កំពង់ឆ្នាំង: លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដកំពង់ឆ្នាំង បានអោយដឹងថា មូលហេតុដែលធ្វើអោយមានដួលសន្លប់កម្មករ នៅរោងចក្រ M&V ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ មុនដំបូង មានកម្មការនីម្នាក់ ធ្វើការនៅអគារអិល (L) គាត់មិនស្រួលខ្លួន ហើយស្រែកយំ អ្នកផ្សេងទៀត ឃើញមានការភ័យរន្ធត់ ក៏ដួលសន្លប់តៗគ្នាតែម្ដង។
ថ្ងៃទី 21 សីហា 2012
ដោយ: បរិបូរណ៍
CEN
លោក ពៅ ស៊ីថា បញ្ជាក់អោយដឹងថា ក្រោយពីមានហេតុការណ៍ដួលសន្លប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ខាងរោងចក្រ បានអោយកម្មករកម្មការិនីទាំងនោះ ឈប់សម្រាកដោយមិនមានការកាត់ប្រាក់ខែឡើយ រហូតដល់ថ្ងៃចន្ទ ទី២០ ខែសីហា ទើបអោយពួកគេចូលធ្វើការវិញ ដោយមិនមានថែមម៉ោងអ្វីទេ គឺនៅពេលព្រឹកចូលម៉ោង៩ និងចេញនៅម៉ោង ៥ល្ងាច។ ដូចនេះការដួលសន្លប់របស់កម្មករ គឺបណ្ដាលមកពីបញ្ហាសុខភាព និងអារម្មណ៍មិនមានពាក់ព័ន្ធទៅនិងការធ្វើការងារលើសម៉ោងឡើយ ហើយកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ក្រោយពេលដែលមានកម្មករកម្មការនីដួលសន្លប់ចំនួន ៣៦នាក់នោះ គណៈកម្មការចម្រុះបានចុះទៅត្រួតពិនិត្យស្រាវជ្រាវនៅក្នុងរោងចក្រ ក៏រកមិនឃើញមានផលប៉ះពាល់អ្វីផ្សេងដែរ។
សូមបញ្ជាក់ថា កម្មការិនីរោងចក្រតម្បាញ M&V កំពង់ឆ្នាំង ចំនួន ២៣ នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ ក្នុងពេលកំពុងធ្វើការ ហើយត្រូវបានគេដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង កាលពីវេលាម៉ោង ១០ និង ២០ នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។
ហេតុការណ៍ដូចគ្នានេះ បានកើតឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ដោយមានកម្មករ កម្មការនីចំនួន ៣៦នាក់ដួលសន្លប់ ។
ប្រភពពីកម្មករកម្មការិនី បានអោយដឹងថា នៅពេលដែលហេតុការណ៍នេះ កើតឡើង ខាងរោងចក្រ មិនបានអោយកម្មករកម្មការិនីចេញទេ គឺគេយកអ្នកសន្លប់មកមន្ទីរពេទ្យ។ រីឯអ្នកផ្សេងទៀត ដែលគ្រាន់តែមានអាការៈឈឺក្បាល វិលមុខ គេអោយសម្រាកនៅក្នុងរោងចក្រ និងអ្នកដែលមិនមាន បញ្ហាអោយបន្ដធ្វើការជាធម្មតា។ ករណីនេះ ធ្វើអោយក្រុមគ្រួសារកម្មករកម្មការិនីទាំងនោះ សំដែងនូវការមិនសប្បាយចិត្ដផងដែរ។
មជ្ឈដ្ឋាននានា បាននិយាយថា មូលហេតុចម្បង ដែលធ្វើអោយកម្មករកម្មការិនី ដួលសន្លប់យ៉ាងច្រើន ហើយញឹកញាប់ដូចនេះ គួរតែអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវជ្រាវ ពិនិត្យមើលអោយបានច្បាស់ អំពីមូលហេតុពិតប្រាកដ ពីព្រោះការដួលសន្លប់របស់កម្មករកម្មការិនីយ៉ាងច្រើនជាបន្ដបន្ទាប់ រហូតមានអ្នកខ្លះប្រកាច់ កន្ដ្រាក់ដៃកន្ដ្រាក់ជើង ខាំធ្មេញ ខាំអណ្ដាតរបៀបនេះ មិនមែនជារឿងធម្មតាឡើយ ពិតជាមានមូលហេតុរបស់វា។
រោងចក្រ M&V គឺជារោងចក្រតម្បាញកាត់ដេរនិងបោកគក់ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចាប់តាំពីឆ្នាំ២០១០ រហូតមក រោងចក្រនេះ តែងតែមានកម្មករកម្មការិនីដួលសន្លប់ជាបន្ដបន្ទាប់។
ករណីនេះ បានធ្វើអោយកម្មករកម្មការិនី ព្រមទាំងប្រជាពលដ្ឋនៅក្នុងខេត្ដកំពង់ឆ្នាំង សម្ដែងនូវការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះសុខភាពកម្មករកម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រមួយនេះ៕

That is not right, those employees pass out because of the chemical toxic inside the fabric cause them to become the victims without compensate from the company. So the government should pay close attention to this matter, and the victims must sue the company for lost of your health. For this reason, some of American avoid buying clothes from China because of too much toxic inside its fabrics and no good for their healths.