មន្ត្រី​រាជរដ្ឋាភិបាល ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ មុន​ពេល​ចាប់កំណើត​

ភ្នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ពុំ​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល ចំពោះ​ការព្រមាន​ពី​សំណាក់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​បង្កើត​ចេញ​ជា​រូបរាង​បាន​ផង​នោះ បែរ​ជា​ព្រមាន​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ឆ្នាំ​២០១៣​។ នោះ​គឺ​បើ​គណបក្ស​ប្រឆាំង​ថ្មី មិន​ចូលរួម​ការបោះឆ្នោត នឹង​មិន​ប៉ះពាល់​​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​

ថ្ងៃទី 20 សីហា 2012
ដោយ: រតនា
CEN

​លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហស័ នៃ​ទីស្តីការគណៈរដ្ឋ​មន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​ប្រកាស​ដកថយ មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នា​ឆ្នាំ​២០១៣ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​រួបរួម​ថ្មី​នោះ វា​មិន​មែន​​ជា​រឿង​ចំលែក​ទេ ហើយ​ការ​មិន​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​នោះ​ ​មិន​បាន​​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​លិទ្ធប្រជាធិបតេយ្យ នៅ​កម្ពុជា​ឡើយ​។ កត្តា​នេះ ក៏​ពុំ​ចោទ​ជា​ឧបសគ្គ​ដែរ ពីព្រោះ មាន​គណបក្សនយោបាយ​ជាច្រើន​ទៀត ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

​លោកទិត​សុធា បាន​បន្ថែមថា “​ចំពោះ​បុគ្គល​សមរង្ស៊ី​ខ្លួនឯង បាន​ដឹង​ច្បាស់​ណាស់ គឺ​សិទ្ធិ​នយោបាយ​របស់​គាត់​ត្រូវ​បាន​ចប់ ហើយ​ការ​ជាប់ទោស​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គឺ​ច្បាប់​មិន​អនុញ្ញាត​ឲ្យមាន​សិទ្ធិ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ និង​មិន​អាច​ឈរឈ្មោះ ឲ្យគេ​បោះឆ្នោត​ឲ្យ​ឆ្នោត​បាន​ដែរ​”​។​

​លោកទិត​សុធា បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា “​ផ្ទុយ​ទៅ​វិញ​គណបក្ស​ថ្មី​របស់​ក្រុមប្រឆាំង គឺ​បាន​បរាជ័យ​មុន​ពេល​ចាប់កំណើត​។ បើសិន​គ្មាន​គណបក្ស​នយោបាយ​មួយ ចូលរួម​មិន​មែន​មានន័យ​ថា គ្មាន​ការបោះឆ្នោត​នោះទេ គឺ​ការបោះឆ្នោត​នៅតែ​ដំណើការ​ទៅ​ជា​ធម្មតា​”​។​

​លោក ទិត សុធា បាន​បញ្ជាក់ទៀតថា “​រឿង​កំហុស​បុគ្គល​សមរង្ស៊ី​ម្នាក់ មិនអាច​យកមក​បំផ្លាញ​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដ៏​រឹងមាំ​បាន​នោះទេ ពី​ព្រោះនេះ​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក​សម​រង្ស៊ី ដែល​មិន​មាន​និតិ​សម្បទារ គ្រប់គ្រាន់​តាម​ផ្លូវច្បាប់ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត មិនមែន​បានន័យថា ខ្លួន​ជា​ទណ្ឌិត មិន​បាន​បោះឆ្នោត​បែរ​ជា​ស្រែកថា ដំណើរការ​អនុវត្ត​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បំផ្លាញ​ឡើយ​”​។​

​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ គណបក្សប្រឆាំង ស្នើ​ឲ្យមាន​ការរុះរើ​សសមាសភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​មុន​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ ដែល​ចាប់ពីពេលនេះ​ទៅ មាន​រយៈពេល ៩​ខែ​ទៀត​នោះ ត្រូវបាន​លោក ទិត សុធា បាន​បញ្ចេញ​ប្រតិកម្ម ច្រានចោល​ថា ការទាមទារ​របស់​គ​ណ​បក្សប្រឆាំង​ឲ្យមាន​ការុះរើ​សមាសភាព​ដឹក​នាំ គ​.​ជ​.​ប​. នោះ​ជា​បទ​ចំរៀង​ដដែលៗ ដែល​ខ្លួន​ឯង​ភ្លេច​ថា សមាជិក​របស់​គណបក្ស​ប្រឆាំង មាន​វត្តមាន​នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ គ​.​ជ​.​ប​. ដែរ មិនមែន​មាន​តែ​សមាជិក​គណបក្ស​កាន់​អំណាច​ទេ​។

​លោក ទិត សុធា បានចាត់ទុក​ការទាមទារ​ដដែលៗ របស់​គណបក្សប្រឆាំង ក្នុង​រឿង​ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ថា​គឺ​ជា​បទ​ចំរៀង​ដដែល របស់​ក្រុម​ដែល​ចាញ់​។​

​ជា​ការកត់សម្គាល់ នៅក្នុង​សន្និសីទ​កាសែត​រួម​គ្នា​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ លោក ប៉ុល ហំ​ម តំណាង​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ពី​ការព្រមាន​ធ្វើ​ពហិកា​របស់​គណបក្ស​ប្រឆាំង​រួបរួម​ថ្មី​នេះ ដោយ​មិន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ឆ្នាំ​២០១៣ ទេ ក្នុងករណី​ដែល​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​លទ្ធភាព​វិល​ចូល​មាតុប្រទេស សម្រាប់​ការប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​បាន​នោះ ហើយ​ពេលនោះ លទ្ធផល​នៃ​ការបោះឆ្នោត នឹង​គ្មាន​ការ​ទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​។

​ជាមួយ​នោះ​ដែរ គណបក្សប្រឆាំង​រួបរួម​ថ្មី ដែល​ទើបតែ​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ក៏​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ពដឹក​នាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដោយ​ជ្រើសរើស​បុគ្គល​ដែល​គណបក្ស​នយោបាយ អាច​ជឿ​ទុកចិត្តបាន ឬក៏​សមាជិក​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​។ ការធ្វើ​បែប​នេះ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​លើកឡើងថា ដើម្បី​ឲ្យ​ការបោះឆ្នោត ធ្វើឡើង​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​៕​

What Next?

Recent Articles

28 Responses to "មន្ត្រី​រាជរដ្ឋាភិបាល ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ មុន​ពេល​ចាប់កំណើត​"

  1. cheath says:

    បើទោះបីគម្រោង នៃការចងសម្ព័ន្ធភាព ក៏ដូចជាការឈានទៅដល់ការរំលាយចូលគ្នា នៃគណបក្សប្រឆាំងទាំងពីរនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ឫុដែលហៅថាគណបក្សកាន់អំណាចយ៉ាងណាក្តី ប៉ុន្ដែមជ្ឈដ្ឋានជាទូទៅដែលបានតាមដានសភាពការណ៍នយោបាយនៅកម្ពុជានៅតែគ្មានជំនឿថាមេដឹកនាំគណបក្សប្រឆាំងទាំងពីរនេះអាច សម្រេចបានឡើយ ។
    មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាធ្លាប់ បានអះអាងហើយថា បើទោះបីបក្សទាំងពីរ អាចរំលាយចូលគ្នាមែន ក៏វាមិនអាចជាការគំរាមកំហែងនិងគ្មានអ្វីធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ដែលមាន ប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់នៅកម្ពុជាភ័យខ្លាចនោះទេ។
    រីឯមន្ដ្រីគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោតឯណោះវិញ ធ្លាប់បាននិយាយថា បើគណបក្សទាំងពីរនេះសម្រេចបញ្ចូលគ្នាមែននោះ នោះចំនួនបេក្ខភាពនិងអាសនៈ របស់ពួកគេ នៃគណបក្សនីមួយៗ នឹងត្រូវបាត់បង់ទាំងស្រុង។
    ទាក់ទងនិងជីវិតនយោបាយរបស់ សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេសដោយសារតែការរត់គេចពីសំណាញ់ច្បាប់ក្នុងប្រទេសកម្ពុជាឯកឧត្តមទិត្យសុធាអនុប្រធានអង្គភាពពត៏មាននិងប្រតិកម្មុរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីបានមានប្រសាសន៏កាលពីល្ងាចថ្ងៃទី១០កក្កដាកន្លងទៅថាសមរង្សីជិវិតនយោយ របស់គាត់ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ពីព្រោះគាត់ជាអ្នកដើរទៅមាត់ជ្រោះដោយខ្លួនឯង ។

    ឯកឧត្តម ទិត សុធា បានមានប្រសាសន៍បន្តថា បញ្ហាសម រង្ស៊ី គឺជាការអនុវត្តច្បាប់ ហើយកំហុសរបស់សម រង្ស៊ី គឺត្រូវបានតុលាការផ្តន្ទាទោស ដូច្នេះហើយ សិទ្ធិនយោបាយរបស់គាត់ក៏ត្រូវបញ្ចប់ដែរ ។សំរាប់ការទាមទាររបស់ ប្រេដ អាដាម ដែលជាមនុស្សស្ថិតនៅក្នុងអង្គការក្រៅរដ្ឋាភិបាលវិញ ហើយដែលមានទំនោរស្និទ្ធគាំទ្របក្សប្រឆាំង វាមិនត្រូវទៅនឹងទិដ្ឋភាពពិតប្រាកដ នៃស្ថានការណ៍នយោបាយនៅកម្ពុជា ហើយដែលវាក៏ជាការដើរផ្ទុយនឹងការពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ ពីព្រោះរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការលើកស្ទួយនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់។

    “កំហុសរបស់ សម រង្ស៊ី គឺបំពានច្បាប់ មិនអាចនឹងគៀងគររកសំឡេងពីប្រទេសមហាអំណាចណាមួយ ដើម្បីដាក់ការគាបសង្កត់ មកលើរដ្ឋាភិបាលដែលមានឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនត្រឹមត្រូវនោះទេ”។

    មន្ដ្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី នៅពេលថ្មីៗកន្លងទៅនេះបាននិយាយកុហកទាញចិត្តប្រាប់មន្ដ្រីថ្នាក់ក្រោមថា លោកប្រធាន (គឺនិយាយសំដៅសម រង្ស៊ី) នឹងជ្រើសរើសយកការជាប់ពន្ធនាគារ ដើម្បីបន្ដអាជីព នយោបាយ ពីព្រោះថា បើមិនធ្វើដូច្នេះទេ នឹងមិនអាចចូលស្រុកវិញបានឡើយ ។
    ការអះអាងរបស់មន្ដ្រីគណបក្ស សម រង្ស៊ី ដែលនិយាយអោយតែរួចពីមាត់ មិនផ្លូវការនេះ
    នៅតាមហាងគុយទាវ ហាង កាហ្វេ និងកន្លែងផឹកស៊ី ឯណោះវិញសំរាប់អ្នកអ្នកមាត់ដាច ពួកគេពួកគរបាននិយាយដោយចំអកថា បើសម រង្ស៊ី ហ៊ានទទួល ទោសកំហុសដោយជាប់ពន្ធនា គារយ៉ាងដូច្នេះ ទើបហៅថាអ្នកនយោបាយ ហ៊ានស៊ីហ៊ានសងមែន។តែកន្លងមកមានអញ្ចឹងឯណា អោយតែមានរឿងសមរង្សីដាក់មេផាយលែងងាកក្រោយតែម្តង។
    ក្រុមមន្ដ្រីគណបក្សសម រង្ស៊ី ដែលពោរពេញដោយរឿងអាស្រូវ ប៉ុន្មានថ្ងៃនេះ ក៏បាននិយាយនៅក្នុងពេលជួបសមាជិក នៅសហរដ្ឋអាមេរិកថា លោកប្រធានរបស់គេ ជ្រើសរើសទទួលទោសជាប់ពន្ធនាគារដូច្នេះក៏មិនយូរទេពីព្រោះប្រាកដជាសហគមន៍អន្ដរជាតិ និងប្រទេសផ្ដល់ជំនួយធ្វើអន្ដរាគមន៍ ឲ្យចេញពីពន្ធនាគារ ហើយ ព្រះមហាក្សត្រលើកលែងទោស ដើម្បីបានឈរឈ្មោះបោះឆ្នោត ។
    ជាការពិតសម រង្ស៊ី មានទោសចំនួន៣ករណីធំៗ ដោយតុលាការរកឃើញថា គាត់មានទោសជាប់ ពន្ធនាគារសរុបចំនួន១២ឆ្នាំ ។ ទោសកំហុសរបស់គាត់នោះ គឺការដកតម្រុយបង្គោលព្រំដែនជាប់ប្រ ទេសវៀតណាមលេខ១៨៥ នៅខេត្ដស្វាយរៀង ទោសប្រើប្រាស់ឯកសារព្រំដែនក្លែងក្លាយ និងទោស បរិហារកេរ្ដិ៍ ឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្តតិបត្តិការអន្តរជាតិ ។
    កន្លងមកមន្ដ្រីគណបក្សសម រង្ស៊ី ក៏ដូចជាសម រង្ស៊ីផ្ទាល់ បានព្យាយាមសម្របសម្រួល ផ្នែកនយោបាយជាមួយសម្ដេចហ៊ុនសែនដើម្បីធ្វើយ៉ាងណាឱ្យសមរង្សីខ្លួនឯងបានចូលស្រុក វិញ ។
    ប៉ុន្ដែសំរាប់ករណីសម រង្ស៊ី នេះ ជាករណីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ នោះទើបធ្វើឱ្យសម រង្ស៊ីបរាជ័យនឹងការ សម្របសម្រួល។ រីឯមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្សីវិញដោយគ្មានជម្រើស ក៏បាននិយាយបោកប្រាស់មន្ដ្រីថ្នាក់ក្រោមថា លោកប្រធាន របស់ពួកគេសុខចិត្ដជាប់គុក ដើម្បីបានចូលស្រុកវិញ ដើម្បីបន្ដអាជីពនយោបាយ ។
    ក្រុមមន្ដ្រីទាំងនោះ ក៏បានអះអាងតាមសតិបោកប្រាស់ថែមទៀតថា នៅពេលដែលសម រង្ស៊ី វិលត្រឡប់ចូលស្រុក វិញនោះ ពួកគេនឹងកេណ្ឌសមាជិក រាប់ម៉ឺននាក់ទៅទទួលសម រង្ស៊ី ហើយថា បើសិនជាមាន ការចាប់ខ្លួនលោកសម រង្ស៊ីមែន នឹងមានមហាបាតុកម្ម ។
    អ្នកវិភាគនយោបាយនៅកម្ពុជាបាននិយាយដោយវាយតម្លៃចំៗថា.គេមិនរំពឹងថា សម រង្ស៊ី ក្លាហានសុខចិត្ដទទួលទោស ដោយយល់ព្រម ដេកគុកនោះទេ ពីព្រោះកន្លងមក សម រង្ស៊ី ក្លាហានខាង ជេរថ្នាក់ ខាងប្រមាថ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនអើពើដល់ការគោរពច្បាប់ឡើយ ។ ពេលនេះជាងពេលណាៗទាំងអស់ ដែលសមរង្សីត្រូវឯកោដល់កំរិតសូន្យ ព្រោះថាអ្វីៗ ដែលសមរង្សីបានធ្វើ បានសាងកន្លងមក គឺជាការដើរផ្ទុយ ទីនឹងនិន្នាការពង្រឹងនិតិរដ្ឋនៅកម្ពុជាដែលមិនអាចអោយនរណាជួយសមរង្សីបាន ក្រៅតែតាមរយះទិដ្ឋភាពច្បាប់ប៉ុណ្ណោះ ៕

  2. JML says:

    ជាការពិតណាស់ !! នយោបាយទាំងល្ងិតល្ងង់របស់បក្សពួកមួយចំនួននៅតែគិតនឹងមានក្តីសង្ឍឹមទៅលើភាពមិនត្រឹមត្រូវ
    ល្មមភ្ញាក់ហើយបងប្អូនកុំអោយគេបោកទៀតអី! សូមអរគុណ!!! ចាំមើលភាគបន្តទៀតទៅណា!!

  3. មេទ័ពបាញ់អាចម៏ says:

    ហេកហក ហេកហក ហេកហក ជាទីបញ្ចប់អោយកាហ៊ីត!!!

  4. បក្សសង្គ្រោះជាតិជិតមកជួយសង្គ្រោះអំបែងក្បាលពួកហែងហើយអាឆ្កៃឆ្កួតជាតិនឹងអាសត្វលាJML

  5. JML says:

    The Man With No Name អាញ់ខ្ពើមមើលរបស់ហែងណាស់! អាមុខអាចម៏ឯងនេះ! ស្អីក៏អាចម៏ដែរ!
    អា អាចម៏!

  6. lolo says:

    សម រង្ស៊ី = ស៊ី អាចម៏

  7. Anonymously says:

    ធ្វើកុំភ័យមើ!!!

  8. ត្រូវហើយ…!!! ធើកុំភ័យមើល!!!
    ហាស ហាស ហាស ហាស ហាស…!!!
    :-)

  9. cheath says:

    ប្រជារាស្រ្តខ្មែរបានភ្ញាក់រលឹក ក្រោកឈរឡើង ក្នុងឆន្ទះមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដី កម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជាតិឲ្យទៅជា កោះសន្តិភាព ឡើងវិញ ដោយផ្អែកលើ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងទទួល ខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ ។
    ដោយឈរលើមូលដ្ឋានខាងលើ និងការគោរពរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រសូត្រ ឡើងនៅឆ្នាំ១៩៩៣ នោះ ទើបប្រទេសកម្ពុជាបានសម្រេចធ្វើការជ្រើសរើសមេដឹកនាំប្រទេស តាម មធ្យោបាយផ្ទេរអំណាចដោយ សន្តិវិធី គឺការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ ស្រទាប់វណ្ណៈ ដើម្បីចំរាញ់ជ្រើសរើសយកមនុស្សល្អ ឈ្លាសវៃ មានសមត្ថភាពគ្រប់គ្រាន់ និងការ ទទួលខុស ត្រូវខ្ពស់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំប្រទេសឲ្យឈានឆ្ពោះទៅរកការរីកចម្រើនលូតលាស់ សម្បូរ រុងរឿង ជានិច្ចនិរន្តរ៍ សម្រាប់កូន ចៅជំនាន់ក្រោយ ។
    ធម្មតាប្រទេសកម្ពុជា ៥ឆ្នាំ ម្តង តែងមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគណបក្សនយោបាយជាច្រើនបានបង្កើតឡើងក្នុងគោលបំណងដណ្តើមជ័យជំនះ ពីគូបដិ បក្ខរបស់ខ្លួនសម្រាប់ឈាន ទៅដឹកនាំប្រទេស ។ ប៉ុន្តែជាអកុសល ក្រុមគណបក្សខ្លះ ដែលតែងតែ ចាញ់ការ បោះឆ្នោតជារៀងរាល់អាណតិ្តនោះ បានបង្កើត យុទ្ធសាស្រ្តថ្មីៗ ក្នុងការបណ្តុះបណ្តាល សមាជិកគណបក្ស របស់ខ្លួនឲ្យស្អប់សមាជិកគណបក្សឈ្នះឆ្នោត ដែលកាន់អំណាច ។
    យ៉ាងណាមិញដូចជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជារឿយៗ តែងព្យាយាមផ្តល់ព័ត៌មាន អាក្រក់ ពីការដឹកនាំរបស់រដ្ឋាភិបាល ដោយបំផ្លើសបំភ្លៃ និងបំប៉ោងហួសពីការពិតជាក់ស្តែងក្នុងសង្គម ធ្វើឲ្យ សមាជិកគណបក្សរបស់ខ្លួន ចង់កំហឹងងុបងុលនឹងនយោបាយអគតិ ដោយគ្មានការពិចារណា ហើយ ហ៊ាន ប្រព្រឹត្តអំពើហឹង្សាមកលើសមាជិកគណបក្សកាន់ អំណាចមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១២ មានករណីសម្លាប់មន្រ្តីគណបក្ស ប្រជាជនកម្ពុជាម្នាក់ ដោយមន្រ្តីគណបក្ស សិទិ្ធមនុស្ស ។
    ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គោលនយោបាយរបស់ក្រុមគណបក្សប្រឆាំងមានចរិត រើសអើង ញុះញុង បង្កើត ជាអំពើហឹង្សានយោបាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក៏អាចបង្ក ជាអសន្តិសុខក្នុងស្រទាប់មូលដ្ឋានផងដែរ ។ ជាពិសេសស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភាពគ្មានសមត្ថភាព របស់ក្រុមគណបក្សប្រឆាំង ក្នុងការជ្រើសរើស មនុស្សប្រភេទឧក្រិដ្ឋជន យកមកឈរឈ្មោះជាបេក្ខជន សម្រាប់បម្រើការងារសាធារណៈ ដែលជាឧត្តមប្រយោជន៍ជាតិ ។
    ប៉ុន្តែរឿងដែលគួរឲ្យចំលែកនោះ គឺសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវសមាជិកគណបក្ស សិទ្ធិមនុស្ស វាយសម្លាប់ យ៉ាងអយុត្តិធម៌បំផុតនោះបែរជាមានស្ងាត់ជ្រងុំ គ្មានឃើញបណ្តាអង្គការ/សមាគមជាតិ អន្តរ ជាតិ ឬបណ្តាអង្គទូតណាមួយ ចេញមុខធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះជនដៃដល់ ឬក៏ចាត់ទុកថា ជារឿងនយោបាយសោះ ហ្នឹងប្រហែលមកពីក្រុម ទាំងនោះមាននិន្នាការមិនចូលចិត្ត ហើយប្រឆាំងនឹងរដ្ឋាភិបាល ទើបពួកគេគិតថា សមាជិកគណបក្សកាន់អំណាចស្លាប់ ពួកគេមិនត្រូវចាត់ទុកថាជាមនុស្ស ។
    តើលោក សុរិយា ស៊ូប៊ែឌី Human Rights Watch វង្វេងទៅណាបាត់ហើយបានជា មិនដឹងថា មានសមាជិក គណបក្សប្រឆាំងសម្លាប់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយជួយស្រែករកយុត្តិធម៌ឲ្យទៅគ្រួសារ ជនរង គ្រោះផង ។
    សរុបសេចក្តីមក ហ្នឹងរឺ សកម្មភាព ក្រុមអ្នកស្រឡាញ់យុត្តិធម៌ និងប្រកាន់គោលការណ៍ប្រជាធិ បតេយ្យ ?

  10. ប្រជារាស្រ្តខ្មែរបានភ្ញាក់រលឹក ក្រោកឈរឡើង ក្នុងឆន្ទះមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដី កម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជាតិឲ្យទៅជា កោះសន្តិភាព ឡើងវិញ ដោយផ្អែកលើ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងទទួល ខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ ។
    ដោយឈរលើមូលដ្ឋានខាងលើ និងការគោរពរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រសូត្រ ឡើងនៅឆ្នាំ១៩៩៣ នោះ ទើបប្រទេសកម្ពុជាបានសម្រេចធ្វើការជ្រើសរើសមេដឹកនាំប្រទេស តាម មធ្យោបាយផ្ទេរអំណាចដោយ សន្តិវិធី គឺការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ ស្រទាប់វណ្ណៈ ដើម្បីចំរាញ់ជ្រើសរើសយកមនុស្សល្អ ឈ្លាសវៃ មានសមត្ថភាពគ្រប់គ្រាន់ និងការ ទទួលខុស ត្រូវខ្ពស់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំប្រទេសឲ្យឈានឆ្ពោះទៅរកការរីកចម្រើនលូតលាស់ សម្បូរ រុងរឿង ជានិច្ចនិរន្តរ៍ សម្រាប់កូន ចៅជំនាន់ក្រោយ ។
    ធម្មតាប្រទេសកម្ពុជា ៥ឆ្នាំ ម្តង តែងមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគណបក្សនយោបាយជាច្រើនបានបង្កើតឡើងក្នុងគោលបំណងដណ្តើមជ័យជំនះ ពីគូបដិ បក្ខរបស់ខ្លួនសម្រាប់ឈាន ទៅដឹកនាំប្រទេស ។ ប៉ុន្តែជាអកុសល ក្រុមគណបក្សខ្លះ ដែលតែងតែ ចាញ់ការ បោះឆ្នោតជារៀងរាល់អាណតិ្តនោះ បានបង្កើត យុទ្ធសាស្រ្តថ្មីៗ ក្នុងការបណ្តុះបណ្តាល សមាជិកគណបក្ស របស់ខ្លួនឲ្យស្អប់សមាជិកគណបក្សឈ្នះឆ្នោត ដែលកាន់អំណាច ។
    យ៉ាងណាមិញដូចជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជារឿយៗ តែងព្យាយាមផ្តល់ព័ត៌មាន អាក្រក់ ពីការដឹកនាំរបស់រដ្ឋាភិបាល ដោយបំផ្លើសបំភ្លៃ និងបំប៉ោងហួសពីការពិតជាក់ស្តែងក្នុងសង្គម ធ្វើឲ្យ សមាជិកគណបក្សរបស់ខ្លួន ចង់កំហឹងងុបងុលនឹងនយោបាយអគតិ ដោយគ្មានការពិចារណា ហើយ ហ៊ាន ប្រព្រឹត្តអំពើហឹង្សាមកលើសមាជិកគណបក្សកាន់ អំណាចមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១២ មានករណីសម្លាប់មន្រ្តីគណបក្ស ប្រជាជនកម្ពុជាម្នាក់ ដោយមន្រ្តីគណបក្ស សិទិ្ធមនុស្ស ។
    ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គោលនយោបាយរបស់ក្រុមគណបក្សប្រឆាំងមានចរិត រើសអើង ញុះញុង បង្កើត ជាអំពើហឹង្សានយោបាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក៏អាចបង្ក ជាអសន្តិសុខក្នុងស្រទាប់មូលដ្ឋានផងដែរ ។ ជាពិសេសស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភាពគ្មានសមត្ថភាព របស់ក្រុមគណបក្សប្រឆាំង ក្នុងការជ្រើសរើស មនុស្សប្រភេទឧក្រិដ្ឋជន យកមកឈរឈ្មោះជាបេក្ខជន សម្រាប់បម្រើការងារសាធារណៈ ដែលជាឧត្តមប្រយោជន៍ជាតិ ។
    ប៉ុន្តែរឿងដែលគួរឲ្យចំលែកនោះ គឺសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវសមាជិកគណបក្ស សិទ្ធិមនុស្ស វាយសម្លាប់ យ៉ាងអយុត្តិធម៌បំផុតនោះបែរជាមានស្ងាត់ជ្រងុំ គ្មានឃើញបណ្តាអង្គការ/សមាគមជាតិ អន្តរ ជាតិ ឬបណ្តាអង្គទូតណាមួយ ចេញមុខធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះជនដៃដល់ ឬក៏ចាត់ទុកថា ជារឿងនយោបាយសោះ ហ្នឹងប្រហែលមកពីក្រុម ទាំងនោះមាននិន្នាការមិនចូលចិត្ត ហើយប្រឆាំងនឹងរដ្ឋាភិបាល ទើបពួកគេគិតថា សមាជិកគណបក្សកាន់អំណាចស្លាប់ ពួកគេមិនត្រូវចាត់ទុកថាជាមនុស្ស ។
    តើលោក សុរិយា ស៊ូប៊ែឌី Human Rights Watch វង្វេងទៅណាបាត់ហើយបានជា មិនដឹងថា មានសមាជិក គណបក្សប្រឆាំងសម្លាប់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយជួយស្រែករកយុត្តិធម៌ឲ្យទៅគ្រួសារ ជនរង គ្រោះផង ។
    សរុបសេចក្តីមក ហ្នឹងរឺ សកម្មភាព ក្រុមអ្នកស្រឡាញ់យុត្តិធម៌ និងប្រកាន់គោលការណ៍ប្រជាធិ បតេយ្យ ?

  11. JML says:

    The Team With No Name ដាក់រូបមើលតែអាចម៏! មើលអត់យល់អីម៉ាតិច អាល្ងង់អត់ឈ្មោះ!!
    ហែងចាំតែមើលទៅ! ប្រជារាស្ត្រគាត់មិនស្គាល់អារូបហ្នឹងទេ! ហើយអាបក្សថ្មីហ្នឹងគាត់មិនល្ងង់ទៅ
    ជឿដូចពួកអាថោកឯងដែរ ដើរតែបោកគេ!

  12. cheath says:

    ជាការពិតណាស់ គណបក្សសម រង្ស៊ី តាំងតែពីគណបក្ស នេះបង្កើតដំបូងឈ្មោះថា គណបក្សជាតិខ្មែរ ។ បើទោះបីជាគណបក្សជាតិខ្មែរ មិនទាន់ទទួលបាន ការគាំទ្រពីគណៈកម្មាធិការជាតិ បោះឆ្នោតក៏ដោយ ក៏បញ្ញាវន្ដ អ្នកមានធនធាន ព្រមទាំងឥស្សរជន នៃគណបក្សមួយចំនួន ដែលក្នុងនោះមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាជន គណបក្សប្រជា ធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ក៏ដូចជាឥស្សរជនមកពីគណបក្សតូចៗ ប្រមូលផ្ដុំគ្នានៅក្នុងគណបក្សសម រង្ស៊ីដែរ ។ ការទាក់ទាញបានការគាំទ្រច្រើននៅភ្នំពេញនេះ ទំនង ជា លោកសម រង្ស៊ីចេះជេរគេដំបូងគួរឱ្យពិរោះស្ដាប់ ។
    នៅក្នុងការបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៨ គណបក្សសម រង្ស៊ី ទទួលបានសម្លេងគាំទ្រ ចំនួន៤ កៅអីនៅភ្នំពេញ នៃកៅចំនួន១២ ដែលក្នុងនោះគណបក្សប្រជាជនក៏ទទួលបាន៤ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចក៏ទទួលបាន៤ដែរ ។ គណបក្សសម រង្ស៊ី បន្ដកើនអាសនៈថែមទៀតនៅឆ្នាំ២០០៣ គឺទទួល បាន៦កៅអី ក្នុងចំណោម១២កៅអី ហើយគណបក្សប្រជាជនទទួលបាន៤កៅអី និងគណបក្សហ្វ៊ុនស៊ិន ប៉ិចទទួលបាន២កៅអី ។ ការឈ្នះនាំមុខគេនៅភ្នំពេញរបស់គណបក្សសម រង្ស៊ីនេះ មិនបានធ្វើអ្វីបំរើ ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនទេ ដែលធ្វើឱ្យគណបក្សសម រង្ស៊ី ធ្លាក់ប្រជាប្រិយភាពបន្ដិចមក វិញ គឺនៅសល់តែ៥កៅអីប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ ។
    ផ្ទុយទៅវិញ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅភ្នំពេញ គណក្សសម រង្ស៊ី បានដាំក្បាល ចុះជាលំដាប់ ។ ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០០២ គណបក្សសម រង្ស៊ី ទទួលបានសម្លេងនាំមុខគេ ចំនួន៦សង្កាត់ ហើយបានធ្លាក់ចុះនៅសល់តែ៣ នៅឆ្នាំ២០០៧ ។ ប៉ុន្ដែនៅឆ្នាំ២០១២នេះ គណបក្ស សម រង្ស៊ី បន្ដធ្លាក់សម្លេងគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៅភ្នំពេញ ដោយបាត់បង់សម្លេងគាំទ្រនាំមុខគេទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ។
    អតីតមន្ដ្រីគណបក្សសម រង្ស៊ីខ្លះនិយាយថា ការធ្លាក់សម្លេងនេះ ដោយសារតែលោក សម រង្ស៊ី ជេរគេដដែលៗ និងចេះបោកប្រាស់ប្រជារាស្ដ្រក្ដៅៗ និងគាត់បានដឹកនាំសមាជិកសភារបស់ខ្លួន ក្បត់ ពាក្យសម្បថ នៅចំពោះមុខព្រះអង្គដងកើ និងក្បត់ផឹកទឹកសម្បថនៅវត្ដបទមវត្ដ ។
    គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០០៨ លោកសម រង្ស៊ី និងសមាជិកសភាជាប់ឆ្នោត ថ្មីទាំងអស់របស់គណបក្សសម រង្ស៊ីប្រកាសក្ដែងៗថា នឹងមិនចូលរួមប្រជុំសភាលើកដំបូង នៅថ្ងៃទី ២៤ ខែកញ្ញា ២០០៨ទេ ដែលការធ្វើពហិកានេះ លោកសម រង្ស៊ី និងសមាជិកសភារបស់គាត់មាន ចេតនាចង់ឱ្យមានភាពជាប់គាំងនយោបាយដូចក្រោយការបោះឆ្នោតឆ្នាំ២០០៣ ។
    ការនិយាយដដែលៗ នៅចន្លោះពេលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ប្រកាសលទ្ធផល ជាផ្លូវការ រហូតដល់ត្រឹមម៉ោង៥ ទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨នោះ បានធ្វើឱ្យអ្នកគាំទ្រគាត់ នៅទូទាំងប្រទេស ជាពិសេសនៅភ្នំពេញតាមដានយ៉ាងយកចិត្ដទុកដាក់ ។
    គេចាំបានថា នៅល្ងាចថ្ងៃទី២៣ កញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី បានដឹកនាំសមាជិកសភា ទើបជាប់ឆ្នោតថ្មីទៅផឹកទឹកសម្បថនៅមុខវត្ដបទមវត្ដី និងស្បថនៅចំពោះមុខព្រះអង្គដងកើថា នឹង មិនក្បត់ឆន្ទៈរាស្ដ្របោះឆ្នោតឱ្យទេ និងថា មិនចូលរួមប្រជុំសភាលើកដំបូងដាច់ខាត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ ។ ការអះអាងដូចគ្នានេះត្រូវបានផ្សាយតាមវិទ្យុបរទេសនិយាយខេមរភាសា ។
    នៅម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី ថ្លែងតាមវិទ្យុបរទេស ម្ដងទៀត ដោយបញ្ជាក់ថា រូបលោកផ្ទាល់ និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់របស់គណបក្សសម រង្ស៊ី មិនចូលរួមប្រជុំសភាដាច់ខាត ពីព្រោះសភានេះជាសភាចោរ សភាយួន សភាអាយ៉ង ។
    នៅម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០០៨ ទូរទស្សន៍ក្នុងស្រុកមួយ ដែលផ្សាយក្នុងកម្មវិធីពេល ព្រឹកនិយាយថា លោកសម រង្ស៊ី និងសមាជិកសភាគណបក្សសម រង្ស៊ី ចូលរួមប្រជុំនៅព្រឹកថ្ងៃទី២៤ កញ្ញា ។ ការផ្សាយរបស់ទូរទស្សន៍ នេះ បានធ្វើឱ្យអ្នកគាំទ្រ និងមន្ដ្រីគណបក្សសម រង្ស៊ីរិះគន់ថា ជាការ ផ្សាយមិនពិត ពីព្រោះលោកសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់ទើបបានតែផឹក ទឹកសម្បថនៅវត្ដបទុមវត្ដី និងនៅមុខព្រះអង្គដងកើថា មិនចូលរួមប្រជុំសភាលើកដំបូងទេ ។
    នៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃដដែលគេឃើញសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោត ថ្មីចំនួន២៥នាក់ ក្នុងចំណោម២៦នាក់ (ម្នាក់ជាប់រវល់នៅបរទេស) មានវត្ដមាននៅវិមានរដ្ឋសភា ដែលធ្វើឱ្យក្រុមអ្នកកាសែតជាតិ និងអន្ដរជាតិស្រឡាំងកាំង ។ ទង្វើរបស់លោកសម រង្ស៊ីនេះ គឺជា ផ្នែកមួយ ដែលធ្វើឱ្យអ្នកភ្នំពេញបាត់បង់ការគាំទ្រលើលោកសម រង្ស៊ី ហើយគណបក្សសម រង្ស៊ី បាត់ បង់សម្លេងនាំមុខគេទាំងអស់នៅក្នុងចំណោមជាង៩០សង្កាត់នៅភ្នំពេញ ។
    ការក្បត់ពាក្យសម្បថនៅមុខព្រះអង្គដងកើ និងមិនគោរពការផឹកទឹកសម្បថនៅវត្ដបទមវត្ដី នេះហើយ ធ្វើឱ្យគណបក្សសម រង្ស៊ី បាត់សម្លេងគាំទ្រច្រើននៅភ្នំពេញ រហូតមានមន្ដ្រីគណបក្សសម រង្ស៊ី និយាយខ្សឹបខ្សៀវនៅអតីតទីស្នាក់ការកណ្ដាលគណបក្សសម រង្ស៊ី នៅ៧១ថា លោកប្រធានក្បត់ ពាក្យសម្បថ ក្បត់ការផឹកទឹកសម្បថហើយ ចេះបោកឆន្ទៈរាស្ដ្រក្ដៅៗទៀត ៕

  13. cheath says:

    រយៈពេលប៉ុន្មានថ្ងៃនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា ផែនការរួមបញ្ចូលគណបក្សទាំងពីរ ទៅជាគណបក្សតែ មួយនោះអាចនឹងបរាជ័យ ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយលោកសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយលោកអេង ឆៃអ៊ាង និងលោកគួយ ប៊ុនរឿន កំពុងតែដើរសំអុយ លោកកឹម សុខា និងថាលោកកឹម សុខា ជាអ្នកនយោបាយគ្មានសីលធម៌ ។ ប្រភពបញ្ជាក់ទៀតថា អ្នក ដែលស្និទ្ធនឹងគណៈអចិន្ដ្រៃយ៍ជាច្រើនក៏និយាយដែរថា នឹងមានបញ្ហាផ្ទៃក្នុងភ្លាម នៅពេលដែលលោក សម រង្ស៊ី បញ្ចូលគណបក្សជាមួយលោកកឹម សុខានោះ ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្សសម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយនិយាយថា បើមានការរួបរួមគ្នាមែន គណបក្សសិទ្ធិមនុស្ស ត្រូវតែកាន់កាប់ជា ប្រធាន នូវខេត្ដធំៗមួយចំនួន ដែលក្នុងនោះមានខេត្ដព្រៃវែង កំពង់ចាម កណ្ដាល កំពត កំពង់ស្ពឺ និង ខេត្ដតាកែវជាដើម ។
    មន្ដ្រីគណបក្សសិទ្ធិមនុស្សទាំងនោះនិយាយមិនចំហថា លោកអេង ឆៃអ៊ាង ប្រធានខេត្ដកណ្ដាល, លោកគួយ ប៊ុនរឿន ប្រធានខេត្ដកំពង់ចាម, លោកគង់ គាំប្រធានខេត្ដព្រៃវែង, លោកជា ប៉ូច ប្រធានខេត្ដកំពតនោះ មិនសមធ្វើជាប្រធានខេត្ដទេ ពីព្រោះជាមនុស្សគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ៕

  14. ឬរី says:

    អាហ៊ុនសែនអើយ កុំខ្លាចអាសមរង្សីអីណា! អោយវាចូលស្រុកមកបោះឆ្នោតវាមិនអាចឈ្នះ អាសែនឯងទេណា!

  15. ឬរី says:

    អាសែនអើយនាំអាស៊ីមកបោះឆ្នោត ជ្រើសរើសប្រធានាធិបតីតែម្តងទៅ ! ឈឈ្មោះជាប្រធានាធិបតីមានអាសែន និង​អាស៊ីតែពីរនាក់ទេណា!

  16. អា្ផផ្ងាមុខអើយ ! នណាក៏គេដឹងថាមេឯងហ្នឹងផ្តាច់ការដែរ សាភាពតាមត្រង់ទៅថាខ្លាចបក្សសង្គ្រោះជាតិ

    ព្រោះគណកម្មាធិការរៀបចំការឈ្នះឆ្នោតរបស់ឯងហ្នឹង ទើបតែបងើ្កតច្បាប់មិនអោយលោកសមរង្សីចូល

    ស្រុកទេអី យ៉ាប់មែនពួកអាយួនខ្លួនខែ្មរ អស់នេះ។

  17. ឬរី says:

    បើចាញ់អាសមរង្សីវ៉ៃប្រាវ​ កងកំលាំងប្រដាប់អាវុធយើងច្រើនណាស់អាសែន! ដូចកាលចាញ់អាស្តេចក្រុមប្រែតមុន ឆ្នាំ១៩៩៣​ បញ្ជាទ័ពបាញ់វាប្រាវតែម្តង! ឥឡូវមានអាណែតជាកូនអាប្រុសកាន់ទ័ពស្រាប់ហើយណា! បាញ់ពួកអាសមរង្សីអោយវាចេតរោយណា!

  18. មេទ័ពបាញ់អាចម៏អើយ ! ទៅពេទ្យទៅ បាញ់អាចម៏ ម្លឹងៗប្រយ៍ត្នស្លាប់ណា ថាមិនត្រូវអាចកើតអេដស៍ផង វើយ

  19. ជាការពិតណាស់ គណបក្សសម រង្ស៊ី តាំងតែពីគណបក្ស នេះបង្កើតដំបូងឈ្មោះថា គណបក្សជាតិខ្មែរ ។ បើទោះបីជាគណបក្សជាតិខ្មែរ មិនទាន់ទទួលបាន ការគាំទ្រពីគណៈកម្មាធិការជាតិ បោះឆ្នោតក៏ដោយ ក៏បញ្ញាវន្ដ អ្នកមានធនធាន ព្រមទាំងឥស្សរជន នៃគណបក្សមួយចំនួន ដែលក្នុងនោះមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាជន គណបក្សប្រជា ធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ក៏ដូចជាឥស្សរជនមកពីគណបក្សតូចៗ ប្រមូលផ្ដុំគ្នានៅក្នុងគណបក្សសម រង្ស៊ីដែរ ។ ការទាក់ទាញបានការគាំទ្រច្រើននៅភ្នំពេញនេះ ទំនង ជា លោកសម រង្ស៊ីចេះជេរគេដំបូងគួរឱ្យពិរោះស្ដាប់ ។
    នៅក្នុងការបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៨ គណបក្សសម រង្ស៊ី ទទួលបានសម្លេងគាំទ្រ ចំនួន៤ កៅអីនៅភ្នំពេញ នៃកៅចំនួន១២ ដែលក្នុងនោះគណបក្សប្រជាជនក៏ទទួលបាន៤ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចក៏ទទួលបាន៤ដែរ ។ គណបក្សសម រង្ស៊ី បន្ដកើនអាសនៈថែមទៀតនៅឆ្នាំ២០០៣ គឺទទួល បាន៦កៅអី ក្នុងចំណោម១២កៅអី ហើយគណបក្សប្រជាជនទទួលបាន៤កៅអី និងគណបក្សហ្វ៊ុនស៊ិន ប៉ិចទទួលបាន២កៅអី ។ ការឈ្នះនាំមុខគេនៅភ្នំពេញរបស់គណបក្សសម រង្ស៊ីនេះ មិនបានធ្វើអ្វីបំរើ ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនទេ ដែលធ្វើឱ្យគណបក្សសម រង្ស៊ី ធ្លាក់ប្រជាប្រិយភាពបន្ដិចមក វិញ គឺនៅសល់តែ៥កៅអីប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ ។
    ផ្ទុយទៅវិញ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅភ្នំពេញ គណក្សសម រង្ស៊ី បានដាំក្បាល ចុះជាលំដាប់ ។ ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០០២ គណបក្សសម រង្ស៊ី ទទួលបានសម្លេងនាំមុខគេ ចំនួន៦សង្កាត់ ហើយបានធ្លាក់ចុះនៅសល់តែ៣ នៅឆ្នាំ២០០៧ ។ ប៉ុន្ដែនៅឆ្នាំ២០១២នេះ គណបក្ស សម រង្ស៊ី បន្ដធ្លាក់សម្លេងគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៅភ្នំពេញ ដោយបាត់បង់សម្លេងគាំទ្រនាំមុខគេទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ។
    អតីតមន្ដ្រីគណបក្សសម រង្ស៊ីខ្លះនិយាយថា ការធ្លាក់សម្លេងនេះ ដោយសារតែលោក សម រង្ស៊ី ជេរគេដដែលៗ និងចេះបោកប្រាស់ប្រជារាស្ដ្រក្ដៅៗ និងគាត់បានដឹកនាំសមាជិកសភារបស់ខ្លួន ក្បត់ ពាក្យសម្បថ នៅចំពោះមុខព្រះអង្គដងកើ និងក្បត់ផឹកទឹកសម្បថនៅវត្ដបទមវត្ដ ។
    គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០០៨ លោកសម រង្ស៊ី និងសមាជិកសភាជាប់ឆ្នោត ថ្មីទាំងអស់របស់គណបក្សសម រង្ស៊ីប្រកាសក្ដែងៗថា នឹងមិនចូលរួមប្រជុំសភាលើកដំបូង នៅថ្ងៃទី ២៤ ខែកញ្ញា ២០០៨ទេ ដែលការធ្វើពហិកានេះ លោកសម រង្ស៊ី និងសមាជិកសភារបស់គាត់មាន ចេតនាចង់ឱ្យមានភាពជាប់គាំងនយោបាយដូចក្រោយការបោះឆ្នោតឆ្នាំ២០០៣ ។
    ការនិយាយដដែលៗ នៅចន្លោះពេលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ប្រកាសលទ្ធផល ជាផ្លូវការ រហូតដល់ត្រឹមម៉ោង៥ ទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨នោះ បានធ្វើឱ្យអ្នកគាំទ្រគាត់ នៅទូទាំងប្រទេស ជាពិសេសនៅភ្នំពេញតាមដានយ៉ាងយកចិត្ដទុកដាក់ ។
    គេចាំបានថា នៅល្ងាចថ្ងៃទី២៣ កញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី បានដឹកនាំសមាជិកសភា ទើបជាប់ឆ្នោតថ្មីទៅផឹកទឹកសម្បថនៅមុខវត្ដបទមវត្ដី និងស្បថនៅចំពោះមុខព្រះអង្គដងកើថា នឹង មិនក្បត់ឆន្ទៈរាស្ដ្របោះឆ្នោតឱ្យទេ និងថា មិនចូលរួមប្រជុំសភាលើកដំបូងដាច់ខាត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ ។ ការអះអាងដូចគ្នានេះត្រូវបានផ្សាយតាមវិទ្យុបរទេសនិយាយខេមរភាសា ។
    នៅម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី ថ្លែងតាមវិទ្យុបរទេស ម្ដងទៀត ដោយបញ្ជាក់ថា រូបលោកផ្ទាល់ និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់របស់គណបក្សសម រង្ស៊ី មិនចូលរួមប្រជុំសភាដាច់ខាត ពីព្រោះសភានេះជាសភាចោរ សភាយួន សភាអាយ៉ង ។
    នៅម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០០៨ ទូរទស្សន៍ក្នុងស្រុកមួយ ដែលផ្សាយក្នុងកម្មវិធីពេល ព្រឹកនិយាយថា លោកសម រង្ស៊ី និងសមាជិកសភាគណបក្សសម រង្ស៊ី ចូលរួមប្រជុំនៅព្រឹកថ្ងៃទី២៤ កញ្ញា ។ ការផ្សាយរបស់ទូរទស្សន៍ នេះ បានធ្វើឱ្យអ្នកគាំទ្រ និងមន្ដ្រីគណបក្សសម រង្ស៊ីរិះគន់ថា ជាការ ផ្សាយមិនពិត ពីព្រោះលោកសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់ទើបបានតែផឹក ទឹកសម្បថនៅវត្ដបទុមវត្ដី និងនៅមុខព្រះអង្គដងកើថា មិនចូលរួមប្រជុំសភាលើកដំបូងទេ ។
    នៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃដដែលគេឃើញសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោត ថ្មីចំនួន២៥នាក់ ក្នុងចំណោម២៦នាក់ (ម្នាក់ជាប់រវល់នៅបរទេស) មានវត្ដមាននៅវិមានរដ្ឋសភា ដែលធ្វើឱ្យក្រុមអ្នកកាសែតជាតិ និងអន្ដរជាតិស្រឡាំងកាំង ។ ទង្វើរបស់លោកសម រង្ស៊ីនេះ គឺជា ផ្នែកមួយ ដែលធ្វើឱ្យអ្នកភ្នំពេញបាត់បង់ការគាំទ្រលើលោកសម រង្ស៊ី ហើយគណបក្សសម រង្ស៊ី បាត់ បង់សម្លេងនាំមុខគេទាំងអស់នៅក្នុងចំណោមជាង៩០សង្កាត់នៅភ្នំពេញ ។
    ការក្បត់ពាក្យសម្បថនៅមុខព្រះអង្គដងកើ និងមិនគោរពការផឹកទឹកសម្បថនៅវត្ដបទមវត្ដី នេះហើយ ធ្វើឱ្យគណបក្សសម រង្ស៊ី បាត់សម្លេងគាំទ្រច្រើននៅភ្នំពេញ រហូតមានមន្ដ្រីគណបក្សសម រង្ស៊ី និយាយខ្សឹបខ្សៀវនៅអតីតទីស្នាក់ការកណ្ដាលគណបក្សសម រង្ស៊ី នៅ៧១ថា លោកប្រធានក្បត់ ពាក្យសម្បថ ក្បត់ការផឹកទឹកសម្បថហើយ ចេះបោកឆន្ទៈរាស្ដ្រក្ដៅៗទៀត ៕
    រយៈពេលប៉ុន្មានថ្ងៃនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា ផែនការរួមបញ្ចូលគណបក្សទាំងពីរ ទៅជាគណបក្សតែ មួយនោះអាចនឹងបរាជ័យ ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយលោកសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយលោកអេង ឆៃអ៊ាង និងលោកគួយ ប៊ុនរឿន កំពុងតែដើរសំអុយ លោកកឹម សុខា និងថាលោកកឹម សុខា ជាអ្នកនយោបាយគ្មានសីលធម៌ ។ ប្រភពបញ្ជាក់ទៀតថា អ្នក ដែលស្និទ្ធនឹងគណៈអចិន្ដ្រៃយ៍ជាច្រើនក៏និយាយដែរថា នឹងមានបញ្ហាផ្ទៃក្នុងភ្លាម នៅពេលដែលលោក សម រង្ស៊ី បញ្ចូលគណបក្សជាមួយលោកកឹម សុខានោះ ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្សសម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយនិយាយថា បើមានការរួបរួមគ្នាមែន គណបក្សសិទ្ធិមនុស្ស ត្រូវតែកាន់កាប់ជា ប្រធាន នូវខេត្ដធំៗមួយចំនួន ដែលក្នុងនោះមានខេត្ដព្រៃវែង កំពង់ចាម កណ្ដាល កំពត កំពង់ស្ពឺ និង ខេត្ដតាកែវជាដើម ។
    មន្ដ្រីគណបក្សសិទ្ធិមនុស្សទាំងនោះនិយាយមិនចំហថា លោកអេង ឆៃអ៊ាង ប្រធានខេត្ដកណ្ដាល, លោកគួយ ប៊ុនរឿន ប្រធានខេត្ដកំពង់ចាម, លោកគង់ គាំប្រធានខេត្ដព្រៃវែង, លោកជា ប៉ូច ប្រធានខេត្ដកំពតនោះ មិនសមធ្វើជាប្រធានខេត្ដទេ ពីព្រោះជាមនុស្សគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ៕

  20. JML :-),
    Our people will understand and know them by “Legend Cinema”!
    And in fact, this(Clikck here :-))

  21. ជាការពិតណាស់ គណបក្សសម រង្ស៊ី តាំងតែពីគណបក្ស នេះបង្កើតដំបូងឈ្មោះថា គណបក្សជាតិខ្មែរ ។ បើទោះបីជាគណបក្សជាតិខ្មែរ មិនទាន់ទទួលបាន ការគាំទ្រពីគណៈកម្មាធិការជាតិ បោះឆ្នោតក៏ដោយ ក៏បញ្ញាវន្ដ អ្នកមានធនធាន ព្រមទាំងឥស្សរជន នៃគណបក្សមួយចំនួន ដែលក្នុងនោះមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាជន គណបក្សប្រជា ធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ក៏ដូចជាឥស្សរជនមកពីគណបក្សតូចៗ ប្រមូលផ្ដុំគ្នានៅក្នុងគណបក្សសម រង្ស៊ីដែរ ។ ការទាក់ទាញបានការគាំទ្រច្រើននៅភ្នំពេញនេះ ទំនង ជា លោកសម រង្ស៊ីចេះជេរគេដំបូងគួរឱ្យពិរោះស្ដាប់ ។
    នៅក្នុងការបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៨ គណបក្សសម រង្ស៊ី ទទួលបានសម្លេងគាំទ្រ ចំនួន៤ កៅអីនៅភ្នំពេញ នៃកៅចំនួន១២ ដែលក្នុងនោះគណបក្សប្រជាជនក៏ទទួលបាន៤ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចក៏ទទួលបាន៤ដែរ ។ គណបក្សសម រង្ស៊ី បន្ដកើនអាសនៈថែមទៀតនៅឆ្នាំ២០០៣ គឺទទួល បាន៦កៅអី ក្នុងចំណោម១២កៅអី ហើយគណបក្សប្រជាជនទទួលបាន៤កៅអី និងគណបក្សហ្វ៊ុនស៊ិន ប៉ិចទទួលបាន២កៅអី ។ ការឈ្នះនាំមុខគេនៅភ្នំពេញរបស់គណបក្សសម រង្ស៊ីនេះ មិនបានធ្វើអ្វីបំរើ ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនទេ ដែលធ្វើឱ្យគណបក្សសម រង្ស៊ី ធ្លាក់ប្រជាប្រិយភាពបន្ដិចមក វិញ គឺនៅសល់តែ៥កៅអីប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ ។
    ផ្ទុយទៅវិញ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅភ្នំពេញ គណក្សសម រង្ស៊ី បានដាំក្បាល ចុះជាលំដាប់ ។ ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០០២ គណបក្សសម រង្ស៊ី ទទួលបានសម្លេងនាំមុខគេ ចំនួន៦សង្កាត់ ហើយបានធ្លាក់ចុះនៅសល់តែ៣ នៅឆ្នាំ២០០៧ ។ ប៉ុន្ដែនៅឆ្នាំ២០១២នេះ គណបក្ស សម រង្ស៊ី បន្ដធ្លាក់សម្លេងគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៅភ្នំពេញ ដោយបាត់បង់សម្លេងគាំទ្រនាំមុខគេទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ។
    អតីតមន្ដ្រីគណបក្សសម រង្ស៊ីខ្លះនិយាយថា ការធ្លាក់សម្លេងនេះ ដោយសារតែលោក សម រង្ស៊ី ជេរគេដដែលៗ និងចេះបោកប្រាស់ប្រជារាស្ដ្រក្ដៅៗ និងគាត់បានដឹកនាំសមាជិកសភារបស់ខ្លួន ក្បត់ ពាក្យសម្បថ នៅចំពោះមុខព្រះអង្គដងកើ និងក្បត់ផឹកទឹកសម្បថនៅវត្ដបទមវត្ដ ។
    គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០០៨ លោកសម រង្ស៊ី និងសមាជិកសភាជាប់ឆ្នោត ថ្មីទាំងអស់របស់គណបក្សសម រង្ស៊ីប្រកាសក្ដែងៗថា នឹងមិនចូលរួមប្រជុំសភាលើកដំបូង នៅថ្ងៃទី ២៤ ខែកញ្ញា ២០០៨ទេ ដែលការធ្វើពហិកានេះ លោកសម រង្ស៊ី និងសមាជិកសភារបស់គាត់មាន ចេតនាចង់ឱ្យមានភាពជាប់គាំងនយោបាយដូចក្រោយការបោះឆ្នោតឆ្នាំ២០០៣ ។
    ការនិយាយដដែលៗ នៅចន្លោះពេលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ប្រកាសលទ្ធផល ជាផ្លូវការ រហូតដល់ត្រឹមម៉ោង៥ ទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨នោះ បានធ្វើឱ្យអ្នកគាំទ្រគាត់ នៅទូទាំងប្រទេស ជាពិសេសនៅភ្នំពេញតាមដានយ៉ាងយកចិត្ដទុកដាក់ ។
    គេចាំបានថា នៅល្ងាចថ្ងៃទី២៣ កញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី បានដឹកនាំសមាជិកសភា ទើបជាប់ឆ្នោតថ្មីទៅផឹកទឹកសម្បថនៅមុខវត្ដបទមវត្ដី និងស្បថនៅចំពោះមុខព្រះអង្គដងកើថា នឹង មិនក្បត់ឆន្ទៈរាស្ដ្របោះឆ្នោតឱ្យទេ និងថា មិនចូលរួមប្រជុំសភាលើកដំបូងដាច់ខាត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ ។ ការអះអាងដូចគ្នានេះត្រូវបានផ្សាយតាមវិទ្យុបរទេសនិយាយខេមរភាសា ។
    នៅម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ លោកសម រង្ស៊ី ថ្លែងតាមវិទ្យុបរទេស ម្ដងទៀត ដោយបញ្ជាក់ថា រូបលោកផ្ទាល់ និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់របស់គណបក្សសម រង្ស៊ី មិនចូលរួមប្រជុំសភាដាច់ខាត ពីព្រោះសភានេះជាសភាចោរ សភាយួន សភាអាយ៉ង ។
    នៅម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០០៨ ទូរទស្សន៍ក្នុងស្រុកមួយ ដែលផ្សាយក្នុងកម្មវិធីពេល ព្រឹកនិយាយថា លោកសម រង្ស៊ី និងសមាជិកសភាគណបក្សសម រង្ស៊ី ចូលរួមប្រជុំនៅព្រឹកថ្ងៃទី២៤ កញ្ញា ។ ការផ្សាយរបស់ទូរទស្សន៍ នេះ បានធ្វើឱ្យអ្នកគាំទ្រ និងមន្ដ្រីគណបក្សសម រង្ស៊ីរិះគន់ថា ជាការ ផ្សាយមិនពិត ពីព្រោះលោកសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់ទើបបានតែផឹក ទឹកសម្បថនៅវត្ដបទុមវត្ដី និងនៅមុខព្រះអង្គដងកើថា មិនចូលរួមប្រជុំសភាលើកដំបូងទេ ។
    នៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃដដែលគេឃើញសម រង្ស៊ី និងសមាជិកសភាទើបជាប់ឆ្នោត ថ្មីចំនួន២៥នាក់ ក្នុងចំណោម២៦នាក់ (ម្នាក់ជាប់រវល់នៅបរទេស) មានវត្ដមាននៅវិមានរដ្ឋសភា ដែលធ្វើឱ្យក្រុមអ្នកកាសែតជាតិ និងអន្ដរជាតិស្រឡាំងកាំង ។ ទង្វើរបស់លោកសម រង្ស៊ីនេះ គឺជា ផ្នែកមួយ ដែលធ្វើឱ្យអ្នកភ្នំពេញបាត់បង់ការគាំទ្រលើលោកសម រង្ស៊ី ហើយគណបក្សសម រង្ស៊ី បាត់ បង់សម្លេងនាំមុខគេទាំងអស់នៅក្នុងចំណោមជាង៩០សង្កាត់នៅភ្នំពេញ ។
    ការក្បត់ពាក្យសម្បថនៅមុខព្រះអង្គដងកើ និងមិនគោរពការផឹកទឹកសម្បថនៅវត្ដបទមវត្ដី នេះហើយ ធ្វើឱ្យគណបក្សសម រង្ស៊ី បាត់សម្លេងគាំទ្រច្រើននៅភ្នំពេញ រហូតមានមន្ដ្រីគណបក្សសម រង្ស៊ី និយាយខ្សឹបខ្សៀវនៅអតីតទីស្នាក់ការកណ្ដាលគណបក្សសម រង្ស៊ី នៅ៧១ថា លោកប្រធានក្បត់ ពាក្យសម្បថ ក្បត់ការផឹកទឹកសម្បថហើយ ចេះបោកឆន្ទៈរាស្ដ្រក្ដៅៗទៀត ៕
    រយៈពេលប៉ុន្មានថ្ងៃនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា ផែនការរួមបញ្ចូលគណបក្សទាំងពីរ ទៅជាគណបក្សតែ មួយនោះអាចនឹងបរាជ័យ ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយលោកសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយលោកអេង ឆៃអ៊ាង និងលោកគួយ ប៊ុនរឿន កំពុងតែដើរសំអុយ លោកកឹម សុខា និងថាលោកកឹម សុខា ជាអ្នកនយោបាយគ្មានសីលធម៌ ។ ប្រភពបញ្ជាក់ទៀតថា អ្នក ដែលស្និទ្ធនឹងគណៈអចិន្ដ្រៃយ៍ជាច្រើនក៏និយាយដែរថា នឹងមានបញ្ហាផ្ទៃក្នុងភ្លាម នៅពេលដែលលោក សម រង្ស៊ី បញ្ចូលគណបក្សជាមួយលោកកឹម សុខានោះ ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្សសម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយនិយាយថា បើមានការរួបរួមគ្នាមែន គណបក្សសិទ្ធិមនុស្ស ត្រូវតែកាន់កាប់ជា ប្រធាន នូវខេត្ដធំៗមួយចំនួន ដែលក្នុងនោះមានខេត្ដព្រៃវែង កំពង់ចាម កណ្ដាល កំពត កំពង់ស្ពឺ និង ខេត្ដតាកែវជាដើម ។
    មន្ដ្រីគណបក្សសិទ្ធិមនុស្សទាំងនោះនិយាយមិនចំហថា លោកអេង ឆៃអ៊ាង ប្រធានខេត្ដកណ្ដាល, លោកគួយ ប៊ុនរឿន ប្រធានខេត្ដកំពង់ចាម, លោកគង់ គាំប្រធានខេត្ដព្រៃវែង, លោកជា ប៉ូច ប្រធានខេត្ដកំពតនោះ មិនសមធ្វើជាប្រធានខេត្ដទេ ពីព្រោះជាមនុស្សគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ៕ JUST: WE ARE TRAITOR!(Click over the useless comment!!!)

  22. cheath says:

    ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនាឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ គណបក្សនយោបាយនីមួយៗ បានរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការទាក់ទាញ និងកៀងគរប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ឲ្យមកគាំទ្រ គណបក្ស របស់ខ្លួនតាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន ដោយគណបក្សខ្លះខ្វះសកម្មភាព ជាក់ស្តែងជាមួយ ប្រជាពលរដ្ឋ ក៏ ប្រើរូបភាពបោកបញ្ឆោត ហើយគណបក្សខ្លះ យកការអភិវឌ្ឍន៍ពិតប្រាកដ នៅនឹងមូលដ្នានជាមួយ ប្រជាពលរដ្ឋ ចៀសជាងការនិយាយ ឃោសនាតាមរបៀប សន្យាខ្យល់ គឺគណបក្ស ប្រជាជនកម្ពុជា ។
    យ៉ាងណាមិញថ្មីៗនេះ នៅស្ទើរតែគ្រប់បណ្តាញ សារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន បានធ្វើ ការផ្សព្វ ផ្សាយយ៉ាងទូលំទូលាយ អំពីការចងសម្ព័ន្ធភាព យ៉ាងស្អិតរមួតបែបក្លែងក្លាយ នាយុគសម័យ នៃគណបក្ស ប្រឆាំង ពីរគឺ គណបក្ស សម រង្ស៊ី និងគណបក្ស សិទិ្ធមនុស្ស ដែលជារូបមន្តទល់ច្រកចុង ក្រោយបង្អស់មួយ ដើម្បី បំភ័ន្ត លើ មតិជាតិ និងអន្តរជាតិ ក្នុងការចូលរួមប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចដ៏ខ្លាំងក្លាគ្មានគូប្រៀប។
    ភាពមោះមុត នៃការចងសម្ព័ន្ធភាព របៀបទុច្ចរិត របស់មេគណបក្សប្រឆាំងទាំងសងខាង ដែលបានធ្វើឡើង នៅទីក្រុង ម៉ានីល នៃប្រទេសហ្វីលីពីននោះ បានសម្រេចយ៉ាងច្បាស់លាស់ថា នឹងបង្កើតគណបក្សនយោបាយថ្មី មួយមានឈ្មោះ គណបក្ស សង្រ្គោះជាតិ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង គណបក្សថ្មីនោះគឺ លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ។
    ប៉ុន្តែជាលទ្ធផលចុងក្រោយ នៃការសុំចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលបានភ្ជាប់ទៅ ជាមួយ នូវ បញ្ជីសមាជិកស្ថាបនិក ៨០រូប និង សមាសភាពគណៈកម្មការ បណ្តោះអាសន្ន ៧រូប ដែលក្នុងនោះមាន លោក សម រង្ស៊ី ជាប្រធាន និងលោក ប៉ុល ហំម ជាអនុប្រធាន ដោយគ្មានឈ្មោះ លោក កឹម សុខា ទៅវិញ ។
    នេះសបញ្ជាក់ឲ្យឃើញនឹងភ្នែកថា លោក កឹម សុខា មានភាពឈ្លាសវៃ និងភាពប៉ិនប្រសព្វ ទៅលើមុខរបរ នយោបាយ ជាងលោក សម រង្ស៊ី ដែលតែងតែចាញ់បោកក្រុមអ្នកនយោបាយ ប្រជាធិបតេយ្យបែបដូរបាយ និង អំណាចជាអាទិ៍ លោក សម រង្ស៊ី ធ្លាប់ចាញ់បោកអតីតមេគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ ១៩៩៨ និងឆ្នាំ២០០៣ ហើយឥឡូវបែរជាមកចាញ់បោកលោក កឹម សុខា អ្នកប្រជាធិបតេយ្យត្បាញអាយ ក្នុងស្រុកម្តងទៀត ហ្នឹងហើយ ហៅថាអ្នកកំពូលចាញ់គ្មានទីបញ្ចប់មែន ។ តើឲ្យសមាជិកជឿទុកចិត្តផ្ញើវាសនាម្តេចបាន បើចាញ់រហូតយ៉ាងនេះ ?
    សរុបសេចក្តីមក ភាពឈ្លាសវៃរបស់លោក កឹម សុខា ក៏ព្រោះតែខ្លាចបាត់បង់មុខតំណែង ជាតំណាងរាស្រ្ត និងប្រាក់ខែ ប្រមាណតែ ១១ខែ (គិតចាប់ពីថ្ងៃនេះ រហូតទៅដល់ថ្ងៃបោះឆ្នោតសកល ឆ្នាំ២០១៣) ពីស្ថាប័នរដ្ឋសភា ប៉ុណ្ណោះ ប៉ុណ្ណឹងសោះហេតុអ្វីលោក សម រង្ស៊ី នៅតែមិនយល់សោះអញ្ចឹង ។ ដូច្នេះសូមបងប្អូន ដែលកំពុងគាំទ្រ លោក សម រង្ស៊ី ក្តី លោក កឹម សុខា ក្តី សូមធ្វើការពិចារណាឲ្យត្រឹមត្រូវឡើងវិញម្តងទៀតប្រយ័ត្នគ្រោះថ្នាក់ជាតិ។ តើគួរនៅគាំទ្រមេគណបក្សប្រឆាំងធុនហ្នឹងតទៅទៀតទេ សម្រាប់ការបោះឆ្នោតសកល នាឆ្នាំ២០១៣ ? ៕