ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នៅ​លើផ្ទៃ​ដី​៩៤​ហិកតា នឹង​ត្រូវ​បើក​ការ​ដ្ឋាន​នៅ​ចុង​ឆ្នាំ

ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​មួយ​ស្តី​ពីការ​បង្កើត​គណៈ​កម្មការ​ អន្តរ​ក្រសួង​ដើម្បី​កសាង «​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» ជា​ថ្នូរ​នឹង​ដី​បឹងពោង​ពាយ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ។

ប្លង់​នៃគម្រោង​សាងសង់​ពហុកីឡដ្ឋាន​ទំនើបដែល​មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ» ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១២នេះ។ យឺន ពន្លក

ប្លង់​នៃគម្រោង​សាងសង់​ពហុកីឡដ្ឋាន​ទំនើបដែល​មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ» ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១២នេះ។ យឺន ពន្លក

Thursday, 23 August 2012
យឺន ពន្លក និង អ៊ឹង ចំរើន​
ភ្នំពេញ ប៉ុស្តិ៍

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជា​ប្រធាន​នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង​នេះ​ ដែល​មាន​ភារកិច្ច​ចម្បង​គឺ​ការ​ចុះ​វាស់​វែង​កំណត់​ព្រំ​ប្រទល់​ពហុកីឡដ្ឋាន​ និង​ប្លង់​សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធានគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ស្រេង ម៉េង​ស្រ៊ុន

កាលពី​ថ្ងៃ​៨ ខែ​សីហា លោក កែប ជុតិមា បាន​ចុះ​ហត្ថលេខា​លើ​ការ​បង្កើត​អនុ​គណៈកម្មការ​អន្តរ​ក្រសួង​ចំនួន​៤​ទៀត គឺ​អនុគណៈ​កម្មការ​បច្ចេកទេស អនុគណៈ​កម្មការ​ដោះស្រាយ​ផល​ប៉ះ​ពាល់ អនុ​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​សាងសង់ និង​អនុគណៈ​កម្មការ​វាយ​តម្លៃ​ដី​ធ្លី និង​សំណង់ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​និយាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ» នឹង​ក្លាយ​ជា​ពហុកីឡ​ដ្ឋាន​ថ្មី​ដ៏​ទំនើប​មួយ​របស់​កម្ពុជា​ដែល​សមស្រប​ទៅ​តាម​ បទ​ដ្ឋាន​អន្តរជាតិ ដោយ NOCC គឺជា​ម្ចាស់​គម្រោង​ក្រោម​កិច្ច​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​អនុ​ប្រធាន​នៃ​អនុគណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​សាង​សង់ រួម​ទាំង​អនុគណៈ​កម្មការ​វាយ​តម្លៃ​ដី​ធ្លី​ និង​សំណង់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​ដ៏​ថ្មី​ទំនើប​មួយ​នេះ នឹង​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៩៤​ហិកតា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត រាជធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុងផាត់)។

លោក​បាន​អះអាង​ថា ផ្ទៃ​ដី​ប្រមាណ​៦០​ភាគរយ​នៃ​ផ្ទៃ​ដី​ទាំងមូល​នឹង​គ្រប​ដណ្តប់​ទៅ​ដោយ​តំបន់​ បៃតង ដោយ​មាន​ដើម​ឈើ ស្មៅ និង​សួន​ច្បារ​ ជា​ដើម រីឯ​ផ្ទៃដី​៤០​ភាគរយ​ទៀត គឺជា​សំណង់​កីឡ​ដ្ឋាន​ដែល​មាន​ការិយាល័យ និង​ទីលាន​កីឡា​ចម្រុះ​ជាច្រើន។

ទាក់ទង​នឹង​សំណួរ​លម្អិត​ស្តី​អំពី​ដំណើរ​ការ​នៃ​ការ​សាង​សង់ ត្រូវ​បាន​លោក វ៉ាត់ ចំរើន អះអាង​ថា ការ​ដ្ឋាន​នឹង​ចាប់​ឡើង​នៅ​ចុង​ឆ្នាំ​២០១២​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​អះអាង​ថា វា​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ការ​សាង​សង់​នឹង​ប្រព្រឹត្ត​ទៅ​ជាច្រើន​ដំណាក់​កាល ហើយ​ការ​ប្រើប្រាស់​នឹង​ធ្វើ​ឡើង​ជា​បណ្តើរៗ​ទៅ​តាម​ផ្នែក​ដែល​បាន​សាង​សង់​ រួច​រាល់​ហើយ។ គម្រោង​នៃ​ការ​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​លក្ខណៈ អន្តរជាតិ។

តម្លៃ​នៃ​គម្រោង​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ឡើយ ប៉ុន្តែ​បើ​តាម​វិស្វករ​ជំនាញ​ ការ​សាង​សង់​ពហុកីឡដ្ឋាន​បែប​បទដ្ឋាន​អន្តរជាតិ អាច​ចំណាយ​ទឹក​ប្រាក់​ពី​១០០​លាន រហូត​ដល់​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ថវិកា​នៃ​ការ​សាងសង់​គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ផ្តល់​ទីតាំង​ ហើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​ជា​ម្ចាស់​គម្រោង ក្រោម​កិច្ច​សហការ​ពី​សំណាក់​ក្រសួង​ និង​ស្ថាប័ន​ដទៃ​ទៀត។

យោង​តាម​ឯកសារ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន គម្រោង​នៃ​ការ​សាង​សង់​នេះ​ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន Architect Solutions។

ប្លង់​ត្រួសៗ​នៃ​គម្រោង​មាន​ដូច​ជា ទីលាន​បាល់​ទាត់ និង​រត់​ប្រណាំង នៅ​លើ​ក្រឡា​ផ្ទៃ​ទំហំ​ ៩​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ជាង​៤៣០០០​នាក់ សាល​ហាត់​ខាង​ក្នុង Indoor Sports នៅ​លើ​ក្រឡា​ផ្ទៃ​៣,៦​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១៥០០០​នាក់ អាង​ហែល​ទឹក​នៅ​លើ​ក្រឡា​ផ្ទៃ​៣,៦​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ជាង​ ៦០០០​នាក់ សាល​បាល់​បោះ បាល់ទះ ហ៊្វូតសាល​នៅ​លើ​ក្រឡា​ផ្ទៃ​១,៥​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣០០០ នាក់ សាល​ហាត់​សាច់​ដុំ​នៅ​លើ​ក្រឡាផ្ទៃ​១,៥​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ជាង​ ១៥០០​នាក់ សាលកាយ​សម្ព័ន្ធ​នៅ​លើ​ក្រឡា​ផ្ទៃ​២,១​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ ទស្សនា​ជាង​៣៧០០​នាក់ សាល​វាយ​សី​ វាយកូន​ឃ្លី​លើ​តុ​នៅ​លើ​ផ្ទៃ​ក្រឡា​២,១​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ចំនួន ជាង​៣៧០០​នាក់ សាល​កាយ​សម្ព័ន្ធ​កីឡា​ប្រពៃណី​នៅ​លើ​ក្រឡាផ្ទៃ​២,១​ហិកតា​ដែល​អាច​ផ្ទុក​ អ្នក​ទស្សនា​បាន​ជាង​៣៧០០​នាក់​។

រីឯ​អគារ​ស្នាក់​នៅ និង​អាហារដ្ឋាន​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ ២,២​ហិកតា ដោយ​មាន​អគារ​៦​ជាន់​ចំនួន​៤​អគារ និង​៨​ជាន់​ចំនួន​៤​អគារ ក្នុង​នោះ​មាន​បន្ទប់​សរុប​ចំនួន​៤០០ និង​អាហារដ្ឋាន​ចំនួន​២​កន្លែង​។

បន្ថែម​ពី​លើ​នេះ ក៏មាន​ផ្ទៃ​ដី​បម្រុង​ទុក​សម្រាប់​សង់​ការ​ដ្ឋាន​មួយ​ចំនួន​ផង​ដែរ ដូចជា​៣,២​ហិកតា​សម្រាប់​សាងសង់​សណ្ឋាគារ​មួយ​ដែល​មាន​៨០០​បន្ទប់ ៧ហិកតា​សម្រាប់​សាងសង់​សួន​ទឹក​កម្សាន្ត និង​៧​ហិកតា​សម្រាប់​សាង​សង់​ទីលាន​បាល់​ទាត់​មួយ​ទៀត។

ព័ត៌មាន​ទាក់​ទង​នឹង​ការ​សាង​សង់​នេះ បាន​ធ្វើ​ឲ្យ​មតិ​ភាគ​ច្រើន​មាន​ការ​គាំទ្រ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ខក​ចិត្ត​ចំពោះ​ការ​សាង​សង់​ អគារពាណិជ្ជកម្ម​នានា​នៅ​ជុំវិញ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ការ​បាត់​បង់​សំណង់​កីឡា​ជា​ប្រវត្តិសាស្ត្រ របស់​ខ្លួន។

លោក វ៉ាត់ ចំរើន បាន​អះអាង «ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ និង​អន្តរជាតិ​នានា​ក្នុង​ពេល​អនាគត ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ការ​សាង​សង់​នេះ​មិន​មែន​ជាគោល​ដៅ​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន​របស់​ កម្ពុជា​ដើម្បី​​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២០​នោះ​ឡើយ៕

What Next?

Recent Articles

32 Responses to "ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នៅ​លើផ្ទៃ​ដី​៩៤​ហិកតា នឹង​ត្រូវ​បើក​ការ​ដ្ឋាន​នៅ​ចុង​ឆ្នាំ"

  1. “មរតកតេជោ”…ហាស ហាស ហាស ហាស ហាស ហាស…ហឺយ…ស្អី “មរតកតេជោហ៊ុន សែន”!?
    ម៉េចមិនដាក់ “មរតកសុវណ្ណភូមិ” “មរតកជនខ្មែរ” “មរតកជាតិខ្មែរ” “មរតកជាតិ” “មរតកទាំងអស់គ្នា”!??

  2. CSN says:

    I agree with The Man With No Name 100%. I want to vomit after hearing this name.

  3. JML says:

    ក្រោមការដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបេតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
    ព្រះរាជាណាកម្ពុជាកំពុងធ្វើអោយប្រទេសជាតិកាន់តែរីកចំរើនទៅមុខ ជានិច្ច!
    សូមអរគុណរ ! សូមរងចាំទស្សនាភាគបន្ត នៅមានច្រើនទៀត!

  4. កុំសូវជឿកូនខ្ញុំពេក វាឆ្កួតតាំងពីកំណើតទេ!!!

  5. koy says:

    ហាស ហាស ហា! តេជោរទៀតហើយ យកលុយរដ្ឋទៅ សាងសង់ដាក់ឈ្មោះខ្លួនឯង ងារខ្លួនឯង ពេញផ្ទៃប្រទេស តេជោរទាំងអស់ (ជ័យោ រាជាណាចក្រតេជោរ) អត់ពី ហស ខ្មែរនឹងរលាយ

  6. CSN says:

    Do not worry, when Hun Sen dies, new government will change all the names.

  7. ក្មេងវត្ត says:

    នៅគ្រប់ស្រុកក្នុងលោក ដែលដឺកនាំដោយរបៀបផ្ដាច់ការគ្រប់ជ្រុងជ្រោយតាមដងផ្លូវនិង
    ចិញ្ចើមថ្នល់ តែងតែមានរូបមេអ្នកដឺកនាំដែលគេដាក់តាំងដូចស្រុកខ្មែរជាដើម ទៅដល់ចុងកាត់មាត់ញកណា ក៍មានរូបអ្នកបីក្បាលនេះដែរ ងាកទៅណាក៍ឃើញ ហើយអ្វីៗដែល
    បានសាងសង់ ក៍សុទ្ធតែដាក់ឈ្មោះអ្នកទាំងនោះដែរ យកថវិការជាតិនិងលុយលួចជាតិមកសាងសង់ ប៉ុន្តែដាក់ឈ្មោះខ្លួនទៅវិញ !
    ថវិការដែលបានចំណាយទៅលើការសាងសង់ទាំងប៉ុន្មាន មិនមានតម្លៃបានពាក់កណ្ដាលនិងសម្បត្តិធម្មជាតិដែលត្រូវបាននិងកំពុងបំផ្លាញពីសំណាក់អ្នកកាន់
    អំណាចនិងមន្ត្រីពុករលួយ។

  8. នែ៎…ប្អូននរៈវិទ្យាហា…, លេងខ្ញុំប៉ិនហ្នឹងៗ នៅខ្សោយណាស់…
    ប្អូននៅទាបណាស់ប្អូនប្រុស…ខ្ញុំប្រាប់ថាប្រយ័ត្នខ្ញុំលេងវិញណា៎…!

  9. ចាំមើលពេលហ៊ុនសែនអស់អំណាចគេនឹងបូកតម្លៃនៃសមិទ្ធិផលដែលមានឈ្មោះ ហស និងតេជោ ដើម្បីបញ្ជាក់ថាវាមានតម្លៃប៉ុន្មាន ហើយធ្វើការប្រៀបធៀបជាមួយចំណូលពិតរបស់ត្រកូលហ៊ុនតើវាស៊ីម៉ាទ្រីគ្នាឬអត់ បើពុំនោះទេនឹងត្រូវចាត់ទុកជាអំពើពុករលួយ ព្រោះថា សមិទ្ធិផលសាធារណៈទាំងឡាយដែលដាក់ឈ្មោះផ្ទាល់ខ្លួនបាន គឺលុះត្រាតែខ្លួនជាអ្នកចេញលុយផ្ទាល់ខ្លួនទាំងស្រុង មិនមែនចាយលុយជាតិ ឬលុយរដ្ឋហើយដាក់ឈ្មោះរបស់ខ្លួននោះទេ ។ ម៉្យាងទៀតចូរចាំមើលពីអំពើពុករលួយនឹងកើតនៅពេលការសាងសង់ខាងលើនេះចេញជារូបរាង ពិតជាអស្ចារ្យជាក់ជាមិនខាន ។ ហើយករណីនៃការសាងសង់នេះ ត្រូវសំភោធន៍បើកនៅចុងឆ្នាំ២០១២នេះ គឺជាយុទ្ធសាស្រ្តនយោបាយរបស់លោកហ៊ុនសែនត្រៀមយកប្រៀបឈ្នះសម្រាប់ឆ្នាំ២០១៣ ។ ហ៊ុនសែនតែងតែនង្កើតព្រឹត្តិការណ៍ប្លែកៗនៅពេលជិតដល់បោះឆ្នោត ។ សញ្ញាទាំងនេះបង្ហាញថា ហ៊ុនសែនជាអ្នកខ្លាចចាញ់ការបោះឆ្នោតខ្លាំងណាស់ ឬបានន័យថា គាត់មិនអាចចុះចេញពីអំណាចបានទេ ព្រោះគាត់បានដឹងថា ការចុះចេញពីអំណាចរបស់គាត់ គឺស្មើនឹងដើរចូលគុក ។ តែទោះបីជាគាត់ព្យាយាមក្រាញអំណាចក៍ដោយ ក៍ត្រកូលហ៊ុន នឹងទទួលបានមរតកសម្រាប់អ្នកជំនាន់ក្រោយរបស់គេ គឺជាពូជក្បត់ជាតិ ពូជពុករលួយ ។ល។ និងមានវិបដិស្សារីយ៍ជាដរាបរៀងអើយ ។

  10. លោក អ្នកប្រយុទ្ធ ស៊ូត…..!
    កុំវាយស្មៅបង្អើលពស់…ចាំមើលវាធ្វើយ៉ាងម៉េចទៀត!
    ពួកវាឡប់ៗទេ នេះជាពត៌មានពិតដែលមជ្ឍដ្ឋានអន្តរជាតិគិតលើវា!
    ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស!

  11. sabay says:

    លក់ទៀតហើយ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    សូមជួយប្រាប់មកឲ្យអស់មកថា​អស់លោកលក់ឬប្រើឲ្យពិរោះអភិវឌ្ឍន៍កន្លែងណាខ្លះប្រាប់ម្តងឲ្យអស់តែម្តងទៅ!!!!!!

  12. JML says:

    និយាយជាមួយពួកអាផ្កាប់មុខ និងពួកអាបោកប្រាស់អស់នេះហត់ណាស់! ពួកវាគ្មានខួរក្បាលទេ ចេះតែជេរគេឯង ! ពួកអាអណ្តើក! អាថោក!!

  13. kumnitkhmer says:

    ស្អាតតែប្លង់ទេ ពេលសំណងចេញមកសង់សៃតេខ្វះគុណភាពទេ ព្រោះនេះមិនមែនជាលើកទី១ទេ។ រាលសំណង់ដែលពួកឈ្មួញសង់ដើម្បីដោះដូរជាមួយអាគាររបស់រដ្ឌតែងតែខ្វះគុណភាព និងបច្ចេកទេស ព្រោះឈ្មួញទាំងអស់នេះវាឆ្លាត វាកោរបានតែរដ្ឌាភិបាលដែលកំសោយផ្នែកគ្រប់គ្រង។

  14. អាឆ្គួតផ្កាប់មុខ JML ក៍ពិបាកនិយាយជាមួយដែរ

  15. JML says:

    អាឆ្កែឆ្កួតអ្នកប្រយុទ្ធមួយក្បាលនេះចេញពីព្រៃណា?? បានមកចង់ខាំអាញ់?? ពួកអាផ្កាប់ហែងពួកកែ
    ខាំ ជឹងបានដេកគុកមួយៗ តិចទៀតដល់វេនមេពួកហែងហើយវើយ ចាំអាញ់យកបាយឆ្ងាញ់ៗអោយវា
    ស៊ី ពួកទុកចិត្តទៅ!

  16. ហឺយ…មិនចាំបាច់ទេ អានាងអើយ…
    ហ្ហែងរកមុខលោកសម រង្ស៊ី ក្នុងគុកអត់ឃើញទេ សូម្បីតែឆែកឈ្មោះក៍អត់មានដែរ!
    តាមអញពិនិត្យសំដី ពួកអាឆ្កែផ្តាច់ការ, អញកត់សំគាល់ឃើញថា ពួកនេះឯងជាអ្នកពូកែថាគេនោះ គឺថាដោយមិនមានការពិតត្រង់ណាសោះ!

  17. JML says:

    បើហែងថាមេហែងខ្លាំងមិចមិនហ៊ានចូលស្រុក?? កំសាកធ្វើអីហា​? បើពួកហែងថាគេនិយាយគ្មានការ
    ពិតម៉េចក៏មិនមោបកស្រាយ?? យី ! សម រង្ស៊ីអើយ! បើក្លាហានមែនអាញ់ អញ្ចើញចូលមកវិញមក!
    តុលាការគេមិនហាមលោកឯងទេ!

  18. ឃើញទេបងប្អូន អានេះពូកែថាគេណាស់…
    តែគ្មានខ្លឹមទាល់តែសោះ!
    គុកមិនទទួល មនុស្សត្រឹមត្រូវទេ…
    គុកទទួល មនុស្សក្បត់ជាតិ ពុករលួយធ្ងន់ធ្ងរដូចជាហ៊ុន សែនជាដើម…

  19. ក្តឣីទេឣាកូនមីសំផឹងគ្មានម៉ែឪដាក់ឈ្មោះឲ្យនេះមកឣួតក្ឣេងក្ឣាងដូចឣាពាល១ក្បាលដែល
    តែងកំណាព្យឣត់ប្រយោជន៍ខំគ្មានដេកគ្មានពួនធ្វើការងារឣីទេឣាពួកចោលម្សៀតឣស់នេះ
    ពិតជាចោលម្សៀតមែន!

  20. Tor says:

    នាំគ្នាអង្គៀមស្តាតតេជៅទៅកុំហូបបាយ ខំធ្វើឬកថាអែងអស្ជារ្យ ដើរខ្ចីបុលគេមកធ្វើស្តាតបង្អួតពិភពលោក។
    បើនិយាយរឿងកីឡាវិញរកលេខដាក់គ្មាន រួចគ្រោងនឹងបើកអេស៊ានហ្គេមទៀត ចង់ក្អួតគ្រាន់តែព្ញ។ ណ្ហើយនិយាយច្រើននាំគេថាខ្ញុំ
    មិនស្រឡាញ់ជាតិ ចាំមើលបងប្អូនណាខ្លះដែលមានដីត្រូវប្លង់ធ្វើស្តាតមុខតែទឹកភ្នែកទៀតហើយ។

  21. CNN says:

    The most stupid thing is using Hun Sen’s name.

  22. សុំបងប្ឣូនទាំងឣស់កុំប្រកាន់នឹងខ្ញុំរឿងដែលខ្ញុំឣត់ឈ្មោះព្រោះតែម៉ែខ្ញុំគាត់ឲ្យប្រុសៗឈរតម្រង់
    ជួរគ្នារួចចូលទៅសាប់គាត់ម្នាក់ម្តងៗជាង២០នាក់គាត់ថាគាត់ចង់បំបែកឯតទគ្គកម្មយកល្បីឈ្មោះ
    បន្ទាប់ពីនោះមកប្រហែល១ខែស្រាប់តែគាត់មានផ្ទៃពោះគឺមានរូបខ្ញុំនេះនិងបងប្ឣូនរួមផ្ទៃ៣នាក់
    ទៀតពេលនោះម៉ែខ្ញុំគាត់បំបែកឯតទគ្គកម្មបាន២បែបគឺទីមួយគាត់បានខាងបម្រើឲ្យគេសាប់គាត់
    បាន២៥នាក់តាមការពិសោធន៍គឺគាត់បាញ់ទឹកចេញមកគ្រប់ទាំង២៥នាក់រីឯទី២ដែលគេស្មានមិន
    ដល់គឺគាត់ពរពោះបានកូន៤នាក់ខ្ញុំនេះចេញក្រោយគេបើតាមគាត់ប្រាប់ខ្ញុំកូនបងឈ្មោះបាញ់ទា
    តែក្រោយមកវាខ្មាស់គេពេកក៏ដាក់ពាក្យមេទ័ពពីមុខឥឡូវឈ្មោះវាពេញគឺមេទ័ពបាញ់ទានេះឯង
    បងម្នាក់នេះវាទៅរៀនច្រៀងឣាយ៉ៃដល់ពេលឈប់ពីនោះមកក៏មកតែងពាក្យជួនតាមរបៀបឣាយ៉ៃ
    នេះដាក់ក្នុងគេហទំព័រនេះមើលទៅដូចជាកំណាព្យតាមពិតវាយកមេបទឣាយ៉ៃជាគោលទេទើបបាន
    ជាសរសេរបានច្រើនដូច្នេះនោះ!នៅ២នាក់ទៀតគឺឣាមួយឈ្មោះរាស្រ្តខ្មែរវាចេះបំបែកដាក់ឈ្មោះ
    ច្រើនហើយវាចូលចិត្តសរសេរធ្វើឲ្យគេជេរទើបវាដេកលក់វានិងខ្ញុំឣាឣត់ឈ្មោះThe Man With No
    Nameនេះមានចរិតដូចគ្នាឣាបងម្នាក់ទៀតមានឈ្មោះឣ្នកប្រយុទ្ធឣានេះមិនដឹងកាត់ទៅខាងណា
    ទេ!ឥឡូវពួកខ្ញុំទាំង៤នាក់កំពុងតែតាមរកឪព្រោះមានគេប្រាប់ថាគាត់គឺជាបក្សប្រឆាំងនៅក្នុងវេប
    ខែមនេះមិនដឹងថាមួយណាទេ!ខ្ញុំចង់រកគាត់មកធ្វើDNAសូមរង់ចាំឣានភាគបន្ត!!!

  23. សភាវៈជនពាលចំតួរមែងតែងចង់ខ្ពស់តែអញ្ចឹងឯង ។ ពលរដ្ឋរស់នៅសុខៗ
    ក៏ដេញគ្នារត់ច្រកអង្ករឆ្នាំងបាយ រីឯក្រុមគ្រួសាររបស់ខ្លួន បក្សពួកខ្លួនក៏
    លក់ដីនោះយកប្រាក់មកចែកគ្នាធ្វើមហាសេដ្ឋីនៅលើដីកញ្ជះគេ ។ ម្តេចក៏
    ពួកវាមិនរៀនប្រៀបធៀបសេចក្តីសុខ ទុក្ខរបស់អ្នកដទៃមកនឹងសេចក្តីសុខ
    ទុក្ខរបស់ខ្លួនផង? ប្រហែលខួរក្បាលគិតមិនបានដល់ថ្នាក់ទេ មើលទៅ?
    រួចមិននៅៗ ទៅឱ្យគេសង់រូបសំណាកខ្លួនជតួអង្គក្សត្រាធិរាជ! កោតគេធើកើត!

  24. Khmerologist says:

    Nothing is unusual. The one with foolishness is always satisfied by admiration…

  25. អើ…អ្នកណាប្រើឈ្មោះអញ អញមិននិយាយច្រើនទេ…
    អញនឹងដាក់បណ្តាសារទៅអ្នកណាប្រើឈ្មោះអញ ហើយព្យាយាមបង្ខូចឈ្មោះអញ ចាំទទួលទៅ។
    នែ៎…អញមនុស្សល្អមាត់ប្រៃណា៎…ប្រយ័ត្នចំទំនាយ ខានបានមកបញ្ចេញមតិលើ ខេមញូរវើយ!!

    អញដឹងអាមួយឆ្កួតម៉ោប្រើឈ្មោះអញ គឺអា JML
    យើស!! មានភាគបន្តទៀត!! អាឆ្កួត!!

  26. អ្នកប្រយុទ្ធ។។។។។ GOOD JOB !!! yayahohoooooo !

  27. អ្នកប្រយុទ្ធ។។។។។ GOOD JOB !!! yayahohoooooo !

  28. រៀបចំប្លង់ទិដ្ឋភាពរួមបានល្អ ប៉ុនែ្តដូចអស់មានលកណ្ខៈខែ្មរដូចស្តាតអូឡាំពិកលោកបណ្ឌិត វណ្ណមូលីវណ្ណសោះ !

    ហើយម្យ៉ាងទៀតរាល់សំណង់សព្វថៃ្ងភាគច្រើនមិនសូវគិតអំពីលកណ្ខៈខែ្មរមកបូកជាមួយទំនើបកម្មទេ ចូលចិត្តចំលង

    ម៉ូដពីបរទេស ដូចជាកោះពេជ្រជាដើម ដែលចំលងយកម៉ូដពីអាណាចក្រ Rom របស់ Italy. មិននិកស្មានថាខែ្មរសមយ័

    នេះចូលចិត្តចំលងពីគេទាំងដុលនិងចាំប្រើរបស់គេស្រាប់ដូចេ្នះសោះ ….ចប់ហើយខែ្មរ …។