ផានិត កូន​ខ្មែរ​នៅ​អាមេរិក​ តំណាង​ឲ្យ​កម្ពុជា ​ប្រឡង​បវរកញ្ញា​ពិភពលោក

ភ្នំពេញៈ ជាមួយ​នឹង​ទេពកោសល្យ​សិល្បៈ​យ៉ាង​ប៉ិន​ប្រសប់ បូក​រួម​ជាមួយ​នឹង​រូប​សម្រស់​ស្រស់​សោភា​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ ឬ ផានិត សុវណ្ណ ដែល​ជា​កូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ជ្រើសរើស​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ ដែល​មាន​ឈ្មោះ​ថា «​Queen of the Universe» ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​ជន​កម្ពុជា​នៅ​ទីនោះ​។

កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

Tuesday, 21 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ដោយ​ចាប់​កំណើត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ខៅអ៊ីដាង នៅ​ឆ្នាំ​១៩៨៩​នៅ​ប្រទេស​ថៃ ផានិត សុវណ្ណ​ ដែល​មាន​ឪពុក​ឈ្មោះ សាន សុវណ្ណ និង​ម្តាយ រ៉ាម៉ា គឹម បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​បាត​ដៃ​ទទេ​ជាមួយ​នឹង​ខោ​អាវ​ តែ​ប៉ុន្មាន​សម្រាប់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​មាន​អាយុ​ទើប​តែ​ពីរ​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩៩១។ ម្តាយ​នាង​បាន​ប្រាប់​នាង​ថា គ្រួសារ​នាង​ស្ទើរ​តែ​ផុត​ជីវិត​ជា​ច្រើន​លើក​ក្នុង​របប​ខ្មែរ​ក្រហម។

ជាមួយ​នឹង​ការ​ផ្តើម​ជីវិត​ដោយ​បាត​ដៃ​ទទេ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ផានិត អាយុ​២៣​ឆ្នាំ បាន​ប្រាប់​ពី​ការ​រស់​នៅ​ពេល​ដល់​ដី​អាមេរិក​ដំបូង​ថា៖​«​គ្រួសារ​ខ្ញុំ បាន​រស់​នៅ​ក្នុង​កន្លែង​ដ៏​តូច​ចង្អៀត​មួយ​នៅ Carson។ នៅ​ទីនោះ​ហើយ​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​រៀន​ភាសា​ខ្មែរ​ ហើយ​ក្រោយ​មក​ក៏​មាន​គេ​ណែនាំ​ខ្ញុំ និង​គ្រួសារ​ឲ្យ​ទៅ​កាន់​វិហារ​គ្រិស្តសាសនា​មួយ​ជា​កន្លែង​ដែល​ខ្ញុំ​ បាន​ចាប់​ផ្តើម​រៀន​ផ្នែក​តន្ត្រី និង​សរសេរ​បទ​ចម្រៀង​»។ នាង​បាន​បញ្ជាក់​ថា៖​ «​ក្រោយ​មក​ខ្ញុំ​ក៏​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ឡុងប៊ិច​វិញ»។

ទើប​តែ​វ័យ​២៣​ឆ្នាំ​ តែ​ផានិត សុវណ្ណ បាន​ឆ្លង​កាត់​ភាព​អស្ចារ្យ​ច្រើន​ក្នុង​ពិភព​សិល្បៈ​នៅ​ទឹក​ដី​អាមេរិក​។ នាង​ជា​តារា​ចម្រៀង​ តន្ត្រីករ និង​ជា​អ្នក​សរសេរ​ទំនុក​ច្រៀង។ ដោយ​ផ្អែក​លើ​ទេពកោសល្យ​ទាំង​នេះ បូក​រួម​ជាមួយ​នឹង​សម្រស់​អំណោយ​ផល​ពី​ធម្ម​ជាតិ​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ ពិសេស​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​ទីនោះ​ក្នុង​ការ​ជំរុញ​នាង​ឲ្យ​ចូល​រួម​ប្រលង ​បវរ​កញ្ញា​អាមេរិក​ឆ្នាំ​២០១៣​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា ផានិត បាន​និយាយ​ថា នៅ​មិន​ទាន់​គ្រប់​នៅ​ឡើយ នាង​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ពី​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ដែល​ជា​ ប្រទេស​កំណើត​របស់​ខ្លួន។ តែ​នៅ​ពេល​ចោទ​សួរ​ពី​កម្ពស់ និង​ទំហំ​ទាំង​បី​ដែល​ជា​លក្ខ​ខណ្ឌ​សំខាន់​បំផុត​សម្រាប់​ប្រឡង​បវរកញ្ញា នាង​មិន​បាន​ឆ្លើយ​តប​ឡើយ។

«​Queen of the Universe»​ គឺ​ជា​កម្មវិធី​ប្រលង​បវរកញ្ញា​ប្រមូល​ផ្តុំ​ដោយ​ស្ត្រី​វៃ​ឆ្លាត​ និង​ស្រស់​ស្អាត​ទូទាំង​ពិភពលោក​ក្នុង​ការ​ស្វែងរក​ស្ត្រី​ដែល​ពោរ​ពេញ​ ដោយ​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម​និង​សន្តិភាព​។ អ្នក​ដែល​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន លុះ​ត្រា​តែ​មាន​សម្រស់​ស្រស់​ស្អាត​ បញ្ញា​វាង​វៃ អាកប្បកិរិយា​ល្អ និង​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​។

លោក ហែម ហេង អគ្គ​រាជ​ទូត​កម្ពុជា​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​គាំទ្រ កញ្ញា​ផានិត សុវណ្ណ ក្នុង​នាម​ជា​បវរកញ្ញា​កម្ពុជា​ថា៖​«ការ​ខិត​ខំ​ក្នុង​នាម​ជា​តំណាង​បវរកញ្ញា​របស់​នាង គឺ​ជា​ក្តី​អំណត់​យ៉ាង​ក្លាហាន និង​ជា​កាយ​វិការ​ដ៏​អស្ចារ្យ​។ វា​ជា​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​នាង​ចំពោះ​កម្ពុជា និង​ជា​មោទនភាព​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​»។

លោក​បាន​បញ្ជាក់​ថា៖​«ក្នុង​នាម​ជា​អគ្គ​រាជ​ទូត​កម្ពុជា​នៅ​សហរដ្ឋ អាមេរិក ខ្ញុំ​សូម​គាំទ្រ​កិច្ចការ​របស់​នាង​យ៉ាង​កក់ក្តៅ​ជា​តំណាង​របស់​កម្ពុជា ​ក្នុង​កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​នោះ​»។

រីឯ​សហគមន៍​កម្ពុជា​នៅ​អាមេរិក (United Cambodian Community) ដែល​មាន​អ្នក​ស្រី សារ៉ា ប៉ូលីម ជា​នាយក​ប្រតិបត្តិ​ក៏​បាន​សម្តែង​ការ​យល់​ព្រម និង​គាំទ្រ​នាង ផានិត សុវណ្ណ ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​ដែរ​។

អ្នក​ស្រី​បាន​សរសេរ​ក្នុង​លិខិត​គាំទ្រ​នោះ​ថា៖​« UCC យល់​ព្រម​ឲ្យ​នាង​ចូល​រួម​ក្នុង​កម្មវិធី Queen of the Universe Pageant ។ យើង​មាន​មោទនភាព​បំផុត​ដែល​មាន​នាង​ធ្វើ​ជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​ចូល រួម​ប្រកួត​»។

តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ កម្មវិធី «Queen of the Universe»​ នឹង​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​នេះ​នាង ផានិត សុវណ្ណ បាន​ឲ្យ​ដឹង​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ជាមួយ​នឹង​គោល​បំណង​យ៉ាង​ស៊ី​ជម្រៅ​។

តារា​ចម្រៀង​ដែល​មាន​សំឡេង​អាច​ច្រៀង​ភាសា​បរទេស​មិន​ចាញ់​ជន​ជាតិ​ដើម​រូប​ នេះ​​និយាយ​ថា៖​«ខ្ញុំ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី «​Queen of the Universe»​ ជា​តំណាង​កម្ពុជា​នេះ ក្នុង​បំណង​ដើម្បី​នាំ​យក​កម្ពុជា​ វប្បធម៌​ដ៏​អស្ចារ្យ​ និង​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ទាំង​មូល​ដឹង​ ជា​សាធារណៈ​។ ខ្ញុំ​ចង់​ឲ្យ​សកល​លោក​ទាំង​មូល​មើល​ឃើញ​ថា កម្ពុជា​គឺ​អស្ចារ្យ​ស្ទើរ​គ្រប់​ផ្នែក​»។

នាង​បាន​បន្ត​ថា៖«​ម្យ៉ាង​មក​ពី​ខ្ញុំ​មិន​ដែល​ឃើញ​កម្ពុជា​ធ្លាប់​មាន​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​បែប​នេះ​នៅ​ឡើយ​។ ដូច្នេះ​ហើយ ទោះ​បី​ជា​ខ្ញុំ​មិន​ល្អ​គ្រប់​យ៉ាង ប៉ុន្តែ​ខ្ញុំ​ចង់​បោះ​ជំហាន​ជា​លើក​ដំបូង​ដើម្បី​បង្ហាញ​ពី​ប្រទេស​កម្ពុជា ដ៏​ស្រស់​ត្រកាល​នៅ​លើ​ឆាក​អន្តរជាតិ​»។

ទោះ​បី​ជា​មិន​ដឹង​ពី​ជោគ​វាសនា​នៃ​ការ​ប្រឡង​តែ​នាង​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​បើក​ច្រក​ជា​លើក​ដំបូង​សម្រាប់​ស្ត្រី​កម្ពុជា ហើយ​នៅ​ពេល​ក្រោយ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​រួម​បន្ត​ពី​នាង​៕

What Next?

Recent Articles

19 Responses to "ផានិត កូន​ខ្មែរ​នៅ​អាមេរិក​ តំណាង​ឲ្យ​កម្ពុជា ​ប្រឡង​បវរកញ្ញា​ពិភពលោក"

  1. ខ្មែរអកុសល says:

    ស្អាត ពិត តើនៅស្រ៊ីនឬអត់

  2. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមគាំទ្រកញ្ញាពេញទំហឹង ហើយសូមសរសើរកញ្ញាផងដែរដែលបានទៅរស់នៅប្រទេសផ្សេង
    ប៉ុន្តែមិនបានភ្លេចប្រទេស និង​ ភាសា កំណើតរបស់ខ្លួន។នេះគឺជាឳកាសល្អបំផុតក្នុងការបង្ហាញ
    ពិភពលោកអោយស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀត។

  3. chourn says:

    សូមគាំទ្រនាងយ៉ាងពេញទំហឹង ព្រោះយ៉ាងហោចណាស់ក៍នាងបាននាំឈ្មោះប្រទេសកម្ពុជាទៅផ្វព្ស ផ្សាយឲ្យប្រជាជនពិភពលោកដឹងថាមានប្រទេសជាក់លាក់នឹងគេព្រោះប្រជាជននៅលើពិភពលោក ខ្លះគេមិនដឹងថាមានប្រទេសកម្ពុជានៅលើផែនដីនេះទេ។ រឿងរ៉ាវនេះខ្ញុំធ្លាប់ជួបជនបរទេសខ្លះគេ បានសួរខ្ញុំថាមកពីប្រទេសណា? ខ្ញុំក៍ឆ្លើយថាមកពីប្រទេសកម្ពុជា តែបែជាអ្នកនោះថាមិនស្គាល់ ប្រទេសនេះទេ។ រឿងមួយដ៍គួរឲ្យអស្ចារ្យនោះគឺសូម្បីតែជនជាតិចិនធ្វើការនៅក្នុងធនាគារមួយនៅ ប្រទេសចិនជាកន្លែងដែលខ្ញុំធ្លាបចូលទៅដូរលុយក៍គេមិនដឹងថាប្រទេសកម្ពុជានៅទីណានោះទេ គេថាគេដឹងថាមានប្រទេសថៃ ប្រទេសឡាវ និងវៀតណាម។

  4. សម្បត្តិ says:

    អាអកិសល អាកូនអត់ម៉ែអត់ឌ៏ ចេងមរខុសគេ

  5. Lonly says:


    ខ្ញុំសូមគាំទ្រ 100%​ ។ខ្ញុំជឿជាក់លើ សមត្ថភាព ចំនេះដឹង ភាពឆ្លាតវៃ និង​រូបសម្រស់របស់គាត់

    ថាគាត់ពិតជាអាចធ្វើបាន ហើយអ្វីដែលខ្ញុំចង់និយាយទៅកាន់គាត់ គឺខ្ញុំពិតជាមានមោទនភាព

    ចំពោះគាត់ខ្លាំងមែនទែន ។

  6. ក្មេងវត្ត says:

    ខ្ញុំក៍សូមសរសើរនូវសេចក្ដីក្លាហានរបស់នាងដែលនាងដំណាងឲ្យខ្មែររាប់លាននាក់នៅក្នុងនិងក្រៅប្រទេស,ទោះជាជាប់ឫមិនជាប់ក្ដីជាការធម្មតា,សំខាន់ឲ្យតែបានចូលរួម។

  7. កូនកាត់បីសាសន៏ says:

    ខ្ញុំក៏គិតថាវាល្អណាស់ដែរ

  8. តិចយក់ចិន្តាអន់ចិត្ត។

  9. ស្លាប់តែម្តងកោតចេះទៅរួចចាញ់កូនស្រីខ្ញុំឆ្ងាយណាស់មុខមាត់ចិនយួនកាត់ហើយហ្នឹង!
    មិនថាទេហើយក៏មិនអួតដែរកូនស្រីខ្ញុំខ្មែរសុតចរិករឹកពារនិយាយស្តីព័រណ៎សម្បរខ្មែ
    ថ្មីៗនេះរហូតមានមិត្តភ័ក្គនាងច្រណែនបបួលទៅលេងសមុត្រហើយច្រាននាងទម្លាក់ពីលើ
    ច្រាំងផ្ទាំងថ្មរបាក់ក្តោងច្រមុសកំពុងផ្ជាបាលនៅមន្ទីពេទ្យនាងត្រ្វវបានក្រុមហនបីចុះឆ្វើកុងត្រា
    ខាងថ្នាំដុសឆ្មេញបង្ហាញសម្លឿកបំពាក់នឹងគ្រឿងលម្អសត្រីមានចំនួន$500000ក្នុងក្រុមហុននិមួយៗ
    តែអភ័ព្វកូនមិនស្តាប់ឌ៍ពុកម្តាយសំណាងល្អមិនស្លាប់បានជាឡើងវិញអ្នកព្រព្រិតត្រ្វវបានចាប់ខ្លួន
    ហើយនាងកំពង់ទទួលប្រាក់ពី(victim of crime compensation)ស្តាយកូនសែនស្តាយមិនដឹងថាម្តេច។

  10. ល្អហើយដែលនាងមានឈ្មោះបានឡើងប្រកួត តែគួរឱ្យស្តាយ
    ដែលនាងឈរតំណាងឱ្យប្រទេសដែលជារណបយួន ។ វាមានន៌យថា
    ក្រុមគ្រួសារនាងស៊ីពែរបស់រដ្ឋាភិបាលភ្នំពេញ!

  11. អាវា says:

    អូននិតបើអូនមកស្រុកខ្មែរវិញអូនរកលុយបានច្រើនជាងនៅអាមេរិកទៀត ក្នុងមួយយប់អូនអាចរកបាន៥៩០ដុល្លារទៅ៨៤០ដុល្លារអោយតែសាច់អូនស្អាតត្រឡុកៗណា!
    អាខៀវកាញ៉ារិទ្ឋវាហ៊ានអោយអូនដល់ទៅ១២០០ដុល្លារមួយយប់ណា!

  12. Srey Khmer says:

    Sorry, I am not jealous her, but she is not beautiful at all. I don’t thing she good enough to have the competition with others women in this World.

  13. BaBaBoo says:

    Beautiful women base on her characteristic rather than on her body alone, and there is a contest against many others for men desirably well being. Chillax! wish you the best!

  14. Rainbow Bee says:

    សូមឱ្យអ្នកនាងបានជាប់ដើម្បីកិត្តិយសជាតិយើងផងថាខ្មែរក៏មានស្រីស្អាតថ្នាក់ពិភពលោកដែរ។

  15. អ្នកស្រែ says:

    និយាយតាមត្រង់​ កញ្ញាផានិតអត់មានស្អាតអីម៉ាតិច បើនៅស្រុកខ្មែរវិញចាញ់ក្រមុំភូមិខ្ញុំដាច់

  16. kimhour says:

    សំរាប់ខ្ញំយល់ឃើញថានាងមានរូបស្អាតអាចទទួលយកបាន តែអ្វីដែលពីសេសនោះគឺចំនេះដឺង ​ចំនេះដឺង នេះ​ក៏​ លក្ខណ:ពិសេសមួយផងដែរសំរាប់ការប្រកួតប្រជែង!

  17. Destroyer says:

    To Srey Khmer : As A good citizen of Cambodia, u shall encourage her to stand up on international stage to raise Cambodian Flage. At least, u shall understand that she represent Cambodia with 14 million Cambodian support her…..Don’t provide any comments which is not constructive to our own Cambodian people once she stand up on international stage on our own behalf…..Your comments reflect ur poor educated manner and ur poor morality. All the best to Phanit, we Are with u.

  18. I LOVE YOU AND WE LOVE YOU, PHANET!

  19. I LOVE YOU AND WE LOVE YOU, PHANIT!