សម្ដេច ហ៊ុន សែន ជម្រាប​មន្ត្រី​អង្គការសហប្រជាជាតិ ពី​យុទ្ធសាស្ដ្រ លុប​ឡូត៍​នេសាទ និង​យុវជន​ស្ម័គ្រចិត្ត​វាស់ដី​ចែក​ប្រជាពលរដ្ឋ​

ភ្នំពេញ: លោកស្រី Noe Leen HeyZer ទទួលបន្ទុក​លេខា​ប្រតិបត្តិ នៃ​បេសកកម្ម​សេដ្ឋកិច្ចសង្គម ប្រចាំ​តំបន់​អាស៊ី អា​ប៉ា​ស៊ី​ហ្វិ​ច នៃ​អង្គការសហប្រជាជាតិ ចូលជួប​សម្តេច​តេ​ជោ កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ នៅ​ទីស្តីការ​គណៈ​រដ្ឋ​រដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Noe Leen HeyZer ទទួលបន្ទុក​លេខា​ប្រតិបត្តិ នៃ​បេសកកម្ម​សេដ្ឋកិច្ចសង្គម ប្រចាំ​តំបន់​អាស៊ី អា​ប៉ា​ស៊ី​ហ្វិ​ច នៃ​អង្គការសហប្រជាជាតិ (រូបថត : ស៊ីវ ចាន់ណា)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Noe Leen HeyZer ទទួលបន្ទុក​លេខា​ប្រតិបត្តិ នៃ​បេសកកម្ម​សេដ្ឋកិច្ចសង្គម ប្រចាំ​តំបន់​អាស៊ី អា​ប៉ា​ស៊ី​ហ្វិ​ច នៃ​អង្គការសហប្រជាជាតិ (រូបថត : ស៊ីវ ចាន់ណា)

ថ្ងៃទី 21 សីហា 2012
ដោយ: រតនា
CEN

​បន្ទាប់ពី​ចប់​ជំនួប​នោះ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា នៅក្នុង​ជំនួប​នោះ លោកស្រី Noe Leen HeyZer បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោកស្រី មានការ​រំភើប​យ៉ាងខ្លាំង​នៅពេលដែល​ឃើញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា យ៉ាងខ្លាំង ពីព្រោះ​លោកស្រី ធ្លាប់បាន​មកជួប​សម្ដេច​តេ​ជោ ម្ដង កាលពី​ឆ្នាំ​២០០៥​កន្លងទៅ តែ​នៅពេលនេះ កម្ពុជា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​។
​លោកស្រី ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ដឹកនាំ​កម្ពុជា មកកាន់​ការអភិវឌ្ឍ ទោះបីជា​ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក យ៉ាងណាក៏ដោយ កម្ពុជា​នៅតែ​ទទួល​កំណើនសេដ្ឋកិច្ច ហើយ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​

​លោកស្រី Noe Leen HeyZer ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​ប្រធាន​អាស៊ាន ក៏ដូចជា​ការជំរុញ​គាំទ្រ​លើ​វិស័យ​សមភាព​យេនឌ័រ នៅ​កម្ពុជា ការយកចិត្តទុកដាក់​លើ​វិស័យ​អប់រំ វិស័យ​សុខមាលភាព និង​ការកាត់បន្ថយ​គម្លាត​នៃ​ភាពក្រីក្រ ដែល​ទាំងនេះ សុទ្ធសឹង​ជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកស្រី Noe Leen HeyZer អំពី​ដំណើរ​អភិវឌ្ឍន៍​កម្ពុជា ចាប់ផ្ដើម​អំពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨​។ សម្ដេច​បាន​ជម្រាប​លោកស្រី​បន្តថា ទីណា​វិបត្តិ ទីនោះ​តែងតែ​បង្កប់​នូវ​កាលានុវត្តភាព ហើយ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ពុំមាន​ផលប៉ះពាល់​អ្វី​ខ្លាំង ដល់​កម្ពុជា​ឡើយ នៅពេលនោះ កម្ពុជា​នៅតែមាន​កំណើនសេដ្ឋកិច្ច ទោះបីជា​ទាប​ក៏ដោយ​។​

​សម្ដេច​តេ​ជោ បាន​បន្តទៀតថា អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​នាពេលនោះ គឺ​យក​បទពិសោធន៍​វិបត្តិ​សេដ្ឋកិច្ច​អាស៊ាន កាលពី​ឆ្នាំ​១៩៩៧ ដោយ​យកមកអនុវត្ត​នៅលើ​៖ ទី​១. រក្សា​សេ្ថ​រ​ភាព​នយោបាយ​នៅ​កម្ពុជា​, ទី​២. រក្សា​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ចាត់វិធានការ​បម្រុង​ទុកជាមុន​ជាមួយនឹង​ធនាគារ ហើយ​នៅពេល​ជាមួយគ្នា​នោះដែរ ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ដល់ក​ម្ម​ករ ដែល​ពុំមាន​ការងារ​ធ្វើ ដើម្បី​ឲ្យ​មានមុខ​របរ​ថ្មី​។

​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នេះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកស្រី Noe Leen HeyZer នូវ​កំណែទម្រង់​ដែលមាន​ចារិក​ជា​ប្រវត្តិសាស្ដ្រ នោះ​គឺ​កំណែទម្រង់​លុបចោល​ឡូត៍​នេសាទ​ទាំងស្រុង និង​កំណែទម្រង់​ដីធ្លី ដែលមាន​យុវជន​ស្ម័គ្រចិត្ត​រាប់ពាន់នាក់​កំពុងធ្វើការ ចុះ​វាស់ដី​ចែកជូន​ប្រជាជន​។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ និង​ការបន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ជនបទ និង​ទីក្រុង​នោះ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា សេចក្ដី​ការណ៍​សន្ទុក​របស់​សម្ដេច​បានទទួល​ជោគជ័យ​ទាំងស្រុង នោះ​គឺ​សេចក្ដីថ្លែងការណ៍​ឆ្នាំ​២០០២ ដែល​សព្វថ្ងៃនេះ សាលា​ដើររក​សិស្ស មិនមែន​សិស្ស​ដើររក​សាលា​ដូច​មុន​ទៀត​ទេ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ សម្ដេច​បាន​មានប្រសាសន៍ថា អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ គឺ​គុណភាព នៃ​ការអប់រំ​។ ការកាត់បន្ថយ​គម្លាត​ក្រីក្រ សម្ដេច​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​បញ្ហា​នេះ សម្ដេច​តែងតែ​ចុះទៅ​ធ្វើ ការជំរុញ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក​៘ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទីជនបទ​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើង​៕​

What Next?

Recent Articles

11 Responses to "សម្ដេច ហ៊ុន សែន ជម្រាប​មន្ត្រី​អង្គការសហប្រជាជាតិ ពី​យុទ្ធសាស្ដ្រ លុប​ឡូត៍​នេសាទ និង​យុវជន​ស្ម័គ្រចិត្ត​វាស់ដី​ចែក​ប្រជាពលរដ្ឋ​"

  1. រឿងឡូត៍ត្រីនេសាទមិនមែនជាប្រធានបទក្តៅដែលសម្តាចម៍ត្រូវ
    ព្រុសប្រាប់អ្នកតំណាងអង្គការសហប្រជាតិទេ ។ ប្រធានបទក្តៅ
    ដែលត្រូវប្រាប់តំណាងអង្គការសហាប្រជាជាតិគឺរឿងយួនកាត់យក
    ដីខ្មែរតាមទល់ដែននិងរឿងជនអន្តោប្រវេសន៍យួនខុសច្បាប់ចេះ
    តែហូរស្រុកខ្មែរមិនឈប់ឈរ ។ ពួកយួនវាធ្វើតាមអំពើចិត្តវា ហាក់បី
    ដូចសម្តាចម៍banditមហាអាជោរជាកញ្ជះវាពីកាលណា? រឿងមួយ
    ទៀតគឺរឿងថៃឈ្លានពាននិងបាញ់សម្លាប់ពលរដ្ឋខ្មែរជារឿយៗ ម្តេច
    សម្តាចម៍លើករឿងទាំងនេះឱ្យគដឹងផង ។ រឿងឡូត៍នេសាទជាបញ្ហា
    សង្គមក្នុងស្រុក ដែលតំណាងអង្គការសហប្រជាជាតិមិនចាំបាច់ចង់ដឹងស្អីទេ!

  2. ឣាឆ្កួតវេទិកា-សេរីនិយាយដូចឆ្កួតស្ឣីវាដែរ!ពិតជាភ្លីភ្លើមែនឣាឆ្កួតនេះ!

  3. ក្មេងវត្ត says:

    លោក វេទិការ សេរី ពិតជានិយាយត្រូវ ខ្ញុំសូមគាំទ្រ។

  4. ahCheath says:

    ១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
    ២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអើយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។
    ៤-អាជាតិឆ្កែឆ្កួត–ពូកែខាងអួត–ប្រព្រឹត្តពាលា–វាជាឆ្កែយួន–ក្បត់កម្ពុជា
    ខ្មែរកុំទុកវា–អាឆ្កែក្បត់ជាតិ!

  5. មិនចាំបាច់គាំទ្រឣញទេឣាក្មេងវត្តឣញមិនទទួលទេឣញឮឈ្មោះឣ្ហែងឣញខ្ពើម!

  6. ខ្ញុំជាខ្មែរ says:

    ប្រធានបទដែលក្តៅនោះគឺយួនចូលស្រុកខ្មែរនឹងកាត់ដីខ្មែរ ហើយមួយទៀតនោះគឺសង្ក្រាមដីធ្លីនៅ
    កម្ពុជា អារឿងឡូវនេសាទគឺជារឿងបន្ទាប់បន្សំនោះទេ

  7. ឣាThe Man With No Nameវាទើសក្បាលឣីឣ្ហែងដែរឣាងាប់តៃហោងនេះឣ្ហែងគិតតែខ្លួនឣ្ហែងទៅឣាភ្លើជម្លើយ!

  8. ខ្ញុំសូមប្រកាសមានដង្កូវអាចម៍មកចាក់រន្ធគគូទ តែមិនអីទេ…ចាំមើលខ្ញុំចាត់ការ…
    ចេះមកធ្វើចឹងកើត…ពួកអាង្រៃឡប់ឡប់ៗនេះខាងនយោបាយខាងក្រៅក៍វាលេងក្បួនចឹងដែរ…!!

  9. visal says:

    សូមសម្តេច ជួយលើប្រាប់ពីរបញ្ហា ដីសាម្បទានដែលធ្វើអោយប្រជាពលរដ្ឋយំ ដោយសារសម្តេច បានលាភពីរសាម្បទាននោះផង និង ពីររឿងអស់ព្រៃឈើ ពីររឿង ពីរបញ្ហាលក់កោះក្នុងរូបភាព99ឆ្នាំ ពីរបញ្ហាអោយក្រុមហ៊ុនរុករករ៉ែ តែស៊ីសស៊ុះយកលុយដាក់ហោប៉ៅខ្លួនឯង​ ពីបញ្ហាយកក្រុមគ្រូសារញាត្តិសន្តានខ្លួនឡើងកាន់តំណែងដោយមិនបាច់រៀនឬប្រលង ឬបទពិសោធន៏ ពុករលួយនឹងបក្សពួកនិយម ក្នុង សម័យសម្តេច ពីរបញ្ហារំកិលព្រំដែន ពីបញ្ហាបំបិតសិទ្ឋិ អ្នកប្រឆាំង​ឬអង្ការនាន ពីបញ្ហា យកស័ក្ខិ ឬតំណែង ដើម្បីធ្វើខ្នងរកស៊ីខុសច្បាប់ គេចពន្ឋ ។ល។ អើយហត់ណាស់រាប់មិនអស់ទេ សូមសម្តេច លួចជាតិអធ្យាស្រ័យ ព្រោះច្រើនពេក។

  10. Vireakpheap says:

    I watch Cambodian TVs every day, Mr. Hun Sen is the most wonderful man in the world because I have never seen his mistakes or heard someting bad about him on TVs, it means he is perfect. Is he a human being? If he is a person, no one is perfect. Why Mr. Hun Sen sees only someone’s mistakes and he never sees his mistakes, why??? In fact, Hun Sen’s mistakes are more than the others’s. I can tell you a few mistakes that we can not tolerate such as
    – He was poor in 1979, now he becomes a billionaire, why??? Corruption or not???
    – illegal Vietnamese immigrants more and more,why??? Cambodian people are scared of them, why???
    – Loss of land along border, but he cheats us and says we gain, he is a liar
    – He has killed people who are against him, he is a killer
    All these points above are right or wrong?
    ( I am a common person, do not confuse )