ភ្នំពេញៈ ខុសពីតារាល្បីៗពិភពលោកដូចជាតារាលំដាប់ ហូលីវូដ នាង អេនជឺលីណា ជោលី ដែលនៅលើខ្លួនរបស់នាងពោរពេញដោយសាក់ស្ទើរគ្រប់ប្រភេទ ហើយទទួលការចាប់អារម្មណ៍ខ្លាំង និងកាន់តែល្បីនោះ តែបើក្រឡេកមើលតារាកម្ពុជាវិញការចាក់សាក់គឺជាបញ្ហាទៅវិញ។ ជាក់ស្តែង តារាចម្រៀង វ៉ាន់ មករា បានប្រាប់ថា ការចាក់សាក់នៅលើខ្លួនបានធ្វើឲ្យលោកមានបញ្ហាក្នុងការស្វែងរក ផលិតកម្មច្រៀង។ តែទោះជាយ៉ាងណា តារាសម្តែង និងម៉ូដែល ទឹម រដ្ឋា ក៏មិនបានគិតបញ្ហានេះជាធំដែរ ពោលគឺនាងចូលចិត្តចាក់សាក់ ដូច្នេះហើយកាលពីសប្តាហ៍មុននោះ នាងបានជិះយន្តហោះទៅកាន់ប្រទេសថៃដើម្បីចាក់សាក់នៅលើ កជើងរបស់នាង។

តារាចម្រៀង វ៉ាន់ មករា បង្ហាញសាក់នៅលើដៃ និងដើមទ្រូង រីឯ ទឹម រដ្ឋា វិញក៏ជាអ្នកចូលចិត្តសាក់ដែរ។
រូបថត សេត គឹមសឿន
Wednesday, 22 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
គួរបញ្ជាក់ថា តារាសម្តែងលំដាប់ពិភពលោក អេនជឺលីណា ជោលី ក្រៅពីចាក់សាក់ជាច្រើនកន្លែងនៅលើដងខ្លួន មានសាក់ពីរនៅលើខ្នងរបស់នាងបានចារឈ្មោះស្វាមីនាងគឺ ប្រេដ ភីត និងកូនប្រុសចិញ្ចឹមរបស់នាងដែលសុំពីកម្ពុជា គឺម៉ាដុក និងមានចារបែបបាលីខ្មែរទៀតផង។ ការចាក់សាក់បែបខ្មែរនេះ ដោយនាងបាននិយាយថា ព្រោះកម្ពុជាជាកន្លែងកំណើតកូនចិញ្ចឹមរបស់នាង។
ដោយឡែកវប្បធម៌របស់ខ្មែរហាក់ដូចជាមានភាពប្រទាំងប្រទើសនៅឡើយ ចំពោះការចាក់សាក់នេះ ព្រោះគេយល់ថា ការចាក់សាក់សម្តែងពីអាកប្បកិរិយាមិនល្អ ឈ្លើយច្រឡើសបើស កោងកាច។ ជាក់ស្តែងតារាចម្រៀង វ៉ាន់ មករា ដែលមានចាក់សាក់ពេញខ្លួននោះបានឲ្យដឹងថា តាំងពីលោកបានចាកចេញពីផលិតកម្មស្ប៉ាកមក លោកមិនទាន់អាចស្វែងរកផលិតកម្មច្រៀងបាននៅឡើយ។ លោកបញ្ជាក់ថា មានផលិតកម្មច្រើនគួរសមបានទាក់ទងលោកឲ្យចូលច្រៀង ប៉ុន្តែគេមានបញ្ហានឹងការចាក់សាក់នៅលើដៃ និងដងខ្លួនរបស់លោក។
វ៉ាន់ មករា និយាយថា៖ «បន្ទាប់ពីខ្ញុំច្រៀងនៅតាមបៀរហ្គាដិន គេឃើញខ្ញុំច្រៀងបានល្អ គេក៏ហៅខ្ញុំច្រៀងនៅផលិតកម្មស្ប៉ាក ខ្ញុំក៏ទទួលបានការងារច្រៀងផ្សេងៗច្រើនដែរ តែក្រោយមកផលិតកម្មបិទខ្ញុំក៏អត់មានច្រៀងនៅណាដែរ គេបានទាក់ទង តែគេសូញសាញរឿងខ្ញុំមានសាក់ពេញខ្លួនមានអីហ្នឹង ព្រោះគេគិតថា ឈ្លើយ កោងកាចអីហ្នឹង តែបើនិយាយពីសមត្ថភាព ខ្ញុំមានដូចគេដូចឯងដែរ»។
តែទោះជាយ៉ាងណា តារាវ័យ៣០ឆ្នាំរូបនេះមិនបានសម្តែងវិប្បដិសារីចំពោះការសាក់នៅ ខ្លួនប្រាណរបស់គេឡើយ ដោយគេបាននិយាយថា៖ «ទោះជាគេយល់បែបនេះ តែខ្ញុំយល់ថា ការចាក់សាក់ហ្នឹងមិនមែនជាបញ្ហាទេ វាគ្រាន់តែជាសាក់លម្អខ្លួន ព្រោះខ្ញុំចូលចិត្តវាតាំងពីតូចមក ម្ល៉េះ។ សាក់ហ្នឹង គឺសាក់ពេញខ្លួន ដៃ ជើងអីហ្នឹងគឺមានទាំងអស់»។
ភាពរើសអើងនេះ ត្រូវបានគេមើលឃើញនៅក្នុងសង្គមខ្មែរ ដែលនោះផ្ទុយស្រឡះពីវប្បធម៌បរទេស អ្វីៗគឺពឹងលើសមត្ថភាព។ ស្របគ្នានោះ អតីតតារាចម្រៀងស្ប៉ាក វ៉ាន់ មករា បានបញ្ជាក់ថា៖«ម្ចាស់ផលិតកម្មមួយចំនួន គាត់មិនចូលចិត្តសាក់ ពេលធ្វើតេស្តអីហ្នឹង គាត់ទើសទាល់ អ៊ីចឹងខ្ញុំពិបាកណាស់ តាមពិតបើបរទេសវិញគេមិនគិតអ៊ីចឹងទេ សំខាន់ឲ្យតែយើងមានសមត្ថភាព»។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី តារាសម្តែងទឹម រដ្ឋា មិនបានគិតពីបញ្ហាសាក់ជារឿងធំឡើយ ហេតុនេះហើយទើបនាងជិះយន្តហោះទៅសាក់លើ កជើងរបស់នាងបន្ថែមមួយទៀត បន្ទាប់ពីនាងធ្លាប់សាក់ម្តងមកហើយ។
ទឹម រដ្ឋា និយាយថា៖«សាក់ប៉ុណ្ណឹងមិនបញ្ហាទេ ព្រោះនាងចូលចិត្តសាក់»៕
សាក់អស់មន្តអាគម បានជាមិនអាចចូលផលិតកម្មណាបានឬយ៉ាងណា? គេធ្លាប់តែចាក់សាក់បញ្ចុះមកអាគម
សម័យនេះហើយគេសាក់គ្រាន់តែអោយមើលទៅឡូវតែប៉ុន្នោះ , គេអត់មានគិតថាសាក់ដាក់អាគម្ពអីទេ។
រឿងចាក់សាក់នេះ សម្រាប់នៅស្រុកគេវិញមិនអីទេ ព្រោះវប្បធម៌គេផ្សេងពីយើង។ ចំណែកស្រុកខ្មែរ អ្នកដែលចុលចិត្តចាក់សាក់លើដងខ្លួន ច្រើនជាអំបូរមនុស្សមិនល្ង និយមតែមន្តអាគម អូមអាម អួតអាងរឿងកាប់ចាក់ បាញ់មិនមុត ដុតមិនឆេះ។ ខ្ញុំទៅស្រុកខ្មែរម្តងៗ ច្រើនឃើញថា ពួកសាក់ខ្លួនច្រើនជា អ្នកលីសែង កាយលូ និងការងារមួយចំនួនដែលប្រើកំលាំងពលកម្ម ហើយចូលចិត្តផឹកស្រាសរ ផឹកទឹកត្នោតជូរ ក្លែមសាច់ឆ្កែ និងលេងល្បែងស៊ីសង។ចំណែកចោរដែលគេចាប់បានវិញ ក៏ភាគច្រើន មានសាក់ខ្លួនដែរ។ ចំណែកក្រុមហ៊ុនរើសពលករទៅធ្វើការនៅ បរទេសវិញ បើមានសាក់ខ្លួន គឺគេមិនយកជាដាច់ខាត ព្រោះអ្វី? ព្រោះបទពិសោធន៌កន្លងមក ពលករខ្មែរដែលបានទៅប្រព្រឹត្តបទល្មើសនៅប្រទេសគេ ពេលប៉ូលីសចាប់ប់ាន គឺ១០នាក់ មានសាក់ខ្លួន៩នាក់បាត់ទៅហើយ។ កាលពីឆ្នាំ១៩៩០ ខ្ញុំបានទៅ ភ្នំពេញ ហើយជិះកង់តាមផ្លូវត្រង់ប្រឡាយទឹកស្អុយក្បែរផ្សារអូឡាំពិច ខ្ញុំឃើញគេជួលកម្មករ ប្រហែល៣០នាក់អោយកាយប្រឡាយយកសំរាមចេញ ខ្ញុំឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីក៏កម្មករទាំងនោះ សុទ្ធតែមានសាក់ខ្លួនគ្រប់ៗគ្នា គ្មានសល់សូម្បីតែម្នាក់។
រដ្ឋា មានចាក់សាក់លើដោះ ឬ ក៍ លើ កន្តួយទេ ព្រោះ ច្វាក់ទាក់បាន តាតា ឬឧកញ៉ាណា
In my work place, the Corporation would not allowed my Manager to hire an employee who has tattoo. They may thought the tattoo person is the member of gangster.
ទឹម រដ្ឋា នេះដូចជាឱយតម្លៃសៀមពេកហើយ គ្រាន់តែសាក់សោះ វាជិៈយន្ដហោះទៅស្រុកសៀមសាក់ ចុះស្រុកខ្មែរយើងវិញ គ្មានពីណាចេះសាក់ទេហី?ក្រែងអាសៀមហ្នឹង វាលួចក្បួនចារក្បួនសាក់ ពីខ្មែរយើងទេតើ? ពិតជាល្ងង់មែន។
សុខមិនសុខទៅធ្វើបាបខ្លួន មិនស្រួលអែណាឈឺសឹងស្លាប់អោយគេឆ្កឹះឆ្កៀលដូច្នោះ។
Ratha and Makara are crazy at fucking
Crazy Men