អតីតប្រធានរដ្ឋបាលសាលាខេត្តក្រចេះម្នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីគេរកឃើញថា បានធ្វើជាខ្នងបង្អែកការពារដីឲ្យក្រុមហ៊ុនឯកជនមួយ ហើយបានរំខានដល់សកម្មភាពរបស់ក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីរបស់នាយករដ្ឋមន្ត្រី ។
សិលាពល
August 27, 2012
សារព័ត៌មានសេរី
ប្រភពបានឲ្យដឹងថាលោក ចិន ហុងស្រ៊ី អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួនដោយប៉ូលិស នៅពេលដែលរកឃើញថា គាត់បានតវ៉ាការពារដីជួសមុខឲ្យក្រុមហ៊ុន CIV ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ និង បំភិតបំភ័យប្រជាជន ។ជនសង្ស័យត្រូវបានប៉ូលិសរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីសាកសួរនៅថ្ងៃ ចន្ទ នេះ ។
ក្រុមយុវជនស្ម័គ្រចិត្តដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រី និង គ្រប់គ្រងដោយកូនរបស់នាយករដ្ឋមន្ត្រីរូបនេះផ្ទាល់ ត្រូវបានប្រគល់អាទិភាពបន្ថែមលើស្ថាបនជំនាញដែលមានស្រាប់របស់រដ្ឋាភិបាល មានក្រសួងដែនដី នគរូបនីយកម្ម និង តុលាការ ។ ប៉ុន្តែយ៉ាងណាក៏ដោយបក្សប្រជាឆាំងក៏ដូចជាសង្គមស៊ីវិលបាននិយាយថា ក្រុមនេះបង្កើតឡើងដើម្បីកេងប្រយោជន៏នយោបាយលើបញ្ហាដីធ្លីដែលកំពុងតែកើតមានយ៉ាងក្ដៅគគុកនៅក្នុងប្រទេសកម្ពុជា ហើយបានទុកចោលនូវបញ្ហាដីធ្លីមួយចំនួនដែលទាក់ទងអ្នកមានលុយស្និទ្ធនឹងបក្សប្រជាជនដូចជាករណី បឹងកក់ និង បុរីកីឡាជាដើម ៕
——————–

តើនេះជាឆាកល្ខោន រឺ រឿងពិត ?
ខ្ញុំបានដឹងច្បាស់ណាស់ថាការចាប់ខ្លួនមន្ត្រីមួយចំនួនគឺជានយោបាយប្រជាភិថុតធ្វើគ្រាន់តែឲ្យល្អ មើលនិងលួងចិត្តប្រជាជននៅមុនពេលបោះឆ្នោតតែប៉ុណ្ណោះ។ នៅពេលជាប់ឆ្នោតហើយ ពួកទាំង នេះនិងធ្វើការដោះលែងវិញដោយស្ងាត់ៗ។ ហើយចំពោះកេណយុវជនទៅធ្វើការងាររដ្ឋជំនួសនេះ គឺជារូបភាពក្លែងក្លាយសុទ្ធសាធនិងមានគោលបំណងពិតរបស់គេ៖ ទីមួយគឺហ៊ុនសែនខ្លាចយុវជន កកំលាំងបះបោលដូចនៅទ្ធីបអារ៉ាប់ដូចជា ទុយនេសីុ អេហ្សុីប លីប៊ី និង សីុរី។ ទីពីគឺចង់ឡង់ សេរកូនរបស់ខ្លួនដើម្បីឲ្យក្លាយដូចសុបិន្តហ៊ុនសែនគឺចង់តំកើងកូនឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ពីខ្លួនអស់អំណាច។ ទីបំផុតយុវជនទាំងនោះគឺគ្រាន់តែជាឧបករណ៍មួយដែលហ៊ុនសែនប្រើសម្រាប់ កេងចំណេញនយោបាយតែប៉ុណ្ណោះ។ ជាសរុបរឿងចាប់មន្ត្រីដាក់គុកនិងបោកប្រាស់ក្មេងៗឲ្យទៅ ធ្វើការងាររដ្ឋជំនួសនោះគឺជាអំពើរដ៍គំរក់របស់ហ៊ុនសែនដើម្បីតែគោលដៅនិងផលប្រយោជន៍ផ្ទាល់ ខ្លួនតែប៉ុណ្ណោះ មន្ត្រីដែលចាប់ខ្លួននិងដោះលែងវិញ និងបញ្ហាដីធ្លីនៅតែមានបញ្ហាដដែល។
ចុះមានប្រធានក្រុមហ៊ុនពាក់ព័ន្ធដីធ្លីណាខ្លះហើយដែលត្រូវបានចាប់ដាក់គុក?
Congratulation to all Gov-officials and volunteers groups, Khmer are strong and dignity as unity…… if we all working and walking in the same way & direction to Develop….& not just for own party or benefit…I do hope that ASAP not good people will reduced step by step as we are doing and receiving now……cheers…
Ah-CT is a traitor, Ah-CT is a Vientnam’s dog…!