ក្រសួង​កិច្ចការ​នារី និង ESCAP ពិភាក្សា​ការ​ផ្តល់​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី

ភ្នំពេញៈស្ថានភាព​របស់​ស្ដ្រី និង​បញ្ហា​ប្រឈម​ចំពោះ​សមភាព​យេន​ឌ័រ នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស នៅក្នុង​វិស័យ​សេដ្ឋកិច្ច គឺជា​ប្រធាន​បទ​នៃ​កិច្ច​ពិភាក្សា​រវាង​រដ្ឋ​មន្ដ្រី​ក្រសួង​កិច្ចការនារី​កម្ពុជា លោក​ស្រី អ៊ឹង កន្ថាផាវី និង​លោកស្រី បណ្ឌិត Heyzer អគ្គ​លេខាធិការ​រង​សហ​ប្រជា​ជាតិ និង​ជា​លេខា​ប្រតិបត្ដិ​នៃ​គណៈ​កម្មការ​សេដ្ឋ​កិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) របស់​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី​អង្គារ​ទី​២២ ខែ​សីហា​នេះ។

លោកស្រី បណ្ឌិត Heyzer(អាវលឿង) និងលោក​ស្រី អ៊ឹង កន្ថាផាវី (អាវបៃតងចាស់)​និយាយ​ទៅ​កាន់​ម្ចាស់​ហាង​សូត្រ​ដែល​ស្រ្តី​ជា​អ្នក​គ្រប់គ្រង។

លោកស្រី បណ្ឌិត Heyzer(អាវលឿង) និងលោក​ស្រី អ៊ឹង កន្ថាផាវី (អាវបៃតងចាស់)​និយាយ​ទៅ​កាន់​ម្ចាស់​ហាង​សូត្រ​ដែល​ស្រ្តី​ជា​អ្នក​គ្រប់គ្រង។

Wednesday, 22 August 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ស្ដ្រី​ដែលជា​សហគ្រិន​នាំ​មុខ​គេ និង​ការ​ឈប់​សំចត​នៅ​ក្នុង​ហាង​ក្នុង​ស្រុក​មួយ​កន្លែង ដែល​ចាត់​ចែង​ដំណើរការ​ដោយ​ស្ដ្រី ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ទស្សនកិច្ច​ជា​ផ្លូវការ ​នៃ​តំណាង​របស់​សហ​ប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា​នេះ​ផង​ដែរ ដែល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ​មាន​គោល បំណង ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​លើ​ស្ថានភាព​នៃ​ការ​ឈា​នទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស វត្សរ៍នៅ​មុន​ឆ្នាំ ២០១៥។

នៅ​ក្នុង​​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​តំណាង​សហ​ប្រជាជាតិ​នេះ លោកស្រី​វេជ្ផ ផាវី បាន​ជម្រាប​ជូនអំពី​ផែនការ​នាពេល​អនាគត​របស់​ក្រសួង ក្នុងការ​ជំនះ​នូវ​ឧបសគ្គ​នានា ដើម្បី​ផ្ដល់ ឱកាស ​ឱ្យ​ស្ដ្រី​អាច​ចូលរួម នៅក្នុង​ទីផ្សារការងារ​បាន។

លោកស្រី បាន​មាន​ប្រសាសន៍​ថា “ចាំបាច់​ត្រូវមាន​ការ​កសាង​សមត្ថភាព​ផ្នែក​ជំនាញ​សហគ្រិន​ភាព និង​ជំនាញ​ធុរកិច្ច​ដល់​ស្ដ្រី ដើម្បី​គាំទ្រ​ឱ្យ​ស្ដ្រី​អាច​ចូលរួម​ឱ្យ​បាន​ពេញ​លេញ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​នឹង​ផ្ដល់នូវ​ការ​ការពារ​ដល់​សិទ្ធិ​សេដ្ឋកិច្ច​របស់​ពួកគេ ក៏​ដូចជា​បង្កើន​កម្រិត​ចំណូល​របស់​ពួកគេ​ឱ្យ​បាន​កាន់​តែ​ខ្ពស់ជាង​មុន។ រហូត​ដល់​ពាក់​កណ្ដាល ​ខែ​កញ្ញា ខាង​មុខ​នេះ ក្រសួង​នឹង​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង និង​ដៃគូ​នានា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​អនុវត្ដ​ជាក់ស្ដែង ដើម្បី​ជម្រុញ​ឱ្យ​មាន​ការ​ចូល​រួម​របស់​ស្ដ្រី នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច តាម​រយៈ​ការអប់រំ ការ​ផ្ដល់នូវ​សមត្ថភាព និង​ការបង្កើត​សម្ព័ន្ធភាព​ជាមួយ​នឹង​វិស័យ​ឯកជន។ គ្រប់​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​ទាំង​អស់​របស់​ប្រទេស​កម្ពុជា នឹង​ជួបប្រទះ​ភាព​រាំងស្ទះ នៅ​ពេល​ដែល​សក្ដានុពល​របស់​ស្ដ្រី​រាប់​ពាន់​នាក់​មិន​ត្រូវ​បាន​គេ​ទាញ​យក​មក​ប្រើ​ប្រាស់។

វេជ្ជបណ្ឌិត Heyzer បាន​លើក​ឡើង​ថា “ការ​វិនិយោគ​ក្នុង​ការ​ពង្រឹង​ភាព​អង់​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​គឺជា​យុទ្ធសាស្រ្ត​សេដ្ឋ​កិច្ច​ដ៏​ឈ្លាសវៃ។ ប្រទេស​កម្ពុជា​កំពុង​ទទួល​ស្គាល់​នូវ​សារសំខាន់​ក្នុង​ការ​គាំទ្រ​ភាព​ជា​អ្នក​គ្រប់​គ្រង​ពាណិជ្ជកម្ម​របស់​ស្រ្តី ពី​ព្រោះ​ការ​ដោះ​ស្រាយ​គម្លាត​សមភាព​យេន​ឌ័រ​និង​​ការ​ផ្តល់​ឱកាស​ទទួល​បាន​ភាព​ជា​សហ​គ្រិន ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាច​បន្ដ​ដំណើរ​ការ​ដ៏​មាន​តម្លៃ​របស់​ខ្លួន មិន​បិទ​បាំង​ទេព​កោសល្យ និង​កម្លាំង​ថាមពល​របស់​ស្ត្រី។ ដូច​គ្នា​នេះ​ដែរ ការ​វិនិយោគ​ក្នុង​ការ​អប់​រំ និង​សុខ​ភាព​របស់​ស្ត្រី និង​ក្មេង​ស្រី គឺជា​ចំនុច​មួយ​ក្នុង​ចំណោម​ចំនុច​ដ៏​សំខាន់​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​ការ​ងារ និង​និរន្តរ​ភាព​ការ​ងារ ព្រម​ទាំង​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ជា​ច្រើន​នៃ​ភាព​ក្រីក្រ។​ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​សរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ទៅ​លើ​ដំណើរ​ការ​ជា​ច្រើន ដែល​បាន​ធ្វើ​រួច​ជា​ស្រេច។ ​បើ​ទោះ​ជា​ការ​ធ្វើ​ដំណើរ​បាន​ចាប់​ផ្តើម​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មាន​កិច្ច​ដំណើរ​ការ ជា​ច្រើន​ដែល​នឹង​ត្រូវ​ធ្វើ។”
នៅក្នុង​ប្រទេស​កម្ពុជា បើទោះបី​ជាមាន​ស្ដ្រី​អាយុ​លើសពី ១៥ឆ្នាំ ៤នាក់ ក្នុង​ចំណោម ៥​នាក់ កំពុង ធ្វើការ​ងារ​ក៏​ដោយ នៅក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ មាន​កម្មករ​និយោជិត​ត្រឹម​តែមួយ​ភាគបី​តែ​ប៉ុណ្ណោះ ជា ស្ដ្រី។ ម្យ៉ាង​វិញ​ទៀត ស្ដ្រី មាន​ចំនួន​ជាង ៨០ ភាគរយ នៃ​កម្មករ​និយោជិត នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន​ការងារ​ធ្វើ​ដោយ​ខ្លួនឯង និង​ការងារ​ដែល​មិនបាន​ប្រាក់​កម្រៃ ដែល​មាន​ភាព​ងាយ​រងគ្រោះ​ខ្ពស់។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ហាង​លក់​ផលិតផល​ក្នុងស្រុក​នេះ លោកស្រី សេង តក្ក​នារី ដែល ជា​ប្រធាន CWEA បាន​មានប្រសាសន៍ថា “ការបង្កើត​បណ្ដាញ​រវាង​ស្ដ្រី​ដែលជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម មានសារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​បង្កើត​នូវ​បរិយាកាស​អនុគ្រោះ​មួយ សំដៅ​ដោះស្រាយ​បញ្ហា​កង្វះ​ព័ត៌មាន និង​តួនាទី ជា​ប្រពៃណីដែល​ធ្វើឱ្យ​ស្ដ្រី​នៅតែ​ផ្ទះ និង​មិនអាច​ប្រកប​អាជីវកម្ម​អ្វី​បាន។

ក្នុងពេល​ជាមួយគ្នា នៅក្នុង​ប្រទេស​កម្ពុជា មានការ​សម្រេចបាន​វ​ឌ្ឍនភាពគួរឱ្យកត់សម្គាល់ជា ច្រើនដូចជា ការទទួលបាន​ការអប់រំ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​របស់​កុមារ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាល​ដាលមេរោគ​អេដស៍ មរណភាព​មាតា និង​អំពើហិង្សា​ក្នុង​គ្រួសារ។ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ នៅមាន​ការងារ​ផ្សេងទៀត​ដែល​ត្រូវធ្វើ​ការកែលំអ​បន្ថែមដូចជា តំណាង របស់​​ស្ដ្រី នៅក្នុង​មុខតំណែង​ធ្វើ​សេចក្ដី​សម្រេច​​ចិ​ត្ដ​នៅ​កម្រិតកំពូល និង​ការកាត់បន្ថយ​គម្លាត​យេនឌ័រ នៅក្នុង​ការអប់រំ​កម្រិត​ឧត្ដមសិក្សា។

ពាក់ព័ន្ធ​​ជាមួយនឹង​ចំណុច​នេះ គ្រប់​អភិបាលខេត្ដ​ទាំងអស់​គឺជា​បុរស ហើយ​មាន​រដ្ឋលេខាធិការ​ត្រឹមតែ ៨ ភាគរយ និង​រដ្ឋមន្ដ្រី​ត្រឹមតែ ៧ ភាគរយ តែប៉ុណ្ណោះ ដែលជា​ស្ដ្រី។ ក្នុងពេល​ជាមួយគ្នា មាន​និស្សិត​សកល​វិទ្យា​ល័យ​ក្នុង ប្រទេស​កម្ពុជា​ជា​ស្ដ្រី មាន​ត្រឹមតែ ១ ភាគ ៣ (២៨,៧៥ ភាគរយ) ប៉ុណ្ណោះ នៃ​និស្សិត​សរុប។

What Next?

Recent Articles

One Response to "ក្រសួង​កិច្ចការ​នារី និង ESCAP ពិភាក្សា​ការ​ផ្តល់​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី"

  1. RANY ach and KHIEAV PD says:

    a true traitor THIS UNG KANTHAPHAVi
    it deserves a pair of this fa bitch slap