ភ្នំពេញ: លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបដិសេធថា លោកស្រី មិនបានធ្វើអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងអំពើហិង្សា ដែលប៉ូលិសបានវាយបង្ក្រាបលើក្រុមស្ត្រីបឹងកក់ ដែលធ្វើឲ្យប៉ះពាល់ដល់ស្ត្រីទាំងនោះទេ។ លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា លោកស្រីនឹងរង់ចាំនូវលទ្ធផលនៃការអង្កេតលើករណីជម្លោះប៉ះទង្គិចនោះ មុននឹងធ្វើអត្ថាធិប្បាយ។
ថ្ងៃទី 22 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែត ក្រោយពីជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅហាងសូត្រ សិនតូហ្សា ក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា “ខ្ញុំនិយាយនោះ មុនព្រឹត្តិការណ៍ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ហើយពីរថ្ងៃមុននេះ ( ថ្ងៃទី២០សីហា ឆ្នាំ២០១២ ) គេមកធ្វើបាតុកម្ម នៅមុខក្រសួងរបស់ខ្ញុំ សុំឲ្យខ្ញុំដកពាក្យ។ តែខ្ញុំអត់បាននិយាយអ្វី ទៅលើស្ត្រីទាំងអស់ ( បឹងកក់ ) ដែលគាត់ជួបប្រទះអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ រីឯវិទ្យុអាស៊ីសេរី បានយកសម្តីរបស់ខ្ញុំ ដែលខ្ញុំបានសម្ភាសន៍ជាមួយគាត់ តាំងពីខែប្រាំ ( ឧសភា ) មកចាក់ គឺនៅមុនព្រឹត្តិការណ៍នោះកើតឡើង។ អាហ្នឹង ដូចដាក់ប្រេង លើភ្លើង។ ភ្លើងកំពុងឆេះ គាត់ដាក់បន្ថែមទៀត”។
ចំពោះករណីតវ៉ារបស់ស្ត្រីបឹងកក់ ហើយមានការបង្ក្រាបដោយហិង្សាលើស្ត្រីទាំងនោះ មិនត្រូវបានលោកស្រីរដ្ឋមន្ត្រី អត្ថាធិប្បាយបែបណាទេ ដោយលោកស្រី អ៊ឹង កន្ថាផាវីអះអាងប្រាប់អ្នកកាសែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ថា លោកស្រីរង់ចាំការស៊ើបអង្កេតសិន ដោយលោកស្រី មិនអាចសន្និដ្ឋានអ្វីបានទេ នៅពេលនេះ។ ការស៊ើបអង្កេតលើករណីហិង្សាលើស្ត្រី និងកុមារ ដែលក្រសួងកិច្ចការនារី ជួបប្រទះនោះ គឺអាចចំណាយពេលពី ៦ ខែ ទៅមួយឆ្នាំដែរ។
កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ មានការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋបឹងកក់ និងកម្លាំងបង្ក្រាបបាតុកម្ម ដោយមានការវាយទាត់ធាក់លើក្រុមអ្នកតវ៉ា និងក្មេងៗ ដែលបានស្រែកយំ ទាមទារឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ជាប់ឃុំឃាំងចំនួន ១៣នាក់។ ក្នុងព្រឹត្តិការណ៍នោះ នាំឲ្យស្ត្រីម្នាក់ រលូតកូន។
ការតវ៉ានោះ បានធ្វើឡើង ខណៈដែលតុលាការសាលាឧទ្ធរណ៍ បានលើកយកករណីប្រជាពលរដ្ឋបឹងកក់ ១៣ នាក់ មកជំនុំជម្រះ ហើយបានសម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ តាមរយៈអំណាច សាលដីកា របស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។
ព្រឹត្តិការណ៍បង្ក្រាបរបស់ប៉ូលិសយ៉ាងហិង្សានោះ ហើយដែលនាំឲ្យកាសែត ស្រង់ប្រសាសន៍របស់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការី ហើយកាលពីថ្ងៃទី២០សីហា ឆ្នាំ២០១២ ក្រុមស្ត្រីបឹងកក់ ក៏បានលើកគ្នា ទៅកាន់ក្រសួងកិច្ចការនារី ដើម្បីឲ្យលោកស្រី រដ្ឋមន្ត្រីកែតម្រូវអត្ថាធិប្បាយ ដែលស្ត្រីបឹងកក់ ចាត់ទុកថា បានប៉ះពាល់ដល់ពួកគេ។
គួររំលឹកថា ប្រជាពលរដ្ឋបឹងកក់ ១៣នាក់ ត្រូវបានជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទកាន់កាប់ ដោយខុសច្បាប់ លើអចលនវត្ថុ របស់នីតិបុគ្គល សាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចឱ្យ ៧នាក់ ជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ, ៥នាក់ ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ខែ តែអនុវត្តក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ និងម្នាក់ទៀតដែលជាស្ត្រីវ័យ ៧២ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ខែ តែអនុវត្តក្នុងពន្ធនាគារ រយៈពេល ១ឆ្នាំ។ ស្ត្រីទាំងនោះ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ក្នុងជម្លោះដីនៅបឹងកក់៕
មិនមែនជាក្រមសីលធម៏វិជ្ជាជីវះ ! តែជាឧបករណ៏បក្សប្រឆាំង
ច្បាប់! គឺច្បាប់ មិនមានអភ័យឯកសិទ្ធណាមួយមករំលោភលើច្បាប់បានទេ
ត្រូវយល់អោយច្បាស់ពីបញ្ហានេះ
យាយ ប៉ិ នឹងមេចហ៊ាននិយាយ បើគាត់នឹងជារដ្ឋមន្ត្រីរបស់ ហ៊ុន សែន ដែរនឹង ហើយ ហ៊ុន សែន
នឹងហើយជាអ្នកនៅពីក្រោយខ្នងការបំផ្លាញផ្ទះពលរដ្ឋនៅបឹងកក់នឹង សុទ្ធចោលម្សៀត
នៅក្នុងសន្និសីទកាសែតរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅនេះ ប៉ុល ហំម តំណាងស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រៀមរឿបចំបង្កើតថ្មីដោយគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា បានលើកឡើងពីការព្រមានធ្វើពហិការបស់គណបក្សប្រឆាំងរួបរួមថ្មីនេះ ដោយថានិងមិនចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នាឆ្នាំ២០១៣ ទេ ក្នុងករណីដែលសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនមានលទ្ធភាពវិលចូលមាតុប្រទេស សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតបាននោះ ហើយពេលនោះ លទ្ធផលនៃការបោះឆ្នោត នឹងគ្មានការទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ជាមួយនោះដែរ គណបក្សប្រឆាំងរួបរួមថ្មី ដែលទើបតែទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ក៏ទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយជ្រើសរើសបុគ្គលដែលគណបក្សនយោបាយ អាចជឿទុកចិត្តបាន ឬក៏សមាជិកគណបក្សនយោបាយ ដែលមានអាសនៈនៅរដ្ឋសភា។ ការធ្វើបែបនេះ ដើម្បីអ្វីដែលគណបក្សប្រឆាំងលើកឡើងថា ដើម្បីឲ្យការបោះឆ្នោត ធ្វើឡើងដោយសេរី យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។
ចំពោះការលើកឡើងបែបនេះ សំរាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាវិញ ពុំបានសម្តែងនូវការភ្ញាក់ផ្អើល ចំពោះការព្រមានពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទាំងមិនទាន់បង្កើតចេញជារូបរាងបានផងនោះ បែរជាព្រមានធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅឆ្នាំ២០១៣ ដោយលើកឡើងថា .បើគណបក្សប្រឆាំងថ្មី មិនចូលរួមការបោះឆ្នោតមែននោះ វាក៏ នឹងមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើយ។
ឯកឧត្តម ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហស័ នៃទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសដកថយ មិនចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នាឆ្នាំ២០១៣ ដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងរួបរួមថ្មីនោះ វាមិនមែនជារឿងចំលែកទេ ហើយការមិនចូលរួមបោះឆ្នោតរបស់គណបក្សនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការលិទ្ធប្រជាធិបតេយ្យ នៅកម្ពុជាឡើយ ។ ហើយកត្តានេះ ក៏ពុំចោទជាឧបសគ្គដែរ ពីព្រោះ មានគណបក្សនយោបាយជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។
ឯកឧត្តមទិតសុធា បានបន្ថែមថា “ចំពោះបុគ្គលសមរង្ស៊ីខ្លួនឯង បានដឹងច្បាស់ណាស់ ថាសិទ្ធិនយោបាយរបស់គាត់ត្រូវបានចប់ ហើយការជាប់ទោសក្នុងបទល្មើសព្រហ្មទណ្ឌ គឺច្បាប់មិនអនុញ្ញាតឲ្យមានសិទ្ធិឈ្មោះចូលរួមបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតឲ្យឆ្នោតបានដែរ”។
ឯកឧត្តមទិត សុធា បានបញ្ជាក់ទៀតថា “រឿងកំហុសបុគ្គលសមរង្ស៊ីម្នាក់ មិនអាចយកមកបំផ្លាញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាដ៏រឹងមាំបាននោះទេ ពីព្រោះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់សមរង្ស៊ី ដែលមិនមាននិតិសម្បទារ គ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មិនមែនបានន័យថា ខ្លួនជាទណ្ឌិត មិនបានបោះឆ្នោតបែរជាស្រែកថា ដំណើរការអនុវត្តលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបំផ្លាញឡើយ” ។
ឯកឧត្តមទិតសុធា បានមានប្រសាសន៍បញ្ជាក់ទៀតថា “ផ្ទុយទៅវិញគណបក្សថ្មីរបស់ក្រុមប្រឆាំងធ្វើពហិការដូចថាដូច្នេះមែននោះ គឺវាបានបរាជ័យមុនពេលចាប់កំណើត រួចស្រេចទៅហើយ ។ ព្រោះថា បើសិនគ្មានគណបក្សនយោបាយមួយចូលរួម មិនមែនមានន័យថា គ្មានការបោះឆ្នោតនោះទេ គឺការបោះឆ្នោតនៅតែដំណើការទៅជាធម្មតា”។
ទាក់ទងការដែលបក្សប្រឆាំង ស្នើឲ្យមានការរុះរើសសមាសភាពដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមុនការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដែលចាប់ពីពេលនេះទៅ នៅមានរយៈពេល ៩ខែទៀតនោះ ត្រូវបានឯកឧត្តម ទិត សុធា បានបញ្ចេញប្រតិកម្ម ច្រានចោលថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការុះរើសមាសភាពដឹកនាំ គ.ជ.ប. នោះជាបទចំរៀងដដែលៗ ដែលខ្លួនឯងភ្លេចថា សមាជិករបស់គណបក្សប្រឆាំង មានវត្តមាននៅក្នុងក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ដែរ មិនមែនមានតែសមាជិកគណបក្សកាន់អំណាចឯណា ?។
ឯកឧត្តម ទិត សុធា បានចាត់ទុកការទាមទារដដែលៗ របស់គណបក្សប្រឆាំង ក្នុងរឿងផ្លាស់ប្តូរសមាសភាព គ.ជ.ប. ថាគឺជាបទចំរៀងដដែល របស់ក្រុមដែលចាញ់តែប៉ុណ្ណោះ។
១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
៣-ខ្មែរអើយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។
៤-អាជាតិឆ្កែឆ្កួត–ពូកែខាងអួត–ប្រព្រឹត្តពាលា–វាជាឆ្កែយួន–ក្បត់កម្ពុជា
ខ្មែរកុំទុកវា–អាឆ្កែក្បត់ជាតិ!
យោងតាមខ្លឹមសារ នៃបទវិចារណកថា ក្នុងកម្មវិធីពន្លឺភ្លើងទៀន របស់គណបក្ស សម រង្ស៊ី ដែលបានផ្សាយតាមវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ប្រជាពល រដ្ឋ ស្តាប់ទៅ គឺហាក់ដូចជាប្រទេសកម្ពុជា កំពុងថិតនៅមាត់ជ្រោះមរណៈ ដូចសម័យរបបប្រល័យ ពូជសាសន៍ទៅហើយ ពីព្រោះក្រុមប្រមូលផ្តុំជាគណបក្សសំបកនោះ បានស្រែកក្តែងៗថា « សង្គ្រោះជាតិៗ» មិនដាច់ពីមាត់សោះ។ ពួកគេអួតថា មានការចូលរួមពីប្រជាពល រដ្ឋ ពីមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលទៅទៀត ចំណុចនេះគឺពួកគេបានភូតកុហកប្រជាពលរដ្ឋស្រស់ៗតែម្តង។ តើមានមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយណា ដែលសុខចិត្តចាក់អង្ករ ទៅយកអង្កាមនោះ?។
ក្រុមប្រមូលផ្តុំនេះ បានលើកទៀតថា មានប្រជាពលរដ្ឋរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ រហូតដល់ទៅ៤០% ជាដើម។ចរឹតភូតកុហករបស់ពួកគេនេះ គឺនៅដដែល ដូចកាលពី នៅក្នុងគណបក្សចាស់ដូច្នោះដែរ ។ តាមការពិត ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចក្នុងអត្រា មួយខ្ពស់បង្គួរ គឺប្រហែលពី ៦% ទៅ៧% តាមរយះការពង្រីកយ៉ាងឆាប់រហ័សនៃវិស័យកម្មន្តសាលកាត់ដេរ កសិកម្ម សំណង់ និងវិស័យទេសចរណ៍ ។ល។ តាមរយៈសុចនាករនេះ រាជរដ្ឋាភិបាលកម្ពុជា គឺអាចឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាពក្រីក្រ បានយ៉ាងតិច១%ក្នុងមួយឆ្នាំ។ យោងតាមតួលេខដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ( UNDP ) តួលេខនៃចំនួនប្រជាជន ដែលស្ថិត នៅក្រោមបន្ទាត់នៃភាពក្រីក្របានថយចុះជាបន្តបន្ទាប់ពី ៤៧% នៅឆ្នាំ១៩៩៣ មក៣៥% នៅឆ្នាំ២០០៤ ហើយបន្តថយមកនៅត្រឹម៣០% នៅឆ្នាំ ២០០៧។ ថ្មីៗនេះយោងតាមសេចក្តីរាយការណ៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រសួងពាណិជ្ជកម្ម បានរាយការណ៍ឲ្យដឹងថា ដោយសារកំណើនពាណិជ្ជកម្មកើនរហូតដល់៦៥% នៃ ផ.ស.ស (GDP) វិស័យនេះបានចូលរួមចំណែក យ៉ាងខ្លាំង ក្នុងនយោបាយកាត់បន្ថយភាពក្រីក្រមកនៅត្រឹមតែ ២៦% ប៉ុណ្ណោះក្នុងឆ្នាំ២០១០។ ដូច្នេះការបំប៉ោងតួលេខរបស់ក្រុមសង្គ្រោះនេះ គឺមិនបានយោងទៅលើតួលេខជាក់ស្តែងណាមួយឡើយ ហើយគ្រាន់តែជាការស្រែកដើម្បីបំភ័ន្តមតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។
តាមពិតក្រុមដែល គេដាក់ឈ្មោះជាបណ្តោះអាសន្នថា សង្គ្រោះជាតិនេះ គឺជាយុទ្ធសាស្ត្រ នយោបាយបោកប្រាស់គ្នា រវាងគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះសូម្បីតែសមាសភាពគណៈកម្មការរបស់គេ ក៏ជាសមាសភាពបណ្តោះអាសន្នដែរ គឺគ្មានអ្វីជា ថិតថេរនោះទេ។ ជាក់ស្តែង កឹម សុខា ដែលមុននេះបន្តិច បានអួតក្អេងក្អាងទាំងនៅក្នុងស្រុក ក៏ដូចជានៅបរទេសថា ខ្លួនជាអនុប្រធាន គណបក្សសំបកនេះ ឥឡូវមិនហ៊ានចូលរួមទេ ព្រោះដឹងច្បាស់ណាស់ថា គណបក្សសំបកនេះ នឹងប៉ើងតាមខ្យល់នាពេល ដ៏ខ្លីខាងមុខជាក់ជាមិនខាន។
សម្រាប់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋតែងតែបានផ្តល់នូវសុភៈវិនិច្ឆ័យជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតែងតែឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជា សម្រេចបាននូវជោគជ័យ ជាពិសេសគឺការធានានូវលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការនាំប្រទេសជាតិ ឲ្យបានឆ្លងផុតស្ថាន ភាពលំបាកនានា ដើម្បីធានាឲ្យមានស្ថេរភាពសេដ្ឋកិច្ច និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ នាពេលខាងមុខ។
ដូច្នេះការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ ប្រជាពលរដ្ឋនៅតែមានជំនឿជាក់ និងបន្តបោះឆ្នោតគាំទ្រ លើការដឹកនាំប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដើម្បីបានបន្តដើរតួនាទី យ៉ាងសកម្មក្នុងការធ្វើ សមាហរណកម្មចូលទៅក្នុងតំបន់ និងពិភពលោក និងកិច្ចសហប្រតិបត្តិការនានា ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិលើឆាកអន្តរជាតិ៕
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ប្រកាសជាសារធារណៈ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ទាក់ទិនទៅនឹង ការផ្អាកដី សម្បទាន សេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងក្រុមហ៊ុនបរទេស ។ ចាប់តាំង ពីពេល នោះរហូតមក រាជរដ្ឋាភិបាល មិនដែលបានសម្រេចប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់កុ្រមហ៊ុនឯកជន បន្តទៀតឡើយ ដោយអនុវត្តន៍ ត្រឹមត្រូវ ទៅតាមគោលការណ៍របស់ខ្លួន ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តន៍ គោលនយោបាយ ចាស់សកម្មភាពថ្មី ពាក់ ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លី នៅទូទៅប្រទេស ដោយបានបញ្ជូន ក្រុមនិស្សិត ស្ម័គ្រចិត្ត រាប់ពាន់នាក់ ឲ្យសហការជាមួយ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ដើម្បីវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាង ខ្លាំងក្លា ចំពោះគោល នយោបាយ របស់រាជរដ្ឋាភិបាលដែលចាត់វិធានការ ដោះស្រាយបញ្ហាដីធ្លី ប្រកបដោយប្រសិទ្ធភាព និងជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ ។
ទោះជាយ៉ាងណា ថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន មួយចំនួន បានចុះផ្សាយផ្ទុយពីការពិត ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បាទានសេដ្ឋកិច្ច ថ្មីៗជាច្រើនទៀតដល់ក្រុមហ៊ុន បរទេស ជាពិសេសក្រុមហ៊ុនចិន នៅក្នុងខេត្តព្រះវិហារ ។ សារព័ត៌មានទាំងនោះ បានសំអាង លើសៀវ ភៅរាជកិច្ច ដែលកត់ត្រាអំពីសកម្មភាពការងារ របស់រាជរដ្ឋាភិបាល ធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ខុសពីគោលការណ៍ ដែលបាន ដាក់ចេញកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ។ ទាក់ទង ទៅនឹង បញ្ហានេះ មន្ត្រីជាន់ខ្ពស់ ក្នុងជូររាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ រហូតមក រាជរដ្ឋាភិបាល បានផ្អាកទាំងស្រុង ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនក្នុង ស្រុកនិងក្រុមហ៊ុនបរទេស ។ អ្វីដែលមានចែង នៅក្នុង សៀវភៅរាជកិច្ច គឺជាការងាររបស់ រាជរដ្ឋា ភិបាលដែលបានសម្រេចមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដូច្នេះសារព័ត៌មាននានា គួរតែទទួល ស្គាល់ការពិត ហើយចៀសវាង ផ្សាយព័ត៌មានផ្ទុយពីការពិត តទៅទៀត ។
តាមពិនិត្យជាក់ស្តែង ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន មិនត្រឹមតែផ្អាកផ្តល់ដី សម្បទាន សេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន ប៉ុណ្ណោះទេ គឺថែម ទាំងដកហូតដីសម្បទាន ពីក្រុមហ៊ុនមួយចំនួនទៀតផង ។ ការដកហូត ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស មួយចំនួននាពេលកន្លងមក គឺដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានអនុវត្តន៍ត្រឹមត្រូវ តាមកិច្ចសន្យាជាមួយ រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះ ក្រោយពេលកាប់ឈើ ធ្វើអាជីវកម្មរួចទុកដីចោល ឲ្យនៅទំនេរ មិនបានដាំកៅស៊ូ និងដំណាំ កសិ-ឧស្សាហកម្មផ្សេង តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាល ឡើយ ។ ចំណែកក្រុមហ៊ុនខ្លះទៀត ក្រោយពេលទទួលបាន អាជ្ញាប័ណ្ណពីរាជរដ្ឋាភិ បាល រួចមកបានធ្វើសកម្មភាព រំលោភយកដីធ្លីប្រជាពលរដ្ឋ យ៉ាងកំរោលដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋប្រឈម នឹងការបាត់បង់ដីធ្លីស្រែចំការ រួចនាំគ្នាធ្វើការតវ៉ា យ៉ាងពុះកញ្ជ្រោល ។ ដូច្នេះ ការដែលរាជរដ្ឋាភិបាល សម្រេចដកហូតដីសម្បទាន សេដ្ឋពីក្រុមហ៊ុនទាំងនោះ យកមកធ្វើជាដី សម្បទាន សង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលគ្មាន ដីធ្លីពិតប្រាកដ គឺជារឿងសំខាន់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋ មានដីធ្លីស្រែចំការ ប្រកបអាជីវកម្ម ចិញ្ចឹមជីវិត ។
មួយរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្អាកផ្ដល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ប៉ុណ្ណោះទេ គឺថែមទាំងព្រមានដល់ ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួចហើយ បែរជាធ្វើសកម្មភាពរំលោភបំពាន លើដីធ្លីប្រជាពលរដ្ឋ ទៀតផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធររាជធានី និងខេត្ដនានា ចាត់វិធានការដោះ ស្រាយជម្លោះ ដីធ្លីរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសការអនុវត្ដ គោលនយោបាយចាស់សកម្មភាពថ្មី ដោយមានការបញ្ជូននិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ ឱ្យ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាទូទាំងប្រទេសនោះ គឺ ជាវិធានការបញ្ចប់ជម្លោះដីធ្លីយ៉ាងប្រសើរ ។ ដោយហេតុថា បញ្ហាដីធ្លី ជារឿងអាយុជីវិត ប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជា ពលរដ្ឋមាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺពុំមាន ក្រុមហ៊ុនឬជនណា អាចរំលោភបំពានដណ្ដើមដីធ្លីពួកគាត់បានឡើយ ។
សរុបសេចក្ដីមក ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២រហូតមក រាជរដ្ឋាភិ បាល មិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនក្នុងស្រុក ដូចសារព័ត៌ មានមួយចំនួន ចុះផ្សាយខុសពីការពិតនោះទេ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រឹងប្រែង អនុវត្ដន៍គោល នយោបាយ ចាស់ សកម្មភាពថ្មី ដើម្បីដោះស្រាយបញ្ហាដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ហើយក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ កំពុងសហការ ជាមួយមន្ដ្រីជំនាញ និង មន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាយ៉ាង យកចិត្ដទុកដាក់ ។
គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ជូន ប្រជាពលរដ្ឋនៅពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងកុំឱ្យ ក្រុមហ៊ុនឬអ្នកមាន អំណាច និងអ្នកមានលុយមួយចំនួន ឆ្លៀតឱកាសរំលោភយកដីធ្លីប្រជាពលរដ្ឋស្រេចតែអំពើ ចិត្ដ ដូចកាលពីមុនទៀត ។ មានន័យថា រាជរដ្ឋាភិបាល កំពុងតែអនុវត្ដន៍យ៉ាងច្បាស់លាស់ តាមពាក្យសន្យារបស់ខ្លួន ក្នុងបញ្ហាផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ហើយ កំពុងតែអនុវត្ដន៍គោលនយោបាយដោះស្រាយវិបត្តិដីធ្លី ជូនប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវ៕