អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានច្រានចោលនូវការផ្សាយព័ត៌មានរបស់កាសែតថៃ ដែលថា ជនជាតិអ៊ីស្លាមកម្ពុជាជាប់ពាក់ព័ន្ធនឹងជម្លោះបង្ហូរឈាមនៅតំបន់ភាគខាងត្បូងប្រទេសថៃ។ តាមលោក ខៀវ កាញារីទ្ធ ការផ្សព្វផ្សាយដំណឹងបំផ្លើសចោទប្រកាន់លើជនជាតិខ្មែរអ៊ីស្លាមដូច្នេះ បង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរថៃ។
ថ្ងៃ អង្គារ 21 សីហា 2012
ដោយ លី ម៉េងហួរ
RFI
ក្រោយពីកម្មវិធីបើកសម្ពោធសប្តាហ៍ទូរទស្សន៍ក្វាងស៊ីរបស់ចិន និងទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ក្រុមអ្នកកាសែត ដោយច្រានចោលនូវការចោទប្រកាន់ ដែលថា ជនជាតិខ្មែរអ៊ីស្លាមមានជាប់ពាក់ព័ន្ធនឹងជម្លោះបង្ហូរឈាម នៅខេត្តភាគខាងត្បូងប្រទេសថៃ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា “នេះគ្រាន់តែជាការលើកឡើងរបស់មនុស្សមួយចំនួន ដែលពេលណាមានសភាពការណ៍ នៅភាគខាងត្បូងប្រទេសថៃ គាត់តែងតែចោទនេះ ចោទនោះ។ ខ្ញុំគិតថា នេះជាភាពទន់ខ្សោយរបស់នគរបាលថៃទេ។ ធម្មតាគាត់មិនបាច់ប្រកាសទេ បើគាត់សង្ស័យនរណា គាត់អាចតាមដានដោយស្រួល ប៉ុន្តែគាត់គ្មានភស្តុតាង បានជាគាត់ប្រកាសដូច្នេះ"។
លោក រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍បន្តទៀតថា តាមពិត ដូចសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសហើយថា ជនជាតិខ្មែរអ៊ីស្លាមឥឡូវ គេរស់ដោយស្រួល មិនបាច់ទៅស៊ីឈ្នួលច្បាំងឲ្យថៃនោះទេ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីកាសែតរបស់ថៃបានរាយការណ៍ថា ប៉ូលិសអន្តោប្រវេសន៍ថៃ ត្រូវបានគេណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ តាមដានអំពីវត្តមានរបស់ជនជាតិអ៊ីស្លាម មកពីប្រទេសកម្ពុជា។
កាសែតបានស្រង់សម្តីរបស់លោកឧបនាយករដ្ឋមន្ត្រី យុទ្ធថាសាក់ សាស៊ីប្រាផា រដ្ឋមន្ត្រីការពារជាតិថៃ មកចុះផ្សាយថា រដ្ឋាភិបាលក្រុងបាងកកក ក៏នឹងស្នើសុំព័ត៌មានពីកម្ពុជា អំពីជនអ៊ីស្លាមទាំងនោះ ដែលត្រូវបានគេអះអាងថា បានឆ្លងដែនពីកម្ពុជា ដើម្បីចូលទៅស៊ីឈ្នួលធ្វើសង្គ្រាម នៅភាគខាងត្បូងប្រទេសថៃ។
ការតាមដានដោយយកចិត្តទុកដាក់លើជនជាតិអ៊ីស្លាមកម្ពុជាបែបនេះ កើតមាននៅពេលដែលរដ្ឋាភិបាលក្រុងបាងកក ពង្រឹងសន្តិសុខ នៅភាគខាងត្បូង ដែលផ្ទុះចលនាបះបោរ បង្កឡើងដោយជនជាតិអ៊ីស្លាម នៅទីនោះ៕
——————————————





នរណានរណាក៏ល្បីដែរថា ខៀវ កញ្ញារិទ្ធិ ជាបីសាចតណ្ហា ស៊ីទាំងម្ដាយទាំងកូន ។
អាសៀមឆែ្កឆ្កួត អាចោប្លន់ទឹកដី ប្រយត្ន៍៑៑រលាយដូច Ayuthaya ម្តងទៀតទៅអាស្លាប់
បង កាញ់រិទ្ធិ មានគេថា បងឯងមុខដូចយាយចាស់ ទំពារស្លាម្លូ។
មិនត្រឹមគេថាគាត់មុខដូចយាយចាស់នោះទេគេថែមទាំងនិយាយថាអាមុខជាំ និងបបេម៉ាត់ដូចក្តិដ ក្របីញីទៀតផង។ ប្រវត្តិអាស្រូវរបស់អាមួយនេះគឺយូកូមសុទ្ធសាធគឺពូកែរណាស់ខាងចាប់រំលោភ ក្មេងស្រីសូមប្បីតែក្មេងស្រីដើរលក់ផ្ការតាមសួនច្បារក៍វាចាប់យកទៅរំលោភដែរ។
Vow! this man has very bad reputation of rap women, he sounds worst more than animals.
One night, my brother in-law in the club while this man was coming into, he kicked all the ques out, my brother in-law was hiring there by accident and he show this man treated women in the club very nasty that I can’t describe.
srey khmer សុំញាត់មួយ