ខេត្តប៉ៃលិន: កុមារាកុមារីចាប់ពីអាយុ ៦ឆ្នាំ ដល់ជាង ១០ឆ្នាំ រាប់រយនាក់ ពុំទាន់បានចូលរៀនសូត្រទេ នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រោះសាលារៀននៅឆ្ងាយពេក ហើយឪពុកម្ដាយជាប់រវល់ធ្វើការងារដាំដុះស្រែចម្ការ គ្មានពេលជូនកូនៗមករៀន។
ថ្ងៃទី 22 សីហា 2012
ដោយ: មង្គល
CEN
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំខេត្ត បានឲ្យដឹងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ក្នុងពេលចុះពិនិត្យកន្លែងជីកស្រះទឹក នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា ក្រសួងអប់រំបានឯកភាពផ្ដល់សាលាបឋមសិក្សាមួយខ្នង ឲ្យអ្នកភូមិអណ្ដូងថ្មហើយ នាចុងឆ្នាំ២០១២នេះ។
លោក ស៊ុន សុផល មេភូមិអណ្ដូងថ្ម បានឲ្យដឹងថា ភូមិអណ្ដូងថ្មនេះ ប្រជាពលរដ្ឋបានមករស់នៅកាប់ឆ្ការធ្វើចម្ការ តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០០៣ អាជ្ញាធរទទួលស្គាល់ភូមិអណ្ដូងថ្ម ស្របច្បាប់។ បច្ចុប្បន្នមានប្រជាពលរដ្ឋ ៨១៥ គ្រួសារហើយ បានមករស់នៅភូមិអណ្ដូងថ្មនេះ។
លោកមេភូមិបានបញ្ជាក់ថា ពលរដ្ឋដែលមករស់នៅ ភាគច្រើនមិនចេះអក្សរទេ ព្រោះពួកគាត់នៅឆ្ងាយដាច់ស្រយាលតាំងពីសម័យសង្គ្រាមកន្លងមក។ រហូតមកដល់កូនចៅទៀត ដែលខ្លះមានកូនគ្រប់អាយុ ៦ឆ្នាំ ខ្លះមានកូនអាយុជាង ១០ឆ្នាំហើយ មិនបានចូលរៀនសូត្រ ព្រោះឪពុកម្ដាយជាប់រវល់នឹងការងារដាំដុះធ្វើស្រែចម្ការ ហើយក្រីក្រ គ្មានមធ្យោបាយដឹក ឬជូនកូនទៅចូលរៀន ដោយសារសាលារៀនមាននៅភូមិពេជ្រគិរី ចម្ងាយប្រហែលជិត ៣០ គីឡូម៉ែត្រ។
លោក ស៊ុន សុផល មេភូមិអណ្ដូងថ្ម បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរភូមិឃុំ បានយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន និងពង្រឹងផ្នែកអក្សរសាស្ត្រ ទាំងផ្នែកអក្ខរកម្ម និងក្មេងៗ រៀនសូត្រតាមរយៈព្រះសង្ឃបង្ហាត់បង្រៀន ដោយយកផ្ទះអ្នកភូមិមួយខ្នងធ្វើជាសាលារៀន បែងចែកជាពីរបន្ទប់ ហើយបង្រៀនពីថ្នាក់ទី១ ដល់ទី៣ ប្ដូរវេនគ្នា (មួយថ្ងៃបង្រៀនបានតែមួយពេល)។ ក្មេងៗអាយុចាប់ពី ៦ឆ្នាំ ដល់ជាង ១០ឆ្នាំ មានចំនួនជាង ១០០ នាក់។
មេភូមិអណ្ដូងថ្មបានបន្ថែមថា ដោយឡែក មនុស្សចាស់បានចូលរៀនអក្សរជាច្រើននាក់ផងដែរ។ អាជ្ញាធរភូមិឃុំ បានស្នើសុំមន្ទីរអប់រំខេត្តប៉ៃលិន និងក្រុមការងារ ជួយសាងសង់សាលារៀនមួយខ្នង នៅភូមិអណ្ដូងថ្មនេះ ដើម្បីឲ្យក្មេងៗគ្រប់អាយុបានចូលរៀនសូត្រនឹងគេ។ ម្យ៉ាងទៀត បើមានផ្លូវថ្នល់ និងសាលារៀននៅភូមិអណ្ដូងថ្មនេះ គឺអាចអ្នកភូមិនៅក្បែរគ្នាចំនួន ៤ ភូមិទៀត បានមកចូលរៀនផងដែរ។
ពាក់ព័ន្ធករណីក្មេងៗគ្រប់អាយុ ៦ឆ្នាំឡើង មិនបានចូលរៀន ព្រោះគ្មានសាលារៀននេះ លោក តង់ ធារ៉ា ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា នៅភូមិអណ្ដូងថ្មនេះ ជាភូមិដាច់ស្រយាល នៅតំបន់សមរភូមិក្ដៅកាលពីសម័យសង្គ្រាមកន្លងមក ហើយពួកគាត់បានកាប់ឆ្ការព្រៃ ប្រែក្លាយមានស្រែចម្ការមានដំណាំដាំដុះ រាជរដ្ឋាភិបាលទទួលស្គាល់ជាភូមិស្របច្បាប់។ ពលរដ្ឋរស់នៅទីនោះក្រីក្រ ខ្វះមធ្យោបាយដឹក ឬជូនកូនរៀនទៅពិតមែន។ ប៉ុន្តែអាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកគម្រោងស្នើសុំសាលាបឋមសិក្សាមួយខ្នង ហើយក្រសួងអប់រំបានសម្រេចឲ្យសាងសង់សាលាបឋមសិក្សានៅទីនេះ នាចុងឆ្នាំ២០១២នេះ ដើម្បីបានក្មេងគ្រប់អាយុ ៦ឆ្នាំ បានចូលរៀនសូត្រ តាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បង្កើនធនធានមនុស្សឲ្យមានប្រសិទ្ធភាព។
លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ភូមិអណ្ដូងថ្ម គឺតំបន់ព្រៃធំ ជាសមរភូមិក្ដៅជាងគេកាលពីសម័យសង្គ្រាម។ ប៉ុន្តែបច្ចុប្បន្ននេះ បានកែប្រែជាភូមិដ្ឋានសម្រាប់ប្រជាជនរស់នៅ មានស្រែចម្ការមានផ្លូវថ្នល់ ដែលកំពុងអភិវឌ្ឍន៍ជាបណ្ដើរថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាទឹកប្រើប្រាស់ ដោយសារទឹកអូរនៅឆ្ងាយពេក។
នៅថ្ងៃទី២១ ខែសីហានេះ ខេត្តបានផ្ដល់ស្រះទឹកពីរកន្លែង និងផ្លូវក្រាលក្រួសក្រហមមួយខ្សែ ប្រវែង ៣.៥០០ ម៉ែត្រ តភ្ជាប់ទៅភូមិពេជ្រគិរី៕ K



ឮល្បីថាសម្តាចម៍ដែកជោរbanditបានសាងសង់សាលារៀនច្រើនណាស់នោះអី?
ឫមួយសង់តែកន្លែងធំៗដើម្បីមានមនុស្សច្រើនបានស្គាល់ឈ្មោះសម្តាចម៍?
ខេត្តប៉ៃលិនតំបន់រ៉ែត្បូង ប្រហែលជាគេយល់ថាជាខេត្តមានលុយស្រាប់មិនបាច់ជួយក៏មិនដឹង។ បើក្រឡេកមើលស្រមោល
អតិតកាលវិញ ខ្មែរក្រហម និងថៃរកស៊ីជាមួយគ្នាជាងដប់ឆ្នាំគួណាតែប្រជាជនបានស្រួលបួលខ្លះមកហើយ ម្លេះសមតែ
មានសាលារៀន ផ្ទះថ្មធំៗដង្ហែរគ្នា។ នៅដដែល! ដូចសម័យកាន់កាំភ្លើងដេញបាញ់ក្បាលយួនយ៉ាងណា ស្រុកស្រែចំការ
នៅតែក្ររហាមយ៉ាងហ្នឹង! ។
យើងបានរស់មកប៉ុណ្ណេះក៏ល្មមយល់ដឹងគ្រប់គ្រាន់ពីចរិតមេដឹកនាំខ្មែរ
ទាំងអស់, រាច់ចាប់ពីអតិតមហាក្សត្រសីហនុមក, នៅក្នុងសម័យយើង ។
ពួកគេបានបំផ្លាញប្រទេសជាតិនិងផ្តល់ក្តីសោកនាដកម្មដល់ពលរដ្ឋ
ខ្មែរដែលស្រឡាញ់ពួកគេដល់ឆ្អឹង នៅទីបំផុត ដែលខ្មែរកំំពុងរងទុក្ខ
មេខ្មែរទាំងស្តេចទាំងរាស្រ្តមិនទាំងខ្វល់ផង ។ ម្នាក់ៗយករួចខ្លួន៖ ពួក
ធ្វើភ្លើៗ ល្ងីល្ងើមិនដឹងថា តើនរណាទៅនរបានបង្កក្តីវិនាសហិនហោចដល់
ប្រទេសខ្មែរនិងពលរដ្ឋខ្មែរ? តើមេចោលម្សៀតបែបនេះឬដែលខ្មែរនៅ
តែក្រាបទូលព្រះបង្គន់និងគោរព លើកតម្កើងជាវីរបុរសជាតិ?
AhCheath:
http://www.rockershop.sk/fotky4578/fotos/_vyr_101263taska_fuck_you_you_fuckin_fuck.jpg
AhCheath-ម្សោល
http://www.rockershop.sk/fotky4578/fotos/_vyr_101263taska_fuck_you_you_fuckin_fuck.jpg
Norak Vithya,
អ្វីដែលអញនិយាយវាត្រូវពេក, មែនទេ? ទើបអ្ហែងចុក-ក និយាយលែងចេញ!
ក៏ផ្ញើតែសញ្ញាក្តមកអញ? អ្ហែងឱ្យវាមកអញ ក៏ដូចតែអ្ហែងឱ្យខ្លួនឯងដែរតើ!