មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងធំក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញបានអះអាងថា ស្ថានភាពជម្ងឺធ្ងន់ធ្ងររបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជា ប្រធានព្រឹទ្ធសភា គឺ ជាមូលហេតុតែមួយគត់ ក្នុងបដិសេធសំណើសុំចូលសាកសួរសុខទុក្ខរបស់ក្រុមមន្ត្រីបក្សប្រឆាំង ។
ដោយៈប្ញទ្ធិពល
Wednesday 22 August 2012
សារព័ត៌មានសេរី
កាលពីថ្ងៃអាទិត្យសមាជិកព្រឹទ្ធសភា និង រដ្ឋសភា ពីបក្សប្រឆាំង ៥រូបបានដាក់សំណើសុំសាកសួរពីស្ថានភាពជម្ងឺរបស់លោកជា ស៊ីម , ប៉ុន្តែសំណើនេះ ត្រូវបានបញ្ជូនត្រឡប់មកវិញភ្លាមៗ នៅថ្ងៃចន្ទ ។
លោក ម៉ម សារិន នាយខុទ្ទការល័យប្រធានព្រឹទ្ធសភាបានលើកឡើងនៅក្នុងលិខិតតបមួយរបស់ខ្លួនថា ” ដោយជាប់រវល់ការងារ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មិនអាចទទួលជួបគណៈប្រតិភូរបស់គណបក្សសម រង្ស៊ី បានទេ..” ។
យ៉ាងណាក៏ដោយលោក គង់ គាំ ប្រធានស្ដីទីគណបក្សសម រង្ស៊ី ដែលជាអ្នកដាក់សំណើ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា លោកមិនជឿថា លោក ជា ស៊ីម រវល់រហូតគាត់មិនមានពេលជួបជាមួយគណៈប្រតិភូ របស់គណបក្សសម រង្ស៊ី បាននោះទេ ។ ដោយបានបន្តថា ” ខ្ញុំគិតថា គាត់មិនអាចជួបយើងបាន ដោយសារតែស្ថានភាពជម្ងឺរបស់គាត់ ..”។
គួរបញ្ជាក់ថា ការស្នើសុំជួបសាកសួរសុខទុក្ខ របស់ ក្រុមមន្ត្រីបក្សប្រឆាំង បានធ្វើឡើងក្រោយពីមានការលេចធ្លាយដំណឹងចរចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធឺណិតដែលថា ប្រធានគណបក្សប្រជាជនរូបនេះ មានជម្ងឺធ្ងន់ ហើយបានទទួលមរណៈភាពនៅមន្ទីរពេទ្យក្រៅប្រទេស ដែលដំណឹងនេះ ត្រូវបានច្រានចោលរួចមកហើយ ៕

There is no immortality in this world. What is going up is always coming down. Whether one’s soul in ending up in hell or heaven is depending upon his/her action.
លាក់បាំងមួយថ្ងៃបាន តែមិនអាច់លាក់បាំងរហូត ពីព្រោះឆាកជីវិតគ្រាន់តែជាបញ្ញើរក្អែក កិត្តិនាមល្អក្នុងគ្រានៅមាន
ជីវិតរស់ទាំងអម្បាលម៉ានជាសម្បត្តិទ្រព្យត្រូវបានត្រាទុកក្នុងគម្ពីរជាតិ (ប្រវត្តិសាស្រ្ត)។
Khmerologist Grandpa:
http://www.rockershop.sk/fotky4578/fotos/_vyr_101263taska_fuck_you_you_fuckin_fuck.jpg
Khmerologist:
http://www.rockershop.sk/fotky4578/fotos/_vyr_101263taska_fuck_you_you_fuckin_fuck.jpg
គ្រាន់តែអាចម៍ជុះចោលសោះក៍លាក់ដែរ នេះបានជាក្រហមឆ្អិនឆ្អៅមែន រៀនចេះច្រើនពីសមមិត្តម៉ៅ។
ខ្លាចដល់ពេលឃើញមុខអ្នកប្រឆាំងដែលមិនចុះញមទៅ គាំងបេះដូងងាប់ភ្លាមៗ!!!!
ហាហាហាហាហា!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!