ក្រសួង​មហាផ្ទៃ​ទទួល​លិខិត​ជូន​ដំណឹង​បើក​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្ស បាន​ចុះ​បញ្ជី​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រសួង​មហាផ្ទៃ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។

ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។

ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Tin Zakariya

ដោយ ទីន ហ្សាការីយ៉ា
2012-08-20
​វិទ្យុ​អាស៊ីសេរី

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​អ្នក​នាំ​ពាក្យ​ចលនា​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​លិខិត​ជូន​ដំណឹង​របស់​លោក​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​ហើយ។

លោក ប៉ុល ហំម បញ្ជាក់​ថា គណបក្ស​ថ្មី​នេះ​មិន​ទាន់​ដាក់​បេក្ខភាព​ប្រធាន​គណបក្ស និង​អនុ​ប្រធាន​នៅ​ឡើយ។ លោក​អះអាង​ថា លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ ជំហាន​ដំបូង​នេះ លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន រី​ឯ​រូប​លោក​ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​នឹង​ជូន​ដំណឹង​ឲ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​វិញ នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​លិខិត​ជូន​ដំណឹង​នេះ ថា​តើ​ក្រសួង​នឹង​យល់​ព្រម​ចុះ​បញ្ជី​ឲ្យ​បង្កើត​គណបក្ស​ថ្មី​នេះ ឬ​យ៉ាង​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដដែល បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទេ ពីព្រោះ​ថា លោក សម រង្ស៊ី ជា​ទណ្ឌិត។ លោក​បំភ្លឺ​ថា បើ​សិន​ជា​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​វិញ​បាន លុះ​ត្រា​ណា​លោក សម រង្ស៊ី ចូល​មក​ទទួល​ទោស​សិន។

បន្ទាប់​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ដែរ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

សូម​ស្ដាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "ក្រសួង​មហាផ្ទៃ​ទទួល​លិខិត​ជូន​ដំណឹង​បើក​គណបក្ស​សង្គ្រោះ​ជាតិ"

  1. សុរិយារះថ្មីលើផែនដីចាស់
    ១- ដើម្បីបុព្វហេតុប្រទេសជាតិ–កំចាត់យួនវៀតចេញពីទឹកដី
    ខ្មែរត្រូវសាមគ្គីទាំងប្រុសស្រី–ទើបបានទឹកដីយើងនៅគង់វង់ ។
    ២- កសិករ និស្សិត បញ្ញវ័ន្ត–ត្រូវក្រោកឱ្យទាន់ លើកស្ទួយទ្រទ្រង់
    កុំឱ្យបរទេសមើលងាយយើងល្ងង់–យើងបានបាត់បង់ដីអស់ច្រើនហើយ ។
    ៣- យួនសៀមអង្កៀមយើងមិនឈរឈប់–យើងត្រូវទល់ទប់កុំនៅកន្តើយ
    សាមគ្គីព្រួតដៃ ដីមិនបាត់ឡើយ–បោះឆ្នោតលើកក្រោយ កុំឱ្យធ្លោយបាន ។
    ៤- សុរិយារះថ្មីលើដីចាស់–រះមកក្រោកដាស់អស់ខ្មែរគ្រប់ប្រាណ
    ដើម្បីទឹកដីគង់វង់នៅបាន–ដើម្បីជាតិថ្កាន ផុតពីទុក្ខភ័យ ។
    ៥- បើយើងមិនក្រោកនាពេលនេះទេ–គិតទៅយើងខ្មែរ តើនៅសល់អ្វី?
    ម្ខាងបានទៅយួន ម្ខាងបានទៅថៃ–ពឹងមេសព្វថ្ងៃ ជាមេលក់ខ្លួន ។
    ៦- សុរិយារះថ្មីលើដីចាស់–ខ្មែរគិតឱ្យច្បាស់ ឈប់ខុសផ្ទួនៗ
    ចូលរួមស្ម័គ្រស្មោះរំដោះជាតិខ្លួន–ឈប់ឱ្យសៀមយួន ប្រមាថយើងបាន

  2. ១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
    ២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអិយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។

  3. កំណាបលោក អាជាតិ-ម្សោលនិយាយត្រូវមាច់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    ប៉ុន្តែអាចម៏ច្រើនពេកចង់ក្អួត…………………..អាជាតិវាសុីមែនអី​?ចំជាល្ងើមែន
    ឆ្កែក្រោមផ្ទះតាអញ្ចិសអែង។

  4. ល្ខោននយោបាយ មិនខុសពីល្ខោន បាសាក់ដ៏មានប្រជាប្រិយរបស់ខ្មែរ
    បើមិនទាន់មានប្រធានក្រុមដឹកនាំសំដែង មិនចែកតួនាទីតួអង្គសំខាន់ៗ
    អោយដឹងមុនទេ ក្រុមសំដែងនោះក៏មិនបានហាត់សំដែងអោយត្រូវតាម
    សាច់រឿងណាមួយដែរ ។ ដល់ពេលសំដែងអោយមហាជនទស្សនា
    មិនគិតខិតខំផ្តោតលើសាច់រឿងតែបែជា នាំគ្នាចងចិញ្ចើញដាក់តែ
    រដ្ឋាភិបាល តួណាក៏និយាយដល់រដ្ឋាភិបាល ៗ ភ្លេចសាច់រៀងផ្សេងៗទៀត
    ប្រយត្ន័និយាយខុសច្រើនពេក រហូតដល់ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ
    ក្រែងជាប់ការផ្តឹងប្តល់ច្រើនតួអង្គពេក ក្រុមល្ខោននោះអាចឈានដល់
    ត្រូវរំសាយក្រុមផងក៏មិនដឹង ? ។ លក្ខណៈពិសេសរបស់ល្ខោន
    ត្រូវមានវិធីសាស្រ្តក្នុងការទាក់ទាញអ្នកទស្សនា អ្នកស្តាប់ ហើយមានគ្រូ
    មន្តអាគមន៍ខាងអន្តងព្រលឹង គ្រូសីល ជួយផងដែរ តែសម័យនេះ
    គ្រូអូមអាមក៏រកមកជួយ ប្រើពាក្យសមរម្យទន់ភ្លន់ នឹង ត្រូវប្រើផ្លូវ
    លុយមកជួយផងដែរគឺមិនអាចខ្វះបាន សម័យនេះ ពិបាករក
    ក្តាម កង្កែប ពិបាករកឈើលក់ណាស់ រកអូសដុតមិនបានផង ឈើ
    ធ្យូងសុទតែថ្លឹងទាំងអស់ ខ្យល់ក៏ថ្លឹងគីឡូដែរ គឺហ្គាស ។បើអត់លុយ
    តើពេលឈ្នះទៅធ្វើអ្វីកើតទៅ​ ? តែវាមិនសង្ឃឹមផង ស៊ខំតាមវាសនាចុះ
    តែកុំអួតនាំខ្មាសគេ ទើបពិតជាអ្នកយល់ត្រូវ ។

  5. cheath says:

    ប្រជារាស្រ្តខ្មែរបានភ្ញាក់រលឹក ក្រោកឈរឡើង ក្នុងឆន្ទះមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដី កម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជាតិឲ្យទៅជា កោះសន្តិភាព ឡើងវិញ ដោយផ្អែកលើ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងទទួល ខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ ។
    ដោយឈរលើមូលដ្ឋានខាងលើ និងការគោរពរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រសូត្រ ឡើងនៅឆ្នាំ១៩៩៣ នោះ ទើបប្រទេសកម្ពុជាបានសម្រេចធ្វើការជ្រើសរើសមេដឹកនាំប្រទេស តាម មធ្យោបាយផ្ទេរអំណាចដោយ សន្តិវិធី គឺការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ ស្រទាប់វណ្ណៈ ដើម្បីចំរាញ់ជ្រើសរើសយកមនុស្សល្អ ឈ្លាសវៃ មានសមត្ថភាពគ្រប់គ្រាន់ និងការ ទទួលខុស ត្រូវខ្ពស់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំប្រទេសឲ្យឈានឆ្ពោះទៅរកការរីកចម្រើនលូតលាស់ សម្បូរ រុងរឿង ជានិច្ចនិរន្តរ៍ សម្រាប់កូន ចៅជំនាន់ក្រោយ ។
    ធម្មតាប្រទេសកម្ពុជា ៥ឆ្នាំ ម្តង តែងមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគណបក្សនយោបាយជាច្រើនបានបង្កើតឡើងក្នុងគោលបំណងដណ្តើមជ័យជំនះ ពីគូបដិ បក្ខរបស់ខ្លួនសម្រាប់ឈាន ទៅដឹកនាំប្រទេស ។ ប៉ុន្តែជាអកុសល ក្រុមគណបក្សខ្លះ ដែលតែងតែ ចាញ់ការ បោះឆ្នោតជារៀងរាល់អាណតិ្តនោះ បានបង្កើត យុទ្ធសាស្រ្តថ្មីៗ ក្នុងការបណ្តុះបណ្តាល សមាជិកគណបក្ស របស់ខ្លួនឲ្យស្អប់សមាជិកគណបក្សឈ្នះឆ្នោត ដែលកាន់អំណាច ។
    យ៉ាងណាមិញដូចជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជារឿយៗ តែងព្យាយាមផ្តល់ព័ត៌មាន អាក្រក់ ពីការដឹកនាំរបស់រដ្ឋាភិបាល ដោយបំផ្លើសបំភ្លៃ និងបំប៉ោងហួសពីការពិតជាក់ស្តែងក្នុងសង្គម ធ្វើឲ្យ សមាជិកគណបក្សរបស់ខ្លួន ចង់កំហឹងងុបងុលនឹងនយោបាយអគតិ ដោយគ្មានការពិចារណា ហើយ ហ៊ាន ប្រព្រឹត្តអំពើហឹង្សាមកលើសមាជិកគណបក្សកាន់ អំណាចមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១២ មានករណីសម្លាប់មន្រ្តីគណបក្ស ប្រជាជនកម្ពុជាម្នាក់ ដោយមន្រ្តីគណបក្ស សិទិ្ធមនុស្ស ។
    ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គោលនយោបាយរបស់ក្រុមគណបក្សប្រឆាំងមានចរិត រើសអើង ញុះញុង បង្កើត ជាអំពើហឹង្សានយោបាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក៏អាចបង្ក ជាអសន្តិសុខក្នុងស្រទាប់មូលដ្ឋានផងដែរ ។ ជាពិសេសស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភាពគ្មានសមត្ថភាព របស់ក្រុមគណបក្សប្រឆាំង ក្នុងការជ្រើសរើស មនុស្សប្រភេទឧក្រិដ្ឋជន យកមកឈរឈ្មោះជាបេក្ខជន សម្រាប់បម្រើការងារសាធារណៈ ដែលជាឧត្តមប្រយោជន៍ជាតិ ។
    ប៉ុន្តែរឿងដែលគួរឲ្យចំលែកនោះ គឺសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវសមាជិកគណបក្ស សិទ្ធិមនុស្ស វាយសម្លាប់ យ៉ាងអយុត្តិធម៌បំផុតនោះបែរជាមានស្ងាត់ជ្រងុំ គ្មានឃើញបណ្តាអង្គការ/សមាគមជាតិ អន្តរ ជាតិ ឬបណ្តាអង្គទូតណាមួយ ចេញមុខធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះជនដៃដល់ ឬក៏ចាត់ទុកថា ជារឿងនយោបាយសោះ ហ្នឹងប្រហែលមកពីក្រុម ទាំងនោះមាននិន្នាការមិនចូលចិត្ត ហើយប្រឆាំងនឹងរដ្ឋាភិបាល ទើបពួកគេគិតថា សមាជិកគណបក្សកាន់អំណាចស្លាប់ ពួកគេមិនត្រូវចាត់ទុកថាជាមនុស្ស ។
    តើលោក សុរិយា ស៊ូប៊ែឌី Human Rights Watch វង្វេងទៅណាបាត់ហើយបានជា មិនដឹងថា មានសមាជិក គណបក្សប្រឆាំងសម្លាប់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយជួយស្រែករកយុត្តិធម៌ឲ្យទៅគ្រួសារ ជនរង គ្រោះផង ។
    សរុបសេចក្តីមក ហ្នឹងរឺ សកម្មភាព ក្រុមអ្នកស្រឡាញ់យុត្តិធម៌ និងប្រកាន់គោលការណ៍ប្រជាធិ បតេយ្យ ?