានគួរគិតប្រមើល
កុំបីប្រមូលតាមគំនិតព្រើល—ក្រែងភាពងងើលបរាផ្តាច់ផ្តិល ។
២- មតញ្ញុតា ការគិតប្រមាណ—ទ្រព្យយសដែលបានត្រូវចេះស្កប់ស្កល់
តែលោភហួសពេក វាស្កៀបអំពល់—អព្វមង្គលវិលមករកអ្នក ។
៣- មតញ្ញុតា ការគិតប្រមាណ—ជួយអ្នកឱ្យក្សាន្ត ទ្រព្យបានត្រជាក់
ប្រកបតាមអង្គអដ្ឋង្គិគមគ្គ—ជួយស្ទួយរូបអ្នកជួបសុខបវរ ។
៤- មតញ្ញុតាពិចារណ៍ឱ្យទាន់—ដកចង្ការមាន់ រហន់រកធម៌
កាលខ្លួននៅខ្លាំងខ្ពើមអំពើល្អ—ដល់ភ្នែកបញ្ឈរ ត្រដរននាល ។
៥- មតញ្ញុតាពិចារណ៍ត្រឹមត្រូវ—ដល់ពេលស្លាប់ទៅមិនដោយមួយរៀល
ខ្លួនវិនាសទៅ នៅពាក្យដំនៀល—ញាតិត្មះតិះដៀលច្រកជាលច្រកដោក ។
៦- មតញ្ញុតា ការគិតប្រមាណ—មានតាមលំអាន ទើបវាមិនថោក
ស្លាប់ហើយសោយសុខ ឋានបរលោក—ជនដែលស្មោគក្រោក ហែលគោកអវចី!
Fuck you, CPP and their idiotic leader!!!
We’re No Name!
We Watch You, Idiot!
We’re Legion!
កាលពីថ្ងៃទី១៨ សីហា ២០១២ នៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង 3:45 នាទីរសៀល មានករណីប្លន់យកឡានការីណា ពណ៏ស១គ្រឿងមិនបានសម្រេចបង្កដោយចោរចិត្តប្រហើន មើលងាយខ្មែរ គឺជនជាតិយួន ៣នាក់នៅទីតាំងខាងលើ។ សាក្សីបានអោយដឹងថា មុនកើតហេតុ ជនជាតិយួន៣នាក់បានជិះម៉ូតូអឹមដេ ពណ៏ក្រហម ចូលក្នុងផ្ទះអង្គការ CC Home ជប៉ុនជួយសង្រ្គោះកុមារក្រីក្រ ហើយបាននិយាយគម្រាមទាំងភាសារខ្នែរមិនច្បាស់មកលើលើយុវជន រដ្ធា អាយុ១៧ឆ្នាំរកសោរឡាន ប៉ុន្តែមិនមានសោរ ហើយចោរក៏វាយកញ្ជក់ឡានចូលទៅបើកឡាន ប៉ុន្តែបើកក៏មិនឆេះទៀត ខឹងណាស់ចេញពីក្នុងឡានមកវិញក៏យកដំបងវាយបំផ្លាញកញ្ជក់ខាងមុខឡើងខ្ទេច ហើយវាយយុវជន រដ្ធាត្រូវក្បាល និងដៃ គម្រាមមិនហៅគេជួយ បើហ៊ានគេអារក សម្លាប់ចោល ហើយក៏ដាក់មេប្រូចទៅបាត់ដោយសុវត្ថិភាព។
សំនួរសួរថា ហេតុអ្វីក៏ជនជាតិយួនចូលចិត្តចូលមកស្រុកខ្មែរម៉្លេស? ចូលមកដើម្បីអ្វី?
អ្នកណាបើកដៃអោយជនជាតិយួនខុសច្បាប់ចូលមកស្រុកខ្មែរយ៉ាងគគ្រឺក គគ្រេងយ៉ាងនេះ?
តើជនជាតិយួនចូលមកស្រុកខ្មែរមានបំណងអ្វីទៅ?
ចូលពីទល់ដែនខាងកើត រហូតដល់ទល់ដែនខាងលិច តើដោះស្រាយចេញទេ បើចូលមកច្រើនយ៉ាងនេះ?
អ្នកណាជាអ្នកជំពាក់គុណយួន ?ពលរដ្ធខ្មែរ១៤លាននាក់ ឬក៏ បុគ្គល3នាក់?
តើដឹកនាំខ្មែរបច្ចុប្បន្នត្រូវយកអ្វីទៅសងគុណយួន?
អ្នកណាទៅមានប្រាជ្ញាឆ្លើយសំនួរទាំងនេះត្រូវ នឹងបានរង្វាន់ណូប៊ែលខ្មែរសង្រ្គោះខ្មែរពិត។
សែន យ៉ាប់!!!!!!
ស្តាយពេលវេលាដែលខំទុកចិត្ត តែគ្មានបានការណ៍សោះ ពិតដូចជាសំដីសំដាច់ដេជោខ្វាំងមែន
ដូចក្អាត់ក្នុងក្អមមែន! គ្មានកំនើតពូកែណាស់ខាងយំក្អាត់ក្អាត់
សូមឆ្លើយសំណួរលោក ធនញ្ជ័យ
លោកសួរថា “បើគ្រាន់តែដកតំរុយព្រំដែនដើម្បីការពារផលប្រយជន៍ជាតិរបស់ខ្លួន
មានទោសដែរ?”
ការដកតំរុយបង្គោលព្រំដែលដែលឯកឧត្តមអគ្គមហាបិតាប្រជាធិបតេយ្យ
សម រង្ស៊ីបានធ្វើនាពេលកន្លងមកគឺពិតជាខុស។ ហេតុអ្វី?
ទី១. នោះគ្រាន់តែជាតំរុយបង្គោលព្រំដែនតែប៉ុន្នោះ គឺមិនមែនជាបង្គោលព្រំ
ដែនពិតប្រាកដនៅឡើយទេ។ គេប្រើបង្គោលតំរុយនោះដើម្បីស្វែងរកទីតាំង
ពិតប្រាកដនៅលើដី ដើម្បីផ្ទៀតផ្ទាត់ជាមួយផែនដីខ្នាត ១/១០០ ០០០ ដែល
បានបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន និង ជាផែនដីដែលបានតំកល់
ទុកនៅអង្កការសហប្រជាជាតិ។
ការដកតំរុយបង្គោលព្រំដែលនេះគឺធ្វើឲ្យបាត់បង់តំរុយសម្រាប់ស្វែងរកទីតាំង
ខ្សែរព្រំដែនពិតប្រាកដ។
ទី២. ខុសត្រង់ឯកឧត្តមអគ្គមហាបិតាប្រជាធិបតេយ្យសម រង្ស៊ី គ្មានបុគ្គលិក
លក្ខណៈជាមេដឹកនាំគ្រប់គ្រាន់នៅឡើយទេ។ ព្រោះអ្វី?
នោះគឺ ភាពឆេវឆាវ ទទឹងទទែងទាំងទទឹងទិស។
សូមសួរថា បើឯកឧត្តមសម រង្ស៊ីធ្វើជាអ្នកដឹកនាំប្រទេសដែលឆេវឆាវ ប្រៀប
ដូចពួកក្មេងពាលដែលជិះម៉ូតូជ្រែពេញផ្លូវរាល់ថ្ងៃ តើងាយនឹងមានគ្រោះថ្នាក់
ដែរឬទេ?
ចំពោះពួកក្មេងពាលទាំងនោះ គឺគ្រោះថ្នាក់ចរាចរដែលនាំឲ្យស្លាប់ ឬ ពិការ
ហើយនាំទុក្ខលំបាកដល់អ្នកដទៃទៀត។
ចុះបើឯកឧត្តមសម រង្ស៊ី ដឹកនាំប្រទេសទៅជួបគ្រោះថ្នាក់ ដូចគ្រោះថ្នាក់ចរាចរ
របស់ពួកក្មេងពាលដែរនោះ តើឯកឧត្តមសម រង្ស៊ីពេញចិត្តនឹងតស៊ូស្លាប់រស់
ជាមួយប្រជាពលរដ្ឋក្នុងប្រទេសដែរ ឬទេ? តើអ្នកណាជាអ្នកទទួលផលពីការ
ដឹកនាំដ៏មហាសែនឆេវឆាវរបស់គាត់ទៅ?
បណ្ឌិតច្បាប់ តែហាក់ដូចអត់ចេះនខ្វាក់អីសោះ!
ពួកអាយ៉ងខ្ញុំកញ្ជះយួនមានការព្រួយបារម្មណ៍ជាខ្លាំងតាំងតែពីអ្នកប្រជាធិប្បតេយ្យរួបរួមគ្នា,ដូចដែលយើងបានទាយទុកជាមុនអញ្ចឺងគឺគេនិងរិះរកគ្រប់មធ្យោបាយដើម្បីបំបែកនិងកំចាត់ព្រោះវាអាចនិងនាំមកនូវក្ដីវិនាសអន្តរាយសំរាប់ខ្លួន។
ករណីលោកសមរង្សីគឺជារឿងនយោបាយសុទ្ធសាធដែលបញ្ជាមកផ្ទាល់ពីហាណូយ,តំរុយដែលបានដកនោះគឺជាតំរុយឈ្លានពានដែលបានបោះលើដីស្រែពលរដ្ឋខ្មែរ,យើងសង្កេតឃើញតែរាស្រ្ដខ្មែរយំ
ស្រែកព្រោះបាត់បង់ដីស្រែ,តែផ្ទុយទៅវិញមិនដែលមានយួនសូម្បីតែម្នាក់យំស្រែកថាបាត់ដីស្រែ
ចំការ។
ឯកឧត្តមទណ្ឌិតសម រង្សីប្រឹងត្រដរខ្យល់ទៀតទៅក្រែងមានសិទ្ធិឃោសនាតាមប្រព័ន្ធសិក្ខាសាលា
តាមទូរទស្សពីក្រៅប្រទេស,ចៅចេកអាំងសម្លឹងឃើយនិងហ៊ានទាយទុកថាឯកឧត្តមទណ្ឌិតមិនអាច
វិលវិញបានជាដាច់ខាត។ស្រណោះបក្សអាណាធិប្បតេយ្យរបស់ឯកឧត្តមទាំងទ្វេណាស់ព្រោះអ្វីៈ
១.សមាជិកកំពុងតែចុះចូលរួមក៏សាងជាតិជាមួយគណៈបក្សប្រជាជនយ៉ាងស្រស្រាក់ស្រស្រាំ
២.បក្សសម្ព័នដើម្បីព្រជាធិបតេយ្យរបស់លោកខឹម វាសនាកំពុងបបិចយកសមាជិកពីបក្សអាកឹម
សុខានិងបក្សឯកឧត្តម ទណ្ឌិតយ៉ាងស្រស្រាក់ស្រស្រាំ។
៣.ឯកឧត្តមទណ្ឌិតមិនអាចចុះឈ្មោះអោយក្រសួងទទួលស្គាល់ឡើយព្រោះឈ្មោះជាទណ្ឌិត
៤.ឯអាកឹម សុខានិងបននយោបាយទុច្ចរិតជាមេឃោសនាបោកប្រាស់ប្រជាពលរដ្ធ។
មិនគួរមានភ្នែនហើយខ្វាក់និយាយអត់ដឹងអីសោះ លោក ជាតិអើយ ថាលោក ហ៊ុន សែន ជាចៅហ្វាយទៅ វាមានតែភ្នែកម្ខាងមិនសូវមើលបានគ្រប់ជ្រុងក្រែងវាចន្លោះអញ្ចឹងហើយ ចុះលោក ជាតិឯងស្អីដែរបានជាខ្វាក់ដែរ?? និយាយសុទ្ឋតែពឺងលើច្បាប់ និង តុលាការយុត្តិធម៌ តាំងពីខ្ញុំដឹងក្តីមកមិនដែលមានលឺថាអ្នកអត់លុយឈ្នះក្តីម្តងណាផង ក៏មានតែរងគ្រោះដោយអយុត្តិធម៌តែប៉ុណ្ណោះ។ អ្នករស់នៅលើដី ត្រូវជាប់គុក អ្នកតស៊ូមតិត្រូវជាប់ គុក អ្នករិះគន់រដ្ឋាភិបាលត្រូវជាប់គុក អ្នកប្រឆាំងការកាប់បំផ្លាញព្រៃឈើ មច្ឆាជាតិ ព្រំដែន ត្រូវជាប់គុក ហើយពួកអ្នកបង្កើត ប៉េស្យាចារ លក់អាភៀន កាប់ព្រៃឈើ យកដីរបស់ប្រជាជន លួចនាំចូលរបស់គេចពន្ឋ កេងថវិការជាតិ ដាក់ហោប៉ៅ ។ល។ ត្រូវមានងារជា ឧកញ៉ា ឬឯកឧត្តម ខ្ញុំសូមលើកឧទាហរណ៏ អោយលោក ជាតិ ស្តាប់មួយចុះ តើដីសម្បទាន ដែលមានទំហំ 10000 ហាត់តា ពិតជាមិនមានការប៉ះពាល់មែនទេទៅលើការរស់នៅរបស់ប្រជាជនខ្លះៗនោះ?? តើប្រជាជនពិតជាបានទៅរស់នៅមិនស្រប់ច្បាប់លើដីរដ្ឋមែនទេ?? តើរដ្ឋពីមុនដែលបានចេញប្លង់ អោយជាកម្មសិទ្ឋិដល់ពលរដ្ឋហើយឬនៅ ទើបថាប្រជាពលរដ្ឋខុសច្បាប់?? ពួកអាថោក មិនចង់និយាយទៀតទេព្រោះរាប់វាមិនអស់ទេ។
នរណាដឹងទេថាច្បាប់ជាអ្វីទេ? បើខ្ខុំដឹងច្បាប់បង្កើតឡើងសំរាប់អ្នកដែលឡើងកាន់អំណាច មិនទាន់ចេះអក្សរមករៀនអក្សរអោយស្ទាត់
ដើម្បីងាយស្រួលដល់ការសរសេរបន្លំព្រឹត្តិការណ៏ពិតទៅជាព្រឹត្តិការណ៏ក្លែងក្លាយ. ល្អទៅជាអាក្រក់ដើម្បីភូតភររាស្រ្តខ្មែរ។
ច្បាប់សព្វថ្ងៃមានច្បាប់ច្រើនមែន តែអ្នកអនុវត្តន៍គឺថ្វើតាមមនោសញ្ជេតនា …..
គឺជានយោបាយផ្លែល្វា…….ធាតុពិតគឹបក្សពួកអញ..
ជយោ!!! គណះបក្សសង្រ្គោះជាតិ