មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបកស្រាយជុំវិញប្រាក់កម្ចីសម្បទានជាច្រើនរយលានដុល្លារអាមេរិក ដែលប្រទេសចិន បានយល់ព្រមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ចីដើម្បីយកមកសាងសង់ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ នៅប្រទេសកម្ពុជា។
ដោយ សុខ សេរី
2012-09-06
វិទ្យុអាស៊ីសេរី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ប្រាប់អ្នកកាសែត កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។
RFA/Sok Serey
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា បានច្រានចោលការចោទប្រកាន់ពីគណបក្ស សម រង្ស៊ី ថា រដ្ឋាភិបាលកំពុងតែទទួលឥទ្ធិពលពីប្រទេសចិន យ៉ាងខ្លាំង ជាងប្រទេសមហាអំណាចដទៃទៀត ដោយសារតែកម្ពុជា កំពុងតែជំពាក់បំណុលចិន វ័ណ្ឌកហួសពីសមត្ថភាព ដែលកម្ពុជាអាចសងបំណុលប្រទេសចិន នោះ នៅថ្ងៃអនាគត។
ប្រតិកម្មបដិសេធដោយមន្ត្រីរដ្ឋាភិបាលនេះ គឺនៅគ្រាដែលតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានរិះគន់កាលពីថ្ងៃទី៣ ខែកញ្ញា ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែជំពាក់បំណុលចិនសរុបចំនួនជាង៥ពាន់លានដុល្លារអាមេរិក រហូតដល់ពេលនេះ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការរិះគន់នោះ លោកយល់ថា ជាសារនយោបាយមួយ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្ស សម រង្ស៊ី។
លោកបញ្ជាក់ថា អ្នកឯកទេសសេដ្ឋកិច្ចជាតិ និងអន្តរជាតិ បានវាយតម្លៃថា កម្ពុជាមានសមត្ថភាពក្នុងការសងបំណុលប្រទេសចិន៖ «យើងឃើញថា ដោយសារតែកម្ចីទាំងអស់នេះហើយ ដែលយើងអាចកសាងប្រទេសយើង ធ្វើការអភិវឌ្ឍទាញបានវិនិយោគទុនបរទេសមកទៀត ពីព្រោះបើយើងគ្មានហេដ្ឋារចនាសម្ព័ន្ធល្អ ក៏គេអត់មកដាក់ទុននៅយើងដែរ។ ឥឡូវនេះ យើងចាប់ផ្ដើមសងគេ (ចិន) បណ្ដើរហើយ ប៉ុន្តែយើងមានលទ្ធភាព ដែលយើងអាចសងបាន។ យើងខ្ចីចិន យើងខ្ចីជប៉ុន យើងខ្ចីប្រទេសមួយចំនួនទៀត ដូច្នេះយើងមិនមែនខ្ចីតែចិនណា ហេតុអ្វីមើលឃើញតែចិន មិនមើលឃើញដទៃទៀត។ ខ្ចីគេមកនេះ ដើម្បីរក្សាឯករាជ្យរបស់យើង បើយើងសុំគេ អាហ្នឹងយើងជាប់ឥទ្ធិពលគេ»។
លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ឲ្យដឹងទេថា តើកម្ពុជាកំពុងតែជំពាក់បំណុលចិន ចំនួនប៉ុន្មានពាន់លានដុល្លារអាមេរិកនោះទេ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា កម្ពុជាជំពាក់បំណុលចិនចំនួន៣២%នៃបំណុលសរុប។
ទាក់ទងនឹងប្រាក់កម្ចីសម្បទានដ៏សន្ធឹកសន្ធាប់នេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា កាន់តែខ្លាំងជាងប្រទេសមហាអំណាចដទៃទៀត៖ «ប្រទេសកម្ពុជា មិនត្រូវបណ្តោយឲ្យមានការជំពាក់បុល ជាពិសេសជាមួយប្រទេសចិន ហួសហេតុធ្ងន់ធ្ងរហួសសមត្ថភាព ដែលយើងអាចសងប្រទេសនេះបាននោះទេ។ ជំពាក់រុំក្បិននេះ អាចធ្វើឲ្យប្រទេសកម្ពុជា មិនអាចរួចផុតពីភាពក្រីក្រ ហើយស្ថិតក្នុងឥទ្ធិពលនយោបាយរបស់ចិន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា កន្លងទៅនេះ លោកបានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) ដើម្បីរឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ឲ្យស៊ីជម្រៅថែមទៀត។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានយល់ព្រមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ចីប្រាក់ជាកម្ចីសម្បទានចំនួនជាង៥០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា យកមកចំណាយលើគម្រោងអភិវឌ្ឍចំនួន៧ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ។
បន្ថែមលើនេះទៀត លោក វិន ជាបាវ បានយល់ព្រមផ្តល់ប្រាក់កម្ចីសម្បទានចំនួនរវាង៣០០លានដុល្លារអាមេរិក ទៅ៥០០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងមួយឆ្នាំៗសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីយកមកចំណាយលើគម្រោងអភិវឌ្ឍសំខាន់ៗមួយចំនួនទៀត នៅប្រទេសកម្ពុជា។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានសន្យាផ្តល់ប្រាក់ជំនួយឥតសំណងចំនួន១៥០លានយន់ ស្មើនិងជាង២៥លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
He wants to suck pussy. Look at his face, u can know.
បើនិយាយពីគម្រោងសាងសង់ដែលយកទៅបង្ហាញគេដើម្បី
ខ្ចីប្រាក់កម្ចីគេនោះគឺល្អប្រសើរណាស់ តែនៅពេលបានប្រាក់
មកហើយនោះ តើសល់ប្រាកសម្រាប់សាងសង់តាមគម្រោង
ប៉ុន្មានទៅ ដូចមិនធ្លាប់ឃើញគ្រប់គ្រាន់ម្ដងណាឡើយ ព្រោះ
នាំគ្នាគិតតែពីពុករលួយរៀងរហូត ឯពលរដ្ឋវិញមិនបានដឹង
អ្វីបន្តិចឡើយ។
នៅពេលដែលសង្គម ពុករលួយដល់ឆ្អឹងហើយទោះ ខ្ចីគេផង លក់សម្បត្តិជាតិផង តំលើងពន្ធផង
ក៍នៅតែមិនគ្រប់ ហេតុអី ?? ប្រជាជនតូចតាចរស់ក្នុងហានិភយ័…..តែបើសឹង្ហបូរីមានដី តែកោះប៉ុនកោះ
ត្រល់តែគេជឿនលឿន មកពីអី ?……..
បើទោះជាចំណាយលើការសាងសង់ប៉ុន្មាន ក៍មិនស្មើនិងការរលាយហិនហោចនូវសម្បតិធម្មជាតិ លើដី ក្នុងដី ក្នុងទឺក ដែលបាននិងកំពុងបាត់បង់ជាបន្ត ។ល។
កុំខ្ចីគេច្រើនពេក!! អាណិតអាសូរក្មេងៗជំនាន់ក្រោយផង! ធម្មតាចិនគេឆ្លាតណាស់ ធ្វើអ្វីក៏
ដោយ មិនត្រូវសម្លឹងមើលតែដើមទ្រូងខ្លួនឯងនោះឡើយ! ។
គេថា វាមិនខុសទេអាប្រមឹកខួបអើយ! អាហ៊ុន សែនវានឹងដាក់ប្រទេសខ្មែរ
ជាស្រុកជាប់ំណុលចិន ហើយពលរដ្ឋខ្មែរនឹងជាខ្ញុំចិនរហូតតទៅ ។ អាហ៊ុន
សែននិងអំបូររបស់មិនខ្វល់អី បីព្រោះវាបានបញ្ជួនលុយទៅផ្ញើនៅខាននរក
ទុកចាយជាតិក្រោយរួចហើយ!
I think many of you help HUn Sen alot. Opposition parties alway say that Cambodia do not have freedom of expression. But in this website you all can free express your opinion, you can criticise, you can even berate the goverment. But this WS still be on line. If you comment like this to US goverment or French goverment, you will face big trable.
អ្នកកាន់គំរោងកំពង់តែសំលឹងឡានសេរីថ្មី និងវិឡាថ្មីៗ ពិសេសគាត់កំពុងមើលទូរទស្សន៌ តើអ្នកណាក្មេង និងស្អាតជាងគេ តិចឈ្លោះបែកផ្សែងរឿងស្រីទៅ
ខ្ចីគេដើម្បីកសាងជាតិ គឺគ្រាន់បើជាង មិនធ្វើ ។ យើងគ្មានប្រាក់ក្រប់គ្រាន់ដើម្បីកសាងជាតិ ដូច្នេះយើងត្រូវតែខ្ចីគេ ពេលយើងបានប្រាក់យើងកសាងប្រទេសយើងរើកចំរើន យើងនិងមានប្រាក់សងគេវិញ នេះគឺគ្រាន់បើជាងយើង គ្មាន ។ អស់លោកប្រឆាំងគឺមានចរិតដូចប៉ុលពត ព្រោះអស់លោកចង់កែអ្វីមួយចាប់បង្ខំកែភ្លាម ដោយមិនដឹងពីផលប៉ះពាល់ ឧទាហរណ៏ដូចជាការបំបាត់អំពើពុករលួយ លោកចេះតែថាតែមិនចេះធ្វើ អ្វីទៅដែលហៅថាអំបើពុករលួយ ហើយកំរឹតណាជាទោសដែលមិអត់អោនអោយបាន? ប្រទេសធ្លាក់ក្នុភាពវឹកវរ សេដ្ឋកិច្ចធ្លាក់ដល់កំរឹតសូន គឺសមាយប៉ុលពត ពេលរុំដាះរួចមក នៅមានសង្រ្គាម ស៊ីវីល (គ្នាឯង) រយៈពេលយូ ទំរាំសម្រុសសម្រួលបាន ។ ពេលប្រទេសមានបញ្ហាក្រុមអស់លោក សោយសុខនៅក្រៅប្រទេស មិនរវល់់ បង្កើតជាចលនា ប្រឆាំងជាមួយរដ្ឋាភិបាល កំទេសទ្រព្វសម្បតិ្តប្រជាជន តាមជាយដែនកម្ពុជាថៃ និង តាមតំបន់ភ្នំ ធ្វើអោយ ប្រទេសត្រូវការប្រាក់ច្រើនដើម្បីធ្វើសង្រ្កាម ។ តើយើងឈប់មានជំលោះគ្នាឯង អាចសំរួលមិនមានខ្មែរក្រហម ប៉ារ៉ា អ្នកណាជាអ្នកដោះស្រាយ? អ្នកណាដឹកនាំប្រទេស អោយអស់លោក រស់រានមានជីវិត អោយអស់លោកមានសិទ្ធបញ្ចេញមតិយោបល់ អោយមានសេរីភាព គ្រប់យ៉ាង អោយអស់លោកបានចូលស្រុកវិញ? រឺមួយអស់លោកចង់ដូចប៉ុលពត? គ្មានពុករលួយគ្មានប្រាក់មានតែធ្វើការងារធ្ងន់ គ្មានផ្លូវល្អ គ្មានស្ពានល្អ អស់លោកមិនចង់អោយយើងខ្ចីគេមានន័យថាអស់លោក មិនចង់អោយប្រទេសមានការអភិវឌ្ឍន៏ បើប្រទេសមានការអភិវឌ្ឍ រើកចំរើនអស់លោកគ្មានអ្វីរិះគន់ទេ ។ បើអស់លោកចង់រិះគន់រៀងខ្ចីប្រាក់គេ អស់លោកត្រូវតែ តាមដាន ថាតើប្រាក់ដែលបានខ្ចីនោះ យកមកក៏សាងជាតិរឺ ចូលហោប៉ៅបុគ្គល ម្យាងទៀត បើចិនអោយខ្ចី ហើយយើងចាំបាច់ទៅខ្ចីប្រទេសណាទៀត ខ្ចីអាមេរិក បើជៀសរួចជៀសទៅ ព្រោះអាមេរិកមិល្អទេ ។ ចំពោះការខ្លាច ជាប់បញ្ហាផ្សេងៗ ខ្ញុំជឿថាមិនមានទេព្រផះយើងខ្ចីមានលិខិតស្នាម មានកិច្ចសន្យា ដូច្នេះយើងម្តេចត្រូចខ្លាច ។
ការខ្ចីលុយពីបរទេសមកអភិវឌ្ឍន៏ប្រទេសជាតិគីវាមិនខុសទេ យើងខ្ចីគេយើងសងគេវិញជាការស្រេច
ប៉ុន្តែក្នុងកាលះទេសះនេះយើងមិនគួរខ្ចីលុយពីប្រទេសចិនទេ ព្រោះថាយើងដឹងហើយថាកាលពីកិច្ច
ប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលមិនអាចសំរេចសេចក្តីថ្លែងការណ៏រួមមូយបានស្តីអំពី
ជំលោះក្នុងសមុទ្រចិនខាងត្បូង ត្រូវបានប្រទេសជាច្រើននៅតំបន់អាស៊ានជាច្រើនចោទកម្ពុជាថា
ជាអ្នកធ្វើអោយអាស៊ានអាប់អោនដោយគេចោទយើងថាប្រទេសយើងស្ថិតក្រោមឥទ្ធិពលរបស់ចិន
ដោយសារប្រទេសចិនបានផ្តល់ជំនួយនិងកម្ចីជាច្រើនដល់កម្ពុជា។ ហើយពេលនេះយើងទៅខ្ចីលុយ
និងទទួលជំនួយពីចិនទៀតក្នុងនាមប្រទេសយើងកំពុងស្ថិតនៅជាប្រធានអាស៊ាននៅឡើយ ដែល
ការនេះអាចអោយប្រទេសដែលជាសមាជិកអាស៊ានយល់ច្រលំកាន់តែខ្លាំងថែមទៀតមកលើកម្ពុជា។
ខ្ចីលុយគេមកកសាងប្រទេសជាតិ ជារឿងគួរឲ្យកោតសសើណាស់ ប៉ុន្តែប្រយ័ត្ន ពួកអាអស់នេះវាយកមកកសាងបក្ស ឬកសាងសមិទ្ធិផលហើយដាក់ឈ្មោះផ្ទាល់ខ្លួន ព្រោះលុយដែលសងគេមិនមែនពួកវាជាអ្នកសងឯណា អ្នកដែលត្រូវសងគឺប្រជាជនគ្រប់ៗរូប៕
អ្នកលក់ពងទា ស្រុកខ្មែរ អោយតែខ្ចីលុយគេច្រើន យូរទៅ នឹង អស់ដី អោយទារត់លេងហើយយកពងទៀតហើយ ។
ស្រុកខែ្មរលុ្បី ថាសេដ្ឋកិច្ច ទើ្បងខ្ដស់ ហេតុ អី បានជាខ្ចីលុយគេ ៕
អូ!អូ! ចេញមុខបកស្រាយទៀតហើយយាយចាស់រដ្ឋមន្រ្តីសីមពីរ ហា ហា ហា អាយ៉ងមុខយាយចាស់
ខ្ជីលុយមកកសាង តើមានប៉ុន្មាន% កសាង? ហើយប៉ុន្មាន% ចូលហោប៉ៅ? ពេលសង នណានាក់សង? បើនិយាយពីប្រាកខែ អស់លោកមន្រ្តីធំៗ មានចំនួនប៉ុន្មានលាន? ហើយឡាន កប់សារិ គ្រប់ម៉ូតថ្លៃ ប៉ុន្មាន ហើយអស់លោក តាំងនោះ មានឡានប៉ុន្មានគ្រឿង ហើយមានវីឡា ប៉ុន្មាន? បានលុយមកពីណា?
លោក
(ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា) ជួយបកស្រាយតិមមើល ព្រោះក្មេងជំនាន់ថ្មីដូចខ្ញុំមិនដឹង សោះ!
ដោយសាលោក ( ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា )
ជាមនុស្សមានបទពិសោធ ដ៏មហិមា ជួយប្រាប់តិចមើល តើប្រទេស ខ្មែរយើងជាបចំណាតថ្នាក់លេខប៉ុន្មាន ក្នុងនាមប្រទេសមានអំពើពយករលួយ តិចបំផុតនៅលើពិភពលោក?
ខ្ញុំមិនដែលឃើញរដ្ឋាភិបាលណាគេលាក់លៀមពីចំនួនថវិកាដែលរដ្ឋាភិបាលខ្ចីគេដូចរដ្ឋាភិបាលកម្ពុជាកំពុងតែដឹកនាំដោយអាខ្វាក់ហ៊ុនសែនទេ។ លុយទាំងនេះគឺជាលុយដែលហ៊ុនសែនខ្ចី ក្នុងនាមប្រជាជនខ្មែរទាំងមូលហេតុអីមានកាលាក់លៀមមិនឲ្យពលរដ្ឋខ្មែរដឹង? កុំនឹកស្មានថា ខ្លួនកំពុងតែមានឪកាសដឹកនាំប្រទេសហើយចេះតែខ្ចីគេដើម្បីបានប្រព្រឹត្តអំពើរពុករលួយ ដាក់ហោបៅដោយមិនខ្វល់ពីការសងបំណុលរបស់មនុស្សជំនាន់ក្រោយឪសោះ មនុស្សជំនាន់ ក្រោយនិងសរសេចារជាប្រវត្តិសាស្ត្រថាពូជន៍របស់ហ៊ុនសែនជាពូជន៍លក់ជាតិកាត់ទឹកដីឲ្យយួន និងខ្ចីបំណុលបរទេសដើម្បីក្នុងគោលបំណងយកមកពុករលួយមិនអភិវឌ្ឍន៍ជាតិជាមិនខាន។
hahhaa merl mok Ah Yun work in khmer
merl mok A yun work in khmer
សូមរៀនពីប្រវត្តិសាស្រ្តរបស់ប្រទេសភូមាដែលជាគំរយដ៍ល្អសម្រាប់ប្រទេសកម្ពុជា។ ភូមាតែងតែ ទទួលជំនួយលុយពីចិនដោយគ្មានលក្ខ័ណ្ឌ័អ្វីច្រើនទេហើយទីបំផុតប្រទេសភូមិមាននៅតែក្ររហាម មានតែមន្ត្រីធំៗរាប់លានដុលា្លរព្រះសប្បាយនិងការពុករលួយពីជំនួយរបស់ចិន។ ជាលទ្ធផល ធនធានធម្មជាតិដ៍មហាសាលរបស់ប្រទេសភូមមាចិនបានជញ្ជក់យកស្ទើរតែខ្សោះអស់រស់ជាតិ ទើបភូមាមានការភ្ញាក់ខ្លួនខ្លះនៅពេលដែលមើលឃើញប្រជាជនគេនៅជិតខាងមានហើយប្រជាជន ខ្លួននៅតែក្រ មិនខុសពីវីរៈបុរស់របស់ប្រទេសសឹង្ហបុរីគេរិៈគន់ប្រទេសភូមាប្រធានាធិបតេយ្យភូមាថា ជាមនុស្សភ្លីភ្លើៗមិនចេះគ្រប់គ្រងធនថានធម្មជាតិដ៍មហាសាលសម្រាប់បំរើប្រជាជនខ្លួនទេ បណ្តោ យឲ្យប្រទេសចិនមកយកទទេស្ទើរខ្ទេចខ្ទីហិនហោចពីប្រទេសខ្លួន។ មិនខុសពីរដ្ឋាភិបាលខ្មែរដឹក នាំដោយបុគ្គលខ្វាក់ហ៊ុនសែនទេ ហើយភាពល្ងង់ខ្លៅរបស់ហ៊ុនសែនក៍កំពុងតែដើរតាមគន្លង របស់ មេផ្តាច់ការថាន់ស្វេរនោះទេ ហ៊ុនសែនកំពុងតែសប្បាយនិងលុយជំនួយរបស់ចិនហើយអនុញាតិ ឲ្យក្រុមហ៊ុនចិនចូលមកវិនិ យោគដោយមិនមានលក្ខខណ្ឌ័អី្វច្រើនោះទេហើយស្ថានការណ៍ធនធានធម្មជាតិដ៍មហាសាលរបស់ ខ្មែរចិននិងយកអស់ហើយរលាយសម្រាប់កូនចៅជំនាន់ក្រោយជាមិនខាន។
អាខ្ញុំសូមមិនបញ្ចេញឈ្មោះ អាចម៌អ្អី វានិយាយឡើងតែរឿងប៉ុលពត ចប់ហ្មង បើ់ដូច្នេះមិននិយាយសម័យបុរេប្រវត្តិតែម្តងទៅ?? ថោកមែនពិតជាមិនយលការពិត សេដ្ឋកិច្ចសុទ្ឋតែអួត ឡើងដល់កំពូល ចុះហេតុអីក៏ត្រូវខ្ចីគេ?? បើនិយាយថាខ្ចីគេដើម្បីពង្រីកអំណាចបក្ស នឹងមានបានក្រុមវាទើបត្រូវ ជំពាក់គេរាប់ពាន់លាន ស្មានតែពួកអាអស់នឹងវានៅសងមែនទេ?? ហើយឡានវាជិះរាល់ថ្ងៃ វាបានមកពីណា?? ផ្ទះវា ការសិក្សារបស់កូនវា អ្នកបំរើផ្ទះរបស់វា អង្គរ័ក្សរបស់វា ដីទំនេរបស់វា ស្រីក្មេងរបស់វា លុយដាក់ធនាគារបស់វា វាបានមកពីណា?? ប្រហែលម៉ែពួកវាចែកអោយតាំងពីនៅក្នុងពោះមកហើយមើលទៅ កុំប្រាប់ថាវាស៊ីឈ្នួលគេយកមកណា។ ពួកអាក្បត់ជាតិ ខំនាំគ្នាខ្ចីទៀតទៅ ………….