កំពង់ចាម: គណៈកម្មាធិការអាហារូបករណ៍អាស៊ាន ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានផ្តល់អាហារូបករណ៍ចំនួន ៥.០០០ នាក់ ដល់និស្សិតក្រីក្ររបស់ប្រទេសកម្ពុជា។ ក្នុងនោះមានចំនួន ១.០០០ នាក់ បានផ្តល់ឲ្យនិស្សិតខេត្តកំពង់ចាម តាមការស្នើសុំពីលោក ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣។
ថ្ងៃទី 22 សីហា 2012
ដោយ: កងមាស
CEN

លោកបណ្ឌិត ឡី សុភាព ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រកម្ពុជាចំនួន ៥.០០០នាក់ របស់គណៈកម្មាធិការអាហារូបករណ៍ អាស៊ាន ឆ្នាំសិក្សា២០១២-២០១៣
លោកបណ្ឌិត ឡី សុភាព បានប្រកាសបែបនេះ នៅក្នុងពិធីជួបជុំមួយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ នាសណ្ឋាគារ ភ្នំប្រុស ក្រុងកំពង់ចាម ដែលមានការចូលរួមពីលោកបណ្ឌិត ជា ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា មន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម និងសិស្សានុសិស្ស ក្នុងក្រុងកំពង់ចាមប្រមាណជាង ៤០០ នាក់ ដើម្បីប្រកាសផ្តល់អាហារូបករណ៍ចំនួន ១.០០០ នាក់ ឲ្យដល់និស្សិតក្រីក្រក្នុងខេត្តកំពង់ចាម។
លោកបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍អាស៊ាន បានថ្លែងថា ក្នុងឆ្នាំសិក្សា ២០១២-២០១៣ គណៈកម្មាធិការអាហារូបករណ៍អាស៊ាន បានសម្រេចផ្តល់ឲ្យនិស្សិតក្រីក្រកម្ពុជាចំនួន ៥.០០០ នាក់ បានទទួលបានការសិក្សារយៈពេលបួនឆ្នាំ នូវអាហារូបករណ៍មួយរយភាគរយ។ ក្នុងនោះផ្តល់ដល់និស្សិតខេត្តកំពង់ចាម ចំនួន ១.០០០ នាក់ តាមការស្នើសុំរបស់លោក ហ៊ុន ណេង។ នេះគឺជាការចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋភិបាល ពិសេសជាការបង្ហាញមុខមាត់ថ្មីមួយក្នុងនាមប្រទេសកម្ពុជាជាប្រធានអាស៊ាន៕ S
.jpg?1345601002)
Does he has any official document which is related to 5000 Asian scholarship?
If he has, please make announcement by all media.
ជួយស្រួលៗពេក ប្រយត្ន័គ្រូមិនយកចិត្តទុកដាក់ និសិត្សសមត្ថភាពខ្សោយ
ត្រេកអរហើយដែលមានអ្នកជួយ តែសំរាប់អ្នកគូជេរទទួលយកទៅអង្កត់លក់
បន្ត អាចជិតស្មើបង់ ១០០ ភាគរយ ពិសេសសិស្សនិសិត្សបើមិនខំខ្លួនឯង
ទៅលើការរៀនសូត្រ ដោយអាងមិនអស់លុយបង់ ប្រយត្ន័ខូចឈ្មោះ
អ្នកជួយឪបត្ថម្ភ ។ អាហាររូបករណ៍នេះជាកាដូរ លើកទឹកចិត្តសម្តេចតេជោរ
គេក៏សំលឹងឃើញឧិកាសទីផ្សារដ៏ងាយស្រួលទៅពេលអនាគត ដែលជញ្ជីង
ពាណីជ្ជកម្ម ក្នុងប្លុកអាស៊ាន កម្ពុជា គ្មានអ្វីសំរាប់ថ្លឹង ប្រៀបជាមួយគេបានទេ
បើរវល់តែរៀបចំការដណ្តើមអំណាច នឹងគិតតែការពារអំណាច ការរងារជាក់ស្តែងខ្សោយ
គួររៀនសូត្ររបៀបដឹកនាំពីអ្នកដណ្តើម ទីក្រុងព្រៃនគរ គាត់ដឹកនាំបែបណាបានជាល្បីឈ្មោះ
គេហ៊ានដាក់ឈ្មោះក្រុងព្រៃនគរ ទៅជា ក្រុងហូជីមិញ យើងស្គាល់គាត់
តិចពេកហើយ ។ដូច្នេះកុំចោទថាខ្មែរកុំមុយនីសអី ព្រោះចេះមិនច្បាស់នៃការដឹកនាំ
របស់ហូជីមីញ ។?
ក្រែងនិស្សឹតក្រតែក្រដាស ពួកអាអ្នកមានប្រសព្វណាស់ ដល់ពេលចេញដំណើរនិស្សឹតក្រមែនទែន
ដេកកេះច្រមុះនៅភ្នំពេញសោះ។
តិចលោប៉ះក្រុមបោកទេដឹង? គ្រាន់តែលក់ពាក្សនិងបង់ថ្លៃពាក់កណ្តាលនោះវាចំណេញណាស់ទៅហើយ។ សូមពិចារណា។ បណ្ឌិតខ្លះមានតែឈ្មោះទេ ប៉ុន្តែយកវិស័យអប់រំទៅធ្វើអាជីវកម្ម។ សូមប្រយ័ត្ននិស្សិតទាំងឡាយ។ ខ្ញុំប្រហែលជាស្គាល់ក្រុមគាត់គួរសមដែរ។