ចាប់តាំងពីចូលខ្លួន ធ្វើជា ពិធីការិនី ជំនួស តូតា នៅក្នុងកម្មវិធី “សុក្រសប្បាយ” ស្រាប់តែ អ្នកសម្តែង ពៅ លីដា ប្រែប្រួលប្លែក នាងបែរ ជាចូលចិត្ត ស្លៀកពាក់ ខើចខ្លី បញ្ចោញសាច់ សិចស៊ី មើលទៅគួរ ឱ្យចាប់ចិត្ត ។ ភាពប្រែប្រួល របស់ ពៅ លីដា គឺ ស្របពេល ដែល មានព័ត៌មានថា នាងកំពុង សាងស្នេហ៍ថ្មី ជាមួយបុរស អ្នកមានម្នាក់ ដូច្នេះហើយ ទើបមិនឃើញ នាងបណ្តើរគ្នា ជាមួយយូ ឌីស្កូ ដូចជាពេល មុនៗទៀតទេ មិនតែប៉ុណ្ណោះ មានអ្នកខ្លះទៀត និយាយថា ពៅ លីដា ធូរធារណាស់ នាង មានប្រាក់ ចាយវាយមិនខ្វះ ហើយឆាប់ ៗ ខាងមុខនេះ នាងថែមទាំង រៀបចំពិធី ឡើងផ្ទះថ្មី តម្លៃជិតដប់ម៉ឺន ដុល្លារទៀតផង ។ មិត្តភក្តិបាន និយាយថា ពៅ លីដា កាន់តែ ស្រស់ស្អាត ពេលមាន ស្នេហ៍ថ្មី ។
Written by ភ្នំពេញដេលីញូវ
Thursday, 23 August 2012
នៅក្នុងថ្ងៃ ខួបកំណើត នី មុន្នីនាថ កាលពីថ្ងៃទី ២៧ ខែកក្កដា ស្រីស្អាត ពៅ លីដា ក៏បាន ចូលរួមផងដែរ ប៉ុន្តែមិនឃើញ មុខរបស់ លោក យូ ឌីស្កូ រួមដំណើរ ជាមួយ នាងឡើយ ។ ផ្ទុយទៅវិញ ឃើញនាង ទៅតែម្នាក់ឯង ស្របពេល ដែលមានមនុស្ស ជាច្រើន និយាយថា អ្នកទាំងពីរ បានបែកផ្លូវ គ្នាហើយ ។ មួយរយៈពេល ចុងក្រោយនេះ គេចាប់អារម្មណ៍ ឃើញថា ពៅ លីដា កម្របណ្តើរ លោក យូ ឌីស្កូ ទៅណាមកណា រួមគ្នាណាស់ ខុសប្លែកពី សព្វដង អ្នកទាំងពីរ តែងបណ្តើរគ្នា ត្រសងទៅ ចូល រួមកម្មវិធី ផ្សេងៗ យ៉ាងស្អិតល្មួត ប៉ុន្តែ អ្នក ទាំងពីរចាប់ ផ្តើមឃ្លាតឆ្ងាយ ពីគ្នា ក្រោយពេល ពៅ លីដា ប្រកាសថា ស្នេហា អ្នកទាំងពីរ គ្រាន់តែជា ស្នេហាក្លែងក្លាយ ប៉ុណ្ណោះ ។ នៅពេលដែល ឃ្លាតឆ្ងាយ ពីលោក យូ ឌីស្កូ គេចាប់អារម្មណ៍ ឃើញថា ពៅ លីដា កាន់តែស្រស់ ស្អាតប្លែក ជាពិសេស នាងចូលចិត្ត ស្លៀក សម្លៀកបំពាក់ ខើចខ្លី បញ្ចោញសាច់ គួរឱ្យក្នាញ្ញ់ ធ្វើឱ្យបុរស ជាច្រើនឈ្លក់ វង្វេង ជាពិសេស ពេលដែលនាង ឡើងច្រៀងនៅ ទូរទស្សន៍ បាយ័ន កាលពីថ្ងៃទី ២៨ ខែ កក្កដា នាងបាន ច្រៀង ចម្រៀងញ្ញាក់ កន្ត្រាក់អារម្មណ៍ ជាមួយនឹង សំពត់ខើចខ្លី នរណាៗ ក៏ ចោលភ្នែក សម្លឹងមើលនាង គ្រប់ៗគ្នាដែរ ។
ពៅ លីដា តុបតែងបែបនេះ ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជន ពីព្រោះ កេរ្តិ៍ឈ្មោះ របស់នាង ហាក់ដូចជា មិនស្ទុះ ឡើងសោះ ។
បន្ទាប់ពីចូល កម្មវិធី ខួបកំណើត នី មុន្នីនាថ មានសិល្បការិនី ជាច្រើនទៀត ត្រៀម នឹងរៀបចំ ពិធីជប់លៀង ផ្សេងៗ ក្នុងនោះមាន ព័ត៌មានថា ពៅ លីដា ត្រៀមនឹង ធ្វើពិធីឡើង ផ្ទះថ្មី តម្លៃជិត ដប់ម៉ឺនដុល្លារ ផងដែរ ។ មិត្តភក្តិជាច្រើន បានសម្តែង ការ អបអរ ដល់រូបនាង ហើយម្នាក់ៗ លាន់មាត់ សរសើរពីព្រេង សំណាងរបស់ ពៅ លីដា ប៉ុន្តែ នាងបែរ ជានិយាយថា “ខ្ញុំមិនមាន គម្រោងឡើង ផ្ទះថ្មីនោះទេ ពីព្រោះផ្ទះ ដែលខ្ញុំរស់នៅ សព្វថ្ងៃ សមល្មម ដែលឱ្យគ្រួសារ រស់នៅ ជួបជុំគ្នា បានហើយ មិនចាំ បាច់ ទិញផ្ទះថ្មី បន្ថែមទៀត នាំតែ ចំណាយប្រាក់ ឥតប្រយោជន៍ ។ ម៉្យាងវិញទៀត ខ្ញុំមិនមានប្រាក់ ច្រើនដើម្បីទិញ ផ្ទះរស់ នៅដែរ ខ្ញុំមិនហ៊ានប្រាថ្នា រស់នៅវីឡាធំ ទ្រនំខ្ពស់ ដូចគេនោះទេ ” ។
គួរបញ្ជាក់ផង ដែរថា ចុងខែកក្កដា មានគេឃើញ ពៅ លីដា ធ្វើដំណើរទៅ កម្សាន្តនៅខេត្ត កំពង់សោម ។ តើ ពៅ លីដា ទៅកម្សាន្ត ជាមួយអ្នកណា ? តែមានអ្នក ខ្លះនិយាយថា នាងបានណាត់ ជួបគូស្នេហ៍ នៅទីនោះ ។ ចំពោះរឿងនេះ ពៅ លីដា បាន បញ្ជាក់ប្រាប់ ថា “ខ្ញុំពិតជាទៅ លេងកំពង់សោម មែន ខ្ញុំទៅជាមួយ ក្រុមគ្រួសារ បងប្អូន របស់ខ្ញុំ មិនមែនទៅ ជាមួយ បុរសណាម្នាក់ នោះទេ កន្លងមក ដោយសារ ជាប់រវល់ការងារ ច្រើនពេក ទើបមិនមាន ពេលវេលាច្រើន ដើម្បីដើរលេង ជុំគ្រួសារ ពេល នេះ ការងារ មិនសូវមាន ទើប ឆ្លៀតឱកាសនាំ គ្រួសារ ដើរលេង នឹងគេម្តង ” ។
ទាក់ទងរឿងរ៉ា វឯកជនផ្ទាល់ខ្លួន ពៅ លីដា ព្យាយាមមិន ឆ្លើយតប អ្វីទាំងអស់ ។ ក្រៅពី អាជីពសម្តែង ស្រីស្អាត ពៅ លីដា មិនមាន មុខរបររកស៊ី អ្វីផ្សេងឡើយ តែរាល់ពេល ដែលពិធីការិនី នៅស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ជាប់រវល់ ចេញទៅ សម្តែងនៅ ក្រៅ ប្រទេស ម្តងៗ នាងតែងតែ ត្រូវបានគេ ជ្រើសរើសធ្វើជា ពិធីការិនី ជំនួស អ្នកទាំងនោះ ។ ជាក់ស្តែង ពេលដែល នី មុន្នីនាថ ចេញទៅ សម្តែងនៅ ប្រទេសបារាំង នាងជា អ្នកជំនួស និង ចុង ក្រោយនេះនាង បានចូលខ្លួន ទៅជំនួស តូតា ដែលបានចេញ ទៅប្រទេស អូស្ត្រាលី ប៉ុន្តែ នៅពេលដែល តូតា ត្រឡប់មកវិញ នាងនឹងត្រូវ ចាកចេញពី កន្លែងនោះ សាជាថ្មី ។ ពៅ លីដា បានឱ្យដឹងថា “ខ្ញុំមិនមាន ការអាក់អន់ចិត្ត អ្វីទេ ពីព្រោះ អ្នកសិល្បៈ ត្រូវចេះជួយគ្នា ទៅវិញទៅមក នៅពេល ដែល មានគ្រាអាសន្ន ។ ការធ្វើជាអ្នក ជំនួសគេ មិនជាបញ្ហា នោះ ទេ ខ្ញុំរីករាយនឹងធ្វើ ការងារទាំងនេះ ” ៕

អូនដាថែទាំប្រដាប់ភេទណា បូមដោះអោយធំថែមទៀតណា លក់បានថ្លៃណាស់ ណាអូន អាចទិញបានឡាន ផ្ទះវីឡាទំនើមៗ!