ស្ថានទូត​កម្ពុជា នៅ​ម៉ាឡេស៊ី អន្តរាគមន៍ ជួយ​ដោះស្រាយ​ពល​ការិនី​ខ្មែរ ចំនួន ៨​នាក់​

ភ្នំពេញ: ​ថ្មីៗ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍ ជួយ​ដោះស្រាយ​ករណី​ពល​ការិនី ដែលជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ៨​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​

ថ្ងៃទី 21 សីហា 2012
ដោយ: ចៅចិត្រ
CEN

​សេចក្តីប្រកាស ចុះផ្សាយ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួ​ង បានបង្ហាញ​នូវ​ឈ្មោះ​របស់​ពល​ការិនី​ទាំង ៨ នាក់ ដែលមាន​រាយ​នាម​ដូចខាងក្រោម​៖

១- ពល​ការិនី​ឈ្មោះ អ៊ុន សុផល និង វ៉ាន់ សុ​ផាក បានធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​១​ឆ្នាំ ១០​ខែ ហើយ​សុំ​ត្រឡប់មកផ្ទះ​វិញ​។ ស្ថា​ត​ទូត បាន​អន្តរាគមន៍ ជួយ​អន្តរាគមន៍​ឲ្យ​ពល​ការិនី​ទាំងពីរ​នាក់​ទទួលបាន​ប្រាក់ខែ​ត្រឹមត្រូវ និង​ត្រឡប់មក​កម្ពុជា​វិញ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

២- ពល​ការិនី​ឈ្មោះ ហែម សុឃឿន បានធ្វើការ​នៅ​ប្រ​ទស​ម៉ាឡេស៊ី​រយៈពេល​១០​ខែ ហើយ​សុំ​ត្រឡប់មកផ្ទះ​វិញ​។ ស្ថានទូត​បាន​ជួយ​អន្តរាគមន៍ ឲ្យ​នាង​ត្រឡប់មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២​។​

៣- ពល​ការិនី​ឈ្មោះ ង៉ោ​ល ពេជ្រ បានធ្វើការ​នៅ​ប្រ​ទស​ម៉ាឡេស៊ី​រយៈពេល ជិត​២​ឆ្នាំ​។ ស្ថា​ត​ទូត​បាន​ជួយ​ឲ្យ​នាង​អាច​ទំនាក់ទំនង ជាមួយ​គ្រួសារ និង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១២ ខាងមុខនេះ​។​

៤- ពល​ការិនី​ឈ្មោះ រ៉េត ភេទ បានធ្វើការ​នៅ​ប្រ​ទស​ម៉ាឡេស៊ី​រយៈពេល ២​ឆ្នាំ​។ ស្ថា​ត​ទូត​បាន​ជួយ​ឲ្យ​នាង​អាច​ទំនាក់ទំនង ជាមួយ​គ្រួសារ និង​ត្រឡប់មក​កម្ពុជា​វិញ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

៥- ពល​ការិនី​ឈ្មោះ គង់ សំភី បានធ្វើការ​នៅ​ប្រ​ទស​ម៉ាឡេស៊ី​រយៈពេល​ជាង​២​ឆ្នាំ​។ ស្ថា​ត​ទូត​បាន​ជួយ​ឲ្យ​នាង​អាច​ទំនាក់ទំនង ជាមួយ​គ្រួសារ និង​អាច​មកលេង​ស្រុក​កំ​ណើ​ត្នុ​ង​ខែកញ្ញា ឆ្នាំ​២០១២ រួច​ត្រឡប់​ទៅធ្វើ​ការ​វិញ​។​

៦- ពល​ការិនី​ឈ្មោះ ឈឿន សុ​ឃា បានធ្វើការ​នៅ​ប្រ​ទស​ម៉ាឡេស៊ី​រយៈពេល​ជាង​២​ឆ្នាំ​។ ស្ថា​ត​ទូត​បាន​ជួយ​ឲ្យ​នាង​អាច​ទំនាក់ទំនង ជាមួយ​គ្រួសារ ហើយ​នាង​សុំ​នៅ​ធ្វើការ​បន្តទៀត​។​

៧- ពល​ការិនី ឈ្មោះ សែម រ៉ា​ន់ បានលើកឡើង​ពី​ការបំពាន​ពី​ថៅកែ ឥឡូវនេះ ស្ថានទូត​កំពុង​សាកសួរ​ដើម្បី​រក​យុត្តិធម៌​ជូន​នាង​៕​

What Next?

Recent Articles

One Response to "ស្ថានទូត​កម្ពុជា នៅ​ម៉ាឡេស៊ី អន្តរាគមន៍ ជួយ​ដោះស្រាយ​ពល​ការិនី​ខ្មែរ ចំនួន ៨​នាក់​"

  1. ខ្ញុំជាខ្មែរ says:

    សូមអបអរសាទរ