ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ខាងកើត​ក្រុង​

ភ្នំពេញ: ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង​សៀមរាប ចំងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ ព្រលានយន្តហោះ​ថ្មី​នោះ ត្រូវបាន​អភិបាលខេត្ត​សៀមរាប អះអាងថា នឹងធ្វើ​ការសាងសង់​លើ​ផ្ទៃដី​ទំហំ​ដី​ជាង ៣ ពាន់​ហិកតា ស្ថិតក្នុង​ស្រុក​សូត្រ​និគម ហើយ​គម្រោង​នេះ នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១២​នេះ​។

ថ្ងៃទី 6 កញ្ញា 2012
ដោយ: រតនា
CEN

រូបប្លង់ គំរូ ព្រលានយន្ត ហោះថ្មី នៅខេត្តសៀមរាប

រូបប្លង់ គំរូ ព្រលានយន្ត ហោះថ្មី នៅខេត្តសៀមរាប

​​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ព្រលានយន្តហោះ ដែល​កំពុងដំណើរការ បច្ចុប្បន្ន គឺមាន​សណ្ឋាន​តូច​។ ម្យ៉ាងទៀត​នៅក្បែរ​អង្គរ​ផង ដែល​ការហោះហើរ បានតែ​យន្តហោះ​ប្រភេទ​ខ្នាតតូចៗ​ល្មម​។

​លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា នៅពេល​ខាងមុខ នឹងមាន​យន្តហោះ​ខ្នាត​ធំ ប្រភេទ ៧៤៧ ឬក៏ ៣២១ ជាដើម ត្រូវ​ហោះ មកកាន់​ខេត្តសៀមរាប ដូច្នេះហើយ​ដែល​ចាំបាច់​ត្រូវតែមាន​ព្រលានយន្តហោះ​មួយ ដែល​សមស្រប​តាម​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​។​

​លោក​អភិបាលខេត្ត បាន​បន្តថា គម្រោង​នៃ​ការសាងសង់​ទីតាំង​ព្រលានយន្តហោះ​ថ្មី​នោះ គឺមាន​ទំហំ​ដី​ជាង ៣​ពាន់​ហិកតា ស្ថិតនៅ​ខាងកើត​ក្រុង​សៀមរាប ហើយនឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​នេះ​។ ព្រលាន​យ​នុ្ត​ហោះ​ថ្មី​នេះ សហការ​ដោយ​ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ ដែលមាន​រយៈពេល នៃ​ការសាងសង់​ប្រមាណ​ពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​។​

​បច្ចុប្បន្ន​ជើងហោះហើរ ផ្ទាល់​ពី​ប្រទេស​នានា មកកាន់​ខេត្តសៀមរាប រួមមាន ប្រទេស​ហ្វីលីពីន កូរ៉េ ថៃ វៀតណាម សឹង្ហ​បុរី និង​ប្រទេស​ឥណ្ឌូនេស៊ី​។​ល​៕​

What Next?

Recent Articles

13 Responses to "ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ខាងកើត​ក្រុង​"

  1. Cambodia says:

    Congratulation Cambodia, Kingdom of Wonder!

  2. Summson Kalaxi-note 10.1 says:

    Thanks for initially planned for this new international airport. However, if we looked back to the land sized that is reserved for this construction, more than 3 thousand hectares. I’ll hope that the land conflict be not accusing during the construction starting, and/or will be applied the appropriately compensation in responding the current local prices to whom is losing their property in this magarz construction.

  3. Summson Kalaxi-note 10.1 says:

    so sad

  4. chakrey says:

    គួរធ្វើអូតែលជាប់នឹងប្រាសាទផងដើម្បីកុំអោយភ្ញៀវទេសចរណ៍ពិបាកចំណាយលុយជិះឡាន ឬម៉ូតូឌុប… ហើយគួរមានភោជនីយដ្ឋាន Free ផងដើម្បីកុំអោយភ្ញៀវពិបាកចំណាយលុយ ក្នុងការហូបចុក ទើបរាស្ត្រខ្មែរមានជីវភាពធូរធា។

  5. My dearest says:

    The Cambodia economic will growth if this international airport will be opened in the next 5-7 year. However, I wonder that the national profit will be unfairly contributed to the dimension of the population in Cambodia (the poor is still poor and the richest is become richer). We learnt that the development targeted such as Bang Kork, Borey Kyla, Deiy Krohom (red land), Kosh Pich (diamond island) was evicted the poor families to leave out those areas as well as destroyed their property (homes, shelters, assets…), and forced to live at the informal settlements out of the city without water supply, markets, schools, poor sanitation and hygiene. Furthermore, there was not given the compensation to them. I wish that these cases will not repeat again for this new development of International Airport at Sout Nikum, Siem Reap province.

    May god blessing them

  6. ចង្រិតដែក says:

    ឮថាធ្វើហ្នឹងវារាប់ឆ្នាំមកហើយ! មិនឃើយចាប់ផ្ដើមសោះ!
    បន្ដិចទៀត ថាអត់ធ្វើវិញ! អួតមិនធ្វើ!

  7. Sva watpnom says:

    ធ្វើហើយគួរដាក់ឈ្មោះ អាកាសយានស្ថាន សម្រែកអនុស្សាវរីយ៍ បេះដូងតេជោឬបេះដូងប៊ុនរ៉ានី លនឹងល។

  8. ប្ដី Srey Khmer USA says:

    Under DECHO SEN, Cambodia is being well developed in all areas or fields!!!

  9. HandsomeSilly says:

    That is lucky. The sad things are people of Ankor Thom distriict. They have no leghoal right to own their house and land in Lieng Dai commune.

  10. _/\/\/\_ says:

    សង្ឍឹមថាកូរ៉េដំណើរការរលូនទៅចុះ
    បើកូរ៉េផ្អាកដំណើរការដូច Gold tower 42 ពូ តេជោប្រាកដជាធ្វើមាត់ស្ពេះទៀតជាមិនខាន ។

  11. ប្ដី Srey Khmer USA says:

    Here the real picture of The Man With No Name: ចុចខាងក្រោម ជារូបថតឪវាទុកមកយូរហើយ!

    http://beverleyvodoskie.files.wordpress.com/2011/05/oh-nooees.jpg

  12. ស្រវឹងនយោបាយ says:

    នេះជាអាកាសយានដ្ឋានអន្តរជាតិនៅសៀមរាបដែលខ្ញុំ និង ប្រជាពលរដ្ឋទូទៅទទឹងរង់ចាំ
    យូរណាស់មកហើយ។ បើអាកាសយានដ្ឋានអន្តរជាតិនេះសាងសង់រួចរាល់ជាស្ថាបពរពេល
    ណា នោះអត្ថប្រយោជន៏ពីរនឹងត្រូវបានបង្ហាញខ្លួនភ្លាមៗគឺ៖
    ទី១/ ការគម្រាមកំហែកដល់ប្រាសាទបូរាណនានា ដូចជាប្រាសាទអង្គរជាដើម ដែលការគម្រាម
    ដោយសម្លេង និង ការប៉ះទង្គិចណាមួយ នឹងត្រូវបំបាត់។
    ទី២/ អាចទទួលការចុះចតរបស់យន្តហោះដែលមានទំហំធំៗដូចជា B474, A380, A350, B777
    ជាដើម។
    ក្រៅពីនោះទីក្រុងរណបទំនើបថ្មីនៅក្បែរប្រលានយន្តហោះអន្តរជាតិនោះ នឹងបង្ហាញរូបរាង្គ
    ឡើងជាមួយអាគារទំនើបៗខ្ពស់ៗកប់ពពក ផ្សារទំនើប អាហារដ្ឋាន សណ្ឋាគារ ។ល។
    ដែលទាំងនេះនឹងបង្កើតនូវការងារទាំងផ្ទាល់ និង ប្រយោលដល់ប្រជាជននៅខេត្តសៀមរាប
    និង កំពង់ធំបានយ៉ាងច្រើន។